Saturday, September 21, 2013

បៅ ដូយ ឡោមព័ទ្ធព្រះបរមរាជវាំងចាប់ មហាក្សត្រឲ្យប្រថាប់ត្រាទទួលស្គាល់ សភាចោរ?



ចុងខែធ្នូ១៩៧៨ កងទ័ព្វពីរសេះ បៅ ដូយ ឡោមព័ទ្ធព្រះបរមរាជវាំងប៉ុនប៉ង ចាប់សម្តេច ន-ស៊ីហនុ ឲ្យប្រថាប់ត្រាទទួលស្គាល់ សភា៧មករា ពេលនេះ ក្រុមដដែល កំពុកឡោមព័ទ្ធ ព្រះបរមរាជវាំងចាប់ មហាក្សត្រឲ្យប្រថាប់ ត្រាទទួលស្គាល់ សភាចោរ? 



ប្រជា​ពលរដ្ឋ​យក​ញត្តិ ២៥ម៉ឺន​នាក់ ថ្វាយ​ព្រះ​មហា​ក្សត្រ ពន្យារ​ពេល​ប្រជុំ​សភា​ដំបូង



Saturday, 21 September 2013 11:53 ដោយ ៖ ដើមអម្ពិល(DAP): ID-014

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៣នេះ មានប្រជាពលរដ្ឋមួយក្រុម បានយកញត្តិតំណាងឲ្យ ប្រជាពលរដ្ឋចំនួន ២៥ម៉ឺននាក់ ថ្វាយព្រះមហាក្សត្រ ខណៈក្រុមសមត្ថកិច្ច បានរារាំងដោយដាក់បារ៉ាស់ នៅមុខព្រះបរមរាជវាំង ក្នុងគោលបំណងដើម្បីថែរក្សាសណ្តាប់ធ្នាប់ សាធារណៈ។

តាមសេចក្តីជូនដំណឹង របស់តំណាងប្រជាពលរដ្ឋម្ចាស់ឆ្នោត បានឲ្យដឹងថា តំណាងប្រជាពលរដ្ឋបានជួបជុំគ្នា ដែលជាម្ចាស់ញត្តិ ២៥ម៉ឺននាក់ វេលាម៉ោង ១០ព្រឹក ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៣ នៅ មុខមន្ទីររដ្ឋសភាចាស់ មុននឹងយកញត្តិប្រជាពលរដ្ឋ ថ្វាយព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ក្នុងគោលបំណងដើម្បីស្នើ ព្រះមហាក្សត្រ ពន្យារពេលប្រជុំសភាដំបូង ដែលគ្រោងនឹងធ្វើ នៅថ្ងៃទី២៣ ខែកញ្ញានេះ។




លោក សោម ចន្ទថុក តំណាងប្រជាពលរដ្ឋថ្លែងថា ស្នាមមេដៃចំនួនជាង ២៥ម៉ឺន បានប្រមូលពីប្រជាពលរដ្ឋរស់នៅរាជធានីភ្នំពេញ និងនៅតាមខេត្តនានា។ លោកថា ក្រុមសមត្ថកិច្ចបានរារាំង មិនឲ្យក្រុមប្រជាពលរដ្ឋម្ចាស់ញត្តិ ធ្វើដំណើរទៅព្រះអង្គដង្កើនោះទេ ដោយមានដាក់ប៉ារាស់ តែយ៉ាងណា ក្រុមប្រជាពលរដ្ឋទាំងនោះ មិនត្រឡប់ក្រោយនោះទេ ។ លោកថា បច្ចុប្បន្នមានតំណាងព្រះបរមរាជវាំង បានចេញមកជួប តំណាងប្រជាពលរដ្ឋទាំងអស់នោះ៕



3 comments:

Anonymous said...

The master pupetteer has the power to decide if their current puppet should be de-comissioned because of the loss of popularity and legitimacy. They should know a stable and democratic Cambodia benefits the whole region.

Anonymous said...

ខ្មែរមួយចំនួនខ្លះបានដឹងជាមុនហើយថា មិនយូរទេពួក
សម រង្ស៊ី និង កឹមសុខា នេះនិង
ដល់ពេលចូល​ក្នុង បន្ទប់ចរចារបែងចែកអំណាចនិងកៅអីអង្គុយហើយ .....

៥៥ យកមិនយក? យក
៥៥ យកមិនយក? យក
៥៥ យកមិនយក? យក
ពិតណាស់!
ពិតជាអស្ចារ្យណាស់!

សម រង្ស៊ី ជាមេដឹកនាំមហាបាតុកម្មបង្គ្រប់កិច្ចមែន....

អញ្ចឹងការសង្ឃឹមអំពីជ័យជម្នៈរបស់ពលរដ្ឋលើគណបក្សសង្គ្រោះជាតិ
គឺជាការសង្ឃឹមខ្យល់លើមេឃតែប៉ុណ្ណោះ!
ពួកនេះសុទ្ធតែជាពួកកាន់មាត់បាវអោយចោរ
និងជាអ្នកជួយទប់ជើងគ្រែអោយអា ហ៊ុន សែន!
ហើយពួកប្រឆាំងផ្កាប់មុខទាំងនេះគឺគ្មានបំណងធ្វើការ
ផ្លាស់ប្តូរពិតប្រាកដទេ ក្រៅពីបង្គ្រប់កៅអី និងបង្គ្រប់ងារជាឯកឧត្ដមតែប៉ុណ្ណោះ។

ហ៊ុនសែននិងកំចាយចោលទាំងអស់ហ្នឹង!

Anonymous said...

ចំពោះខ្មែរទាំងអស់គ្នា


គណបក្សសង្គ្រោះចោរ និងឆ្នុក​ក្បិនបណ្ដើរ​គ្នា​ទៅ
បើកកិច្ចប្រជុំជាលើកដំបូងនៃសមាជិកសភាអាណត្តិទី៥ ទាំងអស់គ្នា នាថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ ២០១៣ នៅវិមានរដ្ឋសភានេះហើយ។