![]() |
កម្មកររោងចក្រ SL ក្នុងពេលបាតុកម្មនៅលើមហាវីថីព្រះមុនីវង្សសំដៅទៅសាលារាជធានីភ្នំពេញ ថ្ងៃទី ០៥ កញ្ញា ២០១៣ RFI/Siv Channa |
អត្ថបទចុះផ្សាយនៅថ្ងៃ ព្រហស្បតិ៍ 05 កញ្ញា 2013
ដោយ ញឹម សុផល rfi
កម្មករកាត់ដេររោងចក្រ SL រាប់ពាន់នាក់បានដើរក្បួនតវ៉ាជាថ្មីទៅទៅកាន់សាលាក្រុងភ្នំពេញដើម្បីស្នើសុំឲ្យសាលាក្រុងជួយអន្តរាគមន៍ដល់ការមិនទទួលខុសត្រូវតាមច្បាប់ការងាររបស់ថៅកែរោងចក្រ SLបន្ទាប់ពីបញ្ឈប់កម្មករ។ ក្រុមកម្មករបានបិទផ្លូវមុខសាលាក្រុង បន្ទាប់មកក៏មានការជួបជជែកគ្នា រវាងតំណាងសាលាក្រុងនិងតំណាងសហជីព កាលពីថ្ងៃត្រង់ថ្ងៃព្រហស្បតិ៍នេះ។
កម្មករកាត់ដេររោងចក្រ SL ១និង២ រួមនឹងកម្មកររោងចក្រនិកធី ដែលគ្រប់គ្រងដោយថៅកែតែមួយ ដែលគេអះអាងថា ៦ពាន់នាក់នោះ បានដើក្បួនទៅកាន់សាលារាជធានីភ្នំពេញ ដើម្បីស្វែងរកអន្តរាគមន៍ ក្នុងករណីថៅកែរោងចក្ររំលោភលើច្បាប់ការងារ។ក្រុមកម្មករដែលដើរដោយជើង លើចំងាយផ្លូវប្រមាណជាង ៣គីឡូម៉ែត្រ ទីបំផុតបានឈានទៅបិទផ្លូវនៅខាងមុខសាលាក្រុងភ្នំពេញ, ទីដែលពួកគេអង្គុយតវ៉ានៅវេលាម៉ោង ១០ព្រឹក ថ្ងៃព្រហស្បតិ៍នេះ។
ក្រុមកម្មករដែលចំណាយកំលាំងកាយដើរក្រោមកំដៅថ្ងៃដោយមិនគិតពីការនឿយហត់នោះ គឺដោយសារតែ ថៅកែរោងចក្រ SL បញ្ឈប់កម្មករដោយមិនគិតពីប្រាក់អត្ថប្រយោជន៍
នានាដែលកម្មករត្រូវទទួលបាន។
ជួន សាបាន កម្មករមួយរូបក្នុងចំណោមកម្មករជាច្រើនបាននិយាយបន្ទាប់ពីការធ្វើដំណើរ បែកញើសសស្រាក់ថា ពួកគេត្រូវបានបញ្ឈប់ហើយ បន្ទាប់ពីធ្វើកូដកម្មអស់រយៈពេលពីរសប្តាហ៍កន្លងទៅនេះ ដើម្បីប្តូរយកលក្ខខ័ណ្ឌការងារមួយល្អប្រសើរ។ មិនថ្វីទេ តំណាងកម្មកររូបនេះ ក៏ដូចជាកម្មករឯទៀតសុខចិត្តឈប់ពីការងារ ក៏ប៉ុន្តែពួកគេបានស្នើឲ្យថៅកែកិតគូពីអត្ថប្រយោជន៍ទាំងអស់ដែលបានចែងនៅក្នុងច្បាប់ការងារដល់កម្មករករណីរោងចក្របញ្ឈប់ ឬក៏បិទរោងចក្រ ដោយប្រការណាមួយ។
នៅខាងមុខសាលាក្រុងភ្នំពេញ ពួកកម្មករ ដែលបានស្វាគមន៍ដោយតំណាងសាលាក្រុងនោះបានថ្លែងថា ពួកគេត្រូវទទួលបានអត្ថប្រយោជន៍ចំនួន ៥ចំណុច នៅពេលដែលក្រុមហ៊ុនបញ្ឈប់ ពោលគឺប្រាក់ដំណាច់ឆ្នាំ, ប្រាក់ខែចុងក្រោយ, ប្រាក់ជម្ងឺចិត្ត, ប្រាក់ជូនដំណឹង និងប្រាក់អត្ថប្រយោជន៍មួយចំនួនទៀត។ ក៏ប៉ុន្តែ ក្រុមហ៊ុន SL បានគិតឲ្យកម្មករតែ ២ចំណុចប៉ុណ្ណោះគឺ ប្រាក់ដំណាច់ឆ្នាំ និងប្រាក់ខែចុងក្រោយ។
ភ្លាមៗបន្ទាប់ពីកម្មករមកដល់មុខសាលារាជធានី លោក ខួង ស្រេង អភិបាលរងក្រុង បានចេញមកទទួលក្រុមកម្មករ ដោយលោកថ្លែងថា ក្នុងនាមជាអាណាព្យាបាល សាលាក្រុងត្រូវតែជួយអន្តរាគមន៍ ក៏ប៉ុន្តែការសម្រេចគឺខាងក្រុមហ៊ុនឯណោះទេ។ទោះយ៉ាងនេះក្តីតំណាងសាលាក្រុងនិងតំណាងកម្មករត្រូវបានរៀបចំជួបគ្នាដើម្បីរកដំណោះស្រាយទាក់ទងទៅហ្នឹងការតវ៉ាដ៏ភ្ញាក់ផ្អើលនេះ។ ក្រុមហ៊ុន SL មិនអាចទាក់ទងធ្វើការពន្យល់បានទេនៅពេលនេះ។
សូមរំលឹកថាកម្មកររោងចក្រ SL បានធ្វើកូដកម្មអូសបន្លាយរយៈពេលវែង កាលពីដើមខែសីហាកន្លងទៅនេះ ដើម្បីទាមទារឲ្យក្រុមហ៊ុនដូរអ្នកគ្រប់គ្រង ដែលមានអំណាចនិងប្រដាប់អាវុធ ព្រមទាំងផ្តល់នូវលក្ខខ័ណ្ឌការងារប្រសើរផ្សេងៗទៀត។ ក៏ប៉ុន្តែការចចារកន្លងមកបានទទួលបរាជ័យ ហើយកម្មករក៏ផ្ទុះការតវ៉ាម្តងទៀត ដោយសម្រេចដើរក្បួនជាទ្រង់ទ្រាយធំទៅសាលាក្រុងនៅពេលនេះ។
3 comments:
That is the sign like Russian Revolution in February 1917. The Russian Revolution is the collective term for a series of revolutions in Russia in 1917, which dismantled the Tsarist autocracy and led to the creation of the Russian SFSR. The Emperor was forced to abdicate and the old regime was replaced by a provisional government during the first revolution of February 1917 (March in the Gregorian calendar; the older Julian calendar was in use in Russia at the time). In the second revolution, during October, the Provisional Government was removed and replaced with a Bolshevik (Communist) government.
អឺ....ប្រយត្ន័គ្រាប់បែកផ្ទុះងាប់គរជើងដូចឆ្នាំ១៩៩៧ទៀតណា
ខំប្រឹងដើរតាមសម រង្ស៊ី ឱ្យមែនទែនទៅ....!
ĆÀṂ ÔÑ ŚÀṂĐÀĆḤ ḤÙŃ ṢÈŃ 3ÔÔÔ!!!
3Ô YEARS SUCCESSFULLY ǸÁṂBÔĐỈÂ...
6Ô YEARS MORE NO KHMER PEOPLES...
Post a Comment