Thursday, September 26, 2013

សភា​​និង​​រដ្ឋាភិ​បាល​៖ ទារក​​ដែល​​កើត​​មិន​​គ្រប់​​ទម្ងន់


Pre-mature Babies, so cute!!!!



ព្រះមហាក្សត្រ និងសមាជិកសភាថ្មី ថតរូបរួមគ្នា ក្នុងថ្ងៃបើក​ប្រជុំសភា​ លើកដំបូងថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៣។ @ reuters


ដោយ ប៉ែន បូណា rfi

រដ្ឋសភា និង​រដ្ឋាភិបាល​ថ្មី​អាណត្តិ​ទី៥ បានកើត​ចេញ​ជា​រូបរាង​ហើយ ​បន្ទាប់ពី​ការបោះឆ្នោត​អនុម័ត​​ដោយ​​អ្នក​តំណាង​រាស្ត្រ​​ជាប់​ឆ្នោត​​ទាំង ៦៨ រូប​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ កាលពី​ព្រឹក​​ថ្ងៃ​​អង្គារ​​ទី​២៤ កញ្ញា​​ម្សិល​មិញ។ ប៉ុន្តែ អ្នក​តំណាងរាស្ត្រ​ជាប់ឆ្នោត​មួយ​ក្រុម​ទៀត ​មកពី​គណបក្សប្រឆាំង មិនបាន​ចូលប្រជុំ​សភា​ទេ។បញ្ហា​នេះ​ហើយ​ដែល​ធ្វើ​ឲ្យ​រដ្ឋសភា និង​រដ្ឋាភិបាល​ថ្មី​អាណត្តិ​ទី៥នេះ ​ត្រូវគេ​ប្រៀបប្រដូច​ទៅនឹង​ទារក​ដែល​កើត​មិន​គ្រប់​ទម្ងន់។ តើ​រដ្ឋសភា និង​រដ្ឋាភិបាល មិន​គ្រប់​ទម្ងន់​នឹងត្រូវ​ប្រឈម​មុខ​នឹង​ផលវិបាក​អ្វីខ្លះ?


អ្នក​ដែល​បាន​តាមដាន​ការវិវឌ្ឍ​ន៍​យោបាយ​កម្ពុ​ជា​ចុងក្រោយ​នេះ​ ពិត​ជាមាន​អារម្មណ៍​ហួស​ចិត្ត​​ផង ​​ឬ​សង្វេគ​ផង ​ក៏​ថា​បាន។ សង្វេគ​នៅត្រង់ថា ក្រោយ​ការបោះឆ្នោត អ្នកតំណាងរាស្ត្រ​ជាប់ឆ្នោត​មួយក្រុម​ចូលប្រជុំ​សភា ​និង​បានធ្វើ​សច្ចាប្រណិធាន​នៅក្នុង​ព្រះបរមរាជវាំង។ ចំណែក​តំណាងរាស្ត្រ​ជាប់ឆ្នោត​មួយក្រុម​ទៀត​ បែរជា​ទៅ​ជួបជុំ ​និង​ស្បថ​នៅ​ពីមុខ​ប្រាសាទ​អង្គរវត្ត ​​ក្នុង​ខេត្តសៀមរាប​ឯណោះ​ទៅវិញ។




មិនតែប៉ុណ្ណោះ អ្នកតំណាងរាស្ត្រ​ទាំងពីរ​ក្រុម​នេះ​ ដែល​ទទួលបាន​សំឡេងគាំទ្រ​ពី​ពលរដ្ឋ​ម្ចាស់​​ឆ្នោត​​ដូចគ្នា​ បែរ​ទៅជា​ចង្អុលមុខ​គ្នា​ ថា​ជា​អ្នក​រំលោភបំពាន​រដ្ឋធម្មនុញ្ញ​ទៅវិញ។ តើ​អ្នក​ណា​ជា​អ្នករំលោភ​រដ្ឋធម្មនុញ្ញ? សំណួរ​នេះ សូម​ទុក​ឲ្យ​អ្នកច្បាប់​ទាំងឡាយ​បកស្រាយ​ទៅ​ចុះ។ ប៉ុន្តែ អ្វីដែល​គេ​អាច​មើលឃើញ​ច្បាស់​នៅពេលនេះ​ គឺ​ផលវិបាក​របស់​វា​បានធ្វើ​ឲ្យ​រដ្ឋសភា និង​រដ្ឋាភិបាល​ថ្មី​ក្រោយ​ការបោះឆ្នោត​ មាន​លក្ខណៈ​មិន​គ្រប់គ្រាន់ ​ប្រៀបបាន​នឹង​ទារក​ដែល​កើតមក​មិន​គ្រប់​ទម្ងន់​ ដែល​ត្រូវ​ទទួល​ការព្យាបាល​ជា​ចាំបាច់។

ជាការ​ពិតណាស់ វិបត្តិ​នយោបាយ​ក្រោយ​ការបោះឆ្នោត ​ជា​រឿង​ដែល​បាន​កើតឡើង​ស្ទើរតែ​ស៊ាំ​​ទៅហើយ។ លើក​ណា​ក៏ដូចជា​លើក​ណា​ដែរ ឲ្យ​តែ​បោះឆ្នោត​ហើយ គណបក្ស​ដែល​ទទួល​​បាន​សំឡេងគាំទ្រ​ក្នុង​សភា​ មិនដែល​បាន​ចូលប្រជុំ​សភា​ដោយ​ស្រុះស្រួល​គ្នា​ឡើយ។ ទោះជា​ត្រូវ​ចូលប្រជុំ​ទាំងអស់គ្នា ក៏​ពួកគេ​បាន​ឆ្លងកាត់​ជម្លោះ​បែកផ្សែង​ជាច្រើន​ខែ​រួច​ទៅ​ហើយ​​ដែរ។ តើ​នេះ​ជា​ចំណុចខ្សោយ​របស់​អ្នកនយោបាយ​ខ្មែរ​ ដែល​មិនអាច​កែ​បាន​មែនឬ?


លើក​នេះ​អាច​​ចាត់ទុកថា​ ជា​សំណាងល្អ​ទៅ​ចុះ​សម្រាប់​គណបក្ស​កាន់អំណាច​ ដោយសារ​ការ​បង្កើត​​រដ្ឋាភិបាល​មិន​ទាមទារ​ឲ្យ​មាន​សំឡេង​គាំទ្រ​ពីរ​ភាគ​បី​ ដូច​កាល​ពីលើក​មុន។ ប្រសិន​បើ​មិន​ដូច្នោះ​ទេ ម្ល៉េះ​សម​ការបង្កើត​រដ្ឋាភិបាល​ថ្មី​ ត្រូវ​ជាប់គាំង​ជាច្រើន​ខែ​តទៅ​ទៀត​ជាមិនខាន។

ទោះបីជា​ការ​ជាប់គាំង​ត្រូវបាន​បញ្ចៀស​មែន ប៉ុន្តែ រដ្ឋសភា​និង​រដ្ឋាភិបាល​ថ្មី​ដែល​ទើបតែ​កើតចេញ​នៅពេលនេះ ​ក៏​នៅមាន​ចំណុច​ប្រឈម​ចំពោះមុខ​ជាច្រើន​ទៀត​ដែរ៖ ចំណុច​ប្រឈម​​

ទី១​ គឺ ការ​ទប់ទល់​ជាមួយ​គណបក្ស​សង្គ្រោះ​ជាតិ​ ដែល​កំពុងស្ថិត​នៅក្រៅ​រដ្ឋសភា។ មិន​​ថា​​មហា​បាតុកម្ម ឬ​ជា​សកម្មភាព​អ្វី​ផ្សេង​ទៀតឡើយ ​សុទ្ធតែ​​រំខាន​ដល់​ដំណើរ​របស់​រដ្ឋាភិបាល​​គណបក្ស​ប្រជាជន​កម្ពុជា​ទាំងអស់​ ពីព្រោះ​អ្នក​តំណាងរាស្ត្រ ៥៥ នាក់​ ជាតំណាង​ឲ្យ​អ្នកបោះឆ្នោត​ជិត ៣លាន​នាក់ ចេញ​ធ្វើ​សកម្មភាព​ប្រឆាំង​រដ្ឋាភិបាល​គ្រប់បែបយ៉ាង​ មិនមែន​ជា​​រឿង​​សាមញ្ញ​ពេក​នោះឡើយ។

ចំណុច​ប្រឈម​ទី២ គឺ​រដ្ឋសភា​និង​រដ្ឋាភិបាល​ដែលមាន​ទម្ងន់​មិន​គ្រប់គ្រាន់​ នឹងធ្វើ​ឲ្យ​ស្ថាប័នរដ្ឋ​​ទាំងពីរ​មាន​រូបភាព​មិនសូវ​ល្អ​ ទាំង​នៅក្នុង​ឆាកនយោបាយ​ជាតិ និង​នៅលើ​ឆាក​អន្តរជាតិ។ ជាក់ស្តែង បណ្តា​ប្រទេស​មួយចំនួន​ ដូចជា​សហរដ្ឋអាមេរិក និង​សហភាព​អឺរ៉ុប​ជា​ដើម ​​នៅតែ​បន្ត​ជំរុញ​ឲ្យ​គណបក្ស​ជាប់ឆ្នោត​ទាំងពីរ ​ចូលរួម​ក្នុង​រដ្ឋសភា​ដដែល។ នេះ​មាន​ន័យ​ថា បណ្តា​ប្រទេស​ទាំងនោះ​ នៅ​មិនទាន់​ផ្តល់​តម្លៃ​ ​ដល់​រដ្ឋសភា និង​រដ្ឋាភិបាល​ថ្មី​របស់​កម្ពុជា​នៅឡើយ​​ទេ។

ដូច្នេះ ខណៈដែល​រដ្ឋាភិបាល​ថ្មី​នេះ​មិនសូវមាន​ទឹកមាត់ប្រៃ​ជាមួយ​សហគមន៍​អន្តរជាតិ រីឯ​នៅ​ជ្រុង​ម្ខាង​ទៀត រវល់​តែ​ចំណាយ​កម្លាំង និង​ធនធាន​សម្រាប់​ទប់ទល់​ជាមួយ​បក្សប្រឆាំង​នោះ តើ​រដ្ឋាភិបាល​មាន​ពេលវេលា និង​ថាមពល​ល​គ្រប់គ្រាន់​ដែរឬទេ ​សម្រាប់​អនុវត្ត​នយោបាយ​កំណែទម្រង់​ស៊ីជម្រៅ​ ដែល​ខ្លួន​ត្រូវធ្វើ​ក្នុង​គ្រប់​វិស័យ​ដូច​ការសន្យារបស់ខ្លួន​នោះ? ទាំងនេះ​គឺជា​បញ្ហា​ប្រឈម​ដ៏ធ្ងន់ធ្ងរ​ណាស់ ​របស់​រដ្ឋាភិបាល​អាណត្តិ​ទី៥។

ពិត​ហើយ​ថា អាចមាន​អ្នកខ្លះ​សប្បាយ​ចិត្តនឹង​ឃើញ​ស្ថានភាព​បែបនេះ ប៉ុន្តែ សូម​កុំភ្លេចថា ផលវិបាក​របស់​វា​នឹង​ធ្លាក់​ទៅលើ​ពល​រដ្ឋ​ខ្មែរ​គ្រប់គ្នា​មុនគេ។ ដូច្នេះ ប្រសិនបើ​អាច​បញ្ចប់​បាន​នៅ​មិនទាន់​ហួសពេល​ទេ​ ដែល​អ្នកនយោបាយ​គួរតែ​រិះរក​មធ្យោបាយ​ស្រុះស្រួល​គ្នា ​ដើម្បី​ពង្រឹង​រដ្ឋសភា និង​រដ្ឋាភិបាល​ថ្មី​ឲ្យ​មាន​កម្លាំង​ជាង​នេះ។ ក្នុងន័យនេះ គណបក្ស​ទាំងពីរ​គួរតែ​ងាក​មករក​ការចរចា​គ្នា​ជាថ្មី​ ហើយ​រក​ច្រក​ណាមួយ​សមរម្យ​ដែល​អនុញ្ញាត​ឲ្យ​គណបក្ស​ទាំងពីរ​មានលទ្ធភាព​តស៊ូ​នយោបាយ​ជាមួយគ្នា ​ប្រកបដោយ​តុល្យភាព ​នៅក្នុង​រដ្ឋសភា។ នេះ​ជា​វិធី​ដ៏​ល្អ​បំផុត​មួយ។

ផ្ទុយទៅវិញ ការបន្ត​បែរខ្នង​ដាក់គ្នា ​ហើយ​នៅតែ​ប្រើ​ទម្លាប់​យកឈ្នះ​ចិត្ត​គ្នា​ទៅវិញទៅមក​ដោយ​ម្ខាង​សម្អាង​លើ​សំឡេង​ភាគច្រើន​ដាច់ខាត​ដែល​ខ្លួន​អាចធ្វើ​អ្វី​ក៏បាន រីឯ​ម្ខាង​ទៀត​សម្អាង​លើ​សន្ទុះ​ចិត្ត​អ្នកគាំទ្រ ​ហើយ​បន្ត​តស៊ូ​គ្រប់​រូបភាព​នៅក្រៅ​រដ្ឋសភា​នោះ ទីបំផុត ភាគី​ទាំងពីរ​នឹង​ខាតបង់​ទាំងអស់គ្នា។ អ្នក​ដែល​ខាតបង់​ធ្ងន់​ជាងគេ ​គឺ​ប្រទេសជាតិ ​និងប្រជាពលរដ្ឋ​ខ្មែរ៕


8 comments:

Anonymous said...

To be mature in Democratcy, we must taking a baby step. We all wanted the best for our people, please khmer help each other unite NOT divide.

Anonymous said...

On July 28, 2013, Democracy was kidnapped at Freedom Park and brutally rapped at the Royal Palace in Phnom Pehn on September 23, 2013 by CPP HunSen Gangsters.

80% victim_voters are left to bleed without representation. All branches of the legal system ignored complains and rejected that the crime was even committed.

Now, the leader of the gang led by Strongman HunSen preaches with threatening tone to those who don't support him to respect the laws of the conshitution and the king. With the king in his back pocket, Hun Sen is geared, to strike again without notice in the name of protecting the king and the conshitution.

Hun Sen never try to resolve the real issue facing the nation and her people. Thief and rapper is still the loose!

ElectionFraud_ConstitutionCoup

Anonymous said...

ah krom MAFIA yuon!!!

Anonymous said...

Hun Sen will have to be eliminated.

Anonymous said...

hey, thanks for deleting my comments! Is censorship a new KI policy?

Anonymous said...

I was saying the picture of these Khmer Rouge and vietcong remnants represents the state of the Kingdom Cambodia - in great need for change.

Anonymous said...

norodom family is a big champion to destroy their own country.

Anonymous said...

norodom sam rainsy family
is a big champion to destroy their own country.