Friday, September 06, 2013

បក្ស​ប្រឆាំង​ដើរ​ចេញ​ពី​សវនាការ​ក្នុង​បណ្តឹង​ចុង​ក្រោយ​នៅ​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ



មន្ត្រី គ.ជ.ប បើកកញ្ជប់សុវត្ថិភាព«» នៅមណ្ឌលខេត្តកណ្តាល។ រូបថត ហុង មិនា


លាង ផាន់ណារ៉ា ភ្នំពេញប៉ុស្តិ៍ 06 September 2013

ភ្នំពេញៈ ក្រុម​ប្រឹក្សា​ធម្មនុញ្ញ បាន​បើក​សវនាការ​ជា​សាធារណៈ​លើ​បណ្តឹង​បដិសេធ​លទ្ធផល​បោះ​ឆ្នោត របស់​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ខេត្ត​កណ្តាល ដែល​ជា​បណ្តឹង​ចុង​ក្រោយ​របស់​គណបក្ស​ប្រឆាំង​នេះ ខណៈ​ពេល​បក្ស​ប្រឆាំង​ត្រៀម​ខ្លួន​រួច​ជា​ស្រេច​ហើយ ក្នុង​ការ​ធ្វើ​មហាបាតុកម្ម​នៅ​ថ្ងៃ​សៅរ៍​ ស្អែក​នេះ។

សវនាការដែលធ្វើឡើង នៅ​ព្រឹក​ថ្ងៃ​សុក្រ ទី០៦ កញ្ញា​​នេះ តំណាង​គណបក្សសង្គ្រោះ​ជាតិ បាន​សម្រេច​ដើរ​ចេញ ពី​សវនាការ ដោយ​បាន​ធ្វើ​ការ​អះអាង​ថា មិន​មាន​ជំនឿ​លើ​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ ដែល​នឹង​កាត់​ក្តី​ផ្តល់​យុត្តិធម៌​ដល់​គណបក្ស​សង្គ្រោះ​ជាតិ​នោះ​ឡើយ​។


ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​ កាល​ពី​ម្សិលមិញ បាន​ច្រាន​ចោល​សំណើ​ឲ្យ​បោះឆ្នោត​ឡើង​វិញ​នៅ​ការិយាល័យ ១៦ ក្នុង​ខេត្ត សៀមរាប របស់​គណបក្ស​សង្គ្រោះ​ជាតិ ប៉ុន្តែបញ្ជា​ឲ្យ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​ គ.ជ.ប ដាក់​ទណ្ឌកម្ម លើមន្រ្តី​បោះឆ្នោត ៧ ការិយាល័យ ដែល​មិន​បាន​បិទ​កញ្ចប់​សុវត្ថិភាព​ឲ្យ​បានត្រឹម​ត្រូវ។


គូរបញ្ជាក់ថា គណបក្ស​សង្គ្រោះ​ជាតិ បាន​ដាក់​ពាក្យ​បណ្តឹង ចំនួន ១៥ ទៅ​កាន់​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ ដើម្បី​ជំទាស់​នឹង​សេចក្តី​សម្រេច​របស់​ គ.ជ.ប។ ប៉ុន្តែ ​ស្ថាប័ន​កំពូលនេះ​បិទ​ផ្លូវ​តវ៉ា​លើ​បណ្តឹង​​​បោះឆ្នោត​​មួយ​នេះ ហើយបាន​សម្រេច​ដូចទៅ​នឹង​ គ.ជ.ប ដែរ ដោយបាន​​ច្រាន​ចោល​បណ្តឹង​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ប្តឹង​សុំ​ឲ្យ​មាន​ការ ​ផ្ទៀង​ផ្ទាត់​តួលេខ​និង​រាប់​សន្លឹក​ឆ្នោត​ឡើង​វិញ​ និង​តម្កល់សេចក្តីសម្រេច របស់គ.ជ.ប ទុក​ជា​បាន​ការ​ទាំង​អស់។

យោងតាម​ប្រក្រតិទិននៃ​ការបោះឆ្នោត ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​មាន​រយៈពេល​តែ ២០ ថ្ងៃ​ប៉ុណ្ណោះ​សម្រាប់​ការ​ដោះ​ស្រាយ​ ភាព​មិន​ប្រក្រតី​នៃ​ការ​បោះឆ្នោត មុន​នឹង​ គ.ជ.ប ​ប្រកាស​លទ្ធផល​បោះ​ឆ្នោត​ជា​ផ្លូវការ នៅ​ថ្ងៃ​អាទិត្យ ទី ០៨ ខែ​កញ្ញា ឆ្នាំ​២០១៣​នេះ។ ពោល​គឺ សវនាការ​ថ្ងៃ​នេះ​គឺជា​ថ្ងៃ​ដោះ​ស្រាយ​បណ្តឹង​ចុង​ក្រោយ​ បិទ​ផ្លូវ​តវ៉ា ដែល​គណបក្ស​សង្រ្គោះ​ជាតិ ពុំ​មាន​ហេតុ​ផល​ផ្លូវ​ច្បាប់​ទៀត​ទេ ក្នុង​ការ​តវ៉ា​ប្រឆាំង​នឹង​លទ្ធផល​បោះ​ឆ្នោត កាល​ពី​ថ្ងៃទី ២៨ កក្កដា។

 



2 comments:

Anonymous said...

Viveka Vaani

Each soul is potentially divine. The goal is to manifest this divinity within, by controlling nature, external and internal. Do this either by work, or worship, or psychic control, or philosophy — by one, or more, or all of these — and be free. This is the whole of religion. Doctrines, or dogmas, or rituals, or books, or temples, or forms, are but secondary details.

The whole universe is one. There is only one Self in the universe, only One Existence.

You cannot believe in God until you believe in yourself.

Swami Vivekananda

He is an atheist who does not believe in himself. The old religions said that he was an atheist who did not believe in God. The new religion says that he is an atheist who does not believe in himself.

Anonymous said...

DONT TRAST GROUP OF THE NAME OF THE GAME GANTERS BANDIT GOVERMENT HUN HO CHIMINK ,AN SOK,CHEA SIM,HENG SOMRIN SLAVE OF VIETNAM TO TAKE CAMBODIAN LAND HAS BEEN AND CONTINUES TO STEAL ALMOST THE LAST CHANCE.