ដោយ៖ ស៊ុន ណារិន | ថ្ងៃព្រហស្បតិ៍ ទី5 ខែកញ្ញា ឆ្នាំ2013, ម៉ោង 08:06 AM
អ្នកស្រី យ៉ោម បុប្ផា និងកូនប្រុស នៅមុខតុលាការកំពូល (រូបថត ញឹម សុខន) |
អង្គការអន្តរជាតិចំនួនពីរ កាលពីថ្ងៃពុធ អំពាវនាវឲ្យដោះលែងជាបន្ទាន់ សកម្មជនដីធ្លី អ្នកស្រីយ៉ោម បុប្ផា ដែលបានជាប់ពន្ធនាគារមួយឆ្នាំមកហើយ និងថ្កោលទោសសកម្មភាពទាំងឡាយណា ដែលរារាំងការដង្ហែក្បួនដោយសន្តិភាព។
អង្គការទាំងពីរនេះ គឺសហព័ន្ធអន្តរជាតិការពារសិទ្ធិមនុស្ស (FIDH)និងអង្គការប្រឆាំងការធ្វើទារុណកម្ម ពិភពលោក (OMCT)។
កាលពីថ្ងៃពុធ រថយន្តរបស់មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាមួយគ្រឿង និងសម្ភារៈរបស់អ្នកបឹងកក់ រួមមាន ឧបករណ៍បំពងសំឡេង ផ្កាឈូក អាវ និងទឹកសុទ្ធមួយចំនួន ត្រូវបានអាជ្ញាធរខណ្ឌដូនពេញ ឃាត់ទុកនៅតំបន់បឹងកក់ ខណៈរថយន្តគ្រឿងនេះ ជួយដឹកសម្ភារៈមួយចំនួនរបស់ប្រជាសហគមន៍បឹងកក់។
សេចក្តីថ្លែងការណ៍របស់អង្គការ ចេញផ្សាយនៅថ្ងៃទី០៤ខែកញ្ញា ឲ្យដឹងថា អង្គការថ្កោលទោសសកម្មភាពរបស់អាជ្ញាធររាជធានីភ្នំពេញ ក្នុងការកម្រិតការដង្ហែដោយសន្តិភាពរបស់អ្នកបឹងកក់ ដើម្បីជាការគម្រប់ការជាប់ពន្ធនាគារមួយឆ្នាំរបស់អ្នកស្រីយ៉ោម បុប្ផា។ សេចក្តីថ្លែងការណ៍បន្តថា នេះជាការបញ្ជាក់ម្តងទៀតរបស់អង្គការ ក្នុងការអំពាវនាវឲ្យអាជ្ញាធរកម្ពុជា ដោះលែងអ្នកស្រីយ៉ោម បុប្ផា ជាបន្ទាន់ និងគ្មានលក្ខខណ្ឌ។
អង្គការនោះ បានជំរុញឲ្យអាជ្ញាធរកម្ពុជា គោរពទៅតាមសេចក្តីថ្លែងការណ៍របស់ អង្គការសហប្រជាជាតិ ស្តីពីអ្នកការពារសិទ្ធិមនុស្ស និងសេចក្តីថ្លែងការណ៍ជាសាកលនៃសិទ្ធិមនុស្ស និងកតិកាសញ្ញាអន្តរជាតិផ្សេងទៀត ដែលទទួលស្គាល់ដោយកម្ពុជា។
បន្ទាប់ពីការឃាត់រថយន្ត និងសម្ភារៈរបស់អ្នកបឹងកក់ អាជ្ញាធរ បានប្រគល់ឲ្យមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាវិញ។
5 comments:
Hun sen est un dictateur le plus eviolent au rapport les autres dictateurs dans le monde,et hun sen sera mort en violent comme les actions violents qu'il a faite auparavant.
ĆÀṂ ÔÑ ŚÀṂĐÀĆḤ ḤÙŃ ṢÈŃ 3ÔÔÔ!!!
3Ô YEARS SUCCESSFULLY ǸÁṂBÔĐỈÂ...
6Ô YEARS MORE NO KHMER PEOPLES...
i thought she is jailed for battering two moto drivers not for being activist. government builded her new house on new land; what else does she want? (she lived at beng kok illegally in the first place b/c the land is state's property.) some of the resident at beng kok even have the gut to demand for 1 million dollar for moving.
what happen to her victims? are they not human? don't they deserve justic? her jail time is not link with beng kok lake.
អំពើអាក្រក់ៗកាន់តែឃើញច្រើន មានន័យថារបបរបស់
ហ៊ុន សែន នឹងកាន់តែជិតមកដល់ទីបញ្ចប់ហើយ. សូមខ្មែរក្រោក
ឡើងទាំងអស់គ្នា ដើម្បីជាតិយើង. យើងមិនអាចឲ្យ ហ៊ុន សែន
បន្តកាន់អំណាចតទៅទៀតបានជាដច់ខាត។
Jendhayonisamrainsy
Post a Comment