ដោយ សុ ជីវី
RFA; 2013-09-11
RFA; 2013-09-11
អង្គការអន្តរជាតិឃ្លាំមើលសិទ្ធិមនុស្ស យូមែន រ៉ៃត៍ វច្ឆ៍ (Human
Rights Watch) បានហៅការបោះឆ្នោតនៅកម្ពុជា
ដែលទើបប្រកាសលទ្ធផលផ្លូវការកាលពីថ្ងៃទី៨ ខែកញ្ញា នោះថា
ពុំបានឆ្លងកាត់ដំណើរការដែលសុក្រឹត ត្រឹមត្រូវ និងយុត្តិធម៌ឡើយ។
អង្គការមួយនេះជំរុញអោយភាគីពាក់ព័ន្ធ ជាពិសេសប្រទេសម្ចាស់ជំនួយ
គាំទ្រពលរដ្ឋម្ចាស់ឆ្នោតដែលកំពុងទាមទាររកយុត្តិធម៌។
អង្គការឃ្លាំមើលសិទ្ធិមនុស្ស យូមែន រ៉ៃត៍ វច្ឆ៍ ស្នើបណ្ដាប្រទេសម្ចាស់ជំនួយ ឬដៃគូអភិវឌ្ឍន៍ និងអង្គការសហប្រជាជាតិ អោយគាំទ្រសំណើរបស់ពលរដ្ឋ និងអង្គការឃ្លាំមើលការបោះឆ្នោត ដែលទាមទារអោយមានវិធានការដោះស្រាយបញ្ហាចោទឡើងក្នុងការបោះឆ្នោត។
សេចក្ដីថ្លែងការណ៍របស់ យូមែន រ៉ៃត៍ វច្ឆ៍ ចេញផ្សាយនៅថ្ងៃទី៩ ខែកញ្ញា បានបញ្ជាក់ថា រដ្ឋាភិបាលដែលបានគ្រប់គ្រងលើ គ.ជ.ប បានបរាជ័យក្នុងការដោះស្រាយបញ្ហាមិនប្រក្រតីកើតឡើងជាប្រព័ន្ធ ក្នុងការបោះឆ្នោត ដើម្បីផ្ដល់ទំនុកចិត្តទៅដល់អ្នកបោះឆ្នោត។
នាយកប្រចាំតំបន់អាស៊ី និងប៉ាស៊ីហ្វិក នៃអង្គការ យូមែន រ៉ៃត៍ វច្ឆ៍ លោក ប្រែត អាដាម (Brad Adams) លើកឡើងក្នុងសេចក្ដីថ្លែងការណ៍នោះថា ការផ្ដល់យុត្តិធម៌អោយម្ចាស់ឆ្នោត គឺជាវិធានការចាំបាច់៖ «ប្រព័ន្ធ បោះឆ្នោតដែលពុំមានយុត្តិធម៌ លម្អៀង និងបញ្ហានៃរចនាសម្ព័ន្ធ គ.ជ.ប រួមផ្សំនឹងភាពមិនប្រក្រតីស្ទើរគ្រប់កន្លែង ទំនងអាចធ្វើអោយផ្លាស់ប្ដូរលទ្ធផលឆ្នោត។ វៀរលែងតែមានការស៊ើបអង្កេតដោយឯករាជ្យ ដើម្បីដោះស្រាយពីភាពសង្ស័យដែលមិនអស់ចិត្តថា តើអ្នកណាអ្នកអ្នកដឹកនាំពិតប្រាកដ ដែលពលរដ្ឋបានបោះឆ្នោតអោយ និងលុបចោលនូវស្រមោលនៃភាពមិនស្របច្បាប់របស់រដ្ឋាភិបាល ដែលបង្កើតដោយគណបក្សប្រជាជនកម្ពុជា។ ប្រទេសម្ចាស់ជំនួយគួរតែជំរុញអោយមានការស៊ើបអង្កេតនេះ បើមិនដូច្នោះទេ អាចនឹងត្រូវមើលឃើញថា បានរួមដៃគ្នាបំភ័ន្តដំណើរការលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា»។
យូមែន រ៉ៃត៍ វច្ឆ៍ បានបញ្ជាក់ទៀតថា បញ្ហានៅក្នុងដំណើរការបោះឆ្នោត រួមមាន គណបក្សប្រឆាំងពុំបានប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយដោយស្មើភាព ការលម្អៀងទៅរកគណបក្សប្រជាជនកម្ពុជា របស់យន្តការរៀបចំការបោះឆ្នោតនៅគ្រប់លំដាប់ថ្នាក់ ខ្វះមធ្យោបាយឯករាជ្យដោះស្រាយទំនាស់ បញ្ហាបញ្ជីឈ្មោះអ្នកបោះឆ្នោតជាដើម។ លើសពីនេះ យូមែន រ៉ៃត៍ វច្ឆ៍ ក៏បានស្នើដល់ប្រទេសម្ចាស់ជំនួយ និងអង្គការសហប្រជាជាតិ ថាពុំគួរថ្លែងការណ៍គាំទ្រលទ្ធផលឆ្នោត នៅពេលដែលពុំមានការស៊ើបអង្កេតត្រឹមត្រូវ។
ជាការឆ្លើយតប អ្នកនាំពាក្យទីស្ដីការគណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន មានប្រសាសន៍ថា កម្ពុជា ជារដ្ឋអធិបតេយ្យ ដែលមិនអាចបរទេសណាលូកដៃឡើយ។ លោកបន្តថា មកដល់ពេលនេះ កម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ ហៅថា យូ.អិន.ឌី.ភី (UNDP) បានចេញមុខបញ្ជាក់ពីការបន្តកិច្ចសហការជាមួយរដ្ឋាភិបាលអាណត្តិ ថ្មីដឹកនាំដោយគណបក្សប្រជាជនកម្ពុជា។
កាលពីថ្ងៃទី៧ ខែកញ្ញា គឺនៅមួយថ្ងៃមុនការប្រកាសលទ្ធផលឆ្នោតផ្លូវការរបស់ គ.ជ.ប ក្រុមអង្គការមិនមែនរដ្ឋាភិបាលឃ្លាំមើលការបោះឆ្នោតចំនួន ២១ បានស្នើអោយមានការស៊ើបអង្កេតការបោះឆ្នោត។ ចំណែកប្រជាពលរដ្ឋជាម្ចាស់ឆ្នោតជាច្រើនម៉ឺននាក់ ក៏បានប្រមូលផ្តុំគ្នាធ្វើបាតុកម្មអហិង្សារួមជាមួយគណបក្សសង្គ្រោះ ជាតិ និងបានដាក់ញត្តិថ្វាយព្រះមហាក្សត្រ ទៅតាមស្ថានទូត និងការិយាល័យអង្គការសហប្រជាជាតិប្រចាំនៅកម្ពុជា ក្នុងបំណងទាមទាររកយុត្តិធម៌ក្នុងការបោះឆ្នោត។
តាមនីតិវិធី មកដល់ពេលនេះលទ្ធផលឆ្នោតបានប្រកាសរួចរាល់ហើយ បន្តទៅទៀតជាតួនាទីព្រះមហាក្សត្រ ដែលព្រះអង្គទ្រង់នឹងកោះប្រជុំសភាលើកដំបូង។
ករណីនេះ ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា ដែលមានមូលដ្ឋាននៅប្រទេសន័រវេសន៍ (Norway) បានថ្លែងការណ៍ជាចំហ ដោយស្នើសុំព្រះមហាក្សត្រព្រះតម្រិះលើការដោះស្រាយបញ្ហាបោះឆ្នោតអោយ ជ្រះស្រឡះ មុនពេលឈានដល់ការប្រជុំសភា។
សមាជិកក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា លោក រ៉ុង ឈុន មានប្រសាសន៍ថា ពលរដ្ឋម្ចាស់ឆ្នោតបានស្នើសុំអន្តរាគមន៍ពីព្រះមហាក្សត្រ ដោះស្រាយបញ្ហាបញ្ហាបោះឆ្នោត ហេតុនេះលោករំពឹងថា ព្រះអង្គនឹងយកព្រះទ័យទុកដាក់ពីសុខទុក្ខរបស់ពលរដ្ឋ។
អ្នកជំនាញផ្នែកវិទ្យាសាស្ត្រនយោបាយ និងជាអ្នកវិភាគឯករាជ្យ លោក សុខ ទូច មានប្រសាសន៍ថា គ្រប់ភាគីពាក់ព័ន្ធ គួរតែរួបរួមគ្នាដោះស្រាយបញ្ហាដោយខ្លួនឯង ជាជាងការពឹងផ្អែកទៅលើបរទេស។
លោក សុខ ទូច បន្តថា ក្នុងដំណាក់កាលនេះ ព្រះមហាក្សត្រ ព្រះអង្គអាចប្រើប្រាស់ធនធានអ្នកចេះដឹងរបស់ខ្មែរ ដើម្បីរួមចំណែកដោះស្រាយបញ្ហា។ លោក សុខ ទូច បានស្នើនូវវិធានការចំនួន ៤ចំណុច ដែលអាចជួយអោយគ្រប់ភាគីដោះស្រាយបញ្ហាដោយពុំមានអ្នកឈ្នះ ឬអ្នកចាញ់។
ព្រះរាជសារព្រះមហាក្សត្រ សម្ដេចព្រះ នរោត្តម សីហមុនី ផ្ញើជូនប្រធាន គ.ជ.ប លោក អ៊ឹម សួស្តី កាលពីថ្ងៃទី៩ ខែកញ្ញា បានបញ្ជាក់ថា ព្រះអង្គនឹងទ្រង់កោះហៅអោយមានការប្រជុំសភាដំបូងនៅថ្ងៃទី២៣ ខែកញ្ញា៕
9 comments:
According to Phay Siphan Cambodia is an independent country, so no foreign country has the right to interfere in Khmer matters. And how about the dangerous China The mastermind of Pol POt, who can do it?
SAR KHENG you're a former of Khmer Rouge and all the Cambodian people know what your mentality is. Don't try to threat NGO or the people. You're the loose
បើពួករដ្ឋាភិបាលកុម្មុយនិស្ត ភ្នំពេញ នៅតែមនះមិនព្រមបង្កើតគណៈកម្មការចម្រុះឯករាជ្យធ្វើការសើុបអង្កេតករណិយហ្នឹងទេ យើងជាពលរដ្ឋខ្មែរ
សូមឲ EU និង US ផ្អាក ឬ ព្យួរ The Free
Trade Agreement, MFN, NTR, and GATT ។ល។ ដែលកំពុងផ្តល់ឲកម្ពុជា និង ចិនជាបណ្តោះអាសន្ន រហូតដល់បញ្ហាហ្នឹងបានដោះ
ស្រាយជាវិជ្ជមាន និង ស្ថាពរ ។
ដែលបណ្តាលឲពួកមេកុម្មុយនិស្តចិន និង កូនចៅ
ពួកវា ក្លាយជាមហាសេដ្ឋី ហើយ ហ៊ានព្រហើន
កោងកាច រំលោភច្បាប់ទាំងជាតិ និង អន្តរៈជាតិ
ក្នុងពេលថ្មី ៗ នេះ ក៍ដោយសាតែជំនួយខាងលើ
និង ជំនួយសំខាន់ផ្សេង ៗ ទៀត ដែលសហគម
អន្តរៈជាតិបានផ្តល់តាំងពីជាង១០ឆ្នាំគន្លងមក
នេះ ។
ជំនួយអស់ទាំងនេះ បានជួយសម្រាលទុក្ខប្រជា
ពលរដ្ឋខ្មែរតូចទាប យ៉ាងតិចបំផុត តែបានជួយ
បង្កើត និង ចិញ្ចឹមពួកបីសាចកំណាចឲកាន់តែ
សាហាវឡើង ។ ពួកវាកាន់តែមានប្រាក់ កាន់តែ
មានអំណាច កាន់តែលែងខ្លាច លែងគោរពច្បាប់ កាន់តែប្រើអំណាចផ្តាច់ការធ្វើបាប ជិះជាន់ សង្កត់
សង្កិន អារ ក ហុតឈាម ប្រជាពលរដ្ឋស្លូតត្រង់
ទន់ខ្សោយខ្លាំងឡើង ។
មិនតែប៉ុណ្ណោះ ពួកវាថែមទាំងបែមកខាំម្ចាស់ជំ
នួយទាំងអស់ហ្នឹងទៀតផង ដូចភាសាអង្គ្ឡេស
ធ្លាប់និយាយថាៈ "Create a Monster" ដល់
ពេលវាធំធាត់ វាបែមកខាំសម្លាប់ម្ចាស់វាវិញ ។
បើភាសាខ្មែរ ហៅថាៈ ចិញ្ចឹម្ករពើ វាធំឡើងកាល
ណាវាខាំសីុម្ចាស់វាជាចំណី ។
ដូច្នេះ សូមអស់លោកម្ចាស់ជំនួយទាំងអស់ត្រូវ
ចាត់វិធានការបង្រ្កាប និង កំចាត់ពួកសត្វក្រពើ ឬ បីសាចអស់នេះជាបន្ទាន់ កុំឲគ្រោះថ្នាក់ដល់ទាំង
អស់គ្នាទាន់ ។ សូមអរគុណទុកជាមុន ។
អាបណ្តិត សុខ ទុច ស្អីគេនោះមិនដឹងថា្ទតាំងពីស្តេច សីហនុ ពីឱដលកូន សុទ្ធតែលក្បាលដើម្បីលុយ នឹងអំណាចមិនដែលឈឺក្បាលនឹងសុខទុករាស្រ្តម្តងណាឡើយទេអី ។ បណ្តិតឯងចេញមកពីសាលាណា ?..
បានជាភ្លដលម្លឹង
Sok Touch come from school in Hanoi and Russia.
សូមកុំប្រកាន់អី ព្រោះលោក សុខទូច រៀនច្រើន
ពេក កើតឡប់ ម្តងនិយាយត្រូវ ម្តងនិយាយខុស
បើមនុស្សជាធម្មតា វាមិនអញ្ចឹងទេ ។ ឬមួយទឹក
ប្រាក់ បុណ្យស័ក លាភសការៈ ធ្វើឲឡប់អញ្ចឹង
ក៍មិនដឹង ។
បណ្ឌិត សុខ តូច កំពុងតែ តែងតាំង ស្ដេច ឲ្យធ្វើមេទ័ព មិនខ្លាចស្ដេចថា ប្រមាថព្រះចេស្ដា ទេឥ!
ខ្មែរមានជីវភាពនយោបាយ ស្ថិតក្នុងសភាព ត្រូវតែបន្តររួបរួមគ្នា បង្ហាញស្នាដៃរ ក្នុងការទាមទារកយុត្តិធ៌មឲ្យខ្លួនឯង ឲ្យពិភពលោកឃើញ! សូមបញ្ជាក់ថា បើត្រូវការឲ្យអន្ដរជាតិជួយ មិនត្រូវ ប្ដូរជំហររបស់ខ្លួនជាដាច់ខាត!
ធ្វើអ្វីៗដើម្បីជាតិមិនមែនស្រួលដូចបកចេកទេ! សូមកុំធ្វើអ្វីដូចបរទេសធ្លាប់ដៀលយើងថា៖
"ខ្មែរធ្វើអ្វីឆេះតែមួយឆាវដូចភ្លើងចម្បើង រួចរលត់បាត់យើងចាំតែទទួលផលទៅ"
យើងមិននិយាយ តម្រង់លើបុគ្គលណាទេ! គឺយើងតម្រង់ទាមទា៖
យកអ្វីជារបស់ខ្មែរ!
ខ្មែរត្រូវរស់សមជាមនុស្សក្នុងប្រទេស មានលទ្ធិប្រជាធិប្បតេយ្យពិតប្រាកដ!
មាន រដ្ឋធម្មនុញ្ញ ត្រូវបដិបត្តិ!
បញ្ឈប់ ការហូរចូលនឹងផ្ទុក ជនបរទេសខុសច្បាប់ អោយជិះជាន់ខ្មែរ!
ខ្មែរត្រូវរស់ជាប្រជាជាតិមួយ ដែលមាន សុវឌ្ឍិកម្មនឹងសុវត្ថិភាព ក្នុងបច្ចុប្បន្ននឹងអនាគត របស់ខ្លួន!
ទណ្ឌិតស្អុយច្រាស់ខ្យល់សុក ញ៉ មិនគ្រប់ទឹក...
Post a Comment