Monday, October 14, 2013
ព្រះមហាក្សត្រយាងចែកអំណោយដល់អ្នករងគ្រោះដោយទឹកជំនន់
ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ទ្រង់យាងចុះចែកព្រះរាជអំណោយដល់ប្រជាពលរដ្ឋរងគ្រោះដោយសារទឹកជំនន់ប្រមាណជា ៥០០គ្រួសារ មកពីឃុំចំនួន២ គឺឃុំកំពង់ត្រឡាច និងឃុំអំពិលទឹក នៃស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។
ដោយ ជិន ជេដ្ឋា 2013-10-13
អាជ្ញាធរភូមិមួយចំនួនបញ្ជាក់ថា ប្រជាពលរដ្ឋដែលបានមកទទួលព្រះរាជអំណោយនៅព្រឹកថ្ងៃទី១៣ ខែតុលា មានទឹកចិត្តសប្បាយរីករាយ។ ដោយឡែកប្រជាពលរដ្ឋរងគ្រោះមួយចំនួនទៀត ដែលមិនបានមកទទួលព្រះរាជអំណោយរបស់ព្រះមហាក្សត្រនៅពេលនេះ នឹងកើតទុក្ខមិនសុខចិត្ត ហើយបានស្ដីបន្ទោសអាជ្ញាធរភូមិ។
មេភូមិឪម៉ាល់ ឃុំអំពិលទឹក លោក ឈឹម សំអឿន មានប្រសាសន៍នៅព្រឹកថ្ងៃទី១៣ ខែតុលា ថា លោកបានបើកទូកដឹកប្រជាពលរដ្ឋរងគ្រោះដោយសារទឹកជំនន់នៅក្នុងភូមិចំនួន ១៥គ្រួសារ ក្នុងចំណោមជាង ២០គ្រួសារ មកបើកអំណោយពីព្រះមហាក្សត្រ។
លោក ឈឹម សំអឿន៖ «ក្រៅពីហ្នឹងវាលិចដែរ ប៉ុន្តែគេឲ្យតែ១៥ អ៊ីចឹងយើងបានតែ ១៥ ឲ្យគាត់ខ្វះ ១០ទៀត។ បើតាមពិតមិនមែនខ្វះ ១០ទេ វាខ្វះដែរ បន្តគ្នា ប៉ុន្តែក្នុងហ្នឹងយើងមើលអាណាដែលពិបាកជាងគេយើងឲ្យទៅគាត់»។
ចំណែកមេភូមិខ្លាគ្រហឹម លោក ជា ហុំ បញ្ជាក់ថា នៅក្នុងភូមិរបស់លោកមានប្រជាពលរដ្ឋសរុប ៣២៧គ្រួសារ ក្នុងនោះមាន ៣០គ្រួសារ បានរងផលប៉ះពាល់ពីគ្រោះទឹកជំនន់ ក៏ប៉ុន្តែគ្រួសារដែលបានមកទទួលព្រះរាជអំណោយនៅថ្ងៃនេះមានចំនួន ១៧គ្រួសារ។
លោកបន្តថា ក្រោយពីការចែកអំណោយម្ដងៗ ប្រជាពលរដ្ឋតែងតែរិះគន់ ឬស្ដីបន្ទោសដាក់អាជ្ញាធរ៖ «អ្នកដែលលិចទឹកនេះ លិចមុនរាយការណ៍មកមុន អានេះលើកទីមួយហើយ តាំងពីលិចមក។ មានការត្រេកអរចំពោះបងប្អូនយើងដែលមានបញ្ហាការលំបាកបានសម្ដេចយកអំណោយមកឲ្យនេះ ត្រេកអរពិសេសហើយ»។
ទាក់ទងនឹងបញ្ហានេះអភិបាលស្រុកកំពង់ត្រឡាច លោក ហ៊ុល ចាន់ថូ ថ្លែងថា នៅស្រុកកំពង់ត្រឡាច មានឃុំចំនួន២ ដែលមានផលប៉ះពាល់ពីគ្រោះទឹកជំនន់ ហើយចំនួនគ្រួសារដែលបានមកទទួលព្រះរាជអំណោយរបស់ព្រះមហាក្សត្រ គឺអាជ្ញាធរកំណត់យកតែគ្រួសារណាដែលរងផលប៉ះពាល់ធ្ងន់ធ្ងរ៖ «ការចែកនេះភាគច្រើនគឺខាងរដ្ឋអំណាច អាជ្ញាធរ លោកមើលទៅលើអ្នកដែលជាក់ស្ដែង និយាយរួមទៅគឺថា អ្នកដែលគាត់អត់ គាត់ក្រីក្រ ព្រោះនៅក្នុងចំណោមលិចទឹកទាំងអស់វាលិចដូចគ្នា ប៉ុន្តែគ្រាន់ថា ប្រជាពលរដ្ឋមានអ្នកមានអ្នកក្រ»។
ព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ទ្រង់បានយាងតាមព្រះទីន័ងនាវា មកដល់ភូមិសំរឹទ្ធិជ័យ ឃុំកំពង់ត្រឡាច ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង នៅវេលាម៉ោង ៨ និង ៣០នាទី ព្រឹកថ្ងៃទី១៣ ខែតុលា ដើម្បីចែកព្រះរាជអំណោយដល់ប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយសារគ្រោះទឹកជំនន់ ហើយនៅក្នុងអំឡុងពេលនៃព្រះរាជពិធីចែកអំណោយនោះ ក៏មានភ្លៀងធ្លាក់មួយមេផងដែរ។
ព្រះរាជអំណោយដែលព្រះមហាក្សត្រ ទ្រង់យាងចុះចែកនោះក្នុងមួយគ្រួសារបានទទួលរួមមាន អង្ករ ៥០គីឡូក្រាម កៅស៊ូតង់ ១ មុង ១ ភួយ ១ ក្រមា ១ សារុង ១ អាវយឺត ១ មី ១កេស ត្រីខ ១០កំប៉ុង និងថវិកាចំនួន ១០ម៉ឺនរៀល។
វិទ្យុអាស៊ីសេរីមិនអាចទាក់ទងអភិបាលខេត្តកំពង់ឆ្នាំង លោក ឈួរ ច័ន្ចឌឿន និងទេសរដ្ឋមន្ត្រី និងជាអនុប្រធានទី១ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ លោក ញឹម វណ្ណដា ដើម្បីសុំការអត្ថាធិប្បាយជុំវិញស្ថានភាពទឹកជំនន់ និងផលប៉ះពាល់របស់ប្រជាពលរដ្ឋបានទេ នៅល្ងាចថ្ងៃទី១៣ ខែតុលា៕
Subscribe to:
Post Comments (Atom)
7 comments:
Can anyone ask him Why he dared to convene the first National Assembly? We knew he clearly violated the Cambodian Constitution.
Please be proactive and fight to get the environment in order by decreeing logging illegality, enforcing the illegal prosecution, replanting trees, and reinstating the wet lands such as filled lakes to prevent the sustained disasters. By the way, it is much cheaper to prevent the disaster but the issue is that you will have less opportunities to play God or Samaritan distributing gifts.
យូរៗហ៊ុនសែនឲ្យចេញមុខម្តងខ្លាចគេភ្លេចថាមានស្តេច!!!
Baby king in case!!!
This king is Hun Sen's tool, Hun always uses this bald headed king to gain public thrust when he needs it. So in my perspective, this young king is no value for Khmer people to respect, he just a scarecrow king.
He was/is communist's dog,grew up at Czechoslovakia. learned how dance ballet no nothing of politics,doesn't have any intention to king or politician in that nature,he was pushed/forced by Sdach Si'norook his gook's father and his gook's mother Mo'pique haft yuon to carry the kingship to save MONARCHY to be slave to serve Cpp Hanoi's dog-Hun sen.They had made a packs with Hun sen to insure/secure the SURVIVAL OF MONARCHY by any means necessary.....He worry about his THRONE more than any thing else in life.
He doesn't fit to be king nor any leader but DANCER! Now Cambodia gets what is called Ah yong yuon's king or communism's puppet king,he walked the same way as his gook's father Sdach Si'norook once walked which is to serve communist and destroy Cambodia to SAVE his THRONE!...The righteous rules,people rejoice,the wicked rules,people mourns,a quote from Christian bible.Nambodia now ruled by the WICKED CPP-Hun sen and people were mourning everywhere.
Kmenhwatt
The picture looked like the Mofo is begging the poor for his living. Or collect his monthly income like the mafia does it. Just my opinion.
Good job Kmenhwatt!!!
Hmmm!
Monkey just got out of the cage!
He will soon get back in the cage!
Go to hell Monkey!
Post a Comment