Sunday, September 15, 2013

Reading RUTH - Marriage

RUTH
 នាង រស់

Recently, I discovered the sermons of my college pastor online. While at Georgetown University (1991-95), I, along with 10-20 other Georgetown friends, attended Fourth Presbyterian Church, a 10-15 minute drive from campus through the manicured estates of Northwest Washington, DC to the leafy suburban neighborhood of Bethesda in Maryland.

We drank in the deep wisdom of our college director, Chuck Jacob (now a senior pastor at Knox Presbyterian in Ann Arbor, MI) and of Dr. Rob Norris on Sunday mornings (and at times, classes he taught during the week days).  

When I attended, the US Vice-President Dan Quayle and his family (and security detail), my Georgetown professor former UN Ambassador Jeanne Kirkpatrick, and many other well-known names from politics, academia and media, also attended. Dr. Norris' predecessor was then-chaplain of the US Senate, Dr. Richard Halverson. 

All to say, if all of these accomplished people came Sunday after Sunday and benefited from Dr. Norris' sermons, maybe we too can find intellectual as well as spiritual nourishment from these talks?

It does not take long before one is taken in by the profundity and the humor -- not to mention, the accent! -- of Dr. Norris's exposition.
Ruth
The book is named after one of its main characters, a young woman of Moab, the great-grandmother of David and an ancestress of Jesus. The only other Biblical book bearing the name of a woman is Esther.
Sermon: MARRIAGE
Sermons of Dr. Rob Norris by chapter 1 | 1 | 2 | 3 | 4 |

www.box.com


ពិធី​មង្គលការ ​នាង​រស់ និង​លោក​បូអូស

លោក​បូអូស ​ចេញ​ទៅ​អង្គុយ​ នៅ​មាត់​ទ្វារ​ក្រុង។  ពេល​នោះ បុរស​ ដែល​ជា សាច់ញាតិ-​អ្នកសង្គ្រោះ ​របស់​លោក​អេលីម៉ាឡេក, គឺ​ បុរស ​ដែល​លោក​បូអូស ប្រាប់​នាង​រស់​កាល​ពី​មុន, បាន​ដើរ​កាត់​ កន្លែង​នោះ។  លោក​បូអូស ​ពោល​ទៅ​កាន់ ​បុរស​នោះ ​ថា៖ «សូម​ បង​អញ្ជើញ​ មក​អង្គុយ​ ទី​នេះ​សិន។» បុរស​នោះ​ ក៏​អង្គុយ​ចុះ។

លោក​បូអូស​ បាន​អញ្ជើញ​ចាស់​ទុំ ​ដប់​នាក់ ​ពី​ក្នុង​ភូមិ​មក, ហើយ​ សុំ​ ឲ្យ​គេ​ អង្គុយ​ជា​មួយ​ដែរ។  លោក​ មាន​ប្រសាសន៍ ​ទៅ​កាន់ ​សាច់ញាតិ​នោះ​ ដូច​ត​ទៅ៖ «បង ​ជ្រាប​ស្រាប់​ហើយ​ ថា, បង​ស្រី​ ណាអូមី​ បាន​វិល​ត្រឡប់ ​មក​ពី​ ស្រុក​ម៉ូអាប់​វិញ, ហើយ ​គាត់ ​ចង់​លក់​ដី​ស្រែ ដែល​ជា​កម្មសិទ្ធិ ​របស់ ​បង​អេលីម៉ាឡេក។  ខ្ញុំ​ បាន​គិត ​ថា​, គួរ ​តែ​ ជំរាប​បង, ហើយ​ សូម​ ឲ្យ​បង ​ទិញ​ដី​ស្រែ​នោះ ដោយ​មាន​ចាស់​ទុំ និង​បង​ប្អូន​ ឯ​ទៀតៗ​ ដែល​នៅ​ទី​នេះ ​ជួយ​ដឹង​ឮ​ផង។  ប្រសិន​បើ​ បង ចង់​ទិញ, សូម ​ទិញ​ចុះ។  តែ​ បើ​បង​ មិន​ទិញ​ទេ, សូម ​ប្រាប់​ឲ្យ​ខ្ញុំ​ដឹង​ផង, ដ្បិត ​នៅ​ទី​នេះ  មាន​តែ​បង​ទេ ​ដែល​មាន​សិទ្ធិ​ទិញ, ហើយ​ បន្ទាប់​ពី​បង, គឺ ​រូប​ខ្ញុំ។»

បុរស​នោះ​ ពោល​ថា៖ «ខ្ញុំ​ នឹង​ទិញ។»  

លោក ​បូអូស​ ក៏​មាន​ប្រសាសន៍​ ថា៖ «បើ​ បង ​ទិញ​ដី​ស្រែ​ របស់​ បង​ស្រី​ណាអូមី, បង ​ក៏​ត្រូវ​យក​នាង​រស់ ​ជា​សាសន៍​ម៉ូអាប់ ​ធ្វើ​ជា​ភរិយា​ដែរ, ដើម្បី ​ឲ្យ​ដី​ នៅ​តែ ​ជា​កម្មសិទ្ធិ ​របស់​ បង​ប្អូន​យើង ​ដែល​ស្លាប់​ទៅ​ហើយ​ នោះ​ដដែល។»

សាច់ញាតិ-​អ្នកសង្គ្រោះនោះ ​ឆ្លើយ​វិញ​ ថា៖ «បើ​ដូច្នេះ ខ្ញុំ​ មិន​អាច​ទិញ​បាន​ទេ ព្រោះ ​ខ្ញុំ ​មិន​ចង់​ខាត ​ប្រយោជន៍ និង​បាត់​កេរ្តិ៍អាករ​ផ្ទាល់ ​របស់​ខ្ញុំ​ឡើយ។  សូម ​លោក​ប្អូន​ ទិញ​យក​ចុះ។  ខ្ញុំ​ ពុំ​អាច​ទិញ​បាន​ទេ។»  

(កាល​ពី​ដើម ​នៅ​ស្រុក​ អ៊ីស្រាអែល, ពេល​អ្នក​ស្រុក​ ទិញ​ទ្រព្យ​សម្បត្តិ ឬ​ផ្ទេរ​កម្មសិទ្ធិ ​អ្វី​មួយ, ពួក​គេ​ មាន​ទម្លាប់ ​ដោះ​ស្បែក​ជើង ហុច​ទៅ​ ឲ្យ​ម្នាក់​ទៀត ទុក​ជា​សញ្ញា​បញ្ជាក់ ​ថា, គេ​ បាន​ព្រម​ព្រៀង​គ្នា​ហើយ។)

ហេតុ​នេះ​ហើយ ​បាន​ជា​នៅ​ពេល,​ សាច់ញាតិ-​អ្នកសង្គ្រោះ​នោះ ពោល​ទៅ​កាន់​ លោក​បូអូស ​ថា៖ «សូម ​លោក​ប្អូន ​ទិញ​យក​ចុះ», គាត់ ក៏​បាន​ដោះ​ ស្បែក​ជើង​ដែរ។

លោក​បូអូស​ មាន​ប្រសាសន៍​ ទៅ​ពួក​ចាស់​ទុំ និង​ប្រជាជន​ ទាំង​មូល​ ថា៖ «ថ្ងៃ​នេះ សូម​ អស់​លោក​ ជួយ​ធ្វើ​ ជា​សាក្សី​ ឲ្យ​ខ្ញុំ​ផង។  ខ្ញុំ​ បាន​ទិញ​ អ្វីៗ​ ទាំង​អស់​ ដែល​ជា​កម្មសិទ្ធិ​ របស់ ​បង​អេលីម៉ាឡេក, ព្រម​ទាំង ​អ្វីៗ ​ដែល​ជា​កម្មសិទ្ធិ ​របស់​គីលីយ៉ូន និង​ម៉ាឡូន ពី​បង​ស្រី​ ណាអូមី​ហើយ។  ខ្ញុំ ​ក៏​សូម​យក ​នាង​រស់ ​ជា​សាសន៍​ម៉ូអាប់ ដែល​ត្រូវ​ជា​ភរិយា ​របស់​ម៉ាឡូន មក​ធ្វើ​ជា​ប្រពន្ធ​ខ្ញុំ​ ផង​ដែរ, ដើម្បី ​ឲ្យ​កេរមត៌ក​ របស់​គាត់ ​នៅ​តែ​ជា​កម្មសិទ្ធិ ​របស់​គាត់​ដដែល។  ហើយ ​ខ្ញុំ​ នឹង​បន្ត​ពូជពង្ស ​ឲ្យ​គាត់, ដើម្បី ​រក្សា​ឈ្មោះ​គាត់​ ឲ្យ​នៅ​គង់វង្ស ក្នុង​ចំណោម​ អ្នក​ស្រុក ​អ្នក​ភូមិ និង​នៅ​ទ្វារ​ក្រុង​នេះ​ ត​ទៅ​ទៀត។  ថ្ងៃ​នេះ​ អស់​លោក​ ជា​សាក្សី​ ដឹង​ឮ​ ស្រាប់​ហើយ

ពួក​ចាស់​ទុំ និង​ប្រជាជន​ ទាំង​មូល ​នៅ​មាត់​ទ្វារ​ក្រុង​ បាន​ឆ្លើយ​ ថា៖ «យើង​ ទាំង​អស់​គ្នា​ ជា​សាក្សី​ហើយ។  សូម​ ព្រះអម្ចាស់ប្រោស​ប្រទាន ​ឲ្យ​ស្ត្រី ​ដែល​ចូល​ក្នុង​ គ្រួសារ​លោក បាន​ដូច​ជា ​លោក​ស្រី​ រ៉ាជែល និង​លោក​ស្រី​ លេអា ដែល​បាន​បង្កើត​ ជន​ជាតិ ​អ៊ីស្រាអែល​ដែរ។  សូម​ ឲ្យ​លោក​ មាន​សម្បត្តិ​ ស្ដុកស្ដម្ភ ​នៅ​ភូមិ​អេប្រាតា និង​មាន ​កេរ្តិ៍​ឈ្មោះ​ល្បី​ នៅ​ភូមិ​ បេថ្លេហិម។  សូម ព្រះអម្ចាស់ប្រទាន​ ឲ្យ​លោក និង​នាង​ មាន​កូន​ចៅ​ច្រើន ដើម្បី​ ឲ្យ​គ្រួសារ​លោក បាន​ដូច​គ្រួសារ​ របស់​លោក​ពេរេស ជា​កូន ​របស់​ លោក​យូដា និង​នាង​ តាម៉ារ​ដែរ។»

លោក​បូអូស និង​ពូជពង្ស ​របស់​លោក

លោក​បូអូស​ ក៏​យក​នាង​រស់​ មក​ធ្វើ​ជា​ភរិយា។  លោក​បូអូស រួមរស់ជាមួយនាង, ហើយ ព្រះអម្ចាស់​ បាន​ប្រោស​ប្រទាន​ ឲ្យ​នាង​ មាន​ផ្ទៃ​ពោះ, សំរាល​បាន ​កូន​ប្រុស​មួយ។  ពួក​ស្ត្រី ​នៅ​ភូមិ​ បេថ្លេហិម​ ពោល​ទៅ​កាន់​ នាង​ណាអូមី​ ថា៖ «សូម​ អរ​ព្រះគុណ ​ព្រះអម្ចាស់, ដ្បិត​ ព្រះអង្គ​ បាន​ប្រោស​ប្រទាន​ ​មិនឲ្យ​អ្នក​ អត់មាន សាច់ញាតិ-​អ្នកសង្គ្រោះឡើយ សូម​ ឲ្យ​ចៅ​ របស់​អ្នក​ មាន​ឈ្មោះ​ល្បីល្បាញ ក្នុង​ស្រុក​អ៊ីស្រាអែល!  ចៅ​នេះ នឹង​ធ្វើ​ ឲ្យ​ជីវិត​អ្នក​ មាន​សុភមង្គល ​ឡើង​វិញ, ហើយ ​ជួយ​ថែរក្សា​អ្នក​ នៅ​ពេល​ចាស់​ជរា​ផង។  ដ្បិត ​ក្មេង​នេះ​ បាន​កើត​ ពី​កូន​ប្រសា​ ដែល​ស្រឡាញ់​អ្នក។  នាង​នេះ​ ប្រសើរ​ ជាង​កូន​ប្រុស​ ប្រាំពីរ​នាក់​ ទៅ​ទៀត។»

នាង​ណាអូមី​ ក៏​យក​ចៅ​មក​បី, ហើយ ​ចិញ្ចឹម​បី​បាច់​ ត​រៀង​ទៅ។  ពួក​ស្ត្រី​ ដែល​នៅ​ជិត​ខាង​ នាំ​គ្នា ​ពោល​ថា៖ «នាង​ណាអូមី​ មាន​កូន​ប្រុស​មួយ!»  ពួក​គេ ​ហៅ​កូន​នោះ ​ថា  «អូបេដ» គឺ​ លោក​អូបេដ ​នេះ​ហើយ ដែល​ត្រូវ​ជា​ ឪពុក​លោក​អ៊ីសាយ, ហើយ ​លោក​អ៊ីសាយ ​ជា​បិតា​ របស់​ព្រះបាទ​ដាវីឌ។

នេះ​ ជា​ពូជពង្ស​ លោក​ពេរេស៖
លោក​ពេរេស ​បង្កើត​លោក​ហេតស្រុន
លោក​ហេតស្រុន ​បង្កើត​លោក​រ៉ាម,
លោក​រ៉ាម​ បង្កើត​លោក​ អមីណាដាប់
លោក​អមីណាដាប់​ បង្កើត​លោក​ណាសូន,
លោក​ណាសូន​ បង្កើត​លោក​សាលម៉ូន
លោក​សាលម៉ូន ​បង្កើត​លោក​បូអូស,
លោក​បូអូស ​បង្កើត​លោក​អូបេដ
លោក​អូបេដ​ បង្កើត​លោក​អ៊ីសាយ,
ហើយ ​លោក​អ៊ីសាយ​ បង្កើត​ព្រះបាទ​ដាវីឌ។

Boaz Marries Ruth

Meanwhile Boaz went up to the town gate and sat down there just as the guardian-redeemer[a] he had mentioned came along. Boaz said, “Come over here, my friend, and sit down.” So he went over and sat down.

Boaz took ten of the elders of the town and said, “Sit here,” and they did so. Then he said to the guardian-redeemer, “Naomi, who has come back from Moab, is selling the piece of land that belonged to our relative Elimelek. I thought I should bring the matter to your attention and suggest that you buy it in the presence of these seated here and in the presence of the elders of my people. If you will redeem it, do so. But if you[b] will not, tell me, so I will know. For no one has the right to do it except you, and I am next in line.”

“I will redeem it,” he said.

Then Boaz said, “On the day you buy the land from Naomi, you also acquire Ruth the Moabite, the[c] dead man’s widow, in order to maintain the name of the dead with his property.”
At this, the guardian-redeemer said, “Then I cannot redeem it because I might endanger my own estate. You redeem it yourself. I cannot do it.”

(Now in earlier times in Israel, for the redemption and transfer of property to become final, one party took off his sandal and gave it to the other. This was the method of legalizing transactions in Israel.)

So the guardian-redeemer said to Boaz, “Buy it yourself.” And he removed his sandal.

Then Boaz announced to the elders and all the people, “Today you are witnesses that I have bought from Naomi all the property of Elimelek, Kilion and Mahlon. 10 I have also acquired Ruth the Moabite, Mahlon’s widow, as my wife, in order to maintain the name of the dead with his property, so that his name will not disappear from among his family or from his hometown. Today you are witnesses!”

11 Then the elders and all the people at the gate said, “We are witnesses. May the Lord make the woman who is coming into your home like Rachel and Leah, who together built up the family of Israel. May you have standing in Ephrathah and be famous in Bethlehem. 12 Through the offspring the Lord gives you by this young woman, may your family be like that of Perez, whom Tamar bore to Judah.”

Naomi Gains a Son

13 So Boaz took Ruth and she became his wife. When he made love to her, the Lord enabled her to conceive, and she gave birth to a son. 14 The women said to Naomi: “Praise be to the Lord, who this day has not left you without a guardian-redeemer. May he become famous throughout Israel! 15 He will renew your life and sustain you in your old age. For your daughter-in-law, who loves you and who is better to you than seven sons, has given him birth.”

16 Then Naomi took the child in her arms and cared for him. 17 The women living there said, “Naomi has a son!” And they named him Obed. He was the father of Jesse, the father of David.

The Genealogy of David

18 This, then, is the family line of Perez:
Perez was the father of Hezron,
19 Hezron the father of Ram,
Ram the father of Amminadab,
20 Amminadab the father of Nahshon,
Nahshon the father of Salmon,[d]
21 Salmon the father of Boaz,
Boaz the father of Obed,
22 Obed the father of Jesse,
and Jesse the father of David.

Footnotes:

  1. Ruth 4:1 The Hebrew word for guardian-redeemer is a legal term for one who has the obligation to redeem a relative in serious difficulty (see Lev. 25:25-55); also in verses 3, 6, 8 and 14.
  2. Ruth 4:4 Many Hebrew manuscripts, Septuagint, Vulgate and Syriac; most Hebrew manuscripts he
  3. Ruth 4:5 Vulgate and Syriac; Hebrew (see also Septuagint) Naomi and from Ruth the Moabite, you acquire the
  4. Ruth 4:20 A few Hebrew manuscripts, some Septuagint manuscripts and Vulgate (see also verse 21 and Septuagint of 1 Chron. 2:11); most Hebrew manuscripts Salma

1 comment:

Anonymous said...

ខ្មែរមានជីវភាពនយោបាយ ស្ថិតក្នុងសភាព ត្រូវតែបន្តររួបរួមគ្នា បង្ហាញស្នាដៃរ ក្នុងការទាមទារកយុត្តិធ៌មឲ្យខ្លួនឯង ឲ្យពិភពលោកឃើញ! សូមបញ្ជាក់ថា បើត្រូវការឲ្យអន្ដរជាតិជួយ មិនត្រូវ ប្ដូរជំហររបស់ខ្លួនជាដាច់ខាត!

ធ្វើអ្វីៗដើម្បីជាតិមិនមែនស្រួលដូចបកចេកទេ! សូមកុំធ្វើអ្វីដូចបរទេសធ្លាប់ដៀលយើងថា៖
"ខ្មែរធ្វើអ្វីឆេះតែមួយឆាវដូចភ្លើងចម្បើង រួចរលត់បាត់យើងចាំតែទទួលផលទៅ"

យើងមិននិយាយ តម្រង់លើបុគ្គលណាទេ! គឺយើងតម្រង់ទាមទា៖

យកអ្វីជារបស់ខ្មែរ!
ខ្មែរត្រូវរស់សមជាមនុស្សក្នុងប្រទេស មានលទ្ធិប្រជាធិប្បតេយ្យពិតប្រាកដ!
មាន រដ្ឋធម្មនុញ្ញ ត្រូវបដិបត្តិ!
បញ្ឈប់ ការហូរចូលនឹងផ្ទុក ជនបរទេសខុសច្បាប់ អោយជិះជាន់ខ្មែរ!
ខ្មែរត្រូវរស់ជាប្រជាជាតិមួយ ដែលមាន សុវឌ្ឍិកម្មនឹងសុវត្ថិភាព​ ក្នុងបច្ចុប្បន្ននឹងអនាគត របស់ខ្លួន!