Wednesday, October 30, 2013

សង្គម​ស៊ីវិល​ស្នើ​ឲ្យ​មាន​សមាសភាព​ស្ត្រី​ចូល​រួម​ក្នុង​កិច្ច​ចរចា​នយោបាយ


RFA Photo/Mean Riddh
ការ​ចរចា​ដើម្បី​ដោះស្រាយ​ភាព​ចម្រូងចម្រាស​នៅ​ក្រោយ​ការ​បោះ​ឆ្នោត​រវាង​គណបក្ស​នយោបាយ​ធំៗ​ទាង​ពីរ គឺ​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ ក្នុង​ពេល​កន្លង​ទៅ គឺ​ពុំ​ឃើញ​មាន​សមាសភាព​ស្ត្រី​ចូល​រួម​ឡើយ។

ដោយ សុ ជីវី 2013-10-29

ករណី​នេះ​ធ្វើ​អោយ​អង្គការ​មិន​មែន​រដ្ឋាភិបាល​រិះគន់​ថា គណបក្ស​ទាំង​ពីរ​កំពុង​មើល​រំលង​សមត្ថភាព​ស្ត្រី​ដែល​តំណាង​អោយ​ស្ត្រី​ដែល​មាន​ចំនួន​ជាង ៥០​ភាគរយ​នៃ​ប្រជាពលរដ្ឋ​សរុប។

ក្រុម​អង្គការ​មិន​មែន​រដ្ឋាភិបាល​ធ្វើ​ការងារ​លើក​ស្ទួយ​សិទ្ធិ​ស្ត្រី និង​ក្រុម​យុវជន ស្នើ​ឲ្យ​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​​សង្គ្រោះ​ជាតិ បញ្ចូល​សមាសភាព​ស្ត្រី​អោយ​ចូល​រួម​ក្នុង​កិច្ច​ចរចា​កំពូល​ដោះស្រាយ​បញ្ហា​នយោបាយ​នៅ​ថ្ងៃ​ខាង​មុខ ដើម្បី​ជំរុញ​ស្ថានភាព​នៃ​កិច្ច​ចរចា នឹង​អាច​រក​ដំណោះស្រាយ​ឆ្លើយ​តប​នឹង​តម្រូវការ។

សេចក្ដី​ថ្លែងការណ៍​រួម​របស់​អង្គការ​មិន​មែន​រដ្ឋាភិបាល​ចំនួន ៩ និង​ក្រុម​យុវជន កាល​ពី​ថ្ងៃ​ទី​២៨ ខែ​តុលា ឲ្យ​ដឹង​ថា ពុំ​មាន​សមាសភាព​ស្ត្រី​នៅ​ក្នុង​ក្រុម​ចរចា​ជា​សកម្មភាព​ដែល​អាច​ធ្វើ​អោយ​មាន​ផល​ប៉ះពាល់​ដល់​ដំណើរការ​អនុវត្ត​លទ្ធិប្រជាធិបតេយ្យ និង​គោលការណ៍​លើក​កម្ពស់​សមភាព​យេនឌ័រ ដែល​គណបក្ស​នយោបាយ​ទាំង​ពីរ​តែងតែ​ប្រកាស​គាំទ្រ​កន្លង​មក។

នាយិកា​អង្គការ​សីលការ អ្នកស្រី ធីតា ឃិះ មាន​ប្រសាសន៍​បន្ថែម​ថា ក្នុង​ពិភព​លោក​នេះ​គេ​តែង​ចាត់​ទុក​ថា មាន​ភាព​ទន់​ភ្លន់​ក្នុង​ការ​ដោះ​ស្រាយ​បញ្ហា ហេតុ​នេះ​ក្នុង​កិច្ច​ចរចា​រក​សន្តិភាព​ដែល​មាន​សមាសភាព​ស្ត្រី​ចូល​រួម គឺ​អាច​ជួយ​បង្ក​នូវ​បរិយាកាស​យោគ​យល់​គ្នា៖ «ពីព្រោះ​យើង​ដឹង​ហើយ បុរស​កាលណា​គាត់​ចរចា គាត់​ច្រើន​រឹងត្អឹង ហើយ​កាលណា​បាន​ស្ត្រី​ទៅ​គាត់​មាន​ភាព​ទន់​ភ្លន់​ខ្លះ និង​ភាព​រក​ច្រក​ចេញ​ដើម្បី​ដោះស្រាយ​បញ្ហា​ជាប់​គាំង​អោយ​បាន​ទាំង​អស់​គ្នា ល្អ​ទាំង​អស់​គ្នា»។


មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​ប្រជាជន​កម្ពុជា លោក ឈាង វុន មាន​ប្រសាសន៍​ថា ស្ត្រី​មាន​សមត្ថភាព​ពេញលេញ​ដូច​បុរស​ដែរ ក្នុង​ការងារ​ពាក់ព័ន្ធ​នឹង​នយោបាយ និង​ការ​អភិវឌ្ឍ។ ប៉ុន្តែ​លោក​ថា ការ​សម្រេច​ដាក់​សមាសភាព​ស្ត្រី​ក្នុង​កិច្ច​ចរចា​កំពូល​នៅ​ថ្ងៃ​ខាង​មុខ គឺ​អាស្រ័យ​លើ​​ការ​សម្រេច​រួម​របស់​ថ្នាក់​ដឹកនាំ​គណបក្ស​នេះ។

លោក ឈាង វុន៖ «វត្តមាន​ស្ត្រី​ចូល​រួម​ហ្នឹង ជា​ការ​ចាំបាច់ គ្រាន់​តែ​ថា មិន​មែន​ការ​ចរចា។ បើ​ធ្វើ​ការ​សម្រាប់​ការ​អភិវឌ្ឍ​សង្គម​អី​ហ្នឹង គឺ​ចាំ​បាច់​ហើយ។ ប៉ុន្តែ​នេះ​ជា​ការងារ​បក្ស គឺ​បក្ស​ជា​អ្នក​ចាត់​តាំង។បើ​តាម​ខ្ញុំ​យល់ ដំណើរការ​មក​ដល់​នេះ ហើយ​ទៅ​មុខ​ទៀត គឺ​មាន​តែ​សមាសធាតុ​ដដែល ព្រោះ​យើង​និយាយ​មួយ​កំណាត់​ហើយ»។

អគ្គនាយក​ទំនាក់​ទំនង​សាធារណៈ​គណបក្ស​សង្គ្រោះ​ជាតិ អ្នកស្រី មូរ សុខហួរ ឲ្យ​ដឹង​ថា អ្នកស្រី​គាំទ្រ​ចំពោះ​ការ​លើក​ឡើង​របស់​អង្គការ​មិន​មែន​រដ្ឋាភិបាល។ អ្នកស្រី​បញ្ជាក់​ដែរ​ថា ពិត​មែន​ថា​ពុំ​មាន​សមាសធាតុ​ស្ត្រី​ចូល​រួម​កិច្ច​ចរាចរ ប៉ុន្តែ​មាន​ស្ត្រី​ក្នុង​គណៈកម្មការ​អចិន្ត្រៃយ៍​បក្ស​បាន​ចូល​រួម​ផ្ដល់​អនុសាសន៍​ចំពោះ​សំណើ​ដែល​យក​ទៅ​ដាក់​លើ​តុចរចា​នោះ​ដែរ។

ក្នុង​ជំនួប​ចរចា​កំពូល​កាល​​ពី​ថ្ងៃ​​ទី​១៦ និង​ទី​១៧ ខែ​កញ្ញា គណបក្ស​ប្រជាជន​កម្ពុជា​ ដឹក​នាំ​ដោយ​អនុ​ប្រធាន​បក្ស​លោក ហ៊ុន សែន ចំណែក​គណបក្ស​សង្គ្រោះ​ជាតិ ដឹក​នាំ​ដោយ​ប្រធាន​បក្ស គឺ​លោក សម រង្ស៊ី និង​មន្ត្រី​ជាន់​ខ្ពស់​ជា​ច្រើន​រូប​ទៀត ដែល​ពុំ​មាន​សមាសភាព​ជា​ស្ត្រី​ឡើយ។ ក្រុម​អង្គការ​មិន​មែន​រដ្ឋាភិបាល​រំពឹង​ទុក​ថា ស្រ្តី​នឹង​អាច​ចូល​រួម​ក្នុង​តុ​ចរចា គឺ​លើស​ពី​ការ​ពិភាក្សា​សាកសួរ​យោបល់​ក្នុង​គណបក្ស៕

5 comments:

Anonymous said...

Mi Youn KAHOUR.

Anonymous said...

៥៥ យកមិនយក?៥៥ យកមិនយក?៥៥ យកមិនយក?

ទោះជាពួកអាអស់ឯងខំប្រឹងស្រែក ធ្វើមហាតបាតុកម្ម ឬ មហាតបាតុកម្មសូត្រធម៌,,,,, មហាតបាតុកម្មស្មូត្រ, មហាតបាតុកម្មភាវនា, មហាតបាតុកម្មសមាធិ, លុតជង្គុង ក្រាបទូល
ក្រោមល្អងធូលីព្រះបាទ, ប្តឹងទៅតុលាការ ឬ ចង់ប្តឹងទៅអង្គការសហប្រជាជាតិជាមួយការ ដង្ហែស្នាមមេដៃ ឲ្យបែកមេឃ រញ្ជួយផែនដីទៀត
ក៍ផែនដីនេះមិនទាន់ដល់វេនពួកអាអស់ឯងដែរ នៅមានឯកឧត្ដមបណ្ឌិត
ហ៊ុន ម៉ាណែត ហ៊ុន ម៉ានិត ទៀត ។ល។ និង។ល។
ផែនដីនេះមិនអាចមាន ព្រះអាទិត្យពីររះលើផែនដីតែមួយបានឡើយ។
ចេះច្បាប់បោះឆ្នោតទេ? ចេះគណិតសាស្ដ្រទេ? ៥០+១ = ១២៣/២=៦១.៥+១=៦២.៥
លេខចេញយ៉ាងច្បាស់ចាញ់ហើយ មិនព្រមចាញ់ទៀត
ត្រូវចាំណា សមេ្តចបណ្ឌិតអគ្គមហាសេនាបតីតេជោ ហ៊ុន សែន វរ្ម័នទី១ មិនមែនជាមនុស្សលោកទេ សមេ្តចជាព្រះបាទ ហ៊ុន ទៀន ចាប់ជាតិ សមេ្តចជាព្រះបាទធម្មិក សមេ្តចជាព្រះអាទិទេព សមេ្តចជាទេវតារស់មកសង្គ្រោះប្រជាជនកម្ពុជា និងប្រទេសកម្ពុជាឱ្យ សម្បូរសប្បាយ រង់រឿង និងសុខក្សេមក្សាន្ដ!!!

សមេ្តចជាព្រះអាទិត្យតែមួយ រះលើផែនដីនេះ...។
ជយោ! សមេ្តចបណ្ឌិតអគ្គមហាសេនាបតីតេជោ ហ៊ុន សែន វរ្ម័នទី១ ជាទេវតានៃកម្ពុជា!!!


បរាជ័យ! ពួកអាខ្មែរក្បត់ជាតិរត់ចោលស្រុក!

បរាជ័យពួកអាសត្វឆ្កែបរទេស (!!)

បរាជ័យពួកអាកាកសំណល់បាតសង្គម (!!)

ពីអញ

ហ្ការី អ៊ឹង
សមាគមខ្មែរឡុងប៉ិចរដ្ឋកាលីហ្វ័រញ៉ា និងជា
បេក្ខជន ស្ថានកុងស៊ុលខ្មែរប្រចាំឡុងប៉ិចរដ្ឋកាលីហ្វ័រញ៉ា

Anonymous said...

i agree; however, make sure the women themselves are well qalified, educated and outspoken and experienced. don't just pick a housewife and let her do anything she want in gov't. there's a difference there! pick capable, potential, highly educated ladies! and keep educating everybody about the ethical code of conduct in all professional jobs out there. everyone must stick by the code of ethics at jobs and when dealing with each other!

Anonymous said...

make sure the qualified women are highly competent and wise and well spoken. cambodia wants good leaders, not a control freak!

Anonymous said...

ខ្ញុំជូនចំពោះអស់លោក មេដឹកនាំខ្មែរជាទីគោរព!

សូមមេតាក្រឡេកមើល ប្រជាពលរដ្ឋខ្មែរផង បើមុននឹងធ្វើការអភិវឍ្ឍន៍អ្វីៗ៖
លោកឃើញទេ ពេលលោកធ្វើផ្លូវ គ្រប់គ្រងដោយបរទេស បំណុលមិនទាន់សង ផ្លូវក៏ត្រូវរលាយខូចអស់!
ពេលលោកបង្កើតឲ្យមានរោងចក្រ ពលករខ្មែរពុំមានការបច្ចេកទេស ដែលអាចទទួលយកការងារទាំងនោះបាន!
ពេលលោកកាប់ឈើ លោកលក់ទៅឲ្យបរទេស ពុំមានការឆ្នៃប្រឌិត ដែលអាចឲ្យមានការងារ សម្រាប់ពលរដ្ឋខ្មែរ!
ឡោនិសាទ ឧទ្យានជាតិ ដីរ៉ែ ដីសមទាន សម្បត្តិជាតិ ដូចអង្គវត្ត។ល។ សុទ្ធតែគ្រប់គ្រងដោយបរទេស។
អស់លោក គួរតែបណ្ដុះបណ្ដាលពលរដ្ឋរបស់ខ្លួន ហើយអភិវឍ្ឍន៍អ្វីៗដោយប្រើប្រាស់ធនធានមនុស្សខ្មែរទៅតាមសម្រួល មិនមែនធ្វើអ្វីឲ្យខាងតែបានទាំងកំហ៊ុក ហើយអាងដោះសារថា៖ "យកអ្នកបច្ចេកទេសមក ព្រោះមនុស្សខ្មែរពុំមានតាមតម្រូវការ"
សូមមេតាបញ្ឈប់ធ្វើអ្វីៗទាំងបង្ខំ ផលប្រយោជន៍បានទៅបរទេស បំណុលកូនខ្មែរជាអ្នកសងយ៉ាងនេះទៀតទៅ!