Wednesday, October 09, 2013

សាលា​រាជធានី​ភ្នំពេញ ប្រាប់​គណបក្ស​សង្គ្រោះ​ជាតិ ឲ្យ​បញ្ឈប់​ការប្រមូល​ស្នាម​មេដៃ តាម​ផ្សារ ទីសាធារណៈ និង​ផ្ទះ​ប្រជាពលរដ្ឋ​


(ថ្ងៃទី 9 តុលា 2013, ម៉ោង 10:24:AM) |  ដោយ: លី សិលា

ភ្នំពេញ: លោក  ឃួ​ង ស្រេង អភិបាលរង​សាលា​រាជធានី​ភ្នំពេញ បាន​ចេញ​លិខិត ទៅកាន់​លោក​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ រាជធានី​ភ្នំពេញ ឲ្យ​គណបក្សប្រឆាំង​នេះ បញ្ឈប់​ការដើរ​ប្រមូល​យក​ស្នាម​មេដៃ​ប្រជាពលរដ្ឋ​តាម​ទីផ្សារ ទីសាធារណៈ និង​គេហដ្ឋាន​ប្រជាពលរដ្ឋ​។​

​ក្នុង​លិខិត​ចុះ​ថ្ងៃ​ទី​៨​តុលា ឆ្នាំ​២០១៣ ដែល​ចុះហត្ថលេខា​ដោយ​លោក ឃួ​ង ស្រេង អភិបាលរង​រាជធានី​ភ្នំពេញ បង្ហាញថា ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃនេះ សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ បាន​ដើរ​ប្រមូល​យក​ស្នាម​មេដៃ​អ្នកគាំទ្រ​តាម​ទីផ្សារ ទីសាធារណៈ និង​គេហដ្ឋាន​ប្រជាពលរដ្ឋ នៅ​ទូទាំង​រាជធានី​ភ្នំពេញ បង្ក​ឲ្យ​ប៉ះពាល់​ដល់​ការរស់នៅ​ជា​ប្រចាំ​ថ្ងៃ រំខាន​ដល់​ការប្រកប​អាជីវកម្ម ព្រមទាំង​ប៉ះពាល់​ដល់​ការប្រកប​អាជីវកម្ម ព្រមទាំង​ប៉ះពាល់​ដល់​សតិអារម្មណ៍​របស់​ប្រជាពលរដ្ឋ បាត់បង់​សណ្តាប់ធ្នាប់​សាធារណៈ ពិសេស​មិន​បាន​សុំ​ការអនុញ្ញាត​ពី​អាជ្ញា​ធរមាន​សមត្ថកិច្ច​។​

​ក្នុង​លិខិត​ដដែល បញ្ជាក់ថា "​ដើម្បី​ឲ្យ​ការសម្តែង​មតិ​តាមរយៈ​ការធ្វើ​ញត្តិ​គាំទ្រ​ដោយ​មាន​ស្នាម​មេដៃ ស្រប​តាម​លិខិត​បទដ្ឋាន និង​ច្បាប់​ជា​ធរមាន ចៀសវាង​នូវ​រាល់​បាតុភាព​អសកម្ម​នោះ សាលា​រាជធានី​ភ្នំពេញ ស្នើ​លោក​ប្រធាន​ចាត់ចែង​ឲ្យ​សកម្មជន​របស់​គណបក្ស​សង្គ្រោះ​ជាតិ ធ្វើការ​ប្រមូល​យក​ស្នាម​មេដៃ​អ្នកគាំទ្រ​នៅតាម​ទីស្នាក់ការ​គណបក្ស​ថ្នាក់​សង្កាត់ ខណ្ឌ​រាជធានី​ភ្នំពេញ ឬ​ទីស្នាក់ការ​កណ្តាល​គណបក្ស​សង្គ្រោះ​ជាតិ​វិញ​"​។​

​សូម​រម្លឹកថា គណបក្ស​សង្គ្រោះ​ជាតិ បាន​ធ្វើ​យុទ្ធនាការ​ប្រមូល​ស្នាម​មេដៃ​អ្នកគាំទ្រ នៅ​ទូទាំង​ប្រទេស ដើម្បី​តវ៉ា​នឹង​លទ្ធផល​បោះឆ្នោត កាលពី​ថ្ងៃ​ទី​២៨​កក្កដា​។ គណបក្សប្រឆាំង គ្រោង​នឹង​យក​ស្នាម​មេដៃ ឲ្យបាន ៣,៥ លាន​នាក់ ដើម្បី​ដាក់​ទៅកាន់​អង្គការសហប្រជាជាតិ និង​សហគមន៍​អន្តរជាតិ នៅ​ថ្ងៃ​ទី​២៣​តុលា ដែល​គណបក្ស​សង្គ្រោះ​ជាតិ នឹង​ធ្វើ​មហា​បាតុកម្ម​ជាថ្មី នៅ​ទីលាន​ប្រជាធិបតេយ្យ​

6 comments:

Anonymous said...

Why you don't say first the CPP stolen the ballots from the people? Dump stupid leader. This action will not disturb the people job on the market at all because that is the normal thing for the democratic countries but this action will disturb you because your clique are thief only. Go to hell.

Anonymous said...

សូមលោកយាយមេៅ៉ដមហាសក្តិសិទ្ធមេត្តាជួយដាក់ទំនាយ
ពួកក្រុមអាចោរលួចឆ្នោត ពួកអាចោរក្បត់ជាតិទាំងអស់ អោយវាងាប់តៃហោងដោយសារធ្លាក់យន្តហោះនេៅពេលដែលក្រុមរបស់ពួកវាត្រឡប់ពីក្រេៅប្រទេសវិញ។ខ្ញុំព្រមទាំងពលរដ្ធខ្មែរទាំងអស់ដែលស្នេហាជាតិនឹងចងចាំគុណូបការះរបស់លោកយាយមេៅ៉អស់មួយជីវិត។

Anonymous said...

collecting signatures in America is not illegal.
Khmer people in Cambodia are not scared, annoyed , bothered by CNRP as they are by CPP.
They are pleased to see the CNRP patriotic activities except a few who are either do not know the situation or a few who benefit from the cpp.

Anonymous said...

តាមគំនិតខ្ញុំដែលជាពលរដ្ឋខ្មែរដែលឈឺចាប់ចំពោះខ្លួនដែលបាត់បង់ជីវិតនិងររបួសនៅក្នុងពេល បាតុកម្មនៅថ្ងៃទី១៤,១៥,១៦ ខែកញ្ញា ឆ្នាំ២០១៣
កន្លងមកនេះខ្ញុំមានការសោកស្តាយយ៉ាងក្រៃលែង។
ប្រសិនបើលោកមេក្សសង្គ្រោះធ្វើការនេះឲ្យសមនិងពាក្យសង្គ្រោះ+បម្រើនិងការពារលោកត្រូវតែធ្វើ
ការនេះដាក់ប្តឹងបន្ថែមទៅតុលាការឧក្រឹដ្ឋកម្មអន្តរះ
ជាតិ ព្រោះតុលាការនេះ គេកំពុងតែស្វែងរក ភស្តាងថែមទៀតដែរ ដើម្បីគេចាត់ការទៅតាម បណ្ទឹងដែលមានស្រាប់។
យើងខ្ញុំជាពលរដ្ឋខ្មែរពិតៗ សូមទទួចដល់អ្នកស្នេ
ហាជាតិទាំងអស់ដែលស្រឡាញ់យុត្តិធម៌+សេរី ភាពលិទ្ធិប្រជាធិបតេយ្យពិតប្រាកដ មេត្តារួមគ្នា
ទាញទំលាក់មេគំមនុស្ស និងមេកុម្មុនិស្តអាយ៉ង+
កញ្ជះយួននេះឲ្យចេញពីអំណាចនៅឆ្នាំ២០១៣នេះ
ដោយពឹងផ្អែកច្បាប់អន្តរះជាតិ និងច្បាប់ធម្មជាតិ។

Anonymous said...

ពិតណាស់ ជីវិតយើងម្នាក់ៗមានតម្លៃមិនអាចកាត់
ស្មានបាន បើសិនជាមានមនុស្សណាម្នាក់សុំកាត់
ដៃយើងម្ខាងហើយគេឲ្យមាសប្រាក់យើងដែលអាច
រស់មួយជីវិត តើអ្នកសុខចិត្តឬទេ ? ស្រុកខ្មែរអ្នក
មានអំណាចនិងអាវុធ គេចាត់ទុកជីវិតអ្នកទន់ខ្សោយ
និងប្រជារាស្ត្រស្មើនឹងពងមាន់មួយ ដូចនេះអំពើនេះ
ក្រែងហ៊ុន សែនបានសន្យាជាមួយសម រង្ស៊ីហើយ
ក្នុងកិច្ចចរចាលើកទីមួយថាមិនបង្កហឹង្សាឡើយ ចុះ
ហេតុអីមានការសម្លាប់ទៀត ? សូមប្ដឹងទៅICC ផងទៅ ។

Anonymous said...

នៅពេលជា​មួយគ្នានេះ ខ្ញុំកំពុងតែស្ដាប់ លោក សាន សូវិត និយាយគ្នាជាមួយនឹង លោក នួន សារ៉ាយ បងប្អូនប្រាកដជាបានឮដែរហើយ! ត្រង់នេះ ខ្ញុំយល់ថា៖ ប្រធាន គណៈបក្សសង្គ្រោះជាតិ គួរតែយកចិត្តទុកដាក់ឲ្យបានដល់កម្រិតផង!
ខ្ញុំសុំមាន​សំណួរខ្លះ៖

តើវាមានដែរឬទេ ដែលថាក្នុងប្រព័ន្ធ គណៈបក្ស គេមាន​រាបជារបៀប ដូចជា បើចង់ជួបមេដឹកនាំកំពូល ទាល់តែមានការអនុញ្ញាតិ ទៅតាមលំដាប់លំដោយទើបបាន? បើមានវិញ តើអាចដែរឬទេដែលថា មនុស្សគ្រ័គ្គៗក្នុងប្រព័ន្ធនិមួយៗ របៀបជាឃុំគ្រងមេដឹកនាំកំពូល ឲ្យស្ដាប់តែពួកគ្នាឯង? ខ្ញុំតែឮជារឿយៗ​ថា "បើចង់ជួបផ្ទាល់នឹងអ្នកធំ នុះវាមិនងាយទេហ្អើយ!"
ជឿដែរឬទេដែលថា​ ក្នុងប្រព័ន្ធនិមួយៗគ្មានមនុស្ស
ព្យាយាមកាត់ខ្សែរយៈពីអ្នកដទៃ រវាងអ្នកធំ ហើយទុកយកគុណសម្បត្តិសម្រាប់តែខ្លួនឯង?

លោក នួន សារ៉ាយ ថា "ត្រូវតែ លោក មេ បក្សសង្គ្រោះជាតិស៊ីញ្ញ៉េកុងត្រា ទើបបានជួយទៀត" តើកុងត្រានោះមានអ្វីខ្លះទៅ?

សួរថាកន្លងមក តិចឬច្រើនពួកយើង សុទ្ធតែពឹង ដង្ហើមមនុស្សខូនខ្លះដក បានវាទៅជាអញ្ចឹង?

តើអស់លោកក្នុងប្រព័ន្ធនិមួយៗ គោរពក្រមសីលធ៌ម បក្សប្រាកដប្រជាទេ?
ថែមពីលើនេះទៀត តើ លោក នួន សារ៉ាយ មានដែលឮដែរទេពាក្យថា "អ្នកធំមើលរំលងអ្នកក្រ ស្រវារកតែអ្នកមាន រីឯអ្នក្រវិញតូចទាបវិញ ហ៊ានបានត្រឹមតែប្រាពលូន នឹងទ្រនាប់"
យើងក៏មិនដឹងច្បាស់ថា អ្នកក្រោមបង្គាប់គ្រប់មេដឹកនាំសុទ្ធតែស្មោះ?

យើងបានឃើញហើយ កាលបោះឆ្នោតមុនៗ អស់លោកគ្រ័គ្គៗខ្លះ រត់ប្រសាច ចេញនឹងចូល បក្សនេះបក្សនោះ ដូចតួរល្ខោន! ខ្ញុំយល់ថាកាលណោះ ប្រហែលជាពលរដ្ឋ មិនទាន់ហ៊ានធ្វើម្ចាស់ខ្លួនឯងប៉ុន្មាននូវឡើយ បានពួកអស់លោកទាំងនោះ គិតតែពីលាភសការៈអញ្ចុងទៅ?
បើប្រជាពលរដ្ឋមិនកម្រើក រឿងចាស់នូវតែមាន លោក សម​ រង្ស៊ី នឹង លោក កឹម​ សុខា អត់មានឥទ្ធិពលលើរឿងត្រូវតែធ្វើអ្វី ឬ មិនត្រូវធ្វើអ្វីនោះទេ បើពួកគាត់ត្រូវតែជៀស មិនឲ្យបាត់បង់ជីវិត្តមនុស្សដែលក្លាហានមានតិចនូវឡើយផង! អ្នកណាជួយមិនជួយ អ្នកណាស៊ីញ្ញ៉េមិនស៊ីញ្ញេវាដូចតែគ្នា​ ទេដឹង?

ម្ដងនេះខុសពីមុន៖
ប្រជាពលរដ្ឋហ៊ានស៊ីញ្ញ៉េប្ដិតមេដៃ ប្ដឹង លោក ហ៊ុន​ សែន ហើយក៏ហ៊ានធ្វើម្ចាស់របស់ខ្លួន ពេញលេញថែមទៀត រួចមើលទៅឯធនធានមនុស្សខ្មែរ ក៏ខុសមុនឆ្ងាយមិនតិច!
ខ្មែរឥឡូវនេះអាចជ្រើសរើសយក គោលនយោយបក្សមួយ ហើយអាចឈនទៅធ្វើជាម្ចាស់បក្សមួយនោះទាំងស្រុងបាន ដោយផ្អែកទៅនឹងធនធានរបស់ពួកគាត់
មានន័យថា៖ បើថ្នាក់ដឹកនាំណាម្នាក់ ប្រព្រឹតប្រាស់ចាក់ពីក្រមសីធ៌មបក្ស អ្នករងអាចជំនួសបានគ្រប់ពេល! ហើយបើបុគ្គលតំណាងរាស្ដ្រណាម្នាក់​ ចេញដើរតួរល្ខោនទៀត បុគ្គលនោះក៏មិនអាចនាំយកសន្លឹកឆ្នោត របស់ប្រជាពលរដ្ឋទៅជាមួយខ្លួនបាន ព្រោះប្រជាពលរដ្ឋបានបោះឆ្នោតអោយគោលនយោបាយបក្ស មិនមែនសម្រាប់បុគ្គលណាទាល់តែសោះ!
បើ​ លោក នួន សារ៉ាយ ពិតជាមានគោលដៅដាច់ខាតត្រូវតែជួយខ្មែរមែន លោក ត្រូវតែរកលទ្ធភាពប្រើជំនួយរបស់លោក ទៅពង្រឹងជំហរអ្នកគាំទ្រ គណៈបក្សសង្គ្រោះជាតិ ក្នុងប្រទេស ទើបមានប្រសិទ្ធិភាព?
ធ្វើបដិវត្តន៍ អហ៊ឹង្សា មានតែពឹងលើកម្លាំងប្រជាពលរដ្ឋជាគោល!
"លួចអត់បាន ទិញអត់លក់" ការស្រេកឃ្លាន លោក នួន​ សារ៉ាយ ត្រូវតែជួយហើយ មែនទេ!