Thursday, September 05, 2013

កម្មកររោងចក្រ SL បានផ្ទុះបាតុកម្មសារជាថ្មី



កម្មករ​​រោងចក្រ​ SL ក្នុង​ពេល​បាតុ​កម្ម​នៅ​លើ​មហា​វីថីព្រះ​​មុនី​វង្ស​សំដៅ​ទៅ​សាលា​រាជ​ធានី​ភ្នំពេញ​ ថ្ងៃ​ទី​ ០៥ ​កញ្ញា​ ២០១៣​ RFI/Siv Channa


អត្ថបទចុះ​ផ្សាយ​នៅ​ថ្ងៃ ព្រហស្បតិ៍ 05 កញ្ញា 2013

ដោយ ញឹម សុផល rfi

កម្មករ​កាត់ដេរ​រោងចក្រ SL រាប់ពាន់នាក់​បាន​ដើរ​ក្បួន​តវ៉ា​ជាថ្មី​ទៅ​ទៅកាន់​សាលាក្រុង​ភ្នំពេញដើម្បី​ស្នើសុំ​ឲ្យ​សាលាក្រុង​ជួយ​អន្តរាគមន៍​ដល់​ការមិន​ទទួលខុសត្រូវ​តាមច្បាប់​ការងារ​របស់​ថៅកែ​រោងចក្រ SLបន្ទាប់ពី​បញ្ឈប់​កម្មករ។ ក្រុមកម្មករ​បាន​បិទផ្លូវ​មុខ​សាលាក្រុង បន្ទាប់មកក៏មាន​ការជួប​ជជែក​គ្នា រវាង​តំណាង​សាលាក្រុង​និង​តំណាង​សហជីព កាលពី​ថ្ងៃត្រង់​ថ្ងៃព្រហស្បតិ៍​នេះ។


កម្មករ​កាត់ដេរ​រោងចក្រ SL ១និង២ រួម​នឹង​កម្មករ​រោងចក្រ​និក​ធី ដែល​គ្រប់គ្រង​ដោយ​ថៅកែ​តែមួយ ដែល​គេ​អះអាងថា ៦ពាន់​នាក់​នោះ បាន​ដើ​ក្បួន​ទៅកាន់​សាលា​រាជធានី​ភ្នំពេញ ដើម្បី​ស្វែងរក​អន្តរាគមន៍ ក្នុងករណី​ថៅកែ​រោងចក្រ​រំលោភ​លើ​ច្បាប់​ការងារ។ក្រុមកម្មករ​ដែល​ដើរ​ដោយ​ជើង លើ​ចំងាយ​ផ្លូវ​ប្រមាណ​ជាង ៣គីឡូម៉ែត្រ ទីបំផុត​បាន​ឈានទៅ​បិទផ្លូវ​នៅ​ខាងមុខ​សាលាក្រុង​ភ្នំពេញ, ទី​ដែល​ពួកគេ​អង្គុយ​តវ៉ា​នៅវេលា​ម៉ោង ១០ព្រឹក ថ្ងៃ​ព្រហស្បតិ៍​នេះ។

ក្រុមកម្មករ​ដែល​ចំណាយ​កំលាំងកាយ​ដើរ​ក្រោម​កំដៅថ្ងៃ​ដោយ​មិន​គិតពី​ការនឿយហត់​នោះ គឺ​ដោយសារតែ ថៅកែ​រោងចក្រ SL បញ្ឈប់​កម្មករ​ដោយ​មិន​គិតពី​ប្រាក់​អត្ថប្រយោជន៍
នានា​ដែល​កម្មករ​ត្រូវ​ទទួលបាន។

ជួន សាបាន កម្មករ​មួយរូប​ក្នុងចំណោម​កម្មករ​ជាច្រើន​បាន​និយាយ​បន្ទាប់ពី​ការធ្វើដំណើរ បែកញើស​សស្រាក់​ថា ពួកគេ​ត្រូវបាន​បញ្ឈប់​ហើយ បន្ទាប់ពី​ធ្វើ​កូដកម្ម​អស់​រយៈពេល​ពីរសប្តាហ៍​កន្លងទៅនេះ ដើម្បី​ប្តូរ​យក​លក្ខ​ខ័​ណ្ឌ​ការងារ​មួយ​ល្អប្រសើរ។ មិន​ថ្វី​ទេ តំណាង​កម្មករ​រូបនេះ ក៏ដូចជា​កម្មករ​ឯទៀត​សុខចិត្ត​ឈប់​ពី​ការងារ ក៏ប៉ុន្តែ​ពួកគេ​បានស្នើ​ឲ្យ​ថៅកែ​កិត​គូ​ពីអត្ថប្រយោជន៍​ទាំងអស់​ដែល​បានចែង​នៅក្នុង​ច្បាប់​ការងារ​ដល់ក​ម្មករក​រ​ណី​រោងចក្រ​បញ្ឈប់ ឬក៏​បិទ​រោងចក្រ ដោយ​ប្រការ​ណាមួយ។


នៅខាងមុខ​សាលាក្រុង​ភ្នំពេញ ពួកកម្មករ ដែល​បាន​ស្វាគមន៍​ដោយ​តំណាង​សាលាក្រុង​នោះបាន​ថ្លែងថា ពួកគេ​ត្រូវ​ទទួលបាន​អត្ថប្រយោជន៍​ចំនួន ៥ចំណុច នៅពេលដែល​ក្រុមហ៊ុន​បញ្ឈប់ ពោលគឺ​ប្រាក់​ដំណាច់ឆ្នាំ, ប្រាក់ខែ​ចុងក្រោយ, ប្រាក់​ជម្ងឺ​ចិត្ត, ប្រាក់​ជូនដំណឹង និង​ប្រាក់​អត្ថប្រយោជន៍​មួយចំនួនទៀត។ ក៏ប៉ុន្តែ ក្រុមហ៊ុន SL បានគិត​ឲ្យ​កម្មករ​តែ ២ចំណុច​ប៉ុណ្ណោះ​គឺ ប្រាក់​ដំណាច់ឆ្នាំ និង​ប្រាក់ខែ​ចុងក្រោយ។

ភ្លាមៗបន្ទាប់ពី​កម្មករ​មកដល់​មុខ​សាលា​រាជធានី លោក ខួង ស្រេង អភិបាលរងក្រុង បាន​ចេញមក​ទទួល​ក្រុមកម្មករ ដោយ​លោក​ថ្លែងថា ក្នុងនាម​ជា​អាណាព្យាបាល សាលាក្រុង​ត្រូវតែ​ជួយ​អន្តរាគមន៍ ក៏ប៉ុន្តែ​ការសម្រេច​គឺ​ខាង​ក្រុមហ៊ុន​ឯណោះ​ទេ។ទោះ​យ៉ាងនេះ​ក្តី​តំណាង​សាលាក្រុង​និង​តំណាង​កម្មករ​ត្រូវ​បានរៀបចំ​ជួបគ្នា​ដើម្បី​រក​ដំណោះស្រាយ​ទាក់ទង​ទៅ​ហ្នឹង​ការតវ៉ា​ដ៏​ភ្ញាក់ផ្អើល​នេះ។ ក្រុមហ៊ុន SL មិនអាច​ទាក់ទង​ធ្វើការ​ពន្យល់​បានទេ​នៅពេលនេះ។


សូម​រំលឹកថា​កម្មករ​រោងចក្រ SL បានធ្វើ​កូដកម្ម​អូសបន្លាយ​រយៈពេល​វែង កាលពីដើម​ខែសីហា​កន្ល​ង​ទៅនេះ ដើម្បី​ទាមទារ​ឲ្យ​ក្រុមហ៊ុន​ដូរ​អ្នកគ្រប់គ្រង ដែលមាន​អំណាច​និង​ប្រដាប់អាវុធ ព្រមទាំង​ផ្តល់នូវ​លក្ខ​ខ័​ណ្ឌ​ការងារ​ប្រសើរផ្សេងៗទៀត។ ក៏ប៉ុន្តែ​ការចចារ​កន្លងមក​បាន​ទទួល​បរាជ័យ ហើយ​កម្មករ​ក៏​ផ្ទុះ​ការតវ៉ា​ម្តងទៀត ដោយ​សម្រេច​ដើរ​ក្បួន​ជា​ទ្រង់ទ្រាយ​ធំ​ទៅ​សាលាក្រុង​នៅពេលនេះ។

3 comments:

Anonymous said...


That is the sign like Russian Revolution in February 1917. The Russian Revolution is the collective term for a series of revolutions in Russia in 1917, which dismantled the Tsarist autocracy and led to the creation of the Russian SFSR. The Emperor was forced to abdicate and the old regime was replaced by a provisional government during the first revolution of February 1917 (March in the Gregorian calendar; the older Julian calendar was in use in Russia at the time). In the second revolution, during October, the Provisional Government was removed and replaced with a Bolshevik (Communist) government.

Anonymous said...


អឺ....ប្រយត្ន័គ្រាប់បែកផ្ទុះងាប់គរជើងដូចឆ្នាំ១៩៩៧ទៀតណា
ខំប្រឹងដើរតាមសម រង្ស៊ី ឱ្យមែនទែនទៅ....!

Anonymous said...

ĆÀṂ ÔÑ ŚÀṂĐÀĆḤ ḤÙŃ ṢÈŃ 3ÔÔÔ!!!

3Ô YEARS SUCCESSFULLY ǸÁṂBÔĐỈÂ...

6Ô YEARS MORE NO KHMER PEOPLES...