បាតុកម្មជាជម្រើសចុងក្រោយរបស់គណបក្សសង្គ្រោះជាតិ ទាក់ទងនឹងការទាមទារលទ្ធផលបោះឆ្នោត ដែលគណបក្សនេះចោទប្រកាន់ថា មានភាពមិនប្រក្រតីជាច្រើនអំពីការបោះឆ្នោតកាលពីថ្ងៃទី២៨ កក្កដា ឆ្នាំ២០១៣ នោះ។
RFA/Mom Sophon |
ការធ្វើមហាបាតុកម្មកន្លងមកនេះ ក្រុមបាតុករមួយចំនួនបានបង្ហាញថា អ្វីដែលពួកគាត់មកចូលរួមធ្វើបាតុកម្ម មិនមែនមកគាំទ្រគណបក្សសង្គ្រោះជាតិ ប៉ុណ្ណោះទេ អ្វីដែលពួកគាត់ចង់បាន គឺធ្វើឲ្យសង្គមមានការផ្លាស់ប្ដូរ ប្រជាពលរដ្ឋមានជីវភាពធូរធារដូចប្រជាពលរដ្ឋរស់នៅក្នុងប្រទេសនៅតំបន់អាស៊ានមួយចំនួនទៀត។
បញ្ហាអយុត្តិធម៌កើតមាននៅក្នុងសង្គម និងភាពក្រីក្រ ជាមូលហេតុដ៏សំខាន់ធ្វើឲ្យប្រជាពលរដ្ឋនៅតាមជនបទ មានផ្នត់គំនិតចង់ឲ្យមានការផ្លាស់ប្ដូររបៀបដឹកនាំប្រទេសរបស់រដ្ឋាភិបាលថ្មី ដែលធានានូវការរីកចម្រើនជីវភាពរបស់ពួកគាត់យ៉ាងពិតប្រាកដ។
ការមកចូលរួមធ្វើបាតុកម្មរបស់ប្រជាពលរដ្ឋនៅទីលានប្រជាធិបតេយ្យ កាលពីថ្ងៃទី២៣ ដល់ថ្ងៃទី២៥ តុលា របស់គណបក្សសង្គ្រោះជាតិ នោះ គឺក្រៅពីទាមទារយកយុត្តិធម៌លទ្ធផលបោះឆ្នោតនោះ គឺពួកគាត់ទាមទារចង់ឲ្យមានការផ្លាស់ប្ដូររបៀបគ្រប់គ្រង ដោយចង់បានប្រទេសកម្ពុជា ប្រកាន់យករបបប្រជាធិបតេយ្យពិតប្រាកដ។
ស្ត្រីវ័យចំណាស់ជាង ៧០ឆ្នាំ ឈ្មោះ យាយ កែ បានរៀបរាប់ថា ទោះបីជារូបគាត់មានវ័យចំណាស់ទៅហើយក្ដី ប៉ុន្តែកម្លាំងអ្នកស្រីនៅរឹងមាំដដែល ដើម្បីមកចូលរួមធ្វើបាតុកម្មអហិង្សានេះ។ អ្នកស្រីបញ្ជាក់ថា អ្វីដែលធ្វើឲ្យគាត់មានចិត្តតស៊ូលក់ស្រូវ ដើម្បីយកលុយធ្វើសោហ៊ុយមកទីក្រុងភ្នំពេញ ក្នុងគោលបំណងទាមទារឲ្យមានរដ្ឋាភិបាលធានានូវជីវភាពប្រជាពលរដ្ឋ មានជីវភាពធូរធារប្រហាក់ប្រហែលគ្នា។
អ្នកស្រីបន្ថែមថា សង្គមបច្ចុប្បន្ននេះ មានការរឹតត្បិត មិនបើកសិទ្ធិសេរីភាពជូនប្រជាពលរដ្ឋទេ ហើយអ្វីដែលគាត់ខំទាមទារនោះ ទោះបីជាអាយុគាត់មិនទាន់បានឃើញសង្គមមានការផ្លាស់ប្ដូរក្ដី ប៉ុន្តែគាត់សង្ឃឹមថា ការផ្លាស់ប្ដូរនេះសម្រាប់កូនចៅជំនាន់ក្រោយ។
បាតុករជាច្រើនទៀត បានលើកឡើងប្រហាក់ប្រហែលគ្នាថា បញ្ហាចម្បងដែលពួកគាត់មកចូលរួមធ្វើបាតុកម្មនេះ ដោយសារពួកគាត់មិនមានជំនឿទៅលើការសន្យារបស់រដ្ឋាភិបាលថ្មី ដែលបង្កើតឡើងដោយឯកបក្ស ថានឹងធ្វើកំណែទម្រង់ស៊ីជម្រៅមានប្រសិទ្ធភាពនោះឡើយ ដោយហេតុថា ក្រៅពីបញ្ហាជីវភាពដែលពួកគាត់ប្រឈមនោះ គឺពួកគាត់ប្រឈមនឹងបញ្ហាជាច្រើនទៀត រួមមាន ការបណ្ដេញចេញពីដីធ្លី តុលាការមិនឯករាជ្យ ការគាបសង្កត់ពីអាជ្ញាធរមូលដ្ឋាន។ល។
ស្ត្រីជនជាតិចាម មួយរូបមកពីស្រុកឈ្នួល ខេត្តក្រចេះ បានមកសម្ដែងពីការឈឺចាប់ ដែលក្រុមហ៊ុនឯកជនបានរឹបអូសយកដីចម្ការរបស់គាត់ និងបណ្ដេញពួកគាត់ចេញពីដីចម្ការ។ គាត់បាននិយាយនៅលើវេទិកាធ្វើបាតុកម្មរបស់គណបក្សសង្គ្រោះជាតិ នៅថ្ងៃទី២៥ តុលា ដែលជាថ្ងៃចុងក្រោយនោះថា អ្វីដែលគាត់នាំគ្នាមកធ្វើបាតុកម្មនេះ ដោយសារតែការឈឺចាប់ពីការធ្វើទុក្ខបុកម្នេញពីអាជ្ញាធរ ដែលពួកគាត់ជាប្រជាពលរដ្ឋរស់នៅក្នុងសង្គមគ្មានការពារដោយច្បាប់។
ទោះបីជាយ៉ាងនេះក្ដី គណបក្សជាប់ឆ្នោតទាំងពីរកំពុងរកវិធីសាស្ត្ររៀងៗខ្លួន ដើម្បីជួបចរចាជាថ្មីម្ដងទៀត ដើម្បីរកដំណោះស្រាយនយោបាយសមស្របមួយដែលអាចទទួលយកបានទាំងអស់គ្នា ទោះបីជាគណបក្សសង្គ្រោះជាតិ បានដាក់លក្ខខណ្ឌមួយចំនួនមុននឹងជួបចរចាជាថ្មីក្ដី។
ភ្ជាប់ទៅនឹងបញ្ហានេះ អ្នកវិភាគពន្យល់ថា រដ្ឋាភិបាលឯកបក្សនេះ ត្រូវតែទទួលយកលក្ខខណ្ឌរបស់គណបក្សប្រឆាំងខ្លះ ដើម្បីយកទៅធ្វើកំណែទម្រង់រដ្ឋាភិបាលឲ្យមានប្រសិទ្ធភាព និងជាក្ដីសង្ឃឹមរបស់ប្រជាពលរដ្ឋក្រោមការដឹកនាំរបស់រដ្ឋាភិបាលនីតិកាលទី៥នេះ។
គ្រូបង្រៀនវិទ្យាល័យ បាកាន ខេត្តពោធិ៍សាត់ ឈ្មោះ ឃុន វ៉ាត មានប្រសាសន៍ថា លោកបានមកចូលរួមធ្វើបាតុកម្មចំនួនបីថ្ងៃនៅទីលានប្រជាធិបតេយ្យជាមួយគណបក្សសង្គ្រោះជាតិ។ លោកបញ្ជាក់ថា លោកបានធ្វើគ្រូបង្រៀនជាច្រើនឆ្នាំមកហើយ មិនធ្វើឲ្យជីវភាពគ្រូមានការផ្លាស់ប្ដូរទេ។ ពីមួយឆ្នាំទៅមួយឆ្នាំ ជីវភាពគាត់ជួបនឹងបញ្ហាលំបាកដដែល។ លោកអះអាងថា លោកគ្មានជំនឿទៅលើរដ្ឋាភិបាល ថាធ្វើកំណែទម្រង់ស៊ីជម្រៅនោះទេ។ បើអាចធ្វើទៅបានមែននោះ រដ្ឋាភិបាលដឹកនាំដោយ លោក ហ៊ុន សែន បានដំឡើងប្រាក់ខែជូនមន្ត្រីរាជការ គ្រូបង្រៀនបានចំនួនច្រើនល្មមអាចចំណាយគ្រប់គ្រាន់សម្រាប់គ្រួសាររបស់ពួកគាត់ហើយ។
ឆ្លើយតបទៅនឹងបញ្ហានេះ មន្ត្រីនាំពាក្យនៃទីស្ដីការគណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន បានពន្យល់ថា រដ្ឋាភិបាលថ្មីនេះនឹងធ្វើកំណែទម្រង់ស៊ីជម្រៅសម្រាប់ការដឹកនាំប្រទេសចំនួន ៥ឆ្នាំទៅមុខទៀតនេះ។ លោក ផៃ ស៊ីផាន បន្ថែមថា រដ្ឋាភិបាលក្រោមការដឹកនាំរបស់ លោក ហ៊ុន សែន នេះ គឺធ្វើឲ្យប្រទេសមានការរីកចម្រើនជាបន្តបន្ទាប់ និងមាននីតិរដ្ឋជាដើម។
ទោះបីជាយ៉ាងនេះក្ដី និស្សិតនៃសាកលវិទ្យាល័យជាតិគ្រប់គ្រង ឈ្មោះ យន់ ប៊ុនធៀង មានប្រសាសន៍ថា លោកបានឆ្លៀតពេលល្ងាចទៅចូលរួមធ្វើបាតុកម្មជាមួយគណបក្សសង្គ្រោះជាតិ កាលពីថ្ងៃទី២៣ ដល់ថ្ងៃទី២៥ តុលា នោះ។ លោក ប៊ុនធៀង លើកឡើងថា ប្រសិនបើរដ្ឋាភិបាលមិនមានយន្តការច្បាស់លាស់ក្នុងការដឹកនាំប្រទេសឲ្យមានការរីកចម្រើនលើគ្រប់វិស័យទេនោះ ចលនាមហាជន ឬយុវជននឹងផ្ទុះឡើងធ្វើបាតុកម្មប្រឆាំងនឹងរដ្ឋាភិបាលកាន់តែខ្លាំងទៀត ដោយហេតុថា គម្លាតអ្នកមាន និងក្រកាន់តែច្រើន ហើយយុវជនបញ្ចប់ការសិក្សាគ្មានការងារធ្វើ គួបផ្សំនឹងអំពើអយុត្តិធម៌ក្នុងសង្គម។
អ្នកជំនាញសេដ្ឋកិច្ចលើកឡើងថា កម្ពុជា អាចមានកំណើនសេដ្ឋកិច្ចប្រមាណ ៧% ក្នុងឆ្នាំ២០១៣ ប៉ុន្តែកំណើននោះ នឹងអាចស្ថិតនៅទ្រឹង ឬគ្មានឱកាសហក់ឡើងទៅប្រទេសអភិវឌ្ឍន៍ឡើយ ប្រសិនបើកម្ពុជា មិនធ្វើកំណែទម្រង់លើគោលនយោបាយកាត់បន្ថយគម្លាតអ្នកមាន និងអ្នកក្រ រួមទាំងពង្រឹងមូលដ្ឋានផលិត ដែលមិនបម្រើប្រជាពលរដ្ឋទូទៅទេនោះ។
ក្រុមប្រជាពលរដ្ឋបានលើកឡើងថា អ្វីដែលរដ្ឋាភិបាលមិនអាចទប់ស្កាត់បាននោះ បញ្ហាអតិផរណា ពោលគឺទំនិញនៅលើទីផ្សារកាន់តែឡើងថ្លៃជាបន្តបន្ទាប់ ហើយចំណូលប្រចាំថ្ងៃរបស់ពួកគាត់រកបានតិច មិនអាចទប់ទល់នឹងការចំណាយប្រចាំថ្ងៃបាន។ ម្យ៉ាងទៀត ផលិតផលកសិផល កសិករលក់ក្នុងតម្លៃថោក និងគ្មានទីផ្សារជាដើម។
របាយការណ៍របស់ធនាគារពិភពលោក (World Bank) និងធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ឆ្នាំ២០១៣ បានរកឃើញថា ប្រជាពលរដ្ឋតិចតួចបានទទួលផលពីកំណើនសេដ្ឋកិច្ចរៀងរាល់ឆ្នាំ។ អ្នកមាន និងអ្នកក្រនៅកម្ពុជា មានគម្លាតឆ្ងាយពីគ្នាខ្លាំង ហើយប្រជាពលរដ្ឋភាគច្រើនប្រមាណ ៨០% មានដីធ្វើកសិកម្មតិចជាងមួយហិកតារ ស្របពេលដែលអ្នកមានអំណាចប្រមាណ ២០% មានដីច្រើនជាង ៥០០ហិកតារ ដែលគ្រប់គ្រងដីផលិតកសិកម្មស្ទើរតែទាំងស្រុងនៅប្រទេសកម្ពុជា។
ប្រជាពលរដ្ឋកម្ពុជា ប្រមាណ ៦លាននាក់ ស្ថិតនៅក្រោមបន្ទាប់ភាពក្រីក្រ មានន័យថា ពួកគាត់មិនអាចរកចំណូលបានប្រមាណ ៥ពាន់រៀលក្នុងមួយថ្ងៃ។ បន្ថែមពីលើនេះទៀត ប្រជាពលរដ្ឋប្រមាណ ៣លាននាក់ផ្សេងទៀត ងាយនឹងធ្លាក់ក្រោមបន្ទាត់ភាពក្រីក្រដែរ ប្រសិនបើកម្ពុជា មានវិបត្តិសេដ្ឋកិច្ចបន្ថែមទៀត ដូចជា ទំនិញកាន់តែឡើងថ្លៃ និងគ្រោះថ្នាក់ធម្មជាតិផ្សេង៕
3 comments:
Currently our country is not the same as before!
ស្រុកយើងឥឡូវនេះមិនដូចពីមុន។
ឥឡូវនេះស្រុកយើងមិនដូចពីមុន។
ទោះជាពួកអាអស់ឯងខំប្រឹងស្រែក ធ្វើមហាតបាតុកម្ម ឬ មហាតបាតុកម្មសូត្រធម៌,,,,, មហាតបាតុកម្មស្មូត្រ, មហាតបាតុកម្មភាវនា, មហាតបាតុកម្មសមាធិ, លុតជង្គុង ក្រាបទូល
ក្រោមល្អងធូលីព្រះបាទ, ប្តឹងទៅតុលាការ ឬ ចង់ប្តឹងទៅអង្គការសហប្រជាជាតិជាមួយស្នាមមេដៃ ឲ្យបែកមេឃ រញ្ជួយផែនដីទៀត
ក៍ផែនដីនេះមិនទាន់ដល់វេនពួកអាអស់ឯងដែរ នៅមានឯកឧត្ដមបណ្ឌិត
ហ៊ុន ម៉ាណែត ហ៊ុន ម៉ានិត ទៀត ។ល។ និង។ល។
ផែនដីនេះមិនអាចមាន ព្រះអាទិត្យពីររះលើផែនដីតែមួយបានឡើយ។
ចេះច្បាប់បោះឆ្នោតទេ? ចេះគណិតសាស្ដ្រទេ? ៥០+១ = ១២៣/២=៦១.៥+១=៦២.៥
លេខចេញយ៉ាងច្បាស់ចាញ់ហើយ មិនព្រមចាញ់ទៀត
ត្រូវចាំណា សមេ្តចបណ្ឌិតអគ្គមហាសេនាបតីតេជោ ហ៊ុន សែន វរ្ម័នទី១ មិនមែនជាមនុស្សលោកទេ សមេ្តចជាព្រះបាទ ហ៊ុន ទៀន ចាប់ជាតិ សមេ្តចជាព្រះបាទធម្មិក សមេ្តចជាព្រះអាទិទេព សមេ្តចជាទេវតារស់មកសង្គ្រោះប្រជាជនកម្ពុជា និងប្រទេសកម្ពុជាឱ្យ សម្បូរសប្បាយ រង់រឿង និងសុខក្សេមក្សាន្ដ!!!
សមេ្តចជាព្រះអាទិត្យតែមួយ រះលើផែនដីនេះ...។
ជយោ! សមេ្តចបណ្ឌិតអគ្គមហាសេនាបតីតេជោ ហ៊ុន សែន វរ្ម័នទី១ ជាទេវតានៃកម្ពុជា!!!
អាតិរិច្ឆានជាម យៀបនិងអាសត្វធាតុឈាងវុននឹងត្រូវរន្ទះបាញ់ងាប់ធ្លាក់នរកទាំងពូជនៅពេលឆាប់ៗនេះហើយ ដូច្នេះកុំប្រកាន់សំដីឆ្កួតរបស់វាអី ម្យាងទៀតក្រុមបក្សពួកលួចបន្លំសន្លឹកឆ្នោតប្លន់ឆន្ទះរាស្រ្ត និងមេកើយរបស់វា កនឹងមានវាសនាដូចវាអព្ចាឹងដែរគឺត្រូវរន្ទះបាញ់ងាប់និងក្រឡាប់ឡានងាប់តៃហោងទាំងពូជ
Post a Comment