អ្នកចូលរួមធ្វើបាតុកម្មជាមួយគណបក្សសង្គ្រោះជាតិ នៅទីលានប្រជាធិបតេយ្យ កាលពីថ្ងៃ៧កញ្ញា។ រូបថត លីណា |
KEVIN PONNIAH ភ្នំពេញប៉ុស្តិ៍ THURSDAY, 26 SEPTEMBER 2013
ភ្នំពេញៈ លោក ស៊ូរិយ៉ា ស៊ូប៊ែរឌី ប្រេសិតសិទិ្ធមនុស្សរបស់អង្គការសហប្រជាជាតិ ប្រចាំនៅកម្ពុជា បានប្រាប់ទៅអង្គការសហប្រជាជាតិកាលពីថ្ងៃអង្គារថា កម្ពុជាកំពុងស្ថិតនៅផ្លូវបំបែកដ៏សំខាន់មួយក្នុងវិថីឆ្ពោះទៅលទិ្ធប្រជាធិបតេយ្យដែលអាជ្ញាធរត្រូវតែជ្រើសរើស រវាងការទទួលយកនូវការផ្លាស់ប្តូរ ឬការបង្ក្រាបលើការមិនពេញចិត្ត និងប្រឈមនឹងផលវិបាក។
នៅចំពោះមុខក្រុមប្រឹក្សាសិទិ្ធមនុស្សអង្គការសហប្រជាជាតិ នៅទីក្រុង ហ្សឺណែវ លោក ស៊ូប៊ែរឌី បានថ្លែងថា ការវិលទៅប្រើ «យុទ្ធសាស្រ្តចាស់ ដែលរំលោភសិទិ្ធពលរដ្ឋជាមូលដ្ឋាន» ប៉ុន្មានថ្ងៃថ្មីៗនេះ បន្ទាប់ពីមានការអត់ធ្មត់ជាច្រើនសប្តាហ៍ដោយអាជ្ញាធរ បានបង្ហាញយ៉ាងច្បាស់ថា ព្រះរាជាណាចក្រកម្ពុជាស្ថិតនៅក្នុងចំណុចសំខាន់មួយ។
កងរាជអាវុធហត្ថរាប់រយនាក់ បានបង្ខំព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ សមាជិកគណបក្សប្រឆាំង ឲ្យលះបង់កូដកម្មបង្អត់អាហារជាសាធារណៈ ដោយសន្តិវិធី កាលពីសប្តាហ៍មុន ខណៈដែលបាតុកម្មភ្លើងទៀន ដោយសកម្មជនតំបន់ បឹងកក់ រងការវាយប្រហារដោយបុរសពាក់សម្លៀកបំពាក់ស៊ីវិល ដោយមាននគរបាលជួយការពារ។
លោក ស៊ូប៊ែរឌី បានបញ្ជាក់ថា៖ «រាល់ប្រទេសទាំងអស់ដែលធ្វើអន្តរកាលឆ្ពោះទៅលទិ្ធប្រជាធិបតេយ្យប្រឈមនឹងខណៈមួយដែលការគ្រប់គ្រងត្រូវតែផ្លាស់ប្តូរ។ កម្ពុជាកំពុងប្រឈមនឹងខណៈនេះ ពេលនេះ»។ «ខ្ញុំសោកស្តាយក្នុងការនិយាយថា វាហាក់ដូចជាមិនទាន់យល់នៅឡើយទេ នៅកម្ពុជាដែលផ្នែកសំខាន់នៃដំណើរការលទិ្ធប្រជាធិបតេយ្យគឺ សម្រាប់ប្រជាជនទាំងអស់អាចសម្តែងមតិដោយសេរី ហើយតួនាទីរបស់រដ្ឋ ក្នុងបាតុកម្មសន្តិវិធីគឺត្រូវសម្រួល មិនមែនរារាំងពួកគេនោះទេ»។
លោក ស៊ូប៊ែឌី បានបន្តថា ដោយលទ្ធផលបោះឆ្នោតផ្លូវការបង្ហាញប្រជាជនគាំទ្រគណបក្សពីរផ្សេងគ្នាក្នុងសំឡេងឆ្នោតជិតស្មើគ្នា លោកសោកស្តាយចំពោះការបរាជ័យរបស់គណបក្សទាំងពីរដើម្បី សម្រេចបាននូវការសម្រុះសម្រួលគ្នា ហើយកាន់តែសោកស្តាយថែមទៀតដែលរដ្ឋសភាបើកសម័យប្រជុំដោយគ្មានតំណាងរាស្រ្តគណបក្សសង្គ្រោះជាតិទាំង ៥៥ រូប។
លោក ស៊ូប៊ែរឌី ក៏បានរិះគន់ចំពោះដំណើរការស៊ើបអង្កេតក្រោយការបោះឆ្នោត លើភាពមិនប្រក្រតីនៃការបោះឆ្នោត ដែលអនុវត្តតាមតែមធ្យោបាយដែលចែងក្នុងរដ្ឋធម្មនុញ្ញ គឺផ្អែកលើគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត និងក្រុមប្រឹក្សាធម្មនុញ្ញដែលទទួលរងការរិះគន់យ៉ាងខ្លាំង។ លោកបានបន្តថា៖ «ការទទូចធ្វើតាមតែយន្តការផ្លូវការនៃលទិ្ធប្រជាធិបតេយ្យដោយមិនគិតពីសិទិ្ធមនុស្សជាមូលដ្ឋាននេះ នឹងជាការផ្ទុយនឹងគោលបំណងរបស់រដ្ឋធម្មនុញ្ញ»។
លោក ឯក ថា អ្នកនាំពាក្យម្នាក់នៃទីស្តីការគណៈរដ្ឋមន្រ្តីបានថ្លែងថា អ្វីគ្រប់យ៉ាងដែលរដ្ឋាភិបាលបានធ្វើក្នុងរយៈពេលក្រោយការបោះឆ្នោតនេះ បានធ្វើឡើងតាមអត្ថបទច្បាប់ និងលទ្ធផលបោះឆ្នោត។
លោកបានបន្ថែមថា៖ «យើងបានអនុវត្តតាមនីតិរដ្ឋនៅកម្ពុជា ទាក់ទងនឹងការបង្កើតរដ្ឋសភាថ្មី និងរដ្ឋាភិបាលថ្មី។ យើងមិនបានធ្វើអ្វីខុសទេ យើងគោរពសិទិ្ធមនុស្ស និងលទិ្ធប្រជាធិបតេយ្យ»។
លោកបានបន្ថែមថា សេចក្តីលម្អិតអំពីអ្វីដែលបានកើតឡើងនៅ វត្តភ្នំ កាលពីល្ងាចថ្ងៃអាទិត្យ មិនទាន់អាចពន្យល់បានទេ រហូតទាល់តែការស៊ើបអង្កេតបានធ្វើចប់។
លោកឲ្យដឹងទៀតថា៖ «យើងមិនអាចនិយាយអ្វីទេ បើគ្មានការស៊ើបអង្កេតអ្នកមិនអាចឈានដល់សេចក្តីសន្និដ្ឋានទេ។ ខ្ញុំអាចប្រាប់អ្នកថារាជរដ្ឋាភិបាលកម្ពុជាដឹងថា តើយើងកំពុងធ្វើការដើម្បីប្រយោជន៍ប្រជាជន និងប្រទេស»។ ខណៈដែលលោក ស៊ូប៊ែរឌី ផ្តោតលើ «ការវិវត្តល្អ» ខ្លះ ក្នុងអំឡុងរយៈពេលបោះឆ្នោត លោកបានអំពាវនាវឲ្យមានកំណែទម្រង់ទ្វេបក្ស។ លោកបញ្ជាក់ថា៖ «សេចក្តីថ្លែងការណ៍រួមគ្នាដោយគណបក្សនយោបាយទាំងពីរ ដើម្បីសម្រេចបាននូវកំណែទម្រង់ច្បាស់លាស់ក្នុងវិស័យអាទិភាពនឹងធានាជាថ្មីចំពោះសហគមន៍អន្តរជាតិ និងប្រជាជនកម្ពុជា»។ លោកក៏បានជំរុញឲ្យមានការបន្តពិភាក្សានៅថ្នាក់កំពូលរវាងគណបក្សទាំងអស់។
លោក ស៊ូប៊ែរឌី បានបង្ហាញរបាយការណ៍ចុងក្រោយជាផ្លូវការ ដែលចេញផ្សាយនៅខែ សីហា ដល់អង្គការសហប្រជាជាតិបន្ទាប់ពីលោកបានធ្វើបេសកកម្មស្វែងរកការពិតចំនួនពីរលើកមកកាន់កម្ពុជា កាលពីឆ្នាំមុន។ អង្គការសិទិ្ធមនុស្សបានថ្លែងថា អាណតិ្តរបស់លោកជាអ្នករាយការណ៍ពិសេសអាចបញ្ចប់ក្នុងអំឡុង សម័យប្រជុំរបស់ក្រុមប្រឹក្សាសិទិ្ធមនុស្សនេះ ប្រសិនបើក្រុមប្រឹក្សាមិនចេញដំណោះស្រាយបន្តអាណតិ្តនោះទេ។
សហព័ន្ធអន្តរជាតិដើម្បីសិទិ្ធមនុស្ស ដែលតំណាងអង្គការ អាដហុក និង លីកាដូ បានថ្លែងនៅអង្គប្រជុំកាលពីម្សិលមិញ។
លោក Nicolas Agostini ប្រតិភូសហព័ន្ធអន្តរជាតិដើម្បីសិទិ្ធមនុស្សប្រចាំនៅអង្គការ សហប្រជាជាតិបានថ្លែងថា សហព័ន្ធនឹងអំពាវនាវដល់ក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិឲ្យអនុម័តដំណោះស្រាយរឹងមាំ ថ្កោលទោសការរំលោភសិទិ្ធមនុស្សនៅកម្ពុជា និងបន្តអាណតិ្តរបស់លោក ស៊ូប៊ែរឌី សម្រាប់រយៈពេល ២ឆ្នាំ។
លោកបានឲ្យដឹងតាមអ៊ីមែលថា៖ «មានហានិភ័យពិតប្រាកដ ដែលអាណតិ្តនឹងចុះថយដល់កម្រិតជំនួយបច្ចេកទេស ដែលមានន័យថា អង្គការសហប្រជាជាតិនឹងបាត់បង់សមត្ថកិច្ចឃ្លាំមើលទាក់ទងនឹងស្ថានការណ៍សិទិ្ធមនុស្សនៅកម្ពុជា»។
តំណាងកម្ពុជា ប្រចាំអង្គការសហប្រជាជាតិ នឹងឆ្លើយតបចំពោះសេចក្តីថ្លែងរបស់លោក ស៊ូប៊ែឌី នេះហើយដំណោះស្រាយនឹងធ្វើឡើងនៅថ្ងៃសុក្រ៕
2 comments:
The next CNRP protest in Phnom Penh should be a combination of sit in and marching on a much larger scale.
Bring Phnom Penh to a stand still if need to.
Ask the UN human right office to increase its staff to monitor human right situation across Cambodia in case the protests break out Cambodia wide.
គោលនយោបាយ ចត្រកោណ លើកទី៣ របស់លោក ហ៊ុន សែន ស្ដែងចេញដល់តំណាក់កាល មិនអាចលាក់បានតទៅទៀតទេ ព្រោះឥ
ល្បែងធ្វើព្យុះធ្វើភ្លៀង បង្ករឲ្យមានអសន្តិសុខ បង្កើតបងតូចបងធំ បណ្ដោយឲ្យមានអំពើឃាតកម្ម។ល។
រួចហើយចាត់កម្លាំងនគបាល ឬ កងរាជអាវុធហាត់ ឲ្យការពារក្នុងន័យបង្ក្រាប ចាប់ចង សម្លាប់ ជារឿងរ៉ាវដែល ព្រៀងទុកជាមុនគួរឲ្យកត់សម្គាល់ជាបន្តរបន្ទាប់រហូតមក ថាតើពេលណាខ្លះ គេត្រូវប្រើខ្លះ ឬ ចំណាយអ្វីខ្លះ ហេតុនេះហើយ គេមាន(ចិញ្ចឹមទុកសម្រាប់ប្រើពេលត្រូវការចំណាយ) នឹង (ចាប់បង្ការទុក)
ពីមុនគេទិញទឹកចិត្តរាស្ដ្រនឹងលុយ! ក្រោយមកនេះ គេកំពុងតែទិញទឹកចិត្តរាស្ដ្រដោយចាយ ចិត្តសាស្ដ្រ វិញហើយ!
ក្នុងគ្រា បោះឆ្នោតតជាតិ និតិកាល ទី៥នេះ គេចំណាយប្រើ មន្ត្រី គជប ថ្នាក់ក្រោមឲ្យទទួលកំហុសថា៖ បានប្រព្រឹតខុស ពេលឆែកឆេរឃើញមានភាពមិនប្រក្រតី ហើយឲ្យពួកនោះចេញសម្ណង (ក្នុងន័យថ្នាក់លើគេនៅតែល្អ គឺថ្នាក់ក្រោមទេដែលអាក្រក់ តាមពិតពួកអាក្រក់គ្រ័គ្គៗនូវដដែល)!
តមកទៀតគេបានផ្លាស់ប្ដូរ ថ្នាក់ដឹកនាំតាមប្រព័ន្ធផ្សេងៗ ហើយផ្ដល់ដំណឹងជាសាធារណៈ!
ពេលជាមួយគ្នានេះដែរ គេឲ្យកែប្រព័ន្ធក្រុមប្រឹក្សាធម្មនុញ្ញ បង្ហាញពលរដ្ឋថាគេល្អណាស់បានកែប្រែហើយ!
មួយទៀតនេះ វាជារឿងស៊ាំទៅហើយដែលថាគេចាប់ ទ្រង់ នរោត្តមសីហមនី បង្ការទុកនុះ!
រឿងមួយថ្មីកើតចេញពីរឿងចាស់ ដែលធ្វើឲ្យ សាធារណៈជនខ្មែរ នឹង បរទេសទាក់ត្រចៀកនោះគឺ គេបានដោះលែង ពិរុទ្ធិកជន សុប្បនិមិត្ត សុខ សំអឿន នឹង ប៊ន សំណាង បង្ហាញឲ្រប្រជាពរដ្ឋ ឃើញថា តុលាការ នៃរដ្ឋាភិបាលជាប់ឆ្នោតថ្មី យុត្តិធម៌ណាស់!
ត្រូវហើយ លោក សូ ណារ៉ូ រឿងដែលយើងព្រួយបារម្មនោះ គឹនៅមានពលរដ្ឋខ្លះឈ្លក់វង្វេងក្នុងនយោបាយប្ដូរផ្លាស់របស់ លោក ហ៊ុន សែន ទៀត រួមផ្សំនឹងតម្រូវរស់នៅប្រចាំថ្ងៃរបស់ប្រជាបរដ្ឋខ្មែរក្រីក្រ ជាចំណុចខ្សោយផង!
ក៏ប៉ុន្តែ ខ្មែរគួរតែមានមេរៀនគ្រប់គ្រាន់ហើយ ដែល លោក ហ៊ុន សែន កាន់តែមានភាពផ្អែមល្ហែម ក៏អាចមានល្បិចយ៉ាងពិសពុល ទ្រៀមរងចាំថ្ងៃខ្មែរភ្លេចខ្លួនបន្តិចម្ដងៗ សម្រាប់ផែនការណ៍បន្តររបស់មេយួនគេ!
សូមបងប្អូនខ្មែរយើងទាំងអស់បន្តររួបរួមគ្នាទាមទាយកអ្វីជារបស់យើង កុំភ្លេចខ្លួនឲ្យសោះ!
Post a Comment