ពេលនេះតើកម្ពុជា ត្រូវការកំណែទម្រង់ ឬត្រូវការធ្វើបដិវត្តន៍ ដើម្បីផ្លាស់ប្តូរ?
ដោយ ប៉ែន បូណា rfi សុក្រ 27 កញ្ញា 2013
ជម្លោះនយោបាយរវាងគណបក្សកាន់អំណាច និងបក្សប្រឆាំងនៅកម្ពុជាមានលក្ខណៈកាន់តែស្រួចស្រាល់ឡើងជាលំដាប់ ពីមួយអាណត្តិ ទៅមួយអាណត្តិ។ ឈានចូលអាណត្តិទី៥នេះ មិនត្រឹមតែអ្នកនយោបាយទេ ប៉ុន្តែ ជម្លោះក្នុងស្ថានភាព “ទឹក និងប្រេង” ក៏បានបង្ហាញឡើងកាន់តែធ្ងន់ធ្ងរផងដែរ ក្នុងចំណោមពលរដ្ឋម្ចាស់ឆ្នោត។ អ្នកបោះឆ្នោតឲ្យគណបក្សសង្គ្រោះជាតិ ហាក់កំពុងដាក់សម្ពាធយ៉ាងខ្លាំង ទៅលើគណបក្សរបស់ខ្លួនឲ្យតស៊ូប្រឆាំងជាមួយគណបក្សកាន់អំណាចឲ្យទាល់តែឈ្នះ។
A Must Watch: Dhamma Talk for Women, by Hun Sen
ពេលនេះតើកម្ពុជា ត្រូវការកំណែទម្រង់ ឬត្រូវការធ្វើបដិវត្តន៍ ដើម្បីផ្លាស់ប្តូរ?
វិបត្តិនយោបាយដែលកំពុងកើតមានបច្ចុប្បន្ននេះហាក់បាននិងកំពុងរុញច្រានប្រទេសកម្ពុជាឲ្យស្ថិតក្នុងជម្រើសពីរនៅចំពោះមុខ៖ តើគេត្រូវការធ្វើកំណែទម្រង់ស្ថាប័នជាតិទាំងឡាយដែលមានស្រាប់ដើម្បីធ្វើឲ្យមានសន្ទុះនៃការអភិវឌ្ឍន៍ជាតិទៅមុខ? ឬក៏ត្រូវការធ្វើបដិវត្តន៍ដើម្បីផ្លាស់ប្តូរទាំងស្រុងនូវអ្វីដែលកំពុងដំណើរការសព្វថ្ងៃ?
នេះជាសំណួរដែលទាមទារឲ្យអ្នកនយោបាយនិងប្រជាពលរដ្ឋម្ចាស់ឆ្នោតត្រូវពិចារណាឲ្យបានស៊ីជម្រៅមុននឹងសម្រេចចិត្ត ពីព្រោះវាជាការសម្រេចចិត្តដែលមានចរិតកំណត់ជោគវាសនាប្រទេសជាតិផង និងជោគវាសនារបស់ពលរដ្ឋខ្មែរម្នាក់ៗផង។ ដូច្នេះ គេគួរស្វែងយល់អំពីជម្រើសទាំងពីរនេះឲ្យបានច្បាស់ជាមុនសិន។
ជាការពិតណាស់ ទាំងអ្នកនៅក្រៅឆាក និងក្នុងឆាក រាប់ទាំងគណបក្សកាន់អំណាចខ្លួនឯងផងហាក់ដូចជាយល់ស្របគ្នាថា ការដឹកនាំប្រទេសត្រូវការកំណែទម្រង់ដ៏ស៊ីជម្រៅមួយជាចាំបាច់ដើម្បីធ្វើឲ្យស្ថាប័នជាតិនានាដំណើរការទៅដោយរៀបរយ។ ជាក់ស្តែង ក្នុងកិច្ចប្រជុំដំបូងរបស់គណៈរដ្ឋមន្ត្រីថ្មីកាលពីថ្ងៃពុធ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែនបានដាក់ចេញនូវនយោបាយកំណែទម្រង់ជាច្រើន។ នេះសបញ្ជាក់ឲ្យឃើញថា រដ្ឋាភិបាលខ្លួនឯងក៏យល់ដែរថា ការដឹកនាំប្រទេសមិនអាចបំពេញចិត្តម្ចាស់ឆ្នោតបានឡើយក្នុងស្ថានភាពដូចបច្ចុប្បន្ន។ ត្រង់ថា កំណែទម្រង់នោះទៅរួចឬមិនរួចវាជារឿងមួយផ្សេងទៀត។
ប៉ុន្តែ អ្វីដែលច្បាស់លាស់នោះគឺ ប្រពន្ធ័ដឹកនាំប្រទេសសព្វថ្ងៃត្រូវការកំណែទម្រង់ដ៏ស៊ីជម្រៅមួយជាចាំបាច់។ ដើម្បីឲ្យនយោបាយកំណែទម្រង់អាចធ្វើទៅបានដោយប្រសិទ្ធភាពវាទាមទារឲ្យមានការចូលរួមពីកត្តាខាងក្នុងផង និងកត្តាខាងក្រៅផង។ កត្តាខាងក្នុងមានន័យថា ផ្ទៃក្នុងគណបក្សកាន់អំណាចខ្លួនឯងត្រូវតែហ៊ានធ្វើកំណែទម្រង់ស៊ីជម្រៅដ៏ពិតប្រាកដមួយទោះជាក្នុងតម្លៃណាក៏ដោយ។ ចំណែកកត្តាខាងក្រៅវិញ គណបក្សកាន់អំណាចក៏ចាំបាច់ត្រូវបើកទូលាយទទួលយកកិច្ចសហប្រតិបត្តិការពីបក្សប្រឆាំង សង្គមស៊ីវិល និងភាគីពាក់ពន្ធ័ផ្សេងៗទៀត។
នយោបាយកំណែទម្រង់ផ្តល់ផលចំណេញពីរយ៉ាង៖ ទី១ គឺការរីកចម្រើននៃប្រទេសជាតិមានល្បឿនលឿនទៅមុខ និងទី២ គឺការរក្សាបាននូវស្ថិរភាពសង្គមនិងនយោបាយ ជាពិសេសគឺការបញ្ចៀសបាននូវការបង្ហូរឈាម។
ប៉ុន្តែបច្ចុប្បន្ន អ្នកគាំទ្រគណបក្សប្រឆាំងហាក់ដូចជាកំពុងសម្លឹងឃើញស្ថានភាពខ្មៅងងឹតយ៉ាងខ្លាំង។ ភាពខ្មៅងងឹតនេះហើយដែលធ្វើឲ្យពួកគេលែងរំពឹងទៅលើនយោបាយកំណែទម្រង់ទៀតហើយនិងបែរទៅចង់បានការផ្លាស់ប្តូរទាំងស្រុងតែម្តង។ វាពិតជាមានហេតុផលដែលជំរុញឲ្យពួកគេមានទុទិដ្ឋិនិយមចំពោះកំណែទម្រង់។ នោះគឺភាពអសកម្មទាំងឡាយនាពេលកន្លងមកដែលបង្ហាញថា ហាក់មិនអាចកែបានដោយគណបក្សកំពុងដឹកនាំប្រទេស។
ក្នុងបរិបទនេះ អ្វីដែលអ្នកគាំទ្របក្សប្រឆាំង រួមទាំងមេដឹកនាំគណបក្សប្រឆាំងខ្លួនឯងផងចង់បានគឺការផ្លាស់ប្តូរ។ តាមពិត ពាក្យផ្លាស់ប្តូរត្រូវបានគណបក្សសង្គ្រោះជាតិប្រើប្រាស់ជាពាក្យគន្លឹះក្នុងអំឡុងពេលឃោសនាបោះឆ្នោត។ ប៉ុន្តែ ទីបំផុត ការផ្លាស់ប្តូរតាមរយៈសន្លឹកឆ្នោតនៅមិនទាន់អាចទៅរួចនៅឡើយ។ ក្រោមហេតុផលនៃការលួចបន្លំសន្លឹកឆ្នោត
គណបក្សប្រឆាំង និងអ្នកគាំទ្ររបស់ខ្លួនទំនងជាកំពុងសាកល្បងផ្លូវទី២ក្នុងការសម្រេចការផ្លាស់ប្តូររបស់ខ្លួននៅក្រៅប្រព័ន្ធបោះឆ្នោតវិញម្តង។
ទោះជាជម្រើសណាមួយ វាជាសិទ្ធិរបស់បក្សនយោបាយនិងរបស់ពលរដ្ឋម្ចាស់ឆ្នោតនៃគណបក្សនីមួយៗ ប៉ុន្តែ សូមកុំភ្លេចថា ផលវិបាករបស់វាគឺជាបញ្ហារួមរបស់ខ្មែរទាំងអស់គ្នា។ ដូចមានឧទាហរណ៍បញ្ជាក់ស្រាប់ទាំងនៅក្នុងប្រទេស ទាំងនៅលើឆាកអន្តរជាតិ ការផ្លាស់ប្តូរក្រៅប្រព័ន្ធបោះឆ្នោត ឬហៅម្យ៉ាងទៀតថា ការធ្វើបដិវត្ត ភាគច្រើនចៀសមិនផុតពីការបង្ហូរឈាមឡើយ។
ដូច្នេះ តើគួរបន្តអត់ធ្មត់ដើម្បីជំរុញកំណែទម្រង់ដោយសន្តិវិធី ឬក៏ដល់ពេលដែលត្រូវធ្វើបដិវត្តន៍ហើយ? នេះជាសំណួរដែលអ្នកនយោបាយ និងម្ចាស់ឆ្នោតត្រូវពិចារណារកចម្លើយដោយផ្អែកលើទស្សនៈគ្រប់ជ្រុងជ្រោយ និងភាពចាស់ទុំឲ្យបានច្រើនបំផុត។
23 comments:
le peuple khmer a une vrai volonté pour la changement,et hun sen doit se dégagé.
We do a peaceful march to validate our voting right which were stolen by the CPP who killed some of us during that march.
So, the CPP is the criminal who committed crime against humanity/.
We knew where this criminal CPP is going to face - the ICC.
It is time for us to "pay" for justice and freedom. They are not free. If we want to get it, we have to pay for it.
Bun Thoeun
“Are great things ever done smoothly? Time, patience, and indomitable will must show.”
“The first sign that you are becoming religious (to wait for Preah Bath Thormeuk) is that you are becoming cheerful.”
Kompi Vedas
We have done what we could to replace the dictator. His time is not up yet, though short-lived. However, our protest time is up now. Let’s get back to work to help the poor and the oppressed in order to obtain a landslide victory in 2018.
Roman Empire was easily destroyed in one day although it took many centuries to become an empire. Let’s mobilize the CNRP youth to free old Cambodia from poverty curse and build a new Cambodia that is human-rights friendly, environment friendly, and technology friendly so that CNRP will leave a legacy as a true leading political party.
This pm is nuts. The controlled TV broadcasts his absolute nonsense speech that not even relevant to reforming his new cabinet. Listening to Ven. But Buntenh's speech is way better than wasting time hearing this pm garbage talk with his garbage men and women. You do not learn anything. Poor Cambodia. Please help save her.
The CNRP,
If you talk with the CPP, could you include the Khmer soul ANGKOR WAT as one of your conditions to talk.
It is so shameful that ANGKOR WAT is controlled by a Vietnamese.
Bun Thoeun
here the man goes again...more promises....empty promises
បើនិយាយអំពីកលល្បិចយួន បូកផ្សំនឹងនឹងភាពឆ្លាតវៃរបស់បក្សបំរើយួន គឺគេមានផែនការរៀបចំបានល្អណាស់។ រឿងស្តេចខ្មែរ គឺត្រូវគេព័ទ្ធជាប់ជាយូរមកហើយ។ បេកកម្មទ័ពយួនចូលស្រុកខ្មែរនៅចុងឆ្នាំ១៩៧៨ ក្រៅពីលេងល្ខោនជាទេវតាមកប្រោសជីវិតខ្មែរ គឺរកចាប់ព្រះកូណាសីហនុឲ្យបាន បញ្ចប់រឿង។ រូបខ្ញុំផ្ទាល់ បានត្រូវកងទ័ពយួនស្នើឲ្យជួយជូនផ្លូវ តាមរកព្រះកូណា ដែលពេលនោះ ចិនបានរំដោះ ចេញរួច។ ស្តេចគេចរួចពេលនោះ គេត្រូវតែរក មធ្យោបាយទាក់ស្តេចមកវិញ យករាជបល្លង្កជា នុយ។ ពេលស្តេចនៅក្នុងចំណាប់ខ្មាំង មិនខុសពី ខុននៅក្នុងជើងសេះ គេអុកស្មើណាក៏បាន។ គេលើកស្តេចកាន់តែខ្ពស់ ដើម្បីជាឆាកថ្ពិនភ្នែក រាស្ត្រ ឲ្យឃើញថា បាវច្ចនាជាតិសាសនា ព្រះមហាក្សត្រ ត្រូវបានគោរពការពារ អ្នកណាហ៊ានរំលោភ ត្រូវជួបការបង្ក្រាប ដោយកងកម្លាំងជាតិ។ យួនជួយការពារខ្មែរ តែដោយរបៀបនេះឯង ប៉ុន្តែពួកបណ្ឌិតពុល អំណាចបុណ្យសក្តិស្រវាំងភ្នែកមើលមិនឃើញ ជាតិខ្មែរដូចជាមានវាសនាត្រូវអស់នគរជៀស មិនផុតទេ។ ពលរដ្ឋខឹងយួននិងពួកបំរើយួន បែរជាមកដាក់សម្ពាធលើអ្នកដឹកនាំគណបក្ស សង្គ្រោះជាតិ ដែលខ្លួនបានបោះឆ្នោតឲ្យ។ បើនឹងចោទថា អ្នកដឹកនាំបក្សសង្គ្រោះជាតិខ្វះ សមត្ថភាពដោះស្រាយ គឺវាត្រឹមត្រូវ ព្រោះមិន មែនតែពេលនេះទេ ដែលខ្មែរខ្វះសមត្ថភាពដឹកនាំ តែជាយួរមកហើយតើ។យើងមានវិបត្តិអ្នកដឹកនាំ សូមកុំកិនលោករាំងស៊ី និងសុខា លោកទាំងពីរ កំពុងតែត្រូវគេច្រានទល់ខ្នងនឹងជញ្ជាំង។ កាលណាយើងគ្រប់គ្រងស្ថានការណ៍មិនបាន ជោគជ័យនឹងក្លាយជាបរាជ័យ។ ការងារទាំងឡាយក្នុងលោកនេះ បើបានសម្រេច ៧០% នោះចាត់ទុកជាជោគជ័យហើយ !
HEY,AH HUN SEN'S PAGNOKEA STORY!!!
ល្ខោនកៃលឿង(ជម្លោះនយោបាយ)កណ្ដួយម៉ែវា!
ជម្លោះនយោបាយ បោកប្រាស់ក្លែងបន្លំភ្នែកខ្មែរ! ការពិត អាឆ្កែពីរ-បីក្បាលហ្នឹង !!!
*អាឈ្លើយហ៊ុន សែន, 4 ពាក់ដួន
*អាបិសាចប្រែរូបពាក់ដួន,7 មករា សម រង្ស៊ី 7 មករា
*អាស្វាបានស៊ី កឹម សុខាវា, 7 មករា
សុទ្ធតែជាគ្នាវាស្មោះ!
Question & answer day one
When is the parliament and government min kroup tek
Created ?
What year cnrp party won the Cambodia election ?
Look it up in your ass, you'll find them answers!!!
ក្រយៅ អាឆ្កែយួនអង្កែរស៊ី ទាំងពីរក្បាល
អាយួនសម រង្សី CNRP និង
អាយួនហ៊ុន សែន CPP,
ពួកវាជា អាមនុស្ស(ពាល)ទាំងសងខាងទេ ។
_________________________________
សូមបងប្អូនខ្មែរ អ្នកស្នេហាជាតិ!
* កុំប្រដៅអាមនុស្សពាល!
* កុំប្រដៅអាឆ្កែជើងពីរ ថាកុំឲ្យវាស៊ីអាចម៍!
_________________________________
(នាងរត់រកអ្នក ,អាមនុស្សពាលវារត់រកពាលគ្នាវា
អាមនុស្សក្បត់ជាតិ កុំយកជាគ្នា)
អញ្ចឹងហើយ!
________________________________-
អ្នកឈ្នះជាអាយួនយៀកកុង......បានធ្វើស្ដេច
អ្នកឈ្នះជាអាខ្វាក់ហ៊ុន សែន.....អា4 (យួន)
អ្នកឈ្នះជាអាឆ្កែយួន សម រង្ស៊ី.....អា7 (មករា)
** អ្នកចាញ់គឺជា......ពលរដ្ឋខ្មែរ!!!!
CAM ON SAMDACH DECHO HUN SEN 3000!!!
oh my, what kind of language he used on public broadcast... you can tell by his language...
He talk nothing about the immagration law, you all know what I mean. No doubt, his language is the Khmer Rouge language.
Hoon Zen talking shitzzzz again.
This man is a douche
What kind of speech are talking about, stupid Vietnamese dog Hun Sen who is a former Khmer Rouge?
It is not professional. It looks like this stupid Yuon/Vietnamese installed PM talked to kids in the house? It is not a formal speech in public.
It is laughable when hearing this stupid Vietnamese Communist dog Hun Sen.
This stupid Vietnamese Dog Hun Sen talk like SEE BAY BOAK THNANG and BOAK THNANG SEE BAY.
Hun Sen is a real Khmer Rouge coming from his Vietnamese boss in Hanoi.
Khmer Yeurng
My answer to you is "NO", we don't need modification or revolution at this critical point of our history. What we need to do now is sticking with our real determination to find all appropriated and working solutions for Justice! Justice! Justice! to the winners and the loosers. We should not distract ourselves from the task on hand that Cambodians have banked their only hope on all of us. Believe me if the Justice is achieved, all the other chips would be falling into their appropriated places with the help of the CNRP members in Parliament. An incredible and Independent Committee that we devote ourselves for. The will of the people, at the end, shall prevail.
:-) what da fuck Hun Sen yapping about?! lecturing CPP cronies about women can be a pot/family breaker! awesome!!!
What?! He's running of topics now?!
Piseth_Polika_Oun_Nov_Tee_nah
Feel like puking listening to this clown for these years!
HunWomenizer
Man, I really felt the pain those guys in the meeting had to endure listening to Dek Cho's blabbering nonsense.
He has been saying the same crap at all these meetings for all these years - rectangular, triangular, circular, whatever shape strategic plan or goal, the results have always been the same crap.
ហាហាហាហា ច្បាស់ហើយបងធំទួលក្រសាំងមេចមិនសួរ លោកយាយរ៉ានីអោយច្បាស់មើល
តើគាត់មានហ៊ុនជាមួយក្រុមណាខ្លះ កោះពេជមានអត់ បឹងកក់មានអត់ ហើយក្រុមហ៊ុនលីយុងផាត់មានអត់ ដីយាយភូនៅកំពង់ឆ្នាំងនឹងពោធិសាត់មានអត់ ចុះព្រៃឈើនៅជុំវិញភ្នំក្រវាញអ្នកណាជាអ្នកបំផ្លញគាត់មានចូលរួមអត់ សូម្បី ទី សុគុទ្ធមនុស្សដែលធ្វើការមិនកើតស្រាប់តែរិតតែឡើងបុណ្យ គាត់មានទាក់ទងអត់
Post a Comment