............................
ដោយ៖ ថុល ស្រីលក្ខណ៍ និង អ៊ឹង ប៊ុនថន | ថ្ងៃចន្ទ ទី7 ខែតុលា ឆ្នាំ2013, ម៉ោង 06:00 PM VOD
យ៉ាងហោចមនុស្ស ៨៣នាក់ ស្លាប់ដោយសារទឹកជំនន់ នៅគ្រាដែលខេត្តចំនួន៤ក្នុងចំណោមខេត្តចំនួន១៥ កំពុងរងគ្រោះធ្ងន់ធ្ងរ ដោយសារទឹកជំនន់គិតត្រឹមថ្ងៃទី៧ខែតុលា។
អនុប្រធានទី១ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ លោក ញឹម វណ្ណដា ប្រាប់VODនៅរសៀលថ្ងៃទី៧ខែតុលាថា មានមនុស្ស ៨៣នាក់ បានស្លាប់ក្នុងនោះស្រី២៦នាក់ និងកុមារ៣៤នាក់។ លោកថា ទឹកជំនន់បានវាយលុករាជធានី-ខេត្ដចំនួន ១៥ ធ្វើឱ្យប៉ះពាល់ដីស្រែ ប្រមាណ១២ម៉ឺនហិកតា ប៉ះពាល់ប្រជាជន៨សែននាក់ ផ្ទះ១២ម៉ឺនខ្នង សាលារៀន ៦៧០កន្លែង វត្ដអារាម៣៧០កន្លែង មណ្ឌលសុខភាព ៤៧កន្លែង ស្មើនឹង៥០ភាគរយ នៃគ្រោះទឹកជំនន់ដែល បណ្ដាលមកពីព្យុះកេតសាណា កាលពីឆ្នាំ២០១១ ៖ "ទន្លេមេគង្គពី រតនគិរី ស្ទឹងត្រែង ក្រចេះ កំពង់ចាម ធម្មតាឡើងវិញ ប៉ុន្តែខេត្តនៅប៉ែកខាងលិចប្រទេស និងខាងជើង ពីព្រះវិហារ ឧត្តរមានជ័យ បន្ទាយមានជ័យ សៀមរាប បាត់ដំបង ប៉ៃលិន ពោធិ៍សាត់ ទទួលការរងគ្រោះដោយជំនន់ទឹកភ្លៀង អាចពីរបីថ្ងៃទៀត មិនទាន់អស់ទេ"។

អាជ្ញាធរមូលដ្ឋានដទៃទៀត បានឲ្យដឹងថា ខេត្តចំនួន៤រងគ្រោះធ្ងន់ជាងគេ គឺបាត់ដំបង សៀមរាប បន្ទាយមានជ័យ និងប៉ៃលិន។
អធិការនគរបាលស្រុកកំរៀងខេត្តបាត់ដំបង លោក ឈឹម គីមហុង មានប្រសាសន៍ថា មកដល់ម៉ោងជិត៤រសៀលថ្ងៃចន្ទ ប្រជាជនជាង២០០នាក់ ដែលជាប់នៅលើដើមឈើ និងដំបូលផ្ទះ ត្រូវបានសង្គ្រោះ តែក្នុងនោះមានស្ត្រីម្នាក់បានសន្លប់ ខណៈចំនួនអ្នកស្លាប់សរុប និងការខូចខាតមិនទាន់ដឹងទេ ៖ "ឥឡូវដូចជាធូរស្រាលហើយ នៅកំរៀង នៅនេះផ្លូវតាគ្រៃនេះ យើងកាយផ្តាច់ហើយ ដើម្បីទឹកហូរលឿន អញ្ជឹងសូមបងប្អូនអ្នករត់តាក់ស៊ី អ្នកដែលទៅពីកំរៀង-បាត់ដំបង កុំមកតាមផ្លូវតាគ្រៃ អ្នកដែលទៅពីបាត់ដំបងទៅ កុំទៅតាមផ្លូវតាគ្រៃ ព្រោះឥឡូវយើងកាយផ្តាច់ផ្លូវនេះហើយ"។
អ្នកស្រី ព្រិល ភួង ជាប្រជាពលរដ្ឋនៅភូមិម្នាស់កាល ឃុំអូដា ស្រុកកំរៀង ដែលអំពាវនាវរកជំនួយសង្គ្រោះបន្ទាន់កាលពីព្រឹកមិញបានឲ្យដឹងថា ទឹកនៅក្នុងភូមិរបស់គាត់បានស្រកចុះកន្លះម៉ែត្រ តែមេឃអួរអាប់រកភ្លៀងបន្ថែមទៀត។ អ្នកស្រីឲ្យដឹងថា ប្រជាជននៅក្នុងភូមិគាត់ចំនួន៣នាក់បានស្លាប់។
ដោយឡែកស្នងការនគរបាលខេត្តប៉ៃលិន លោក ឡី ចាន់ឆាយ បានឲ្យVODដឹងនៅរសៀលថ្ងៃនេះដែរថា សមត្ថកិច្ចបានជួយសង្គ្រោះប្រជាជន ពីជំនន់ទឹកភ្លៀងដែលធ្លាក់មកពីលើភ្នំ។ លោកថា ឃុំដែលលិចធ្ងន់ជាងគេ គឺឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ តែមិនមានមនុស្សបាត់បង់ជីវិតទេ ហើយលោកមិនទាន់អាចកំណត់ពីទំហំ នៃការខូចខាតបាននៅឡើយទេ ៖ "គ្មានគ្រោះថា្នក់ដល់អាយុជីវិតអ្វីទេ គ្រាន់តែថាវាខូចខាត សម្ភាររបស់គាត់ជាច្រើន ឃុំផ្សេងៗទៀត នៅមានឃុំសាលាក្រៅមួយដែលកំពុងនៅមានការប្រឈមដែរ នៅក្នុងភូមិខ្ជាយ ច្រើនដែរ តែយើងមិនបានចុះទៅដល់"។
សម្រាប់ខេត្តបន្ទាយមានជ័យ លោក អ៊ុក កែវរតនៈ អ្នកនាំពាក្យនៃខេត្តនេះបានឲ្យដឹងថា ទឹកជំនន់ពីប្រទេសថៃបានបន្តជន់លិច ជាពិសេសក្រុងប៉ោយប៉ែត។ លោកថា អាជ្ញាធរបានជួយសង្គ្រោះប្រជាជនជាបន្តបន្ទាប់ តែលោកក៏មិនទាន់អាចកំណត់ពីទំហំនៃផលប៉ះពាល់ និងចំនួនអ្នកស្លាប់បាននៅឡើយទេ៕
សូមសរសេរមកអ្នកនាង ថុល ស្រីលក្ខណ៍ តាមរយៈ sreyleak@vodhotnews.com
3 comments:
Dear អ្នកស្រែ
The boys on tree look so lovely. I want to be there too.
~Jendhamuni
Kids are having a great time during flood !
yeah good time! on the tree especially kids get easily beaten by snakes. Flooding caused all the snakes go to tree, don't forget that!
Post a Comment