Monday, October 14, 2013

ព្រះមហាក្សត្រ​យាង​ចែក​អំណោយ​ដល់​អ្នក​រង​គ្រោះ​ដោយ​ទឹក​ជំនន់



ព្រះ​ករុណា​ព្រះបាទ​សម្ដេច​ព្រះ​បរមនាថ នរោត្ដម សីហមុនី ទ្រង់​យាង​ចុះ​ចែក​ព្រះរាជ​អំណោយ​ដល់​ប្រជាពលរដ្ឋ​រង​គ្រោះ​ដោយសារ​ទឹក​ជំនន់​ប្រមាណ​ជា ៥០០​គ្រួសារ មក​ពី​ឃុំ​ចំនួន​២ គឺ​ឃុំ​កំពង់ត្រឡាច និង​​ឃុំ​អំពិលទឹក នៃ​ស្រុក​កំពង់ត្រឡាច ខេត្ត​កំពង់ឆ្នាំង។

ព្រះ​ករុណា ព្រះ​បាទ​សម្ដេច​ព្រះ​បរមនាថ នរោត្ដម សីហមុនី ប្រទាន​ព្រះរាជ​អំណោយ​ដល់​ពលរដ្ឋ​រង​គ្រោះ​ដោយ​សារ​ទឹក​ជំនន់ នៅ​ឃុំ​កំពង់​ត្រឡាច ស្រុក​កំពង់​ត្រឡាច ខេត្ត​កំពង់ឆ្នាំង នៅ​ថ្ងៃ​ទី​១៣ ខែ​តុលា ឆ្នាំ​២០១៣។ RFA/Chin Chetha

ដោយ ជិន ជេដ្ឋា 2013-10-13

អាជ្ញាធរ​ភូមិ​មួយ​ចំនួន​បញ្ជាក់​ថា ប្រជាពលរដ្ឋ​ដែល​បាន​មក​ទទួល​ព្រះរាជ​អំណោយ​នៅ​ព្រឹក​ថ្ងៃ​ទី​១៣ ខែ​តុលា មាន​ទឹក​ចិត្ត​សប្បាយ​រីក​រាយ។ ដោយ​ឡែក​ប្រជាពលរដ្ឋ​រងគ្រោះ​មួយ​ចំនួន​ទៀត ដែល​មិន​បាន​មក​ទទួល​ព្រះរាជ​អំណោយ​របស់​ព្រះមហាក្សត្រ​នៅ​ពេល​នេះ នឹង​កើត​ទុក្ខ​មិន​សុខ​ចិត្ត ហើយ​បាន​ស្ដី​បន្ទោស​អាជ្ញាធរ​ភូមិ។

មេ​ភូមិ​ឪម៉ាល់ ឃុំ​អំពិលទឹក លោក ឈឹម សំអឿន មាន​ប្រសាសន៍​នៅ​ព្រឹក​ថ្ងៃ​ទី​១៣ ខែ​តុលា ថា លោក​បាន​បើក​ទូក​ដឹក​ប្រជាពលរដ្ឋ​រង​គ្រោះ​ដោយសារ​ទឹក​ជំនន់​នៅ​ក្នុង​ភូមិ​ចំនួន ១៥​គ្រួសារ ក្នុង​ចំណោម​ជាង ២០​គ្រួសារ មក​បើក​អំណោយ​ពី​ព្រះ​មហាក្សត្រ។

លោក ឈឹម សំអឿន៖ «ក្រៅ​ពី​ហ្នឹង​វា​លិច​ដែរ ប៉ុន្តែ​គេ​ឲ្យ​តែ​១៥ អ៊ីចឹង​យើង​បាន​តែ ១៥ ឲ្យ​គាត់​ខ្វះ ១០​ទៀត។ បើ​តាម​ពិត​មិន​មែន​ខ្វះ​ ១០​ទេ វា​ខ្វះ​ដែរ​ បន្ត​គ្នា ប៉ុន្តែ​ក្នុង​ហ្នឹង​យើង​មើល​អាណា​ដែល​ពិបាក​ជាង​គេ​យើង​ឲ្យ​ទៅ​គាត់»។

ចំណែក​មេ​ភូមិខ្លាគ្រហឹម លោក ជា ហុំ បញ្ជាក់​ថា នៅ​ក្នុង​ភូមិ​របស់​លោក​មាន​ប្រជាពលរដ្ឋ​សរុប ៣២៧​គ្រួសារ ក្នុង​នោះ​មាន ៣០​គ្រួសារ បាន​រង​ផល​ប៉ះពាល់​ពី​គ្រោះ​ទឹក​ជំនន់ ក៏​ប៉ុន្តែ​គ្រួសារ​ដែល​បាន​មក​ទទួល​ព្រះរាជ​អំណោយ​នៅ​ថ្ងៃ​នេះ​មាន​ចំនួន ១៧​គ្រួសារ។

លោក​បន្ត​ថា ក្រោយ​ពី​ការ​ចែក​អំណោយ​ម្ដងៗ ប្រជាពលរដ្ឋ​តែងតែ​រិះគន់ ឬ​ស្ដី​បន្ទោស​ដាក់​អាជ្ញាធរ៖ «អ្នក​ដែល​លិច​ទឹក​នេះ លិច​មុន​រាយការណ៍​មក​មុន អា​នេះ​លើក​ទី​មួយ​ហើយ តាំង​ពី​លិច​មក។ មាន​ការ​ត្រេក​អរ​ចំពោះ​បង​ប្អូន​យើង​ដែល​មាន​បញ្ហា​ការ​លំបាក​បាន​សម្ដេច​យក​អំណោយ​មក​ឲ្យ​នេះ ត្រេក​អរ​ពិសេស​ហើយ»។

ទាក់ទង​នឹង​បញ្ហា​នេះ​អភិបាល​ស្រុក​កំពង់ត្រឡាច លោក ហ៊ុល ចាន់ថូ ថ្លែង​ថា នៅ​ស្រុក​កំពង់ត្រឡាច មាន​ឃុំ​ចំនួន​២ ដែល​មាន​ផល​ប៉ះពាល់​ពី​គ្រោះ​ទឹក​ជំនន់ ហើយ​ចំនួន​គ្រួសារ​ដែល​បាន​មក​ទទួល​ព្រះរាជ​អំណោយ​របស់​ព្រះ​មហាក្សត្រ គឺ​អាជ្ញាធរ​កំណត់​យក​តែ​គ្រួសារ​ណា​ដែល​រង​ផល​ប៉ះពាល់​ធ្ងន់ធ្ងរ៖ «ការ​ចែក​នេះ​ភាគ​ច្រើន​គឺ​ខាង​រដ្ឋ​អំណាច អាជ្ញាធរ លោក​មើល​ទៅ​លើ​អ្នក​ដែល​ជាក់​ស្ដែង និយាយ​រួម​ទៅ​គឺ​ថា អ្នក​ដែល​គាត់​អត់ គាត់​ក្រីក្រ ព្រោះ​នៅ​ក្នុង​ចំណោម​លិច​ទឹក​ទាំង​អស់​វា​លិច​ដូច​គ្នា ប៉ុន្តែ​គ្រាន់​ថា ប្រជាពលរដ្ឋ​មាន​អ្នក​មាន​អ្នក​ក្រ»។

ព្រះ​ករុណា ព្រះ​បាទ​សម្ដេច​ព្រះ​បរមនាថ នរោត្ដម សីហមុនី ទ្រង់​បាន​យាង​តាម​ព្រះទីន័ងនាវា មក​ដល់​ភូមិ​សំរឹទ្ធិជ័យ ឃុំ​កំពង់ត្រឡាច ស្រុក​កំពង់ត្រឡាច ខេត្ត​កំពង់ឆ្នាំង នៅ​វេលា​ម៉ោង ៨ និង ៣០​នាទី ព្រឹក​ថ្ងៃ​ទី​១៣ ខែ​តុលា ដើម្បី​ចែក​ព្រះ​រាជ​អំណោយ​ដល់​ប្រជាពលរដ្ឋ​ដែល​រង​ផល​ប៉ះពាល់​ដោយសារ​គ្រោះ​ទឹក​ជំនន់ ហើយ​នៅ​ក្នុង​អំឡុង​ពេល​នៃ​ព្រះរាជ​ពិធី​ចែក​អំណោយ​នោះ ក៏​មាន​ភ្លៀង​ធ្លាក់​មួយ​មេ​ផង​ដែរ។

ព្រះរាជ​អំណោយ​ដែល​ព្រះ​មហាក្សត្រ ទ្រង់​យាង​ចុះ​ចែក​នោះ​ក្នុង​មួយ​គ្រួសារ​បាន​ទទួល​រួម​មាន អង្ករ ៥០​គីឡូក្រាម កៅស៊ូ​តង់ ១ មុង ១ ភួយ ១ ក្រមា ១ សារុង ១ អាវ​យឺត ១ មី ១​កេស ត្រី​ខ ១០​កំប៉ុង និង​ថវិកា​ចំនួន ១០​ម៉ឺន​រៀល។

វិទ្យុ​អាស៊ីសេរី​មិន​អាច​ទាក់ទង​អភិបាល​ខេត្ត​កំពង់ឆ្នាំង លោក ឈួរ ច័ន្ចឌឿន និង​ទេសរដ្ឋមន្ត្រី និង​ជា​អនុ​ប្រធាន​ទី​១ នៃ​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះ​មហន្តរាយ លោក ញឹម វណ្ណដា ដើម្បី​សុំ​ការ​អត្ថាធិប្បាយ​ជុំវិញ​ស្ថានភាព​ទឹក​ជំនន់ និង​ផល​ប៉ះពាល់​របស់​ប្រជាពលរដ្ឋ​បាន​ទេ នៅ​ល្ងាច​ថ្ងៃ​ទី​១៣ ខែ​តុលា៕

7 comments:

Anonymous said...

Can anyone ask him Why he dared to convene the first National Assembly? We knew he clearly violated the Cambodian Constitution.

Anonymous said...

Please be proactive and fight to get the environment in order by decreeing logging illegality, enforcing the illegal prosecution, replanting trees, and reinstating the wet lands such as filled lakes to prevent the sustained disasters. By the way, it is much cheaper to prevent the disaster but the issue is that you will have less opportunities to play God or Samaritan distributing gifts.

Anonymous said...

យូរៗហ៊ុនសែនឲ្យចេញមុខម្តងខ្លាចគេភ្លេចថាមានស្តេច!!!
Baby king in case!!!

Anonymous said...

This king is Hun Sen's tool, Hun always uses this bald headed king to gain public thrust when he needs it. So in my perspective, this young king is no value for Khmer people to respect, he just a scarecrow king.

Anonymous said...

He was/is communist's dog,grew up at Czechoslovakia. learned how dance ballet no nothing of politics,doesn't have any intention to king or politician in that nature,he was pushed/forced by Sdach Si'norook his gook's father and his gook's mother Mo'pique haft yuon to carry the kingship to save MONARCHY to be slave to serve Cpp Hanoi's dog-Hun sen.They had made a packs with Hun sen to insure/secure the SURVIVAL OF MONARCHY by any means necessary.....He worry about his THRONE more than any thing else in life.

He doesn't fit to be king nor any leader but DANCER! Now Cambodia gets what is called Ah yong yuon's king or communism's puppet king,he walked the same way as his gook's father Sdach Si'norook once walked which is to serve communist and destroy Cambodia to SAVE his THRONE!...The righteous rules,people rejoice,the wicked rules,people mourns,a quote from Christian bible.Nambodia now ruled by the WICKED CPP-Hun sen and people were mourning everywhere.

Kmenhwatt

Anonymous said...

The picture looked like the Mofo is begging the poor for his living. Or collect his monthly income like the mafia does it. Just my opinion.
Good job Kmenhwatt!!!

Anonymous said...

Hmmm!

Monkey just got out of the cage!
He will soon get back in the cage!

Go to hell Monkey!