Friday, October 11, 2013

ឃួង ស្រេង អភិបាលរងក្រុងភ្នំពេញ ព្រមាននាំខ្លួនលោក រ៉ុង ឈុន ប្រសិនបើមានការប្រារព្ធទិវាគ្រូបង្រៀននៅ ទីលាន ប្រជាធិបតេយ្យ

ប្រភពពីមន្ត្រី UN បានឲ្យដឹងថា អភិបាលរងក្រុងភ្នំពេញ ឃួង ស្រេង បានព្រមានថា ប្រសិនបើលោក រ៉ុង ឈុន ប្រធាន CITA ប្រារព្ធទិវាគ្រូបង្រៀន ពិភពលោក​ នៅ​ថ្ងៃទី១៣ តុលា ខាងមុខនេះ នៅទីលានប្រជាធិប​តេយ្យ​នោះ  អាជ្ញាធរ​និងនាំខ្លួនមិនខាន ។ ជាការឆ្លើយតប និង​ការព្រមានរបស់អភិបាលរង រូបនេះ លោក រ៉ុង ឈុន បាន​បញ្ជាក់ថា  លោក​នៅតែធ្វើការជួបជុំគ្រូបង្រៀន  នៅ​ទីលានប្រជាធិប​តេយ្យ​នៅថ្ងៃទី ១៣ តុលា ខាង មុខនេះ ទោះជាមាន ការនាំខ្លួនលោកមែនក៏នាំចុះ ។ គួររំលឹកថា កាលពីថ្ងៃ១៤ តុលា ឆ្នាំ២០០៥ លោក រ៉ុង ឈុន បានត្រូវរដ្ឋាភិបាលភ្នំពេញចាប់ឃុំខ្លួន អស់រយៈពេលជាង​៣ខែ ដែលកាល នោះលោក រ៉ុង ឈុន និងមេដឹក​នាំនៃក្រុមប្រឹក្សាឃ្លាំ​មើលកម្ពុជា មួយចំនួនទៀត ប្រឆាំង ជំទាស់និងសន្ធិសញ្ញា បំពេញ​បន្ថែម ២០០៥ ដែលជាសន្ធិសញ្ញាកាត់ទឹកដីឲ្យយួន ។
ការព្រមាននាំខ្លួនលោក រ៉ុង ឈុន នៅពេលនេះ​គឺជា​ការប្រារព្ធខួប ០៨ ឆ្នាំ នៃការជាប់ពន្ធនាគារ របស់លោក រ៉ុង ឈុន ឬក៏ជាថ្ងៃអវស្សាន្តនៃរបប ហ៊ុន សែន ?
១០ តុលា ២០១៣ ឆាំ ឆានី


 

3 comments:

Jendhamuni said...


I cannot stand CPP, so I am going to sit.

Anonymous said...

មនុស្រឥឡូវមិន​ស្ដាប់តែសម្ដីទេ គេស្ដាប់រួមទាំងភាសា​របស់ការសម្ដែងផងដែរ (Body language) ក៏អាចផ្ដល់តម្រុយឲ្យយើងយល់ជាមុនខ្លះបាន! ដូច្នេះភាពពិតប្រាកដរបស់មនុស្សម្នាក់ ចេញពីការអនុវត្តន៍របស់មនុស្ស! ភាសាអង្គគ្លេស គេតែងនិយាយថា៖ "Action louder than word" បើយើងស្វែងយល់ពីមនុស្សម្នាក់ទៅតាមលក្ខណៈនេះវាយូរបន្តិច តែពេលវេលា វានឹងបញ្ហាញការពិតរបស់វាយ៉ាយជាក់ច្បាស់!

Anonymous said...

A KHOUN SRENG used to work for Chea So Phara, and A KHOUN SRENG used to kill, abusing, hitting Cambodian people whent Sam Rain Sy party leading a big mass demonstration and protest in 1997 that is why A KHOUN SRENG become like today