ប្រធាន និងអនុប្រធាន គណបក្សសង្គ្រោះជាតិ ធ្វើសន្និសីទកាសែតនៅស្នាក់ការគណបក្ស។ រូបថត ផា លីណា |
KEVIN PONNIAH និង ម៉ៃ ទិត្យថារ៉ា ភ្នំពេញប៉ុស្តិ៍ FRIDAY, 27 SEPTEMBER 2013
ភ្នំពេញៈ បន្ទាប់ពីកិច្ចប្រជុំជាន់ខ្ពស់របស់គណបក្សកាលពីម្សិលមិញ មេដឹកនាំគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី បានប្រកាសថា គណបក្សនេះនឹងស្វែងរកការចាប់ផ្តើមចរចាឡើងវិញ ជាមួយគណបក្សកាន់អំណាច ហើយអាចនឹងចូលរួមជាមួយរដ្ឋាភិបាល។
ការប្រកាសនេះអាចជារបត់ផ្លាស់ប្តូរមួយ បន្ទាប់ពីសន្និសីទកាសែតកាលពីថ្ងៃពុធរបស់គណបក្ស ដែលកាលនោះលោក សម រង្ស៊ី បានគំរាមធ្វើកូដកម្មទូទាំងប្រទេសប្រឆាំងនឹងរដ្ឋាភិបាល « ខុសច្បាប់» និងបានថ្លែងថា កម្លាំងរបស់គណបក្សសង្គ្រោះជាតិ ខ្លាំងក្លាបំផុតប្រសិនបើខ្លួននៅតែនៅក្រៅរដ្ឋសភា។
លោក សម រង្ស៊ី បានថ្លែងកាលពីយប់មិញថា៖ «ខ្ញុំគ្រាន់តែចង់ជម្រាបថា យើងនឹងពិចារណាយកអាសនៈនៅក្នុងរដ្ឋសភា បន្ទាប់ពីយើងធ្វើការចរចាជាមួយគណបក្សប្រជាជនកម្ពុជា»។
លោកបន្តថា ៖ «នៅក្នុងការចរចាទាំងនេះ យើងនឹងទៀមទាឲ្យមានកំណែទម្រង់ជាបន្ទាន់ ដែលមិនតម្រូវពេលវេលានិងប្រាក់កាស ដើម្បីអនុវត្តឡើយ»។
លោក សម រង្ស៊ី បានបន្ថែមថា គណបក្សរបស់លោកបានរៀបចំបញ្ជីនៃការទាមទារចំនួន ១០ ហើយដែលការទាមទារមួយ ក្នុងចំណោមការទាមទារទាំងនោះ គឺនៅតែមានការទាមទារឲ្យមានការស៊ើបអង្កេត «វាយតម្លៃនិង ដោះស្រាយ» ភាពមិនប្រក្រតីនៃការបោះឆ្នោត។
វិធានការបន្ទាន់ ដែលតម្រូវដោយគណបក្សប្រឆាំង នឹងមានដូចជា ការបញ្ឈប់ការបំផ្លាញព្រៃឈើ និង «ការរំលោភយកដីធ្លី» ដោយក្រុមហ៊ុនឯកជន ដែលទទួលបានសម្បទានដីសេដ្ឋកិច្ច។
បញ្ហាទាំងនេះក៏ត្រូវបានលើកឡើងផងដែរនៅក្នុងយុទ្ធសាស្រ្តរយៈពេលប្រាំឆ្នាំ របស់រាជរដ្ឋាភិបាលដែលប្រកាសកាលពីថ្ងៃពុធកន្លងទៅ។
បន្ទាប់ពីការអនុម័តបង្កើតគណៈរដ្ឋមន្រ្តីនៅក្នុងការបោះឆ្នោត ជាឯកច្ឆន្ទដែលមានតែគណបក្សមួយកាលពីថ្ងៃអង្គារនៅក្នុងរដ្ឋសភា លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានប្រាប់អ្នកយកព័ត៌មានថា គណបក្សប្រជាជនកម្ពុជានៅតែ «បើកទ្វារចំហសម្រាប់ការចរចា» ជាមួយគណបក្សប្រឆាំង។
គណបក្សសង្គ្រោះជាតិបានអះអាងថា ការស្បថចូលកាន់តំណែងរបស់រដ្ឋាភិបាលដោយមិនមានវត្តមានតំណាងរាស្រ្តគណបក្សប្រឆាំង គឺស្មើទៅនឹង «រដ្ឋប្រហាររដ្ឋធម្មនុញ្ញ»។
លោក សម រង្ស៊ី ក៏បានថ្លែងកាលពីម្សិលមិញផងដែរថា គណបក្សសង្គ្រោះជាតិនឹងសុំឲ្យមានការបង្កើតយន្តការមួយដែលរួមបញ្ចូលគណបក្សប្រឆាំង តំណាងសង្គមស៊ីវិលនិងសមាជិកសហគមន៍មូលដ្ឋានដើម្បីធានាឲ្យមានការអនុវត្តកំណែទម្រង់សមស្របតាមការសន្យា។
លោក ហ៊ុន សែន កាលពីថ្ងៃពុធ បានគំរាមបង្ហាញចេញនៅលើ ហ្វេសប៊ុក នូវសំឡេងដែលបង្ហាញថា គណបក្សសង្គ្រោះជាតិ បានយល់ព្រមបោះបង់ការអំពាវនាវឲ្យខ្លួន ដែលសុំឲ្យមានការស៊ើបអង្កេតលើការបោះឆ្នោតជាថ្នូរនឹង តំណែងប្រធានរដ្ឋសភាក្នុងអំឡុងការចរចារវាងថ្នាក់ដឹកនាំកំពូល របស់គណបក្សទាំងពីរកាលពីសប្តាហ៍មុន។
ប្រហែលជាការឆ្លើយតប មេដឹកនាំគណបក្សសង្គ្រោះជាតិកាលពីម្សិលមិញបានថ្លែងថា ការចរចាបន្ថែមនឹងត្រូវមាន «តម្លាភាព» ដើម្បីបង្ហាញសាធារណជនថា គណបក្សមិនកំពុងស្នើសុំតំណែងរដ្ឋាភិបាលទេ។
លោក សម រង្ស៊ី បានថ្លែងថា៖ «យើងចង់បង្ហាញឲ្យច្បាស់អំពីគំនិតរបស់យើង ហើយយើងចង់ចែករំលែក ហើយនឹងមិនមានការពិភាក្សាសម្ងាត់អីទេ ហើយយើងនឹងរីករាយ ប្រសិនបើវានឹងត្រូវចាក់ផ្សាយទូទាំងប្រទេស»។
លោក សម រង្ស៊ី បន្តថា៖ «ប្រសិនបើមានតំណែងណាមួយ វាគ្រាន់តែដើម្បីធានានូវការអនុវត្តកំណែទម្រង់។ ប៉ុន្តែ សំខាន់បំផុតគឺកំណែទម្រង់ពួកគេ ដោយខ្លួនឯងទៅវិញទេ»។
អ្នកវិភាគនយោបាយ លោក កែម ឡី បានថ្លែងថា ការផ្លាស់ប្តូរចំពោះវិធីសាស្រ្តរបស់គណបក្សសង្គ្រោះជាតិគឺ ទង្វើល្អ ពីព្រោះថា គេបានដាក់តម្រូវការប្រជាជន មុនបញ្ហានយោបាយ។
លោកថ្លែងបន្តថា៖ «ខ្ញុំគិតថា វាល្អ ប្រសិនបើពួកគេចាប់ផ្តើមចរចាគ្នាឲ្យមានកំណែទម្រង់ស៊ីជម្រៅពួកគេគួរតែជំរុញឲ្យរដ្ឋាភិបាលគ្រប់គ្រងឲ្យមានប្រសិទ្ធភាព ទៅលើបញ្ហាអន្តោប្រវេសន៍ ការរំលោភយកដីធ្លី ការប្រឆាំងអំពើពុករលួយ និងការប្រយុទ្ធប្រឆាំងបក្ខពួកនិយម និងបញ្ហាបង្កើតស្តង់ដារសេវាសាធារណៈផងដែរ»។
បើទោះជាគណបក្សសង្គ្រោះជាតិមិនទាន់ដាក់បង្ហាញរបៀបវារៈកំណែទម្រង់ទាំង ១០ ចំណុចរបស់ខ្លួនក៏ដោយ ក៏លោក កែម ឡី មានសង្ឃឹមថា របៀបវារៈនោះនឹងមានគោលដៅទៅរកបញ្ហាយន្តការជាតិដែលគ្មានប្រសិទ្ធភាព ដូចជា គណៈកម្មការប្រឆាំងអំពើពុករលួយ ក្រុមប្រឹក្សាសិទ្ធិមនុស្ស ហើយនិងក្រុមប្រឹក្សាធម្មនុញ្ញ។
លោក កែម ឡី បន្ថែមថា ការស៊ើបអង្កេតទៅលើភាពមិនប្រក្រតីមិនគួរប្រើតែដើម្បី ផ្លាស់ប្តូរលទ្ធផលបោះឆ្នោតទេ ប៉ុន្តែគឺដើម្បីធ្វើកំណែទម្រង់គណៈកម្មាធិការជាតិរៀបចំការ បោះឆ្នោតសម្រាប់អនាគត។
លោក កែម ឡី បន្តទៀតថា៖ «ពួកគេ ត្រូវតែគិតគូរ អំពីបញ្ហាប្រឈមទាំងអស់ដែលកើតឡើងចាប់តាំងពីបញ្ជីរឈ្មោះ ការចាប់ផ្តើមការបោះឆ្នោត [មិនមែនដើម្បីកែតែលទ្ធផលទេ]»៕ PS
6 comments:
ខ្មែរមួយចំនួនខ្លះបានដឹងជាមុនហើយថា មិនយូរទេពួក
សម រង្ស៊ី និង កឹមសុខា នេះនិង
ដល់ពេលចូលក្នុង បន្ទប់ចរចារបែងចែកអំណាចនិងកៅអីអង្គុយហើយ .....
ហ៊ុន សែន ចង្អុលសួរ សម រង្ស៊ី ថា
៥៥ យកមិនយក? សម រង្ស៊ី យក សម្តេច
៥៥ យកមិនយក? សម រង្ស៊ី យក សម្តេច
៥៥ យកមិនយក? សម រង្ស៊ី យក សម្តេច
ពិតណាស់!
ពិតជាអស្ចារ្យណាស់!
សម រង្ស៊ី ជាមេដឹកនាំមហាបាតុកម្មបង្គ្រប់កិច្ចមែន....
អញ្ចឹងការសង្ឃឹមអំពីជ័យជម្នៈរបស់ពលរដ្ឋលើគណបក្សសង្គ្រោះជាតិ
គឺជាការសង្ឃឹមខ្យល់លើមេឃតែប៉ុណ្ណោះ!
ពួកនេះសុទ្ធតែជាពួកកាន់មាត់បាវអោយចោរ
និងជាអ្នកជួយទប់ជើងគ្រែអោយអា ហ៊ុន សែន!
ហើយពួកប្រឆាំងផ្កាប់មុខទាំងនេះគឺគ្មានបំណងធ្វើការ
ផ្លាស់ប្តូរពិតប្រាកដទេ ក្រៅពីបង្គ្រប់កៅអី និងបង្គ្រប់ងារជាឯកឧត្ដមតែប៉ុណ្ណោះ។
មិនយូរទេ ហ៊ុនសែននិងកំចាយចោលទាំងអស់ហ្នឹង!
BALANCE AND CHECKED MUST BE RESPECTED! THIS IS POLITICAL MECHANICSM! (10:37PM) CA,USA.
KI Media បានបង្ហោះអំពីការសម្រេចរបស់សម
រ័ង្ស៉ីនឹងលោកកឹមសុខានឹងរកគន្លិះចូលទៅចចារ
នឹងនាយករដ្ឋាភិបាលខ្មែរសព្វថ្ងៃ(ហ៊ុន សែន)។
មានសំនួរជាច្រើនដែលលោកត្រូវឆ្លើយតប:ទី១
សួរលោកទាំងពីរថា តើបញ្ហាចម្បងគឺបញ្ហាអ្វី?
ទី២ តើការចូលទៅចចារជាំមួយគបជគឺជាការទៅ
ជួយស្ដារឲ្យរឹងមាំចំពោះផែនការណ៏ប្រជាភិថុនថ្មី
របស់គបជសំរាប់ពេលបោះឆ្នោតអាណិត្តថ្មីមែនឬ
មិនមែន? ទិ៣ តើលោកទាំងពីរមានបានគិតពីអ
នាគតរបស់អស់លោក លោកស្រីដែលជាអនាគត
របស់សកម្មជនរបស់គបជនឹងអ្នកវិភាគនយោបាយ
ដែលជួយធ្វើការឃោសនាឲ្យលោក អ្នកទាំងនោះ
នឹងជួបផលវិបាតយ៉ាងណាដែរ?។
សូមទាំងពីរនាក់ពិចារណា ជាពិសេសលោកសម រ័ង្ស៉ី ប្រយ័ត្នអស់ដីឈរ ប្រោះលើកនេះជាកំហុសទី
របស់លោក ជាមួយនឹងប្រជាជនខ្មែរសូមចាំកុំភ្លេច ឲ្យសោះ៕
ល្ខោនកៃលឿង(ជម្លោះនយោបាយ)កណ្ដួយម៉ែវាអី!
ជម្លោះនយោបាយ បោកប្រាស់ក្លែងបន្លំភ្នែកខ្មែរ! ការពិត អាឆ្កែពីរ-បីក្បាលហ្នឹង !!!
*អាឈ្លើយហ៊ុន សែន, 4 ពាក់ដួន
*អាបិសាចប្រែរូបពាក់ដួន,7 មករា សម រង្ស៊ី 7 មករា
*អាស្វាបានស៊ី កឹម សុខាវា, 7 មករា
សុទ្ធតែជាគ្នាវាស្មោះ!
ក្រយៅ អាឆ្កែយួនអង្កែរស៊ី ទាំងពីរក្បាល
អាយួនសម រង្សី CNRP និង
អាយួនហ៊ុន សែន CPP,
ពួកវាជា អាមនុស្ស(ពាល)ទាំងសងខាងទេ ។
_________________________________
សូមបងប្អូនខ្មែរ អ្នកស្នេហាជាតិ!
* កុំប្រដៅអាមនុស្សពាល!
* កុំប្រដៅអាឆ្កែជើងពីរ ថាកុំឲ្យវាស៊ីអាចម៍!
_________________________________
(នាងរត់រកអ្នក ,អាមនុស្សពាលវារត់រកពាលគ្នាវា
អាមនុស្សក្បត់ជាតិ កុំយកជាគ្នា)
អញ្ចឹងហើយ!
________________________________-
អ្នកឈ្នះជាអាយួនយៀកកុង......បានធ្វើស្ដេច
អ្នកឈ្នះជាអាខ្វាក់ហ៊ុន សែន.....អា4 (យួន)
អ្នកឈ្នះជាអាឆ្កែយួន សម រង្ស៊ី.....អា7 (មករា)
** អ្នកចាញ់គឺជា......ពលរដ្ឋខ្មែរ!!!!
Dear Mr. Sam and Mr.Kem,
What we're going to do now? I try to remind both of you now that the only one proposal to the negotiation table with the CPP is Justice to the election. And the only one solution to find and achieve Justice is an incredible, transparent and independent committee. Leave other issues to work on right after your main achievement. Soon after you achieve Justice other chips will be falling into their appropriated spots with the help from your MPs and your collegium.
Post a Comment