Pool Photo/Vannara |
មុននឹងបញ្ចប់សេចក្ដីសន្និដ្ឋានរបស់ខ្លួន ទាំងមេធាវីជាតិ និងអន្តរជាតិ សុទ្ធតែអះអាងថា កូនក្ដីរបស់ខ្លួន គឺជនជាប់ចោទ ខៀវ សំផន ជាមនុស្សស្អាតស្អំ មិនជាប់ជំពាក់ក្នុងឧក្រិដ្ឋកម្មសំណុំរឿង ០០២ ដែលសាលាដំបូងលើកមកជំនុំជម្រះនៅវគ្គទី១ ពេលនេះទេ។
មេធាវីជាតិការពារក្ដីឱ្យជនជាប់ចោទ ខៀវ សំផន គឺលោក គង់ សំអុន ថ្លែងថា តាមភាពស្អាតស្អំ តុលាការត្រូវតែដោះលែងកូនក្ដីរបស់លោក៖ «គ្មានឯកសារណាមួយ ឬសក្ខីកម្មណាដែលពាក់ព័ន្ធដែលអាចឱ្យគេអះអាងថា នៅក្នុងក្របខ័ណ្ឌនៃមុខងារទាំងនេះ លោក ខៀវ សំផន បានចូលរួមសម្រេចចិត្តក្នុងការជម្លៀសប្រជាជនចេញពីទីក្រុងភ្នំពេញ ចូលរួមប្រព្រឹត្តបទឧក្រិដ្ឋនៅទួលពោធិ៍ជ្រៃ និងការជម្លៀសប្រជាជនដំណាក់កាលទី២ ដែលជាបទល្មើសស្ថិតនៅក្រោមវិសាលភាពនៃសំណុំរឿង ០០២/០១ នោះឡើយ។ លោក លោកស្រីចៅក្រម ដូចខ្ញុំបានជម្រាបជូនរួចហើយ ខ្ញុំក្រោកឈរនៅពេលនេះ ដើម្បីការពារសុភាពបុរសម្នាក់ ដែលត្រូវគេលាបពណ៌ឱ្យក្លាយជាបិសាច។ ឥឡូវនេះ នៅពេលដែលពណ៌ត្រូវរលុបបាត់អស់ យើងនឹងឃើញយ៉ាងច្បាស់ថា សុភាពបុរសនោះ គឺលោក ខៀវ សំផន ដ៏ស្អាតស្អំ ដែលអង្គជំនុំជម្រះត្រូវតែឱ្យរួចខ្លួនពីបទចោទ និងផ្ដល់សេរីភាពជូនលោកវិញ»។
ការថ្លែងរបស់លោក គង់ សំអុន គឺធ្វើឡើងបន្ទាប់ពីលោកលើកយកហេតុផល និងសក្ខីកម្មរបស់សាក្សីមួយចំនួន ដែលអះអាងថា ជនជាប់ចោទ ខៀវ សំផន ជាមនុស្សមានប្រវត្តិដើមស្អាតស្អំ មិនចេះពុករលួយ។
ក្រុមមេធាវីបានលើកឡើងថា តួនាទីរបស់ជនជាប់ចោទ ខៀវ សំផន នៅក្នុងរបបខ្មែរក្រហម គឺគ្រាន់តែជាតួនាទីខែលបាំងមុខ ឬជាតួនាទីគេឧបកិច្ចប៉ុណ្ណោះ ដែលគាត់មិនមានសិទ្ធិសម្រេច ឬចូលរួមអ្វីដោយប្រសិទ្ធភាពទេ៕
2 comments:
khiev samphan was the head of state for the KR regime, he and his colleagues are responsible for what happened in cambodia from 1975 to 1979, the years that took cambodia back to the primitive life! leaders like him and his clique should be punished for what happened, the world needs to learn from this tragic experience and tragic episode in cambodian history.
លោកខៀវ សំផនជាជនជាប់ចោទម្នាក់ក្នុងចំណោ
មជនជាប់ចោទដ៏ទៃ។ កាលពីសមយ័សង្គមរាស្រ្តនិ
យមលោករស់នៅពុំមានសេចក្តីសុខដែរ ទោះបី លោកមានមុខដំណែងជារដ្ឋមន្រ្តីពាណិជ្ចកម្មក៏លោកត្រូវភ្នាក់ងារស៊ើបអង្កេតរាជរដ្ឋាភិបាលតាមស៊ើប
រកចាប់ខ្លួន។ តែដល់ពេលលោកបង្ហាញខ្លួនគឺត្រូវ
ជនពាលវាយបែកឈាមក្បាល។ ឥឡូវលោកសុខ
ចិត្តឲ្យគេចាប់ខ្លួនដើម្បីទុកពេលឲ្យជនទាំងអស់សួរ
ក្នុងតុលាការខ្នាតន្តរះជាតិ។ សារុបសេចក្តីទៅក្នុង
មួយជីវិតរបស់លោកគឺបានងារជាធំគ្រប់ជំនាន់។តែ
ទីបញ្ចប់លោកក្លាយជាជនជាប់ចោទរងទុក្ខទោស
នយោបាយទៅវិញ។ តើនៅពេលនេះតុលាការនិង
រកយុត្តិធម៌ឲ្យដល់លោកបានទេ? សួរដូចជាឆោត
Post a Comment