Monday, October 28, 2013

មេធាវី​អះអាង​ថា​ជន​ជាប់​ចោទ ខៀវ សំផន ជា​មនុស្ស​ស្អាតស្អំ


Pool Photo/Vannara
ដោយ ឡេង ម៉ាលី 2013-10-28

មុន​នឹង​បញ្ចប់​សេចក្ដី​សន្និដ្ឋាន​របស់​ខ្លួន ទាំង​មេធាវី​ជាតិ និង​អន្តរជាតិ សុទ្ធ​តែ​អះអាង​ថា កូន​ក្ដី​របស់​ខ្លួន គឺ​ជន​ជាប់​ចោទ ខៀវ សំផន ជា​មនុស្ស​ស្អាតស្អំ មិន​ជាប់​ជំពាក់​ក្នុង​ឧក្រិដ្ឋកម្ម​សំណុំរឿង ០០២ ដែល​សាលា​ដំបូង​លើក​មក​ជំនុំជម្រះ​នៅ​វគ្គ​ទី​១ ពេល​នេះ​ទេ។

មេធាវី​ជាតិ​ការពារ​ក្ដី​ឱ្យ​ជន​ជាប់​ចោទ ខៀវ សំផន គឺ​លោក គង់ សំអុន ថ្លែង​ថា តាម​ភាព​ស្អាតស្អំ​ តុលាការ​ត្រូវ​តែ​ដោះលែង​កូន​ក្ដី​របស់​លោក៖ «គ្មាន​ឯកសារ​ណា​មួយ ឬ​សក្ខីកម្ម​ណា​ដែល​ពាក់ព័ន្ធ​ដែល​អាច​ឱ្យ​គេ​អះអាង​ថា នៅ​ក្នុង​ក្របខ័ណ្ឌ​នៃ​មុខងារ​ទាំង​នេះ លោក ខៀវ សំផន បាន​ចូលរួម​សម្រេច​ចិត្ត​ក្នុង​ការ​ជម្លៀស​ប្រជាជន​ចេញ​ពី​ទីក្រុង​ភ្នំពេញ ចូល​រួម​ប្រព្រឹត្ត​បទឧក្រិដ្ឋ​នៅ​ទួល​ពោធិ៍ជ្រៃ និង​ការ​ជម្លៀស​ប្រជាជន​ដំណាក់​កាល​ទី​២ ដែល​ជា​បទល្មើស​ស្ថិត​នៅ​ក្រោម​វិសាលភាព​នៃ​សំណុំ​រឿង ០០២/០១ នោះ​ឡើយ។ លោក លោកស្រី​ចៅក្រម ដូច​ខ្ញុំ​បាន​ជម្រាប​ជូន​រួច​ហើយ ខ្ញុំ​ក្រោក​ឈរ​នៅ​ពេល​នេះ ដើម្បី​ការពារ​សុភាព​បុរស​ម្នាក់ ដែល​ត្រូវ​គេ​លាប​ពណ៌​ឱ្យ​ក្លាយ​ជា​បិសាច។ ឥឡូវ​នេះ នៅ​ពេល​ដែល​ពណ៌​ត្រូវ​រលុប​បាត់​អស់ យើង​នឹង​ឃើញ​យ៉ាង​ច្បាស់​ថា សុភាព​បុរស​នោះ គឺ​លោក ខៀវ សំផន ដ៏​ស្អាតស្អំ ដែល​អង្គ​ជំនុំជម្រះ​ត្រូវ​តែ​ឱ្យ​រួច​ខ្លួន​ពី​បទ​ចោទ និង​ផ្ដល់​សេរីភាព​ជូន​លោក​វិញ»។

ការ​ថ្លែង​របស់​លោក គង់ សំអុន គឺ​ធ្វើ​ឡើង​បន្ទាប់​ពី​លោក​លើក​យក​ហេតុផល និង​សក្ខីកម្ម​របស់​សាក្សី​មួយ​ចំនួន ដែល​អះអាង​ថា ជនជាប់ចោទ ខៀវ សំផន ជា​មនុស្ស​មាន​ប្រវត្តិ​ដើម​ស្អាតស្អំ មិន​ចេះ​ពុក​រលួយ។

ក្រុម​មេធាវី​បាន​លើក​ឡើង​ថា តួនាទី​របស់​ជន​ជាប់​ចោទ ខៀវ សំផន នៅ​ក្នុង​របប​ខ្មែរ​ក្រហម គឺ​គ្រាន់​តែ​ជា​តួនាទី​ខែល​បាំង​មុខ ឬ​ជា​តួនាទី​គេ​ឧបកិច្ច​ប៉ុណ្ណោះ ដែល​គាត់​មិន​មាន​សិទ្ធិ​សម្រេច​ ឬ​ចូលរួម​អ្វី​ដោយ​ប្រសិទ្ធភាព​ទេ៕

2 comments:

Anonymous said...

khiev samphan was the head of state for the KR regime, he and his colleagues are responsible for what happened in cambodia from 1975 to 1979, the years that took cambodia back to the primitive life! leaders like him and his clique should be punished for what happened, the world needs to learn from this tragic experience and tragic episode in cambodian history.

Anonymous said...

លោកខៀវ សំផនជាជនជាប់ចោទម្នាក់ក្នុងចំណោ
មជនជាប់ចោទដ៏ទៃ។ កាលពីសមយ័សង្គមរាស្រ្តនិ
យមលោករស់នៅពុំមានសេចក្តីសុខដែរ ទោះបី លោកមានមុខដំណែងជារដ្ឋមន្រ្តីពាណិជ្ចកម្មក៏លោកត្រូវភ្នាក់ងារស៊ើបអង្កេតរាជរដ្ឋាភិបាលតាមស៊ើប
រកចាប់ខ្លួន។ តែដល់ពេលលោកបង្ហាញខ្លួនគឺត្រូវ
ជនពាលវាយបែកឈាមក្បាល។ ឥឡូវលោកសុខ
ចិត្តឲ្យគេចាប់ខ្លួនដើម្បីទុកពេលឲ្យជនទាំងអស់សួរ
ក្នុងតុលាការខ្នាតន្តរះជាតិ។ សារុបសេចក្តីទៅក្នុង
មួយជីវិតរបស់លោកគឺបានងារជាធំគ្រប់ជំនាន់។តែ
ទីបញ្ចប់លោកក្លាយជាជនជាប់ចោទរងទុក្ខទោស
នយោបាយទៅវិញ។ តើនៅពេលនេះតុលាការនិង
រកយុត្តិធម៌ឲ្យដល់លោកបានទេ? សួរដូចជាឆោត