skip to main |
skip to sidebar
ឃួង ស្រេង អភិបាលរងក្រុងភ្នំពេញ ព្រមាននាំខ្លួនលោក រ៉ុង ឈុន ប្រសិនបើមានការប្រារព្ធទិវាគ្រូបង្រៀននៅ ទីលាន ប្រជាធិបតេយ្យ
ប្រភពពីមន្ត្រី UN បានឲ្យដឹងថា អភិបាលរងក្រុងភ្នំពេញ ឃួង ស្រេង បានព្រមានថា ប្រសិនបើលោក រ៉ុង ឈុន ប្រធាន CITA ប្រារព្ធទិវាគ្រូបង្រៀន ពិភពលោក នៅថ្ងៃទី១៣ តុលា ខាងមុខនេះ នៅទីលានប្រជាធិបតេយ្យនោះ អាជ្ញាធរនិងនាំខ្លួនមិនខាន ។ ជាការឆ្លើយតប និងការព្រមានរបស់អភិបាលរង រូបនេះ លោក រ៉ុង ឈុន បានបញ្ជាក់ថា លោកនៅតែធ្វើការជួបជុំគ្រូបង្រៀន នៅទីលានប្រជាធិបតេយ្យនៅថ្ងៃទី ១៣ តុលា ខាង មុខនេះ ទោះជាមាន ការនាំខ្លួនលោកមែនក៏នាំចុះ ។ គួររំលឹកថា កាលពីថ្ងៃ១៤ តុលា ឆ្នាំ២០០៥ លោក រ៉ុង ឈុន បានត្រូវរដ្ឋាភិបាលភ្នំពេញចាប់ឃុំខ្លួន អស់រយៈពេលជាង៣ខែ ដែលកាល នោះលោក រ៉ុង ឈុន និងមេដឹកនាំនៃក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា មួយចំនួនទៀត ប្រឆាំង ជំទាស់និងសន្ធិសញ្ញា បំពេញបន្ថែម ២០០៥ ដែលជាសន្ធិសញ្ញាកាត់ទឹកដីឲ្យយួន ។
ការព្រមាននាំខ្លួនលោក រ៉ុង ឈុន នៅពេលនេះគឺជាការប្រារព្ធខួប ០៨ ឆ្នាំ នៃការជាប់ពន្ធនាគារ របស់លោក រ៉ុង ឈុន ឬក៏ជាថ្ងៃអវស្សាន្តនៃរបប ហ៊ុន សែន ?
១០ តុលា ២០១៣ ឆាំ ឆានី
3 comments:
I cannot stand CPP, so I am going to sit.
មនុស្រឥឡូវមិនស្ដាប់តែសម្ដីទេ គេស្ដាប់រួមទាំងភាសារបស់ការសម្ដែងផងដែរ (Body language) ក៏អាចផ្ដល់តម្រុយឲ្យយើងយល់ជាមុនខ្លះបាន! ដូច្នេះភាពពិតប្រាកដរបស់មនុស្សម្នាក់ ចេញពីការអនុវត្តន៍របស់មនុស្ស! ភាសាអង្គគ្លេស គេតែងនិយាយថា៖ "Action louder than word" បើយើងស្វែងយល់ពីមនុស្សម្នាក់ទៅតាមលក្ខណៈនេះវាយូរបន្តិច តែពេលវេលា វានឹងបញ្ហាញការពិតរបស់វាយ៉ាយជាក់ច្បាស់!
A KHOUN SRENG used to work for Chea So Phara, and A KHOUN SRENG used to kill, abusing, hitting Cambodian people whent Sam Rain Sy party leading a big mass demonstration and protest in 1997 that is why A KHOUN SRENG become like today
Post a Comment