លោកសម រង្ស៊ី និងលោកកឹម សុខា នៅក្នុងសន្និសីទកាសែតនៅទីស្នាក់ការគណបក្សម្សិលមិញ។ រូបថត ផា លីណា |
2013 មាស សុខជា ភ្នំពេញប៉ុស្តិ៍ THURSDAY, 26 SEPTEMBER
ភ្នំពេញៈ គណបក្សសង្គ្រោះជាតិ កាលពីម្សិលមិញបានប្រកាស មិនទទួលស្គាល់រដ្ឋសភា និងរដ្ឋាភិបាលអាណត្តិ ទី៥ ដែលទើបបង្កើតឡើងដោយគណបក្សប្រជាជនតែម្នាក់ឯងនោះឡើយ ដោយចាត់ទុកការបង្កើតស្ថាប័នជាតិកំពូលទាំងពីរនេះថា មានលក្ខណៈដូចជាការធ្វើរដ្ឋប្រហាររដ្ឋធម្មនុញ្ញ និងផ្ទុយទាំងស្រុងទៅនឹងកិច្ចព្រមព្រៀងទីក្រុង ប៉ារីស ដែលចែងថា ប្រទេសកម្ពុជាឈរលើគោលការណ៍របបប្រជាធិបតេយ្យសេរីពហុបក្ស។
ការប្រកាសរបស់គណបក្សប្រឆាំងនេះ ធ្វើឡើងតែមួយថ្ងៃប៉ុណ្ណោះ បន្ទាប់ពីគណបក្សប្រជាជន ដែលមានតំណាងរាស្ត្រ ៦៨ រូប ក្រោមព្រះរាជាអធិបតីព្រះមហាក្សត្រ នរោត្តម សីហមុនី បានបើកដំណើរការរដ្ឋសភានីតិកាល ទី៥ និងបានបោះឆ្នោតជ្រើសរើសថ្នាក់ដឹកនាំរដ្ឋសភា និងរដ្ឋាភិបាលថ្មី ដោយគ្មានវត្តមានតំណាងរាស្ត្រគណបក្សប្រឆាំងចំនួន ៥៥ រូប។
ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានកាលពីម្សិលមិញ មេដឹកនាំគណបក្សសង្គ្រោះជាតិ ក៏បានធ្វើការអំពាវនាវផងដែរ ដល់សហគមន៍អន្តរជាតិ និងក្រុមហ៊ុនបរទេសកុំទទួលស្គាល់រដ្ឋាភិបាល និងរដ្ឋសភាមិនស្របច្បាប់ ដែលបានបោះឆ្នោតដោយឯកបក្ស កាលពីថ្ងៃអង្គារ ដោយគ្មានវត្តមានរបស់តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិទាំង ៥៥ រូប។
លោក សម រង្ស៊ី មេដឹកនាំគណបក្សសង្គ្រោះជាតិបានបញ្ជាក់ថា៖ «ប្រសិនបើយើងចូលរួមពេលនេះ ដោយគ្មានអ្វីច្បាស់លាស់ មុនពេលចូលរួម វានឹងគ្មានប្រយោជន៍អ្វីសោះឡើយ។ ពីព្រោះកាលណាយើងចូលរួម យើងគ្មានអំណាច [ព្រោះ] គណបក្សប្រជាជន គេគ្រប់គ្រងទាំងរដ្ឋាភិបាល និងរដ្ឋសភា»។ លោកបានបន្តថា៖ «ខ្ញុំគិតថា កម្លាំងរបស់យើងគឺរឹងមាំខ្លាំងណាស់ពេលនេះ គឺនៅក្រៅរដ្ឋសភា»។ លោក សម រង្ស៊ី បានលើកឡើងទៀតថា រដ្ឋាភិបាលលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន មិនអាចយកឈ្មោះកម្ពុជា ឈ្មោះប្រជាជនកម្ពុជា ទៅធ្វើពាណិជ្ជកម្មខុសច្បាប់ ដោយប្រព្រឹត្តអំពើពុករលួយ លួចជាតិ បំផ្លាញជាតិបានទៀតឡើយ។
លោកបានបន្តថា ការបង្កើតរដ្ឋាភិបាលថ្មី និងរដ្ឋសភា ដោយបោះឆ្នោតជាកញ្ចប់ គឺដូចជាការធ្វើរដ្ឋប្រហាររដ្ឋធម្មនុញ្ញ ព្រោះការរៀបចំស្ថាប័នរដ្ឋ ដូចជារដ្ឋសភា និងរដ្ឋាភិបាល គណបក្សប្រជាជន បានបង្កើតដោយរំលោភរដ្ឋធម្មនុញ្ញ ហើយការរៀបចំបែបនេះ នឹងបែរទៅរករបបកុម្មុយនីស្ត ដែលមានបក្សតែមួយដែលផ្ទុយទៅនឹងកិច្ចព្រមព្រៀងទីក្រុង ប៉ារីស ដែលចែងថា កម្ពុជាឈរលើគោលការណ៍លទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស។
ដើម្បី ជាការតវ៉ាទៅនឹងអ្វីដែលខ្លួនចាត់ទុកថា ជាការរំលោភច្បាប់រដ្ឋធម្មនុញ្ញយ៉ាងធ្ងន់ធ្ងរនោះ មេដឹកនាំគណបក្សប្រឆាំង បានលើកឡើងអំពីលទ្ធភាពនៃការធ្វើមហាបាតុកម្មបន្ថែមទៀត ក៏ដូចជា យុទ្ធនាការទូទាំងពិភពលោក ដើម្បីបង្ហាញឲ្យឃើញនូវភាពមិនស្របច្បាប់ នៃរដ្ឋាភិបាលដែលបានបង្កើតឡើងដោយគណបក្សប្រជាជននេះ។
លោក សម រង្ស៊ី ដែលអះអាងថា គណបក្សរបស់លោក ឈ្នះបានអាសនៈក្នុងរដ្ឋសភាចំនួន ៦៣ នោះ បានថ្លែងបន្តថា៖ «ដើម្បីមានតុល្យភាពត្រូវតែចែកតំណែងមួយនៅក្នុងរដ្ឋសភា មួយនៅក្នុងរដ្ឋាភិបាល»។ លោកបានថ្លែងថា នៅរយៈពេលបណ្តោះអាសន្ននេះ គណបក្សប្រជាជន និងគណបក្សសង្គ្រោះជាតិ អាចមានទំនួលខុសត្រូវរួមគ្នា ដែលត្រូវមានការពិនិត្យ និងការធ្វើឲ្យមានតុល្យភាព។ ដូច្នេះមានអំណាចពីរ គឺស្ថាប័ននីតិបញ្ញត្តិ (រដ្ឋសភា) និងស្ថាប័ននីតិប្រតិបត្តិ (រដ្ឋាភិបាល) ដែលអាចមានការពិនិត្យ និងមានតុល្យភាព អាចគ្រប់គ្រងគ្នាទៅវិញទៅមក ដើម្បីឲ្យគណបក្សសង្គ្រោះជាតិ និងគណបក្សប្រជាជន អាចធ្វើកំណែទម្រង់ប្រទេសដោយមិនមានភាពជាប់គាំង។
លោក កឹម សុខា អនុប្រធានគណបក្សសង្គ្រោះជាតិ បានថ្លែងថា៖ «យើងមិននិយាយអំពីអំណាច។ យើងនិយាយអំពីការពិនិត្យ និងតុល្យភាព។ ប្រសិនបើគាត់មិនយល់ពាក្យពិនិត្យ និងតុល្យភាព មិនយល់អំពីប្រជាធិបតេយ្យ គាត់និយាយថា លុះត្រាណាតែអំណាច នៅជាមួយគាត់ទាំងអស់ នោះគឺជាអំណាចផ្តាច់ការ។ ដូច្នេះវាគឺដូចទៅនឹងការមិនមានការផ្លាស់ប្តូរ ដែលយើងមិនអាចទទួលយកបាន»។
លោក សម រង្ស៊ី និងលោក កឹម សុខា នៅតែអះអាងម្តងហើយម្តងទៀតថា គណបក្សសង្គ្រោះជាតិ មិនអាចចូលរួមប្រជុំសភា ជាមួយគណបក្សប្រជាជនបានទេ ដរាបណាមិនមានកំណែទម្រង់ស៊ីជម្រៅ សម្រាប់អត្ថប្រយោជន៍ជាតិ ហើយគណបក្សសង្គ្រោះជាតិត្រៀមខ្លួនចរចា ជាមួយគណបក្សប្រជាជនដើម្បីដោះស្រាយបញ្ហាទាំងនេះ។ លោក កឹម សុខា បានថ្លែងបន្តថា មហាបាតុកម្ម នឹងធ្វើទូទាំងប្រទេស ប្រសិនបើបញ្ហានយោបាយនៃការបោះឆ្នោតមិនត្រូវបានដោះស្រាយ សម្រាប់អ្នកបោះឆ្នោត។
ទោះជាយ៉ាងណា លោក ជាម យៀប តំណាងរាស្រ្តគណបក្សប្រជាជន បានការពារ អំពីនីតិវិធី នៃការអនុម័ត ក្នុងការបង្កើតរដ្ឋសភា និងរដ្ឋាភិបាលរបស់គណបក្សប្រជាជនដោយលោកថ្លែងថា ក្នុងនាមជាអ្នកឈ្នះឆ្នោត គណបក្សប្រជាជន បានបំពេញកាតព្វកិច្ចរបស់ខ្លួន និងអនុវត្តទៅតាមច្បាប់កម្ពុជា ហើយរដ្ឋាភិបាលថ្មី មិនខ្វល់ថា តើវាត្រូវបានទទួលស្គាល់ដោយបក្សប្រឆាំងឬអត់នោះទេ។
លោក ជាម យៀប បានថ្លែងបន្តថា៖ «[លោក សម រង្ស៊ី] បានអំពាវនាវ [ឲ្យសហគមន៍អន្តរជាតិ] មិនទទួលស្គាល់។ វាមិនបញ្ហាទេ។ ខ្ញុំសូមប្រាប់ថា នរណាមិនទទួលស្គាល់ គឺស្រេចតែពួកគេ វាជាសិទ្ធិរបស់ពួកគេ។ យើងមិនដែលយកកាំភ្លើងទៅភ្ជង់ពួកគេឲ្យទទួលស្គាល់នោះទេ។ ពួកគេទទួលស្គាល់ប៉ុនណា យើងទទួលយកប៉ុណ្ណោះ»។
ជាការឆ្លើយតបចំពោះលោក សម រង្ស៊ី និងលោក កឹម សុខា ដែលទាមទារតំណែងជាប្រធានសភា ដើម្បីការពិនិត្យនិងតុល្យភាពអំណាច លោក ជាម យៀប បានថ្លែងថា ប្រសិនបើលោក សម រង្ស៊ី និងលោក កឹម សុខា ចង់ចរចាឲ្យមានតុល្យភាពអំណាច ការចរចានឹងមិនជោគជ័យទេ។ លោក ជាម យៀប បានចំអកថា៖ «ខ្លួនចង់ឲ្យគណបក្សប្រជាជនដឹកនាំស្ថាប័ននីតិប្រតិបត្តិ ខ្លួនចង់ដឹកនាំស្ថាប័ននីតិបញ្ញត្តិ ចាំជាតិក្រោយទៅជាតិនេះមិនអាចទេ»។
ប៉ុន្តែលោកបណ្ឌិត ឡៅ ម៉ុងហៃ អ្នកវិភាគនយោបាយឯករាជ្យ បានថ្លែងថា រដ្ឋាភិបាលថ្មី ដែលបង្កើតឡើងដោយតំណាងរាស្រ្តតិចជាង ១២០ រូប គឺផ្ទុយទៅនឹងរដ្ឋធម្មនុញ្ញ។ លោកបានថ្លែងបន្តថា៖ «ពួកគេ (៦៨ រូប) មិនអាចបង្កើតរដ្ឋសភាបានទេ។ ដូច្នេះសភានេះ មិនមានភាពស្របច្បាប់ទេ ហើយរដ្ឋាភិបាលថ្មី ដែលកើតចេញពីសភាបែបនេះ ក៏មិនស្របច្បាប់ដែរ»៕
7 comments:
ei kor you mess ah ?
when the new demonstration startÉ
Round And Round Min Deung Vear Chang Tveu Ey Teh Veuy! The Dog Keep Barking again and again! Just like Dog get Constipated, I don't support anybody but in the past this Rainsy has been proven as very WEAK and put a bunch of his supporters into trouble because he's not for REAL and still preach the King even though he knows the King is wrong. He needs to step down and let whoever stronger and determine including sacrifice life to fulfill the voter demand.
Due to Rainsy hesitation and no determination, the police or soldiers who voted for him will be in jeopardy and eventually will be eliminated by the ruler. DON'T FORGET CHNEAH(WINNER)BAN CHEA PREAH CHANH(LOSER)BAN CHEA CHAUR
Ransy is weak, we need leadershipe change now!!!!!!!!
Sam Rainsy is a politcle pioneer since the 1990. He is a very persistent and perseverence person. He has courage and stand up for people who can not speak up for themselve. So does kim sokha. He is a very intelligent person. I wish hun sen would open up the debate with one or the two above.
គោលនយោបាយ ចត្រកោណ លើកទី៣ របស់លោក ហ៊ុន សែន ស្ដែងចេញដល់តំណាក់កាល មិនអាចលាក់បានតទៅទៀតទេ ព្រោះឥ
ល្បែងធ្វើព្យុះធ្វើភ្លៀង បង្ករឲ្យមានអសន្តិសុខ បង្កើតបងតូចបងធំ បណ្ដោយឲ្យមានអំពើឃាតកម្ម។ល។
រួចហើយចាត់កម្លាំងនគបាល ឬ កងរាជអាវុធហាត់ ឲ្យការពារក្នុងន័យបង្ក្រាប ចាប់ចង សម្លាប់ ជារឿងរ៉ាវដែល ព្រៀងទុកជាមុនគួរឲ្យកត់សម្គាល់ជាបន្តរបន្ទាប់រហូតមក ថាតើពេលណាខ្លះ គេត្រូវប្រើខ្លះ ឬ ចំណាយអ្វីខ្លះ ហេតុនេះហើយ គេមាន(ចិញ្ចឹមទុកសម្រាប់ប្រើពេលត្រូវការចំណាយ) នឹង (ចាប់បង្ការទុក)
ពីមុនគេទិញទឹកចិត្តរាស្ដ្រនឹងលុយ! ក្រោយមកនេះ គេកំពុងតែទិញទឹកចិត្តរាស្ដ្រដោយចាយ ចិត្តសាស្ដ្រ វិញហើយ!
ក្នុងគ្រា បោះឆ្នោតតជាតិ និតិកាល ទី៥នេះ គេចំណាយប្រើ មន្ត្រី គជប ថ្នាក់ក្រោមឲ្យទទួលកំហុសថា៖ បានប្រព្រឹតខុស ពេលឆែកឆេរឃើញមានភាពមិនប្រក្រតី ហើយឲ្យពួកនោះចេញសម្ណង (ក្នុងន័យថ្នាក់លើគេនៅតែល្អ គឺថ្នាក់ក្រោមទេដែលអាក្រក់ តាមពិតពួកអាក្រក់គ្រ័គ្គៗនូវដដែល)!
តមកទៀតគេបានផ្លាស់ប្ដូរ ថ្នាក់ដឹកនាំតាមប្រព័ន្ធផ្សេងៗ ហើយផ្ដល់ដំណឹងជាសាធារណៈ!
ពេលជាមួយគ្នានេះដែរ គេឲ្យកែប្រព័ន្ធក្រុមប្រឹក្សាធម្មនុញ្ញ បង្ហាញពលរដ្ឋថាគេល្អណាស់បានកែប្រែហើយ!
មួយទៀតនេះ វាជារឿងស៊ាំទៅហើយដែលថាគេចាប់ ទ្រង់ នរោត្តមសីហមនី បង្ការទុកនុះ!
រឿងមួយថ្មីកើតចេញពីរឿងចាស់ ដែលធ្វើឲ្យ សាធារណៈជនខ្មែរ នឹង បរទេសទាក់ត្រចៀកនោះគឺ គេបានដោះលែង ពិរុទ្ធិកជន សុប្បនិមិត្ត សុខ សំអឿន នឹង ប៊ន សំណាង បង្ហាញឲ្រប្រជាពរដ្ឋ ឃើញថា តុលាការ នៃរដ្ឋាភិបាលជាប់ឆ្នោតថ្មី យុត្តិធម៌ណាស់!
ត្រូវហើយ លោក សូ ណារ៉ូ រឿងដែលយើងព្រួយបារម្មនោះ គឹនៅមានពលរដ្ឋខ្លះឈ្លក់វង្វេងក្នុងនយោបាយប្ដូរផ្លាស់របស់ លោក ហ៊ុន សែន ទៀត រួមផ្សំនឹងតម្រូវរស់នៅប្រចាំថ្ងៃរបស់ប្រជាបរដ្ឋខ្មែរក្រីក្រ ជាចំណុចខ្សោយផង!
ក៏ប៉ុន្តែ ខ្មែរគួរតែមានមេរៀនគ្រប់គ្រាន់ហើយ ដែល លោក ហ៊ុន សែន កាន់តែមានភាពផ្អែមល្ហែម ក៏អាចមានល្បិចយ៉ាងពិសពុល ទ្រៀមរងចាំថ្ងៃខ្មែរភ្លេចខ្លួនបន្តិចម្ដងៗ សម្រាប់ផែនការណ៍បន្តររបស់មេយួនគេ!
សូមបងប្អូនខ្មែរយើងទាំងអស់បន្តររួបរួមគ្នាទាមទាយកអ្វីជារបស់យើង កុំភ្លេចខ្លួនឲ្យសោះ!
Post a Comment