មន្ត្រី គ.ជ.ប បើកកញ្ជប់សុវត្ថិភាព«ក» នៅមណ្ឌលខេត្តកណ្តាល។ រូបថត ហុង មិនា |
លាង ផាន់ណារ៉ា ភ្នំពេញប៉ុស្តិ៍ 06 September 2013
ភ្នំពេញៈ ក្រុមប្រឹក្សាធម្មនុញ្ញ បានបើកសវនាការជាសាធារណៈលើបណ្តឹងបដិសេធលទ្ធផលបោះឆ្នោត របស់គណបក្សសង្គ្រោះជាតិ នៅខេត្តកណ្តាល ដែលជាបណ្តឹងចុងក្រោយរបស់គណបក្សប្រឆាំងនេះ ខណៈពេលបក្សប្រឆាំងត្រៀមខ្លួនរួចជាស្រេចហើយ ក្នុងការធ្វើមហាបាតុកម្មនៅថ្ងៃសៅរ៍ ស្អែកនេះ។
សវនាការដែលធ្វើឡើង នៅព្រឹកថ្ងៃសុក្រ ទី០៦ កញ្ញានេះ តំណាងគណបក្សសង្គ្រោះជាតិ បានសម្រេចដើរចេញ ពីសវនាការ ដោយបានធ្វើការអះអាងថា មិនមានជំនឿលើក្រុមប្រឹក្សាធម្មនុញ្ញ ដែលនឹងកាត់ក្តីផ្តល់យុត្តិធម៌ដល់គណបក្សសង្គ្រោះជាតិនោះឡើយ។
ក្រុមប្រឹក្សាធម្មនុញ្ញ កាលពីម្សិលមិញ បានច្រានចោលសំណើឲ្យបោះឆ្នោតឡើងវិញនៅការិយាល័យ ១៦ ក្នុងខេត្ត សៀមរាប របស់គណបក្សសង្គ្រោះជាតិ ប៉ុន្តែបញ្ជាឲ្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត គ.ជ.ប ដាក់ទណ្ឌកម្ម លើមន្រ្តីបោះឆ្នោត ៧ ការិយាល័យ ដែលមិនបានបិទកញ្ចប់សុវត្ថិភាពឲ្យបានត្រឹមត្រូវ។
គូរបញ្ជាក់ថា គណបក្សសង្គ្រោះជាតិ បានដាក់ពាក្យបណ្តឹង ចំនួន ១៥ ទៅកាន់ក្រុមប្រឹក្សាធម្មនុញ្ញ ដើម្បីជំទាស់នឹងសេចក្តីសម្រេចរបស់ គ.ជ.ប។ ប៉ុន្តែ ស្ថាប័នកំពូលនេះបិទផ្លូវតវ៉ាលើបណ្តឹងបោះឆ្នោតមួយនេះ ហើយបានសម្រេចដូចទៅនឹង គ.ជ.ប ដែរ ដោយបានច្រានចោលបណ្តឹងរបស់គណបក្សសង្គ្រោះជាតិដែលប្តឹងសុំឲ្យមានការ ផ្ទៀងផ្ទាត់តួលេខនិងរាប់សន្លឹកឆ្នោតឡើងវិញ និងតម្កល់សេចក្តីសម្រេច របស់គ.ជ.ប ទុកជាបានការទាំងអស់។
2 comments:
Viveka Vaani
Each soul is potentially divine. The goal is to manifest this divinity within, by controlling nature, external and internal. Do this either by work, or worship, or psychic control, or philosophy — by one, or more, or all of these — and be free. This is the whole of religion. Doctrines, or dogmas, or rituals, or books, or temples, or forms, are but secondary details.
The whole universe is one. There is only one Self in the universe, only One Existence.
You cannot believe in God until you believe in yourself.
Swami Vivekananda
He is an atheist who does not believe in himself. The old religions said that he was an atheist who did not believe in God. The new religion says that he is an atheist who does not believe in himself.
DONT TRAST GROUP OF THE NAME OF THE GAME GANTERS BANDIT GOVERMENT HUN HO CHIMINK ,AN SOK,CHEA SIM,HENG SOMRIN SLAVE OF VIETNAM TO TAKE CAMBODIAN LAND HAS BEEN AND CONTINUES TO STEAL ALMOST THE LAST CHANCE.
Post a Comment