Thursday, October 31, 2013

កម្ពុជា​សន្យា​សិក្សា​លម្អិត​ពី​សំណើ​របស់​អង្គការ​សមាគម​ខ្មែរ​ក្រោម


តំណាង​អង្គការ​សមាគម​ខ្មែរ​កម្ពុជា​ក្រោម ដឹក​នាំ​ដោយ លោក ថាច់ សេដ្ឋា (ទី​៤​ពី​ឆ្វេង) ជួប​តំណាង​ក្រសួង​ការ​បរទេស​កម្ពុជា លោក អ៊ុច ប៊ូរិទ្ទ (ទី​៤​ពី​ស្តាំ) នា​ក្រសួង​ការ​បរទេស​កម្ពុជា និង​សហប្រតិបត្តិការ​អន្តរជាតិ នៅ​ថ្ងៃ​ទី​៣១ ខែ​តុលា ឆ្នាំ​២០១៣។ RFA/Yeang Socheametta

ក្រសួង​ការ​បរទេស​កម្ពុជា សន្យា​ថា​នឹង​យក​សំណើ​របស់​អង្គការ​សមាគម​ខ្មែរ​កម្ពុជា​ក្រោម មក​សិក្សា​លម្អិត មុន​នឹង​ពិចារណា​ថា ត្រូវ​ចាត់​វិធាន​ការ​បែប​ណា ដើម្បី​ឆ្លើយ​តប​ចំពោះ​ការ​ទទូច​សុំ​របស់​អង្គការ​សមាគម​ខ្មែរ​កម្ពុជា​ក្រោម អោយ​រដ្ឋាភិបាល​កម្ពុជា អន្តរាគមន៍​ទៅ​រដ្ឋាភិបាល​សង្គម​និយម​វៀតណាម ដោះ​លែង​ព្រះសង្ឃ និង​ពលរដ្ឋ​ខ្មែរ​កម្ពុជា​ក្រោម​ទាំង ៩​អង្គ និង​នាក់ ព្រម​ទាំង​បញ្ហា​ពាក់ព័ន្ធ​នឹង​ការ​រំលោភ​សិទ្ធិ​សេរីភាព​មួយ​ចំនួន​ទៀត។

ដោយ យាង សុជាមេត្តា RFA October 31, 2013

ប្រធាន​សហគមន៍​ខ្មែរ​កម្ពុជា​ក្រោម លោក ថាច់ សេដ្ឋា បាន​ចូល​ជួប​តំណាង​ក្រសួង​ការ​បរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ លោក អ៊ុច ប៊ូរិទ្ទ កាល​ពី​ថ្ងៃ​ទី​៣១ ខែ​តុលា ឆ្នាំ​២០១៣។

គោល​បំណង​នៃ​ជំនួប​នោះ គឺ​រាយការណ៍​ជូន​ក្រសួង​ការ​បរទេស​កម្ពុជា អោយ​បាន​ដឹង​ពី​ស្ថានភាព​លំបាក​មួយ​ចំនួន​ដែល​ព្រះសង្ឃ និង​ពលរដ្ឋ​ខ្មែរ​កម្ពុជា​ក្រោម កំពុង​ជួប​ប្រទះ​នៅ​ដែន​ដី​កម្ពុជា​ក្រោម​សព្វថ្ងៃ ពិសេស​ដើម្បី​ស្នើសុំ​រដ្ឋាភិបាល​កម្ពុជា ធ្វើ​អន្តរាគមន៍​ទៅ​រដ្ឋាភិបាល​វៀតណាម អោយ​ដោះ​លែង​ព្រះតេជព្រះគុណ លីវ នី និង​ព្រះតេជព្រះគុណ ថាច់ ធឿន ព្រម​ទាំង​ពលរដ្ឋ​ខ្មែរ​កម្ពុជា​ក្រោម ៧​នាក់​ផ្សេង​ទៀត ដែល​ត្រូវ​តុលាការ​ប្រជាជន​វៀតណាម កាត់​ទោស​អោយ​ជាប់​ពន្ធនាគារ​ពី ១០​ខែ ទៅ ៦​ឆ្នាំ ដោយ​ចោទ​ពី​បទ​ធ្វើ​អោយ​ខូច​សណ្ដាប់ធ្នាប់​សាធារណៈ។

រដ្ឋលេខាធិការ​ក្រសួង​ការ​បរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ លោក អ៊ុច ប៊ូរិទ្ទ បាន​សន្យា​ថា នឹង​យក​សំណើ​របស់​អង្គការ​សមាគម​ខ្មែរ​កម្ពុជា​ក្រោម ទៅ​សិក្សា​អោយ​បាន​លម្អិត​បន្ថែម​ទៀត មុន​នឹង​ពិចារណា​ថា ត្រូវ​ចាត់​វិធាន​ការ​យ៉ាង​ណា​នោះ។ លោក​បន្ត​ថា ប្រទេស​នីមួយៗ​គេ​មាន​អធិបតីភាព​រៀងៗ​ខ្លួន ហើយ​កម្ពុជា គោរព​យ៉ាង​ម៉ឺងម៉ាត់​ធម្មនុញ្ញ​អង្គការ​សហប្រជាជាតិ និង​ធម្មនុញ្ញ​របស់​អាស៊ាន ហើយ​កម្ពុជា ខ្លួន​ឯង ក៏​មាន​គោល​នយោបាយ​មិន​ជ្រៀតជ្រែក​កិច្ចការ​ផ្ទៃ​ក្នុង​របស់​ប្រទេស​ដទៃ​ដែរ។ លោក​ថា រាល់​បញ្ហា​ទាំងអស់ គឺ​ត្រូវ​ដោះស្រាយ​ក្នុង​ក្របខ័ណ្ឌ​នៃ​ច្បាប់។


លោក អ៊ុច ប៊ូរិទ្ទ៖ «ខ្ញុំ​ទទួល​បង​ប្អូន​ក្នុង​នាម​ជា​សមាគម​អ៊ីចឹង​ទេ ការ​ពិភាក្សា​ទាំងអស់ ខ្ញុំ​បញ្ជាក់​ហើយ គឺ​ថា យើង​ខ្ញុំ​កត់ត្រា​ទុក​នូវ​សំណូម​ពរ ហើយ​អ្វី​ក៏ដោយ គឺ​ក្នុង​ក្របខ័ណ្ឌ​នៃ​ប្រទេស​ដែល​មាន​អធិបតីភាព ដូច​វៀតណាម គេ​មាន​អធិបតីភាព​របស់​គេ យើង​មាន​អធិបតីភាព​របស់​យើង។ ដូច្នេះ ជា​ផ្លូវ​ច្បាប់ គេ​មិន​អាច​ជ្រៀតជ្រែក​ចូល​កិច្ចការ​ផ្ទៃ​ក្នុង​របស់​វៀតណាម បាន​ទេ»។

អង្គការ​សមាគម​ខ្មែរ​កម្ពុជា​ក្រោម បាន​ចោទ​ប្រកាន់​រដ្ឋាភិបាល​វៀតណាម ថា កាត់​ទោស​អោយ​ព្រះសង្ឃ និង​ពលរដ្ឋ​ខ្មែរ​ក្រោម​ជាប់​ពន្ធនាគារ​ដោយសារ​ព្រះសង្ឃ និង​ពលរដ្ឋ​ទាំង​នោះ​បាន​ទាមទារ​ចង់​អោយ​ពលរដ្ឋ​ខ្មែរ​កម្ពុជា​ក្រោម​បាន​សិក្សា​អក្សរសាស្ត្រ​ជាតិ​ខ្មែរ​របស់​ខ្លួន។

លោក ថាច់ សេដ្ឋា បាន​មាន​ប្រសាសន៍​ថា អង្គការ​សមាគម​ខ្មែរ​កម្ពុជា​ក្រោម នឹង​រង់ចាំ​មើល​អន្តរាគមន៍​របស់​រដ្ឋាភិបាល​កម្ពុជា តែ​លោក​ថា ការ​រង់ចាំ​នេះ​ក៏​មិន​អាច​មាន​រយៈពេល​យូរ​ដែរ ព្រោះ​ថា បើ​ទុក​ពេល​អោយ​អូស​បន្លាយ​យូរ ព្រះសង្ឃ និង​ពលរដ្ឋ​ដែល​កំពុង​ជាប់​ពន្ធនាគារ នឹង​ត្រូវ​ទទួល​រង​ការ​ធ្វើ​បាប​ធ្ងន់ធ្ងរ​ថែម​ទៀត។

លោក ថាច់ សេដ្ឋា៖ «យើង​រង់ចាំ​មើល​ថា តើ​អន្តរាគមន៍​រដ្ឋាភិបាល​មាន​កម្រិត​ណា ប្រសិន​ជា​មាន​ការ​ស្ងៀមស្ងាត់ ពុំ​មាន​ការ​ឆ្លើយ​តប​ណា​មួយ យើង​នឹង​រៀប​ចំ​ធ្វើ​បាតុកម្ម​មិន​ខាន ហើយ​អា​ហ្នឹង​ជា​ជម្រើស​ចុង​ក្រោយ។ ប៉ុន្តែ ឥឡូវ​ដែល​ធ្វើ​នេះ ដោយសារ​ថា ចង់​អោយ​មាន​ការ​សម្រប​សម្រួល​ជាមួយ​រដ្ឋាភិបាល មិន​ចង់​អោយ​មាន​បាតុកម្ម​អ៊ីចឹង​ទេ រឿង​ដែល​ជ្រៀតជ្រែក​កិច្ចការ​ផ្ទៃ​ក្នុង ខ្ញុំ​បាន​ជម្រាប​ព្រឹក​មិញ​ហើយ​ថា មិន​មែន​ជា​ការ​ជ្រៀតជ្រែក​ផ្ទៃ​ក្នុង​ទេ។ រដ្ឋធម្មនុញ្ញ និង​ច្បាប់​សញ្ជាតិ​ខ្មែរ បាន​ចែង​ច្បាស់​ណាស់ រដ្ឋ​គាំពារ​តាម​ផ្លូវ​ទូត​ខ្មែរ​ដែល​នៅ​បរទេស។ យើង​ឃើញ​ថា វា​មិន​មែន​មាន​រឿង​អី​ជ្រៀតជ្រែក​កិច្ចការ​ផ្ទៃ​ក្នុង​នោះ​ទេ ព្រោះ​តាម​រយៈ​ការទូត យើង​មិន​មែន​ប្រើ​កម្លាំង​ទៅ​ប្រឆាំង​ប្រទេស​ជិត​ខាង​ឯណា»។

ក្រៅ​ពី​ស្នើសុំ​អោយ​មាន​អន្តរាគមន៍​ដោះ​លែង​ព្រះសង្ឃ និង​ពលរដ្ឋ​ខ្មែរ​ក្រោម​ចេញ​ពី​គុក អង្គការ​សមាគម​ខ្មែរ​កម្ពុជា​ក្រោម ក៏​បាន​ស្នើ​អោយ​រដ្ឋាភិបាល​វៀតណាម បញ្ឈប់​នូវ​ការ​ជ្រៀតជ្រែក​ចូល​កិច្ចការ​ផ្ទៃ​ក្នុង​ព្រះពុទ្ធ​សាសនា​ខ្មែរ​ក្រោម​តាម​វត្ត​អារាម​នានា  បញ្ឈប់​នូវ​ការ​ដាក់​ព្រះពុទ្ធ​សាសនា​ខ្មែរ​នៅ​កម្ពុជា​ក្រោម ស្ថិត​ក្រោម​ការ​ត្រួតត្រា​របស់​សមាគម​ព្រះពុទ្ធ​សាសនា​ឯករាជ្យ​វៀតណាម និង​បញ្ឈប់​ជា​បន្ទាន់​នូវ​ការ​គំរាម​កំហែង​គ្រប់​រូបភាព និង​ការ​បិទ​សិទ្ធិ​សេរីភាព​មក​លើ​ព្រះសង្ឃ និង​ពលរដ្ឋ​ខ្មែរ​កម្ពុជា​ក្រោម៕

4 comments:

Anonymous said...

All Khmer for the democracy must also be firm along with the leaders, in order for overcoming the aggression of the today unfair society, that's formed organized by the lawlessness colonized government!

Stimulated ourselves, as we all Khmer!
Stay firm!
Stand firm!
Stick with our goal!
Start with our present and future plan!
Stage by stage performing, the new constitutional disposal move nearer!
Strike by strike for our achievement!

Anonymous said...

ជយោ! សមេ្តចបណ្ឌិតអគ្គមហាសេនាបតីតេជោ ហ៊ុន សែន វរ្ម័នទី១ ជាទេវតានៃកម្ពុជា!!!

Anonymous said...

This is answer of foreing Khmer to his boss Vietduy.Why Cambodia let Vietnam had 24 consults in the Country?why his answer turn away from real true situation for Khmer side?what about Viet side Soar Kheng help to much och because Viet been boss control SHIT government since 1979.KRANHUN EASAN

Anonymous said...

យើងមិនអាចធ្វើអ្វីបរទេសបាន​ កាលបើខ្មែរកម្រក់ទាំងនោះនូវតែកាន់អំណាច!

បើទុកឲ្យគណៈបក្សប្រជាជន នូវតែមានអំណាច នុះវាមិនខុសឥពី សម័យ ប៉ុល ពត នោះឡើយ!

ការងារជាតិទាំងមូល ផ្ដុំទុកធ្វើម្នាក់ឯង ឬ ក្រុមមនុស្សអមនុស្សធម៌ វាពិតជាគ្មានពេលឯណា សម្រាប់ប្រជាពលរដ្ឋយ៉ាងហ្នឹងហើយ! ម្លោះហើយ គេត្រូវតែស្រែកថា "រវល់ វាមិនមែនជាកាលៈទេសៈ ដែលអាចធ្វើបាននូវឡើយ!" ក្ដោបអំណាចមិនចែកការងារ ឲ្យគេឯងជួយធ្វើ ការត្រឹមត្រូវ!

ដោយឡែកទៅទៀតនោះ ខ្ញុំតែងតែឃើញមេដឹកនាំ ឬ អ្នកនយោបាយខ្មែរខ្លះ ធ្វើអ្វីៗ របៀបជាត្បោលៗ ខ្លាច់ខាតពេលវេលាបន្តិចបន្តួច ជាជាងរៀបចំ ឲ្យមានការអនុវត្តន៍ កិច្ចការទាំងឡាយទាំងពួង ឲ្យមានភាពល្អិតល្អន់ ច្រើនតែមានមិនគិត ត្រង់ចំណុចនិមួយៗ ពីតូចឡើងទៅ ឧទាហរណ៍៖
គោលនយោបាយគេមានចែង តែការអនុវត្តន៍វិញ មិនប្រាកដដូចគេបានចារ្យនោះឡើយ! មិនត្រឹមតែប៉ុណ្ណោះ បើមានធ្វើអ្វីៗឆ្គាំឆ្គង ក៏គេថែមទាំងចចេស មិនយកការកែសម្រួល ពីសំណាក់ប្រជាពលរដ្ឋ ឬ ពីនណា៎ដោយងាយៗដែរ! ខណៈដែលមានបញ្ហារធំដុំ កើតឡើងមកដល់ វាក្លាយទៅជា កាលទេសៈដ៏សម្សួន សម្រាប់ជនឳកាសនិយម ប្រមូលផលទៅវិញ រីឯរាស្ដ្រសាមញ ទោម្និញបន្តរទៅទៀត!

តើតទៅនេះ បើអស់លោក មេដឹកនាំ ឬ អ្នកនយោបាយ ថាធ្វើអ្វីដើម្បីជាតិ ហើយថាខ្លួនរវល់ពេក ប្ដូរមកវិញឳ្យប្រជាពលរដ្ខ សម្រេចជោគវាសនា ដោយខ្លួនឯង វាជារឿងមួយអាច បន្ធូរបន្ថយបន្ទុក ល្អជាងទេដឹង?