តំណាងរាស្រ្តជាប់ឆ្នោតទាំង៥៥រូប របស់គណបក្ស សង្រ្គោះជាតិ ទៅស្បថមិនចូលប្រជុំសភា នៅខេត្តសៀមរាប
(ថ្ងៃទី 21 កញ្ញា 2013, ម៉ោង 12:19:PM) | ដោយ: មុនីរាជ CEN
ភ្នំពេញ: តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ ដែលជាប់ឆ្នោតទាំង៥៥រូប ដឹកនាំដោយ លោក សម រង្ស៊ី និង លោក កឹម សុខា នឹងធ្វើដំណើរ ចេញពីរាជធានីភ្នំពេញ ទៅកាន់ក្រុងអង្គរ ខេត្តសៀមរាប នៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៣។
បើតាមសេចក្តីរាយការណ៍ បានឲ្យដឹងថា ៖ នៅព្រឹកថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៣នេះ លោក កឹម សុខា អនុប្រធានគណបក្សសង្គ្រោះជាតិ បានដឹកនាំតំណាងរាស្ត្រមួយក្រុម ទៅកាន់ខេត្តសៀមរាប មុនលោក សម រង្ស៊ី។ ចំណែក លោក សម រង្ស៊ី នឹងដឹកនាំតំណាងរាស្ត្រ មួយក្រុមទៀត ចេញទៅកាន់ខេត្តសៀមរាប នៅរសៀលម៉ោង១ ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៣។
មន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ បានឲ្យដឹងថា ៖ តាមកម្មវិធីនៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៣ តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ ដែលជាប់ឆ្នោតទាំង៥៥រូប នឹងធ្វើពិធីស្បថសច្ចាប្រណិធាន នៅមុខរូបសំណាក ព្រះបាទជ័យវរ្ម័នទី៧ ដើម្បីប្តេជ្ញាចិត្ត មិនចូលរួមប្រជុំសភា មិនក្បត់ឆន្ទៈប្រជាពលរដ្ឋ និងមិនក្បត់ជាតិ។
មន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ បានបន្តថា ៖ នៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៣ បើតាមគម្រោង នឹងធ្វើបុណ្យនៅវត្តមួយ ក្នុងខេត្តសៀមរាប។
ការចេញដំណើរនេះ គឺពីរថ្ងៃ មុនកិច្ចប្រជុំសភាលើកដំបូង នីតិកាលទី៥ នៅថ្ងៃទី២៣ ខែកញ្ញា ខាងមុខ ក្រោមព្រះរាជធិបតី ព្រះមហាក្សត្រ នរោត្តម សីហមុនី។
3 comments:
សម្រែកឈាមខ្មែរអ្នកស្រែចំការ ខំប្រឹងតវ៉ារកយុត្តិធម៌
ពិតជាកំហុសពួក គ ជ ប លួចពីអ្នកក្រជូនទៅអ្នកមាន។
ព្រោះតែលុយឡាននឹងផ្ទះវិឡា សប្បាយហឺហាលេបទាំងត្រដរ
ដឹងហើយវាជាញើសឈាមអ្នកក្រ ភ្លេចយុត្តិធម៌សម្រាប់ម្ចាស់ឆ្នោត ។
លួចមួយលួចពីរគេមិនថាអី លួចពេញទាំងដីអ្នកណាទ្រាំបាន
មិនគួរក្លាយខ្លួនជាចោរសាម៉ាន ដូចសត្វតិរិច្ឆានមិនដឹងខុសត្រូវ។
ពេលនេះម្ចាស់ឆ្នោតក្រោកឡើងតវ៉ា គេស្រែកអោយថាពួកខ្លួនជាចោរ
នៅធ្វើមុខក្រាស់គ្មានភ័យឆោឡោ ព្រោះខ្លួនជាចោរដែលមានបុណ្យស័ក្ក ។
ឥឡូវខំប្រឹងដាក់ទោសកូនចៅ មកពីល្ងង់ខ្លៅទើបដើរតាមចោរ
៥លាន១០លានគ្នាភ័យស្លាន់ស្លោ ក្លាយខ្លួនជាចោរព្រោះមេអោយលួច។
ពាក្យចាស់លោកថាចោរមានបុណ្យស័ក្ក គ្មានគុកច្រវ៉ាក់ដាក់គេបានឡើយ
យើងជាកូនចៅត្រូវទទួលហើយ កុំសង្ឃឹមឡើយគេអោយរួចខ្លួន។
បើយើងថ្លឹងថ្លែងស្វែងរកការពិត វាជាគំនិតជនល្មោភអំណាច
មិនចេះឆ្អែតឆ្អន់សាហាវកោងកាច ព្រោះតែអំណាចអស់ដីអស់ទៅ។
Vous êtes élus par le Petit Peuple, 55 mais unis vous pouviez battre hs.
ចំពោះខ្មែរទាំងអស់គ្នា
គណបក្សសង្គ្រោះចោរ និងឆ្នុកក្បិនបណ្ដើរគ្នាទៅ
បើកកិច្ចប្រជុំជាលើកដំបូងនៃសមាជិកសភាអាណត្តិទី៥ ទាំងអស់គ្នា នាថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ ២០១៣ នៅវិមានរដ្ឋសភានេះហើយ។
Post a Comment