Thursday, September 12, 2013

អង្គការសិទ្ធិមនុស្សអាស៊ី ជំរុញប្រទេសម្ចាស់ជំនួយ គាំទ្រម្ចាស់ឆ្នោតដែលកំពុងទាមទាររកយុត្តិធម៌ (RFA, Sept 11, 2013)


ដោយ សុ ជីវី
RFA; 2013-09-11

អង្គការ​អន្តរជាតិ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស យូមែន រ៉ៃត៍ វច្ឆ៍ (Human Rights Watch) បាន​ហៅ​ការ​បោះ​ឆ្នោត​នៅ​កម្ពុជា ដែល​ទើប​ប្រកាស​លទ្ធផល​ផ្លូវ​ការ​កាល​ពី​ថ្ងៃ​ទី៨ ខែ​កញ្ញា នោះ​ថា ពុំ​បាន​ឆ្លង​កាត់​ដំណើរ​ការ​ដែល​សុក្រឹត ត្រឹមត្រូវ និង​យុត្តិធម៌​ឡើយ។ អង្គការ​មួយ​នេះ​ជំរុញ​អោយ​ភាគី​ពាក់ព័ន្ធ ជា​ពិសេស​ប្រទេស​ម្ចាស់​ជំនួយ គាំទ្រ​ពលរដ្ឋ​ម្ចាស់​ឆ្នោត​ដែល​កំពុង​ទាមទារ​រក​យុត្តិធម៌។

ស្រប​គ្នា​នេះ ក្រុម​ប្រឹក្សា​ឃ្លាំ​មើល​កម្ពុជា ដែល​ចាត់​ទុក​ការ​បោះ​ឆ្នោត​ដែល​រៀបចំ​ដោយ​គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​ បោះ​ឆ្នោត (គ.ជ.ប) ថា​នៅ​មិន​ទាន់​ត្រឹមត្រូវ​ដែរ​នោះ បាន​ស្នើសុំ​ព្រះមហាក្សត្រ​មាន​ព្រះរាជ​តម្រិះ អន្តរាគមន៍​ដោះស្រាយ​បញ្ហា​ពេល​កិច្ច​ប្រជុំ​សភា​លើក​ដំបូង និង​ចាត់​អោយ​មាន​ដំណោះស្រាយ។


អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស យូមែន រ៉ៃត៍ វច្ឆ៍ ស្នើ​បណ្ដា​ប្រទេស​ម្ចាស់​ជំនួយ ឬ​ដៃគូ​អភិវឌ្ឍន៍ និង​អង្គការ​សហប្រជាជាតិ អោយ​គាំទ្រ​សំណើ​របស់​ពលរដ្ឋ និង​អង្គការ​ឃ្លាំ​មើល​ការ​បោះ​ឆ្នោត ដែល​ទាមទារ​អោយ​មាន​វិធាន​ការ​ដោះស្រាយ​បញ្ហា​ចោទ​ឡើង​ក្នុង​ការ​បោះ​ឆ្នោត។

សេចក្ដី​ថ្លែងការណ៍​របស់ យូមែន រ៉ៃត៍ វច្ឆ៍ ចេញ​ផ្សាយ​នៅ​ថ្ងៃ​ទី៩ ខែ​កញ្ញា បាន​បញ្ជាក់​ថា រដ្ឋាភិបាល​ដែល​បាន​គ្រប់គ្រង​លើ គ.ជ.ប បាន​បរាជ័យ​ក្នុង​ការ​ដោះស្រាយ​បញ្ហា​មិន​ប្រក្រតី​កើត​ឡើង​ជា​ប្រព័ន្ធ​ ក្នុង​ការ​បោះ​ឆ្នោត ដើម្បី​ផ្ដល់​ទំនុក​ចិត្ត​ទៅ​ដល់​អ្នក​បោះ​ឆ្នោត។

នាយក​ប្រចាំ​តំបន់​អាស៊ី និង​ប៉ាស៊ីហ្វិក នៃ​អង្គការ យូមែន រ៉ៃត៍ វច្ឆ៍ លោក ប្រែត អាដាម (Brad Adams) លើក​ឡើង​ក្នុង​សេចក្ដី​ថ្លែងការណ៍​នោះ​ថា ការ​ផ្ដល់​យុត្តិធម៌​អោយ​ម្ចាស់​ឆ្នោត គឺ​ជា​វិធាន​ការ​ចាំបាច់៖ «ប្រព័ន្ធ ​បោះ​ឆ្នោត​ដែល​ពុំ​មាន​យុត្តិធម៌ លម្អៀង និង​បញ្ហា​នៃ​រចនាសម្ព័ន្ធ គ.ជ.ប រួម​ផ្សំ​នឹង​ភាព​មិន​ប្រក្រតី​ស្ទើរ​គ្រប់​កន្លែង ទំនង​អាច​ធ្វើ​អោយ​ផ្លាស់​ប្ដូរ​លទ្ធផល​ឆ្នោត។ វៀរ​លែង​តែ​មាន​ការ​ស៊ើប​អង្កេត​ដោយ​ឯករាជ្យ ដើម្បី​ដោះស្រាយ​ពី​ភាព​សង្ស័យ​ដែល​មិន​អស់​ចិត្ត​ថា តើ​អ្នក​ណា​អ្នក​អ្នក​ដឹក​នាំ​ពិត​ប្រាកដ ដែល​ពលរដ្ឋ​បាន​បោះ​ឆ្នោត​អោយ និង​លុប​ចោល​នូវ​ស្រមោល​នៃ​ភាព​មិន​ស្រប​ច្បាប់​របស់​រដ្ឋាភិបាល ដែល​បង្កើត​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា។ ប្រទេស​ម្ចាស់​ជំនួយ​គួរ​តែ​ជំរុញ​អោយ​មាន​ការ​ស៊ើប​អង្កេត​នេះ បើ​មិន​ដូច្នោះ​ទេ អាច​នឹង​ត្រូវ​មើល​ឃើញ​ថា បាន​រួម​ដៃ​គ្នា​បំភ័ន្ត​ដំណើរ​ការ​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា»

យូមែន រ៉ៃត៍ វច្ឆ៍ បាន​បញ្ជាក់​ទៀត​ថា បញ្ហា​នៅ​ក្នុង​ដំណើរ​ការ​បោះ​ឆ្នោត រួម​មាន គណបក្ស​ប្រឆាំង​ពុំ​បាន​ប្រើប្រាស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ដោយ​ស្មើភាព ការ​លម្អៀង​ទៅ​រក​គណបក្ស​ប្រជាជន​កម្ពុជា របស់​យន្តការ​រៀប​ចំ​ការ​បោះ​ឆ្នោត​នៅ​គ្រប់​លំដាប់​ថ្នាក់ ខ្វះ​មធ្យោបាយ​ឯករាជ្យ​ដោះស្រាយ​ទំនាស់ បញ្ហា​បញ្ជី​ឈ្មោះ​អ្នក​បោះ​ឆ្នោត​ជា​ដើម។ លើស​ពី​នេះ យូមែន រ៉ៃត៍ វច្ឆ៍ ក៏​បាន​ស្នើ​ដល់​ប្រទេស​ម្ចាស់​ជំនួយ និង​អង្គការ​សហប្រជាជាតិ ថា​ពុំ​គួរ​ថ្លែងការណ៍​គាំទ្រ​លទ្ធផល​ឆ្នោត នៅ​ពេល​ដែល​ពុំ​មាន​ការ​ស៊ើប​អង្កេត​ត្រឹមត្រូវ។

ជា​ការ​ឆ្លើយ​តប អ្នក​នាំ​ពាក្យ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន មាន​ប្រសាសន៍​ថា កម្ពុជា ជា​រដ្ឋ​អធិបតេយ្យ ដែល​មិន​អាច​បរទេស​ណា​លូក​ដៃ​ឡើយ។ លោក​បន្ត​ថា មក​ដល់​ពេល​នេះ កម្មវិធី​អភិវឌ្ឍន៍​សហប្រជាជាតិ ហៅ​ថា យូ.អិន.ឌី.ភី (UNDP) បាន​ចេញ​មុខ​បញ្ជាក់​ពី​ការ​បន្ត​កិច្ច​សហការ​ជាមួយ​រដ្ឋាភិបាល​អាណត្តិ​ ថ្មី​ដឹក​នាំ​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា។

កាល​ពី​ថ្ងៃ​ទី៧ ខែ​កញ្ញា គឺ​នៅ​មួយ​ថ្ងៃ​មុន​ការ​ប្រកាស​លទ្ធផល​ឆ្នោត​ផ្លូវ​ការ​របស់ គ.ជ.ប ក្រុម​អង្គការ​មិន​មែន​រដ្ឋាភិបាល​ឃ្លាំ​មើល​ការ​បោះ​ឆ្នោត​ចំនួន ២១ បាន​ស្នើ​អោយ​មាន​ការ​ស៊ើប​អង្កេត​ការ​បោះ​ឆ្នោត។ ចំណែក​ប្រជាពលរដ្ឋ​ជា​ម្ចាស់​ឆ្នោត​ជា​ច្រើន​ម៉ឺន​នាក់ ក៏​បាន​ប្រមូល​ផ្តុំ​គ្នា​ធ្វើ​បាតុកម្ម​អហិង្សា​រួម​ជាមួយ​គណបក្ស​សង្គ្រោះ ​ជាតិ និង​បាន​ដាក់​ញត្តិ​ថ្វាយ​ព្រះមហាក្សត្រ ទៅ​តាម​ស្ថានទូត និង​ការិយាល័យ​អង្គការ​សហប្រជាជាតិ​ប្រចាំ​នៅ​កម្ពុជា ក្នុង​បំណង​ទាមទារ​រក​យុត្តិធម៌​ក្នុង​ការ​បោះ​ឆ្នោត។

តាម​នីតិវិធី មក​ដល់​ពេល​នេះ​លទ្ធផល​ឆ្នោត​បាន​ប្រកាស​រួច​រាល់​ហើយ បន្ត​ទៅ​ទៀត​ជា​តួនាទី​ព្រះមហាក្សត្រ ដែល​ព្រះអង្គ​ទ្រង់​នឹង​កោះ​ប្រជុំ​សភា​លើក​ដំបូង។
ករណី​នេះ ក្រុម​ប្រឹក្សា​ឃ្លាំ​មើល​កម្ពុជា ដែល​មាន​មូលដ្ឋាន​នៅ​ប្រទេស​ន័រវេសន៍ (Norway) បាន​ថ្លែងការណ៍​ជា​ចំហ ដោយ​ស្នើសុំ​ព្រះមហាក្សត្រ​ព្រះតម្រិះ​លើ​ការ​ដោះស្រាយ​បញ្ហា​បោះ​ឆ្នោត​អោយ ​ជ្រះស្រឡះ មុន​ពេល​ឈាន​ដល់​ការ​ប្រជុំ​សភា។

សមាជិក​ក្រុម​ប្រឹក្សា​ឃ្លាំ​មើល​កម្ពុជា លោក រ៉ុង ឈុន មាន​ប្រសាសន៍​ថា ពលរដ្ឋ​ម្ចាស់​ឆ្នោត​បាន​ស្នើសុំ​អន្តរាគមន៍​ពី​ព្រះមហាក្សត្រ ដោះស្រាយ​បញ្ហា​បញ្ហា​បោះ​ឆ្នោត ហេតុ​នេះ​លោក​រំពឹង​ថា ព្រះអង្គ​នឹង​យក​ព្រះទ័យ​ទុក​ដាក់​ពី​សុខទុក្ខ​របស់​ពលរដ្ឋ។

អ្នក​ជំនាញ​ផ្នែក​វិទ្យាសាស្ត្រ​នយោបាយ និង​ជា​អ្នក​វិភាគ​ឯករាជ្យ លោក សុខ ទូច មាន​ប្រសាសន៍​ថា គ្រប់​ភាគី​ពាក់ព័ន្ធ គួរ​តែ​រួប​រួម​គ្នា​ដោះស្រាយ​បញ្ហា​ដោយ​ខ្លួន​ឯង ជា​ជាង​ការ​ពឹង​ផ្អែក​ទៅ​លើ​បរទេស។

លោក សុខ ទូច បន្ត​ថា ក្នុង​ដំណាក់​កាល​នេះ ព្រះមហាក្សត្រ ព្រះអង្គ​អាច​ប្រើប្រាស់​ធនធាន​អ្នក​ចេះ​ដឹង​របស់​ខ្មែរ ដើម្បី​រួម​ចំណែក​ដោះស្រាយ​បញ្ហា។ លោក សុខ ទូច បាន​ស្នើ​នូវ​វិធាន​ការ​ចំនួន ៤​ចំណុច ដែល​អាច​ជួយ​អោយ​គ្រប់​ភាគី​ដោះស្រាយ​បញ្ហា​ដោយ​ពុំ​មាន​អ្នក​ឈ្នះ ឬ​អ្នក​ចាញ់។
ព្រះរាជសារ​ព្រះមហាក្សត្រ សម្ដេច​ព្រះ នរោត្តម សីហមុនី ផ្ញើ​ជូន​ប្រធាន គ.ជ.ប លោក អ៊ឹម សួស្តី កាល​ពី​ថ្ងៃ​ទី​៩ ខែ​កញ្ញា បាន​បញ្ជាក់​ថា ព្រះអង្គ​នឹង​ទ្រង់​កោះ​ហៅ​អោយ​មាន​ការ​ប្រជុំ​សភា​ដំបូង​នៅ​ថ្ងៃ​ទី២៣ ខែ​កញ្ញា៕

9 comments:

Anonymous said...

According to Phay Siphan Cambodia is an independent country, so no foreign country has the right to interfere in Khmer matters. And how about the dangerous China The mastermind of Pol POt, who can do it?

Anonymous said...


SAR KHENG you're a former of Khmer Rouge and all the Cambodian people know what your mentality is. Don't try to threat NGO or the people. You're the loose

Anonymous said...

បើពួករដ្ឋាភិបាលកុម្មុយនិស្ត ភ្នំពេញ នៅតែមនះ​មិនព្រមបង្កើតគណៈកម្មការចម្រុះឯករាជ្យធ្វើការសើុបអង្កេតករណិយហ្នឹងទេ យើងជាពលរដ្ឋខ្មែរ
សូមឲ EU និង US ផ្អាក ឬ ព្យួរ​ The Free
Trade Agreement, MFN, NTR, and GATT ។ល។​ ដែលកំពុងផ្តល់ឲកម្ពុជា និង​ ចិន​ជាបណ្តោះអាសន្ន រហូតដល់បញ្ហាហ្នឹងបានដោះ
ស្រាយជាវិជ្ជមាន និង ស្ថាពរ ។

ដែលបណ្តាលឲពួកមេកុម្មុយនិស្ត​ចិន និង កូនចៅ
ពួកវា ក្លាយជាមហាសេដ្ឋី ហើយ ហ៊ានព្រហើន
កោងកាច រំលោភច្បាប់ទាំងជាតិ និង អន្តរៈជាតិ
ក្នុងពេលថ្មី ៗ នេះ ក៍ដោយសាតែ​ជំនួយខាងលើ
និង ជំនួយសំខាន់ផ្សេង ៗ ទៀត ដែលសហគម
អន្តរៈជាតិបានផ្តល់តាំងពីជាង១០​ឆ្នាំគន្លងមក
នេះ ។

ជំនួយអស់ទាំងនេះ បានជួយសម្រាលទុក្ខប្រជា
ពលរដ្ឋខ្មែរតូចទាប ​យ៉ាងតិចបំផុត តែបានជួយ
បង្កើត និង ចិញ្ចឹមពួកបីសាចកំណាចឲកាន់តែ
សាហាវឡើង ។ ពួកវាកាន់តែមានប្រាក់ កាន់តែ
មានអំណាច កាន់តែលែងខ្លាច លែងគោរពច្បាប់ កាន់តែប្រើអំណាចផ្តាច់ការធ្វើបាប ជិះជាន់ សង្កត់
សង្កិន អារ ក ហុតឈាម ប្រជាពលរដ្ឋស្លូតត្រង់
ទន់ខ្សោយខ្លាំងឡើង ។

មិនតែប៉ុណ្ណោះ ពួកវាថែមទាំងបែមកខាំម្ចាស់ជំ
នួយទាំងអស់ហ្នឹងទៀតផង ដូចភាសាអង្គ្ឡេស
ធ្លាប់និយាយថាៈ "Create a Monster" ដល់
ពេលវាធំធាត់ វាបែមកខាំសម្លាប់ម្ចាស់វាវិញ ។
បើភាសាខ្មែរ ហៅថាៈ ចិញ្ចឹម្ករពើ វាធំឡើងកាល
ណាវាខាំសីុម្ចាស់វាជាចំណី ។

ដូច្នេះ សូមអស់លោកម្ចាស់ជំនួយទាំងអស់ត្រូវ
ចាត់វិធានការបង្រ្កាប​ និង កំចាត់ពួកសត្វក្រពើ ឬ បីសាចអស់នេះជាបន្ទាន់ កុំឲគ្រោះថ្នាក់ដល់ទាំង
អស់គ្នាទាន់ ។ សូមអរគុណទុកជាមុន ។

Unknown said...

អាបណ្តិត សុខ ទុច ស្អីគេនោះមិនដឹងថា្ទតាំងពីស្តេច សីហនុ ពីឱដលកូន សុទ្ធតែលក្បាលដើម្បីលុយ នឹងអំណាចមិនដែលឈឺក្បាលនឹងសុខទុករាស្រ្តម្តងណាឡើយទេអី ។ បណ្តិតឯងចេញមកពីសាលាណា ​?..

បានជាភ្លដលម្លឹង

Anonymous said...

Sok Touch come from school in Hanoi and Russia.

Anonymous said...

សូមកុំប្រកាន់អី ព្រោះលោក សុខទូច រៀនច្រើន
ពេក កើតឡប់ ម្តងនិយាយត្រូវ ម្តងនិយាយខុស
បើមនុស្សជាធម្មតា វាមិនអញ្ចឹងទេ ។ ឬមួយទឹក
ប្រាក់ បុណ្យស័ក លាភសការៈ ធ្វើឲឡប់អញ្ចឹង
ក៍មិនដឹង ។

Anonymous said...

បណ្ឌិត សុខ តូច កំពុងតែ តែងតាំង ស្ដេច ឲ្យធ្វើមេទ័ព មិនខ្លាចស្ដេចថា ប្រមាថព្រះចេស្ដា ទេឥ!

Anonymous said...

ខ្មែរមានជីវភាពនយោបាយ ស្ថិតក្នុងសភាព ត្រូវតែបន្តររួបរួមគ្នា បង្ហាញស្នាដៃរ ក្នុងការទាមទារកយុត្តិធ៌មឲ្យខ្លួនឯង ឲ្យពិភពលោកឃើញ! សូមបញ្ជាក់ថា បើត្រូវការឲ្យអន្ដរជាតិជួយ មិនត្រូវ ប្ដូរជំហររបស់ខ្លួនជាដាច់ខាត!

ធ្វើអ្វីៗដើម្បីជាតិមិនមែនស្រួលដូចបកចេកទេ! សូមកុំធ្វើអ្វីដូចបរទេសធ្លាប់ដៀលយើងថា៖
"ខ្មែរធ្វើអ្វីឆេះតែមួយឆាវដូចភ្លើងចម្បើង រួចរលត់បាត់យើងចាំតែទទួលផលទៅ"

យើងមិននិយាយ តម្រង់លើបុគ្គលណាទេ! គឺយើងតម្រង់ទាមទា៖

យកអ្វីជារបស់ខ្មែរ!
ខ្មែរត្រូវរស់សមជាមនុស្សក្នុងប្រទេស មានលទ្ធិប្រជាធិប្បតេយ្យពិតប្រាកដ!
មាន រដ្ឋធម្មនុញ្ញ ត្រូវបដិបត្តិ!
បញ្ឈប់ ការហូរចូលនឹងផ្ទុក ជនបរទេសខុសច្បាប់ អោយជិះជាន់ខ្មែរ!
ខ្មែរត្រូវរស់ជាប្រជាជាតិមួយ ដែលមាន សុវឌ្ឍិកម្មនឹងសុវត្ថិភាព​ ក្នុងបច្ចុប្បន្ននឹងអនាគត របស់ខ្លួន!

Anonymous said...

ទណ្ឌិតស្អុយច្រាស់ខ្យល់សុក ញ៉ ​មិនគ្រប់​ទឹក...