Tuesday, September 17, 2013

បក្ស​ប្រជាជន​និង​សង្គ្រោះ​ជាតិ​បន្ត​ចរចា​នៅ​សភា

មេដឹកនាំ​កំពូល​គណបក្ស​ប្រឆាំង​និង​គណបក្ស​កាន់​អំណាច ចាប់​ផ្ដើម​បន្ត​ចរចា នៅ​ព្រឹក​ថ្ងៃ​ទី​១៧ ខែ​កញ្ញា នា​វិមាន​រដ្ឋ​សភា ដោយ​មាន​សមាសភាព​ចូល​រួម​ម្ខាងៗ ៧​នាក់។
ដោយ វណ្ណ វិចារ 2013-09-17 RFA
លោក សម រង្ស៉ី និង​លោក កឹម សុខា បញ្ជាក់​ប្រាប់​អ្នក​កាសែត​មុន​ចូល​រួម​កិច្ច​ប្រជុំ​ថា ជំហរ​គណបក្ស​សង្គ្រោះ​ជាតិ គឺ​នៅ​ដដែល ហើយ​ទទូច​ឲ្យ​មាន​ការ​រៀបចំ​គណៈកម្មការ​ឯករាជ្យ ដើម្បី​ស៊ើប​អង្កេត​ពី​ភាព​មិន​ប្រក្រតី​ក្នុង​ពេល​បោះឆ្នោត និង​ប្ដេជ្ញា​ចិត្ត​ថា មិន​ចូល​រួម​ប្រជុំ​សភា​ជា​លើក​ដំបូង​ឡើយ បើ​សិន​ជា​មិន​ទាន់​រក​យុត្តិធម៌​ជូន​ម្ចាស់​ឆ្នោត​បាន​នោះ។
ចំណែក​មន្ត្រី​បក្ស​កាន់​អំណាច​មិន​បាន​ផ្ដល់​បទសម្ភាសន៍​ឲ្យ​អ្នក​កាសែត ​ទេ។ ប៉ុន្តែ​មន្ត្រី​ជាន់​ខ្ពស់​បក្ស​កាន់​អំណាច​បញ្ជាក់​ក្រៅ​ផ្លូវ​ការ​ប្រាប់ ​វិទ្យុ​អាស៊ីសេរី ថា ក្នុង​កិច្ច​ប្រជុំ​លើក​នេះ នឹង​ពិភាក្សា​គ្នា​បន្ថែម​ទៀត​ពី​ការ​រៀបចំ​ក្បាល​ម៉ាស៊ីន​ដឹកនាំ​ក្នុង​ រដ្ឋ​សភា និង​រដ្ឋាភិបាល។
មន្ត្រី​គណបក្ស​ទាំង​ពីរ​បញ្ជាក់​ថា កិច្ច​ប្រជុំ​ថ្ងៃ​នេះ​នឹង​ពិភាក្សា​រឿងរ៉ាវ​ដែល​នៅ​សេសសល់​ពី​ថ្ងៃ​ ម្សិលមិញ ហើយ​អាច​ចំណាយ​ពេល​យូរ​ជាង​កិច្ច​ប្រជុំ​លើក​ទី​១ ថែម​ទៀត​ផង។

សូម​រង់ចាំ​អាន​និង​ស្ដាប់​សេចក្ដី​រាយការណ៍​ពិស្ដារ...

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

4 comments:

Anonymous said...


Dear CNRP bear in mind that Cambodian people need to change to new government.

Making sure CPP are not in charge in the government, recount the votes or reelection.

Anonymous said...

"ប៉ុន្តែ​មន្ត្រី​ជាន់​ខ្ពស់​បក្ស​កាន់​អំណាច​បញ្ជាក់​ក្រៅ​ផ្លូវ​ការ​ប្រាប់ ​វិទ្យុ​អាស៊ីសេរី ថា ក្នុង​កិច្ច​ប្រជុំ​លើក​នេះ នឹង​ពិភាក្សា​គ្នា​បន្ថែម​ទៀត​ពី​ការ​រៀបចំ​ក្បាល​ម៉ាស៊ីន​ដឹកនាំ​ក្នុង​ រដ្ឋ​សភា និង​រដ្ឋាភិបាល។"

=If the purpose of the meeting between Sam Rainsy+ Kem Sokha between Hun Sen to find justice for Cambodian voters and why does the meeting has to be a closed door meeting? All the meetings must be televised in real time for all Cambodian people to see! If justice only for a few Cambodian leaders getting together shaking hand and smiling as if nothing had happened then give the meeting a fucken closed door meeting!

Now Hun Sen used to the closed door meeting to lie to Cambodian people and the world that the meeting is more about power sharing and the creation of the new government and not about finding justice for Cambodian voters!

Who is lying here it is Sam Rainsy+ Kem Sokha or is it Hun Sen lying?

Anonymous said...



ប្រយត្ន័ចាញ់បោកបក្សប្រជាជន លោកប្រធាន ​​​សម រង្ស៊ី ។



ប្រយត្ន័ ប្រជាពលរដ្ធ ចាញ់បោក លោកប្រធាន ​​​សម រង្ស៊ី ?។

គឺប្រជាពលរដ្ធ ទេ ដែលត្រូវប្រយត្ន័ ចាញ់បោក ។

ចរចារបន្ត រវាងមេដឹកនាំបក្សទាំងពីរ នូវអ្វីគ្មានទំនាក់ទំនងនឹង យុត្តិធម៌នៃការបោះឆ្នោត ។
ក្នុងកំឡុងពេល ប្រជាពលរដ្ធ កំពុងធ្វើបាតុកម្ម ទាមទារអោយមាន យុត្តិធម៌នៃការបោះឆ្នោត។

គួរឫមិនគួរ ព្រួយបារម្ភ ??។

តើមានអ្វីគួរចរចាបន្ត ? បើគ្មានចរចាយុត្តិធម៌នៃការបោះឆ្នោត?។

Si c'est le cas, il est clair que quelque chose ne tourne pas rond du tout,et il est certain que les partisans commenceront à demander des comptes à leurs dirigeants.

Well, if that is the case, then something is clearly very wrong, it is certain that the fans will begin to demand accountability from their leaders.



Anonymous said...

សម រង្ស៊ី និង កឹមសុខា
ដល់ពេលចូល​ក្នុង បន្ទប់ចរចារយកកៅអីអង្គុយហើយ .....

៥៥ យកមិនយក? យក
៥៥ យកមិនយក? យក
៥៥ យកមិនយក? យក
ពិតណាស់!
ពិតជាអស្ចារ្យណាស់!

សម រង្ស៊ី ជាមេដឹកនាំមហាបាតុកម្មបង្គ្រប់កិច្ចមែន....

អញ្ចឹងការសង្ឃឹមអំពីជ័យជម្នៈរបស់ពលរដ្ឋលើគណបក្សសង្គ្រោះជាតិ
គឺជាការសង្ឃឹមខ្យល់លើមេឃតែប៉ុណ្ណោះ!
ពួកនេះសុទ្ធតែជាពួកកាន់មាត់បាវអោយចោរ
និងជាអ្នកជួយទប់ជើងគ្រែអោយអា ហ៊ុន សែន!
ហើយពួកប្រឆាំងផ្កាប់មុខទាំងនេះគឺគ្មានបំណងធ្វើការ
ផ្លាស់ប្តូរពិតប្រាកដទេ ក្រៅពីបង្គ្រប់កៅអី និងបង្គ្រប់ងារជាឯកឧត្ដមតែប៉ុណ្ណោះ។

ហ៊ុនសែននិងកំចាយចោលទាំងអស់ហ្នឹង!