Wednesday, October 09, 2013
សាលារាជធានីភ្នំពេញ ប្រាប់គណបក្សសង្គ្រោះជាតិ ឲ្យបញ្ឈប់ការប្រមូលស្នាមមេដៃ តាមផ្សារ ទីសាធារណៈ និងផ្ទះប្រជាពលរដ្ឋ
(ថ្ងៃទី 9 តុលា 2013, ម៉ោង 10:24:AM) | ដោយ: លី សិលា
ភ្នំពេញ: លោក ឃួង ស្រេង អភិបាលរងសាលារាជធានីភ្នំពេញ បានចេញលិខិត ទៅកាន់លោកប្រធានគណបក្សសង្គ្រោះជាតិ រាជធានីភ្នំពេញ ឲ្យគណបក្សប្រឆាំងនេះ បញ្ឈប់ការដើរប្រមូលយកស្នាមមេដៃប្រជាពលរដ្ឋតាមទីផ្សារ ទីសាធារណៈ និងគេហដ្ឋានប្រជាពលរដ្ឋ។
ក្នុងលិខិតចុះថ្ងៃទី៨តុលា ឆ្នាំ២០១៣ ដែលចុះហត្ថលេខាដោយលោក ឃួង ស្រេង អភិបាលរងរាជធានីភ្នំពេញ បង្ហាញថា ក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ សកម្មជនគណបក្សសង្គ្រោះជាតិ បានដើរប្រមូលយកស្នាមមេដៃអ្នកគាំទ្រតាមទីផ្សារ ទីសាធារណៈ និងគេហដ្ឋានប្រជាពលរដ្ឋ នៅទូទាំងរាជធានីភ្នំពេញ បង្កឲ្យប៉ះពាល់ដល់ការរស់នៅជាប្រចាំថ្ងៃ រំខានដល់ការប្រកបអាជីវកម្ម ព្រមទាំងប៉ះពាល់ដល់ការប្រកបអាជីវកម្ម ព្រមទាំងប៉ះពាល់ដល់សតិអារម្មណ៍របស់ប្រជាពលរដ្ឋ បាត់បង់សណ្តាប់ធ្នាប់សាធារណៈ ពិសេសមិនបានសុំការអនុញ្ញាតពីអាជ្ញាធរមានសមត្ថកិច្ច។
ក្នុងលិខិតដដែល បញ្ជាក់ថា "ដើម្បីឲ្យការសម្តែងមតិតាមរយៈការធ្វើញត្តិគាំទ្រដោយមានស្នាមមេដៃ ស្របតាមលិខិតបទដ្ឋាន និងច្បាប់ជាធរមាន ចៀសវាងនូវរាល់បាតុភាពអសកម្មនោះ សាលារាជធានីភ្នំពេញ ស្នើលោកប្រធានចាត់ចែងឲ្យសកម្មជនរបស់គណបក្សសង្គ្រោះជាតិ ធ្វើការប្រមូលយកស្នាមមេដៃអ្នកគាំទ្រនៅតាមទីស្នាក់ការគណបក្សថ្នាក់សង្កាត់ ខណ្ឌរាជធានីភ្នំពេញ ឬទីស្នាក់ការកណ្តាលគណបក្សសង្គ្រោះជាតិវិញ"។
សូមរម្លឹកថា គណបក្សសង្គ្រោះជាតិ បានធ្វើយុទ្ធនាការប្រមូលស្នាមមេដៃអ្នកគាំទ្រ នៅទូទាំងប្រទេស ដើម្បីតវ៉ានឹងលទ្ធផលបោះឆ្នោត កាលពីថ្ងៃទី២៨កក្កដា។ គណបក្សប្រឆាំង គ្រោងនឹងយកស្នាមមេដៃ ឲ្យបាន ៣,៥ លាននាក់ ដើម្បីដាក់ទៅកាន់អង្គការសហប្រជាជាតិ និងសហគមន៍អន្តរជាតិ នៅថ្ងៃទី២៣តុលា ដែលគណបក្សសង្គ្រោះជាតិ នឹងធ្វើមហាបាតុកម្មជាថ្មី នៅទីលានប្រជាធិបតេយ្យ
Subscribe to:
Post Comments (Atom)
6 comments:
Why you don't say first the CPP stolen the ballots from the people? Dump stupid leader. This action will not disturb the people job on the market at all because that is the normal thing for the democratic countries but this action will disturb you because your clique are thief only. Go to hell.
សូមលោកយាយមេៅ៉ដមហាសក្តិសិទ្ធមេត្តាជួយដាក់ទំនាយ
ពួកក្រុមអាចោរលួចឆ្នោត ពួកអាចោរក្បត់ជាតិទាំងអស់ អោយវាងាប់តៃហោងដោយសារធ្លាក់យន្តហោះនេៅពេលដែលក្រុមរបស់ពួកវាត្រឡប់ពីក្រេៅប្រទេសវិញ។ខ្ញុំព្រមទាំងពលរដ្ធខ្មែរទាំងអស់ដែលស្នេហាជាតិនឹងចងចាំគុណូបការះរបស់លោកយាយមេៅ៉អស់មួយជីវិត។
collecting signatures in America is not illegal.
Khmer people in Cambodia are not scared, annoyed , bothered by CNRP as they are by CPP.
They are pleased to see the CNRP patriotic activities except a few who are either do not know the situation or a few who benefit from the cpp.
តាមគំនិតខ្ញុំដែលជាពលរដ្ឋខ្មែរដែលឈឺចាប់ចំពោះខ្លួនដែលបាត់បង់ជីវិតនិងររបួសនៅក្នុងពេល បាតុកម្មនៅថ្ងៃទី១៤,១៥,១៦ ខែកញ្ញា ឆ្នាំ២០១៣
កន្លងមកនេះខ្ញុំមានការសោកស្តាយយ៉ាងក្រៃលែង។
ប្រសិនបើលោកមេក្សសង្គ្រោះធ្វើការនេះឲ្យសមនិងពាក្យសង្គ្រោះ+បម្រើនិងការពារលោកត្រូវតែធ្វើ
ការនេះដាក់ប្តឹងបន្ថែមទៅតុលាការឧក្រឹដ្ឋកម្មអន្តរះ
ជាតិ ព្រោះតុលាការនេះ គេកំពុងតែស្វែងរក ភស្តាងថែមទៀតដែរ ដើម្បីគេចាត់ការទៅតាម បណ្ទឹងដែលមានស្រាប់។
យើងខ្ញុំជាពលរដ្ឋខ្មែរពិតៗ សូមទទួចដល់អ្នកស្នេ
ហាជាតិទាំងអស់ដែលស្រឡាញ់យុត្តិធម៌+សេរី ភាពលិទ្ធិប្រជាធិបតេយ្យពិតប្រាកដ មេត្តារួមគ្នា
ទាញទំលាក់មេគំមនុស្ស និងមេកុម្មុនិស្តអាយ៉ង+
កញ្ជះយួននេះឲ្យចេញពីអំណាចនៅឆ្នាំ២០១៣នេះ
ដោយពឹងផ្អែកច្បាប់អន្តរះជាតិ និងច្បាប់ធម្មជាតិ។
ពិតណាស់ ជីវិតយើងម្នាក់ៗមានតម្លៃមិនអាចកាត់
ស្មានបាន បើសិនជាមានមនុស្សណាម្នាក់សុំកាត់
ដៃយើងម្ខាងហើយគេឲ្យមាសប្រាក់យើងដែលអាច
រស់មួយជីវិត តើអ្នកសុខចិត្តឬទេ ? ស្រុកខ្មែរអ្នក
មានអំណាចនិងអាវុធ គេចាត់ទុកជីវិតអ្នកទន់ខ្សោយ
និងប្រជារាស្ត្រស្មើនឹងពងមាន់មួយ ដូចនេះអំពើនេះ
ក្រែងហ៊ុន សែនបានសន្យាជាមួយសម រង្ស៊ីហើយ
ក្នុងកិច្ចចរចាលើកទីមួយថាមិនបង្កហឹង្សាឡើយ ចុះ
ហេតុអីមានការសម្លាប់ទៀត ? សូមប្ដឹងទៅICC ផងទៅ ។
នៅពេលជាមួយគ្នានេះ ខ្ញុំកំពុងតែស្ដាប់ លោក សាន សូវិត និយាយគ្នាជាមួយនឹង លោក នួន សារ៉ាយ បងប្អូនប្រាកដជាបានឮដែរហើយ! ត្រង់នេះ ខ្ញុំយល់ថា៖ ប្រធាន គណៈបក្សសង្គ្រោះជាតិ គួរតែយកចិត្តទុកដាក់ឲ្យបានដល់កម្រិតផង!
ខ្ញុំសុំមានសំណួរខ្លះ៖
តើវាមានដែរឬទេ ដែលថាក្នុងប្រព័ន្ធ គណៈបក្ស គេមានរាបជារបៀប ដូចជា បើចង់ជួបមេដឹកនាំកំពូល ទាល់តែមានការអនុញ្ញាតិ ទៅតាមលំដាប់លំដោយទើបបាន? បើមានវិញ តើអាចដែរឬទេដែលថា មនុស្សគ្រ័គ្គៗក្នុងប្រព័ន្ធនិមួយៗ របៀបជាឃុំគ្រងមេដឹកនាំកំពូល ឲ្យស្ដាប់តែពួកគ្នាឯង? ខ្ញុំតែឮជារឿយៗថា "បើចង់ជួបផ្ទាល់នឹងអ្នកធំ នុះវាមិនងាយទេហ្អើយ!"
ជឿដែរឬទេដែលថា ក្នុងប្រព័ន្ធនិមួយៗគ្មានមនុស្ស
ព្យាយាមកាត់ខ្សែរយៈពីអ្នកដទៃ រវាងអ្នកធំ ហើយទុកយកគុណសម្បត្តិសម្រាប់តែខ្លួនឯង?
លោក នួន សារ៉ាយ ថា "ត្រូវតែ លោក មេ បក្សសង្គ្រោះជាតិស៊ីញ្ញ៉េកុងត្រា ទើបបានជួយទៀត" តើកុងត្រានោះមានអ្វីខ្លះទៅ?
សួរថាកន្លងមក តិចឬច្រើនពួកយើង សុទ្ធតែពឹង ដង្ហើមមនុស្សខូនខ្លះដក បានវាទៅជាអញ្ចឹង?
តើអស់លោកក្នុងប្រព័ន្ធនិមួយៗ គោរពក្រមសីលធ៌ម បក្សប្រាកដប្រជាទេ?
ថែមពីលើនេះទៀត តើ លោក នួន សារ៉ាយ មានដែលឮដែរទេពាក្យថា "អ្នកធំមើលរំលងអ្នកក្រ ស្រវារកតែអ្នកមាន រីឯអ្នក្រវិញតូចទាបវិញ ហ៊ានបានត្រឹមតែប្រាពលូន នឹងទ្រនាប់"
យើងក៏មិនដឹងច្បាស់ថា អ្នកក្រោមបង្គាប់គ្រប់មេដឹកនាំសុទ្ធតែស្មោះ?
យើងបានឃើញហើយ កាលបោះឆ្នោតមុនៗ អស់លោកគ្រ័គ្គៗខ្លះ រត់ប្រសាច ចេញនឹងចូល បក្សនេះបក្សនោះ ដូចតួរល្ខោន! ខ្ញុំយល់ថាកាលណោះ ប្រហែលជាពលរដ្ឋ មិនទាន់ហ៊ានធ្វើម្ចាស់ខ្លួនឯងប៉ុន្មាននូវឡើយ បានពួកអស់លោកទាំងនោះ គិតតែពីលាភសការៈអញ្ចុងទៅ?
បើប្រជាពលរដ្ឋមិនកម្រើក រឿងចាស់នូវតែមាន លោក សម រង្ស៊ី នឹង លោក កឹម សុខា អត់មានឥទ្ធិពលលើរឿងត្រូវតែធ្វើអ្វី ឬ មិនត្រូវធ្វើអ្វីនោះទេ បើពួកគាត់ត្រូវតែជៀស មិនឲ្យបាត់បង់ជីវិត្តមនុស្សដែលក្លាហានមានតិចនូវឡើយផង! អ្នកណាជួយមិនជួយ អ្នកណាស៊ីញ្ញ៉េមិនស៊ីញ្ញេវាដូចតែគ្នា ទេដឹង?
ម្ដងនេះខុសពីមុន៖
ប្រជាពលរដ្ឋហ៊ានស៊ីញ្ញ៉េប្ដិតមេដៃ ប្ដឹង លោក ហ៊ុន សែន ហើយក៏ហ៊ានធ្វើម្ចាស់របស់ខ្លួន ពេញលេញថែមទៀត រួចមើលទៅឯធនធានមនុស្សខ្មែរ ក៏ខុសមុនឆ្ងាយមិនតិច!
ខ្មែរឥឡូវនេះអាចជ្រើសរើសយក គោលនយោយបក្សមួយ ហើយអាចឈនទៅធ្វើជាម្ចាស់បក្សមួយនោះទាំងស្រុងបាន ដោយផ្អែកទៅនឹងធនធានរបស់ពួកគាត់
មានន័យថា៖ បើថ្នាក់ដឹកនាំណាម្នាក់ ប្រព្រឹតប្រាស់ចាក់ពីក្រមសីធ៌មបក្ស អ្នករងអាចជំនួសបានគ្រប់ពេល! ហើយបើបុគ្គលតំណាងរាស្ដ្រណាម្នាក់ ចេញដើរតួរល្ខោនទៀត បុគ្គលនោះក៏មិនអាចនាំយកសន្លឹកឆ្នោត របស់ប្រជាពលរដ្ឋទៅជាមួយខ្លួនបាន ព្រោះប្រជាពលរដ្ឋបានបោះឆ្នោតអោយគោលនយោបាយបក្ស មិនមែនសម្រាប់បុគ្គលណាទាល់តែសោះ!
បើ លោក នួន សារ៉ាយ ពិតជាមានគោលដៅដាច់ខាតត្រូវតែជួយខ្មែរមែន លោក ត្រូវតែរកលទ្ធភាពប្រើជំនួយរបស់លោក ទៅពង្រឹងជំហរអ្នកគាំទ្រ គណៈបក្សសង្គ្រោះជាតិ ក្នុងប្រទេស ទើបមានប្រសិទ្ធិភាព?
ធ្វើបដិវត្តន៍ អហ៊ឹង្សា មានតែពឹងលើកម្លាំងប្រជាពលរដ្ឋជាគោល!
"លួចអត់បាន ទិញអត់លក់" ការស្រេកឃ្លាន លោក នួន សារ៉ាយ ត្រូវតែជួយហើយ មែនទេ!
Post a Comment