Friday, September 27, 2013

បក្ស​ប្រឆាំង​ស្វែង​រក​យន្តការ​ចរចា​ឡើង​វិញ




ប្រធាន និងអនុ​ប្រ​ធាន គណបក្ស​សង្គ្រោះ​ជាតិ ធ្វើ​សន្និ​សីទកាសែត​នៅស្នាក់​ការ​គណបក្ស​។ រូបថត ផា លីណា​



KEVIN PONNIAH និង ម៉ៃ ទិត្យថារ៉ា ភ្នំពេញប៉ុស្តិ៍ FRIDAY, 27 SEPTEMBER 2013


ភ្នំពេញៈ បន្ទាប់​ពី​កិច្ច​ប្រជុំ​ជាន់​ខ្ពស់​របស់​គណបក្ស​កាល​ពី​ម្សិលមិញ មេ​ដឹក​នាំ​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី បាន​ប្រកាស​ថា គណបក្ស​នេះ​នឹង​ស្វែង​រក​ការ​ចាប់​ផ្តើម​ចរចា​ឡើង​វិញ ជាមួយ​គណបក្ស​កាន់​អំណាច ហើយ​អាច​នឹង​ចូល​រួម​ជាមួយ​រដ្ឋាភិបាល។

ការ​ប្រកាស​នេះ​អាច​ជា​របត់​ផ្លាស់​ប្តូរ​មួយ បន្ទាប់​ពី​សន្និសីទ​កាសែត​កាល​ពី​ថ្ងៃ​ពុធ​របស់​គណបក្ស ដែល​កាល​នោះ​លោក សម រង្ស៊ី បាន​គំរាម​ធ្វើ​កូដកម្ម​ទូទាំង​ប្រទេស​ប្រឆាំង​នឹង​រដ្ឋាភិបាល « ខុស​ច្បាប់» និង​បាន​ថ្លែង​ថា កម្លាំង​របស់​គណបក្ស​សង្គ្រោះ​ជាតិ ខ្លាំង​ក្លា​បំផុត​ប្រសិន​បើ​ខ្លួន​នៅ​តែ​នៅ​ក្រៅ​រដ្ឋសភា។

លោក សម រង្ស៊ី បាន​ថ្លែង​កាល​ពី​យប់​មិញ​ថា៖ «ខ្ញុំ​គ្រាន់​តែ​ចង់​ជម្រាប​ថា យើង​នឹង​ពិចារណា​យក​អាសនៈ​នៅ​ក្នុង​រដ្ឋសភា បន្ទាប់​ពី​យើង​ធ្វើ​ការ​ចរចា​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា»។

លោក​បន្ត​ថា ៖ «នៅ​ក្នុង​ការ​ចរចា​ទាំង​នេះ យើង​នឹង​ទៀមទា​ឲ្យ​មាន​កំណែ​ទម្រង់​ជា​បន្ទាន់ ដែល​មិន​តម្រូវ​ពេល​វេលា​និង​ប្រាក់​កាស ដើម្បី​អនុវត្ត​ឡើយ»។



លោក សម រង្ស៊ី បាន​បន្ថែម​ថា គណបក្ស​របស់​លោក​បាន​រៀបចំ​បញ្ជី​នៃ​ការ​ទាមទារ​ចំនួន ១០ ហើយ​ដែល​ការ​ទាមទារ​មួយ ក្នុង​ចំណោម​ការ​ទាមទារ​ទាំង​នោះ គឺ​នៅ​តែ​មាន​ការ​ទាមទារ​ឲ្យ​មាន​ការ​ស៊ើប​អង្កេត «វាយតម្លៃ​និង ដោះស្រាយ» ភាព​មិន​ប្រក្រតី​នៃ​ការ​បោះឆ្នោត។

វិធានការ​បន្ទាន់ ដែល​តម្រូវ​ដោយ​គណបក្ស​ប្រឆាំង នឹង​មាន​ដូចជា ការ​បញ្ឈប់​ការ​បំផ្លាញ​ព្រៃ​ឈើ និង «ការ​រំលោភ​យក​ដីធ្លី» ដោយ​ក្រុមហ៊ុន​ឯកជន ដែល​ទទួល​បាន​សម្បទាន​ដី​សេដ្ឋកិច្ច។

បញ្ហា​ទាំង​នេះ​ក៏​ត្រូវ​បាន​លើក​ឡើង​ផង​ដែរ​នៅ​ក្នុង​យុទ្ធសាស្រ្ត​រយៈ​ពេល​ប្រាំ​ឆ្នាំ របស់​រាជ​រដ្ឋាភិបាល​ដែល​ប្រកាស​កាល​ពី​ថ្ងៃ​ពុធ​កន្លង​ទៅ។

បន្ទាប់​ពី​ការ​អនុម័ត​បង្កើត​គណៈ​រដ្ឋ​មន្រ្តី​នៅ​ក្នុង​ការ​បោះឆ្នោត ជា​ឯកច្ឆន្ទ​ដែល​មាន​តែ​គណបក្ស​មួយ​កាល​ពី​ថ្ងៃ​អង្គារ​នៅ​ក្នុង​រដ្ឋសភា លោក​នាយក​រដ្ឋ​មន្រ្តី ហ៊ុន សែន បាន​ប្រាប់​អ្នក​យក​ព័ត៌មាន​ថា គណបក្ស​ប្រជាជន​កម្ពុជា​នៅ​តែ «បើក​ទ្វារ​ចំហ​សម្រាប់​ការ​ចរចា» ជាមួយ​គណបក្ស​ប្រឆាំង។

គណបក្ស​សង្គ្រោះ​ជាតិ​បាន​អះអាង​ថា ការ​ស្បថ​ចូល​កាន់​តំណែង​របស់​រដ្ឋាភិបាល​ដោយ​មិន​មាន​វត្តមាន​តំណាង​រាស្រ្ត​គណបក្ស​ប្រឆាំង គឺ​ស្មើ​ទៅ​នឹង «រដ្ឋ​ប្រហារ​រដ្ឋ​ធម្មនុញ្ញ»។

លោក សម រង្ស៊ី ក៏​បាន​ថ្លែង​កាល​ពី​ម្សិលមិញ​ផង​ដែរ​ថា គណបក្ស​សង្គ្រោះ​ជាតិ​នឹង​សុំ​ឲ្យ​មាន​ការ​បង្កើត​យន្តការ​មួយ​ដែល​រួម​បញ្ចូល​គណបក្ស​ប្រឆាំង តំណាង​សង្គម​ស៊ីវិល​និង​សមាជិក​សហគមន៍​មូលដ្ឋាន​ដើម្បី​ធានា​ឲ្យ​មាន​ការ​អនុវត្ត​កំណែ​ទម្រង់​សមស្រប​តាម​ការ​សន្យា។

លោក ហ៊ុន សែន កាល​ពី​ថ្ងៃ​ពុធ បាន​គំរាម​បង្ហាញ​ចេញ​នៅ​លើ ហ្វេសប៊ុក នូវ​សំឡេង​ដែល​បង្ហាញ​ថា គណបក្ស​សង្គ្រោះ​ជាតិ បាន​យល់​ព្រម​បោះបង់​ការ​អំពាវនាវ​ឲ្យ​ខ្លួន ដែល​សុំ​ឲ្យ​មាន​ការ​ស៊ើប​អង្កេត​លើ​ការ​បោះឆ្នោត​ជា​ថ្នូរ​នឹង តំណែង​ប្រធាន​រដ្ឋសភា​ក្នុង​អំឡុង​ការ​ចរចា​រវាង​ថ្នាក់​ដឹក​នាំ​កំពូល របស់​គណបក្ស​ទាំង​ពីរ​កាល​ពី​សប្តាហ៍​មុន។

ប្រហែល​ជា​ការ​ឆ្លើយ​តប មេ​ដឹក​នាំ​គណបក្ស​សង្គ្រោះ​ជាតិ​កាល​ពី​ម្សិលមិញ​បាន​ថ្លែង​ថា ការ​ចរចា​បន្ថែម​នឹង​ត្រូវ​មាន «តម្លាភាព» ដើម្បី​បង្ហាញ​សាធារណជន​ថា គណបក្ស​មិន​កំពុង​ស្នើ​សុំ​តំណែង​រដ្ឋាភិបាល​ទេ។

លោក សម រង្ស៊ី បាន​ថ្លែង​ថា៖ «យើង​ចង់​បង្ហាញ​ឲ្យ​ច្បាស់​អំពី​គំនិត​របស់​យើង ហើយ​យើង​ចង់​ចែក​រំលែក ហើយ​នឹង​មិន​មាន​ការ​ពិភាក្សា​សម្ងាត់​អី​ទេ ហើយ​យើង​នឹង​រីករាយ ប្រសិន​បើ​វា​នឹង​ត្រូវ​ចាក់​ផ្សាយ​ទូទាំង​ប្រទេស»។

លោក សម រង្ស៊ី បន្ត​ថា៖ «ប្រសិន​បើ​មាន​តំណែង​ណា​មួយ វា​គ្រាន់​តែ​ដើម្បី​ធានា​នូវ​ការ​អនុវត្ត​កំណែ​ទម្រង់។ ប៉ុន្តែ សំខាន់​បំផុត​គឺ​កំណែ​ទម្រង់​ពួក​គេ ដោយ​ខ្លួន​ឯង​ទៅ​វិញ​ទេ»។

អ្នក​វិភាគ​នយោបាយ លោក កែម ឡី បាន​ថ្លែង​ថា ការ​ផ្លាស់​ប្តូរ​ចំពោះ​វិធីសាស្រ្ត​របស់​គណបក្ស​សង្គ្រោះ​ជាតិ​គឺ ទង្វើ​ល្អ ពីព្រោះ​ថា គេ​បាន​ដាក់​តម្រូវ​ការ​ប្រជាជន មុន​បញ្ហា​នយោបាយ។

លោក​ថ្លែង​បន្ត​ថា៖ «ខ្ញុំ​គិត​ថា វា​ល្អ ប្រសិន​បើ​ពួក​គេ​ចាប់​ផ្តើម​ចរចា​គ្នា​ឲ្យ​មាន​កំណែ​ទម្រង់​ស៊ី​ជម្រៅ​ពួកគេ​គួរ​តែ​ជំរុញ​ឲ្យ​រដ្ឋាភិបាល​គ្រប់​គ្រង​ឲ្យ​មាន​ប្រសិទ្ធភាព ទៅ​លើ​បញ្ហា​អន្តោប្រវេសន៍ ការ​រំលោភ​យក​ដីធ្លី ការ​ប្រឆាំង​អំពើ​ពុករលួយ និង​ការ​ប្រយុទ្ធ​ប្រឆាំង​បក្ខពួក​និយម និង​បញ្ហា​បង្កើត​ស្តង់ដារ​សេវា​សាធារណៈ​ផង​ដែរ»។

បើ​ទោះ​ជា​គណបក្ស​សង្គ្រោះ​ជាតិ​មិន​ទាន់​ដាក់​បង្ហាញ​របៀបវារៈ​កំណែ​ទម្រង់​ទាំង ១០ ចំណុច​របស់​ខ្លួន​ក៏​ដោយ ក៏​លោក កែម ឡី មាន​សង្ឃឹម​ថា របៀប​វារៈ​នោះ​នឹង​មាន​គោលដៅ​ទៅ​រក​បញ្ហា​យន្តការ​ជាតិ​ដែល​គ្មាន​ប្រសិទ្ធភាព ដូចជា គណៈកម្មការ​ប្រឆាំង​អំពើ​ពុករលួយ ក្រុម​ប្រឹក្សា​សិទ្ធិ​មនុស្ស ហើយ​និង​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ។

លោក កែម ឡី បន្ថែម​ថា ការ​ស៊ើប​អង្កេត​ទៅ​លើ​ភាព​មិន​ប្រក្រតី​មិន​គួរ​ប្រើ​តែដើម្បី ផ្លាស់​ប្តូរ​លទ្ធផល​បោះឆ្នោត​ទេ ប៉ុន្តែ​គឺ​ដើម្បី​ធ្វើ​កំណែ​ទម្រង់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ បោះឆ្នោត​សម្រាប់​អនាគត។

លោក កែម ឡី បន្ត​ទៀត​ថា៖ «ពួក​គេ ត្រូវ​តែ​គិត​គូរ អំពី​បញ្ហា​ប្រឈម​ទាំង​អស់​ដែល​កើត​ឡើង​ចាប់​តាំង​ពី​បញ្ជីរឈ្មោះ ការ​ចាប់​ផ្តើម​ការ​បោះឆ្នោត [មិន​មែន​ដើម្បី​កែតែ​លទ្ធផល​ទេ]»៕ PS


6 comments:

Anonymous said...

ខ្មែរមួយចំនួនខ្លះបានដឹងជាមុនហើយថា មិនយូរទេពួក
សម រង្ស៊ី និង កឹមសុខា នេះនិង
ដល់ពេលចូលក្នុង បន្ទប់ចរចារបែងចែកអំណាចនិងកៅអីអង្គុយហើយ .....

ហ៊ុន សែន ចង្អុលសួរ សម រង្ស៊ី ថា

៥៥ យកមិនយក? សម រង្ស៊ី យក សម្តេច
៥៥ យកមិនយក? សម រង្ស៊ី យក សម្តេច
៥៥ យកមិនយក? សម រង្ស៊ី យក សម្តេច
ពិតណាស់!
ពិតជាអស្ចារ្យណាស់!

សម រង្ស៊ី ជាមេដឹកនាំមហាបាតុកម្មបង្គ្រប់កិច្ចមែន....

អញ្ចឹងការសង្ឃឹមអំពីជ័យជម្នៈរបស់ពលរដ្ឋលើគណបក្សសង្គ្រោះជាតិ
គឺជាការសង្ឃឹមខ្យល់លើមេឃតែប៉ុណ្ណោះ!
ពួកនេះសុទ្ធតែជាពួកកាន់មាត់បាវអោយចោរ
និងជាអ្នកជួយទប់ជើងគ្រែអោយអា ហ៊ុន សែន!
ហើយពួកប្រឆាំងផ្កាប់មុខទាំងនេះគឺគ្មានបំណងធ្វើការ
ផ្លាស់ប្តូរពិតប្រាកដទេ ក្រៅពីបង្គ្រប់កៅអី និងបង្គ្រប់ងារជាឯកឧត្ដមតែប៉ុណ្ណោះ។

មិនយូរទេ ហ៊ុនសែននិងកំចាយចោលទាំងអស់ហ្នឹង!

Anonymous said...

BALANCE AND CHECKED MUST BE RESPECTED! THIS IS POLITICAL MECHANICSM! (10:37PM) CA,USA.

Anonymous said...

KI Media បានបង្ហោះអំពីការសម្រេចរបស់សម
រ័ង្ស៉ីនឹងលោកកឹម​សុខានឹងរកគន្លិះចូលទៅចចារ
នឹងនាយករដ្ឋាភិបាលខ្មែរសព្វថ្ងៃ(ហ៊ុន​ សែន)។
មានសំនួរជាច្រើនដែលលោកត្រូវឆ្លើយតប:ទី១
សួរលោកទាំងពីរថា តើបញ្ហាចម្បងគឺបញ្ហាអ្វី?
ទី២ តើការចូលទៅចចារជាំមួយគបជគឺជាការទៅ
ជួយស្ដារឲ្យរឹងមាំចំពោះផែនការណ៏ប្រជាភិថុនថ្មី
របស់គបជសំរាប់ពេលបោះឆ្នោតអាណិត្តថ្មីមែនឬ
មិនមែន? ទិ៣ តើលោកទាំងពីរមានបានគិតពីអ
នាគតរបស់អស់លោក លោកស្រីដែលជាអនាគត
របស់សកម្មជនរបស់គបជនឹងអ្នកវិភាគនយោបាយ
ដែលជួយធ្វើការឃោសនាឲ្យលោក អ្នកទាំងនោះ
នឹងជួបផលវិបាតយ៉ាងណាដែរ?។
សូមទាំងពីរនាក់ពិចារណា ជាពិសេសលោកសម រ័ង្ស៉ី ប្រយ័ត្នអស់ដីឈរ ប្រោះលើកនេះជាកំហុសទី
របស់លោក ជាមួយនឹងប្រជាជនខ្មែរសូមចាំកុំភ្លេច ឲ្យសោះ៕

Anonymous said...

ល្ខោនកៃលឿង(ជម្លោះ​នយោបាយ)កណ្ដួយម៉ែវាអី!

ជម្លោះ​នយោបាយ បោកប្រាស់ក្លែងបន្លំភ្នែកខ្មែរ! ការពិត អាឆ្កែពីរ-បីក្បាលហ្នឹង !!!

*អាឈ្លើយ​ហ៊ុន សែន, 4 ពាក់​​ដួន
*អាបិសាចប្រែរូបពាក់ដួន,7 មករា សម រង្ស៊ី 7 មករា
*អាស្វាបានស៊ី កឹម សុខាវា, 7 មករា
សុទ្ធតែ​ជាគ្នា​វាស្មោះ!

Anonymous said...

ក្រយៅ អាឆ្កែយួនអង្កែរស៊ី ទាំងពីរក្បាល
អា​យួនសម រង្សី CNRP និង​
អាយួនហ៊ុន សែន CPP,
ពួកវាជា អាមនុស្ស(ពាល)ទាំងសង​ខាងទេ ។
_________________________________

សូមបងប្អូនខ្មែរ អ្នកស្នេហាជាតិ!

* កុំប្រដៅអាមនុស្សពាល!
* កុំប្រដៅអាឆ្កែជើងពីរ ថាកុំឲ្យវាស៊ីអាចម៍!
_________________________________

(នាងរត់រកអ្នក ,អាមនុស្សពាលវារត់រកពាលគ្នាវា
អាមនុស្សក្បត់ជាតិ កុំយ​កជាគ្នា​)
អញ្ចឹងហើយ!
________________________________-

អ្នកឈ្នះជាអាយួនយៀកកុង......បានធ្វើស្ដេច
អ្នកឈ្នះជាអាខ្វាក់ហ៊ុន សែន.....អា4 (យួន)
អ្នកឈ្នះជាអាឆ្កែយួន សម រង្ស៊ី.....អា7 (មករា)

** អ្នកចាញ់គឺជា......ពលរដ្ឋខ្មែរ!!!!


Anonymous said...

Dear Mr. Sam and Mr.Kem,
What we're going to do now? I try to remind both of you now that the only one proposal to the negotiation table with the CPP is Justice to the election. And the only one solution to find and achieve Justice is an incredible, transparent and independent committee. Leave other issues to work on right after your main achievement. Soon after you achieve Justice other chips will be falling into their appropriated spots with the help from your MPs and your collegium.