Friday, October 25, 2013

ស្ត្រី​ម្នាក់​ដើរ​ពី​ខេត្ត​កំពង់ចាម​ជាមួយ​កូន​បី​នាក់​មក​ចូល​រួម​បាតុកម្ម​របស់​បក្ស​ប្រឆាំង


មនុស្ស​រាប់​ម៉ឺន​នាក់ បាន​ចូល​រួម​មហា​បាតុកម្ម​របស់​គណបក្ស​សង្គ្រោះ​ជាតិ លើក​ទី​៣ ដែល​ចាប់​ផ្ដើម​ធ្វើ​កាល​ថ្ងៃ​ទី​២៣ ខែ​តុលា។ ក្រុម​បាតុករ​ភាគ​ច្រើន បាន​ធ្វើ​ដំណើរ​តាម​មធ្យោបាយ​ផ្សេងៗ មក​ធ្វើ​បាតុកម្ម។ អ្នក​ខ្លះ​ជិះ​ម៉ូតូ អ្នក​ខ្លះ​ជិះ​ឡាន​ផ្ទាល់​ខ្លួន អ្នក​ខ្លះ​ទៀត​រៃ​លុយ​គ្នា​ជួល​ឡាន ជិះ​រ៉ឺម៉ក​កង់​បី​ជាដើម។ ប៉ុន្តែ ស្ត្រី​បាតុករ​ម្នាក់​ជា​អតីត​អ្នក​រស់​នៅ​តំបន់​បុរីកីឡា និង​កូន​បី​នាក់ បាន​ដើរ​រយៈពេល ២៣​ថ្ងៃ ពី​ខេត្ត​កំពង់ចាម មក​ចូល​រួម​បាតុកម្ម​នៅ​ទីលាន​ប្រជាធិបតេយ្យ។

លោកស្រី សៅ ពៅ ពាក់​អាវ​ដៃ​វែង​ពណ៌​ត្រួយ​ចេក​ខ្ចី កំពុង​រាំ​ពត់ពេន​ជាមួយ​ក្រុម​បាតុករ​ដទៃ​ទៀត ពេល​សម្រាក​ថ្ងៃ​ត្រង់ នា​ទីលាន​ប្រជាធិបតេយ្យ កាល​ពី​ថ្ងៃ​ទី​២៤ ខែ​តុលា ឆ្នាំ​២០១៣។ RFA/Vann Vichar

ដោយ វណ្ណ វិចារ 2013-10-24

«ខ្ញុំ​មក​នេះ មិន​មែន​ដើម្បី​ប្រយោជន៍​ខ្ញុំ​ទេ ខ្ញុំ​ធ្វើ​ដើម្បី​ប្រយោជន៍​កូន​ចៅ​ក្រោយៗ​ទៀត» នេះ​សម្ដី​របស់​ស្ត្រី​ជា​បាតុករ ឈ្មោះ សៅ ពៅ ដែល​ដើរ​ពី​ស្រុក​កំពង់សៀម ខេត្ត​កំពង់ចាម មក​ចូល​រួម​បាតុកម្ម​របស់​គណបក្ស​សង្គ្រោះ​ជាតិ។ ស្ត្រី​រូប​នេះ ជា​អតីត​អ្នក​បម្រើ​នៅ​ដំណាក់​ព្រះអង្គម្ចាស់ នរោត្តម ចក្រពង្ស ហើយ​ធ្លាក់​ខ្លួន​មេម៉ាយ បន្ទាប់​ពី​ប្ដី​ទី​១ របស់​គាត់ ត្រូវ​បាន​គេ​បាញ់​សម្លាប់​នៅ​ជិត​រោងកុន​វិមានទិព្វ ក្នុង​ព្រឹត្តិការណ៍​ប្រយុទ្ធ​បង្ហូរ​ឈាម​រវាង​កងទ័ព​របស់ លោក ហ៊ុន សែន និង​កងទ័ព​របស់​គណបក្ស​ហ៊្វុនស៊ិនប៉ិច កាល​ពី​ថ្ងៃ​ទី​៥ និង ៦ កក្កដា ឆ្នាំ​១៩៩៧។

លោកស្រី សៅ ពៅ ជា​អតីត​សកម្មជន​អ្នក​គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា តាំង​ពី​ឆ្នាំ​១៩៩៣ រួច​ក៏​ប្ដូរ​ចិត្ត​ទៅ​គាំទ្រ​បក្ស លោក សម រង្ស៉ី វិញ ព្រោះ​តែ​ខឹង​នឹង​ទាហាន​របស់​បក្ស​ប្រជាជន​កម្ពុជា ដែល​បាញ់​សម្លាប់​ប្ដី​របស់​គាត់។



បន្ទាប់​ពី​ប្ដី​ទី​១ ត្រូវ​គេ​សម្លាប់ គាត់​បាន​យក​ប្ដី​ទី​២ ជា​អ្នក​ធាក់​ស៊ីក្លូ បាន​កូន​បី​នាក់​ទៀត ដោយ​ជួល​ផ្ទះ​គេ​រស់​នៅ​អស់​រយៈពេល​ជាង ១០​ឆ្នាំ នៅ​ម្តុំ​បុរីកីឡា។ ពេល​ដែល​ប្លុក​បុរីកីឡា ត្រូវ​បាន​រដ្ឋាភិបាល​ប្រគល់​ឲ្យ​ក្រុមហ៊ុន ផាន អ៊ីម៉ិច គ្រួសារ​គាត់​ក៏​ត្រូវ​បណ្ដេញ​ចេញ​ពី​ផ្ទះ​សម្បែង និង​ត្រូវ​រស់​នៅ​ក្រោម​ដើម​ឈើ​តាម​ផ្លូវ​សាធារណៈ ហើយ​ប្ដី​ទី​២ របស់​គាត់ ក៏​ស្លាប់​ដោយសារ​ជំងឺ ចោល​គាត់​ទៀត។

នៅ​ឆ្នាំ​២០១១ រូប​គាត់​ក៏​ត្រូវ​ទៅ​រស់​នៅ​តាម​ប្ដី​ទី​៣ នៅ​ឃុំ​តាម៉ៅ ស្រុក​កំពង់សៀម ខេត្ត​កំពង់ចាម ជា​ទី​ដែល​គាត់​ហត់​ទាំង​កាយ នឿយ​ទាំង​ចិត្ត។ លោកស្រី សៅ ពៅ ប្រាប់​ថា គ្រួសារ​គាត់​ត្រូវ​រស់​នៅ​ក្នុង​ខ្ទម​តូច​មួយ ហើយ​ពួក​គាត់​តែង​រង​ការ​គំរាម​កំហែង​ពី​សំណាក់​អាជ្ញាធរ​មូលដ្ឋាន​របស់​បក្ស​កាន់​អំណាច ព្រោះ​តែ​គេ​ដឹង​ថា គាត់​គាំទ្រ​បក្ស​ប្រឆាំង។ លោកស្រី​គិត​ថា បើ​បណ្តោយ​ឲ្យ​គណបក្ស​ប្រជាជន​កម្ពុជា ដឹក​នាំ​ប្រទេស​ម្នាក់​ឯង​ត​ទៅ​ទៀត កូនៗ​របស់​គាត់​នឹង​មាន​វាសនា​មិន​ខុស​ពី​គាត់​ទេ។ កូន​ប្រុស​នឹង​អាច​ចាក​ចោល​ស្រុក ទៅ​ធ្វើ​កម្មករ ហើយ​វាសនា​កូន​ស្រី​ក៏​មិន​ច្បាស់​លាស់​ដែរ ព្រោះ​ថា​សង្គម​ពុក​រលួយ ប្រកាន់​បក្ខពួក អ្នក​ក្រ​គ្មាន​លុយ​គ្មាន​ឱកាស។ លោកស្រី​បញ្ជាក់​ថា ព្រោះ​តែ​ចង់​ផ្លាស់​ប្ដូរ រូប​គាត់​សុខ​ចិត្ត​ដើរ​ពី​ខេត្ត​កំពង់ចាម ដើម្បី​ធ្វើ​បាតុកម្ម។

ក្នុង​វ័យ ៤៧​ឆ្នាំ លោកស្រី សៅ ពៅ មាន​មាឌ​ស្គម មុខ​ស្រួច ពាក់​វ៉ែនតា​ពណ៌​ខ្មៅ ពាក់​មួក​គណបក្ស​សង្គ្រោះ​ជាតិ អាវ​ដៃ​វែង​ពណ៌​ត្រួយ​ចេក​ខ្ចី ដែល​មាន​បិទ​ស្លាក​ថា ដូរ។ នៅ​កណ្ដាល​ថ្ងៃ​ក្តៅ​ហែង មុខ​វេទិកា​របស់​គណបក្ស​សង្គ្រោះ​ជាតិ លោកស្រី សៅ ពៅ បាន​រាំ​ពត់ពេន​ខ្លួន​ជាមួយ​បាតុករ​ជាច្រើន​នាក់​ទៀត តាម​ចង្វាក់​ភ្លេង​របស់​ក្រុម​តន្ត្រី​បក្ស​ប្រឆាំង ដែល​ប្រគំ​បទ​កន្ទ្រឹម​កំដរ​បាតុករ​សម្រាក​ថ្ងៃ​ត្រង់។ រាំ​ទាំង​មុខ​ស្ងួត បាន​ពីរ​បទ ស្ត្រី​បាតុករ សៅ ពៅ បាន​ស្ទុះ​ទៅ​រក​ស្តង់​ដែល​មាន​កូន​ស្រី​តូច​នៅ​ចាំ​ទី​នោះ។

លោកស្រី​រំលឹក​ថា ពេល​ចេញ​ពី​កំពង់ចាម ជាមួយ​កូន​បី​នាក់ រូប​គាត់​មាន​លុយ​ក្នុង​ខ្លួន ៧​ពាន់​រៀល ចាន​៤ ស្លាបព្រា​៤ ឆ្នាំង​២ និង​អង្ករ ៥​គីឡូ ព្រម​ទាំង​មុង​ភួយ​មួយ​សម្រាប់។ រូប​គាត់​ព​កូន​ស្រី​ពៅ​អាយុ ៦​ឆ្នាំ កូន​ប្រុស​អាយុ ១៣​ឆ្នាំ ជា​អ្នក​លី​មុង​ភួយ និង​កន្ទេល ហើយ​រើស​អេតចាយ​ទុក​លក់​យក​ទិញ​ម្ហូប​តាម​ផ្លូវ កូន​ប្រុស​អាយុ ១០​ឆ្នាំ ជា​អ្នក​ទូល​អង្ករ។ ស្ត្រី​រូប​នេះ បញ្ជាក់​ថា គាត់​ធ្លាប់​សុំ​ឡាន​គេ​ជិះ​មក​ភ្នំពេញ ដែរ តែ​គេ​មិន​ឲ្យ​ជិះ​ទេ ព្រោះ​តែ​គាត់​មិន​មាន​លុយ។

នៅ​ខេត្ត​កំពង់ចាម គណបក្ស​សង្គ្រោះ​ជាតិ ឈ្នះ​ឆ្នោត ដោយ​ទទួល​បាន​អាសនៈ​សភា​ចំនួន ១០​កៅអី ទល់​នឹង​គណបក្ស​កាន់​អំណាច​ដែល​ឈ្នះ​ឆ្នោត ៨​កៅអី បើ​ទោះ​បី​ជា​ថ្នាក់​ដឹក​នាំ​ធំៗ​របស់​គណបក្ស​សង្គ្រោះ​ជាតិ បាន​ឈរ​ជា​អ្នក​តំណាង​រាស្ត្រ​នៅ​ខេត្ត​នេះ​ដែរ​ក៏ដោយ។

អង្គុយ​មើល​អ្នក​កាសែត​សម្ភាស លោកស្រី សៅ ពៅ តាំង​ពី​ចាប់​ផ្ដើម​នោះ បាតុករ​ម្នាក់ ឈ្មោះ សុក មាស ដែល​រស់​នៅ​ស្រុក​កំពង់សៀម ខេត្ត​កំពង់ចាម ឲ្យ​ដឹង​ថា ពួក​គាត់​មិន​ចូល​ចិត្ត​គណបក្ស​ប្រជាជន​កម្ពុជា ដោយសារ​តែ​បញ្ហា​រំលោភ​បំពាន​ដីធ្លី និង​អន្តោប្រវេសន៍​វៀតណាម ខុស​ច្បាប់។ លោក​បញ្ជាក់​ថា រូប​គាត់​ពិត​ជា​មាន​ការ​ភ្ញាក់​ផ្អើល​ខ្លាំង​ណាស់ នៅ​ពេល​ដែល​បាន​ដឹង​ថា មាន​អ្នក​ស្រុក​របស់​គាត់​ដើរ​មក​ធ្វើ​បាតុកម្ម​តាំង​ពី​កំពង់ចាម ដល់​ភ្នំពេញ ហើយ​ទង្វើ​នេះ​ពិត​ជា​មិន​សរសើរ​មិន​បាន​ទេ។

ទាក់ទង​នឹង​បញ្ហា​នេះ ប្រធាន​កម្មវិធី​សិទ្ធិ​ការងារ​របស់​មជ្ឈមណ្ឌល​ច្បាប់​សម្រាប់​សហគមន៍ លោក មឿន តុលា ដែល​តាម​ដាន​កិច្ច​សម្ភាសន៍​របស់​ស្ត្រី សៅ ពៅ និង​អ្នក​កាសែត​នោះ យល់​ថា ករណី​ស្ត្រី​ដើរ​ថ្មើរ​ជើង​មក​ធ្វើ​បាតុកម្ម​នេះ ជា​ករណី​ត្រូវ​តែ​សិក្សា។ លោក​បន្ត​ថា ស្ត្រី​រូប​នេះ​រងគ្រោះ​ដោយសារ​បញ្ហា​គ្រួសារ​ផង និង​ដោយសារ​ប្រព័ន្ធ​គ្រប់គ្រង​រដ្ឋ ដែល​បង្ក​ផល​លំបាក​សម្រាប់​ពលរដ្ឋ​ទូទៅ​ផង។ លោក​យល់​ថា រឿងរ៉ាវ​របស់​ស្ត្រី​រើស​អេតចាយ​រូប​នេះ ពិត​ជា​គួរ​ឲ្យ​អាណិត ប៉ុន្តែ​រឿង​នេះ​អាច​ជា​គំរូ​សម្រាប់​ពលរដ្ឋ​ទូទៅ​យក​ទៅ​ត្រិះរិះ​ពិចារណា។

នៅ​ល្ងាច​ថ្ងៃ​ទី​២៤ ខែ​តុលា កូន​ប្រុស​ទាំង​ពីរ​របស់​ស្ត្រី សៅ ពៅ មិន​ទំនេរ​ឡើយ។ ពួក​គេ​ដើរ​រើស​ដប​ទឹក​សុទ្ធ ដើម្បី​ប្រមូល​ទុក​លក់​យក​លុយ​ធ្វើ​សោហ៊ុយ​ជិះ​ឡាន​ត្រឡប់​ទៅ​កំពង់ចាម វិញ។ ចំណែក​លោកស្រី សៅ ពៅ និង​កូន​ស្រី​អាយុ ៦​ឆ្នាំ​វិញ ឈរ​ចាំ​ទះ​ដៃ​ស្រែក​ហ៊ោកញ្ជ្រៀវ​តាម​សំឡេង​ក្រុម​បាតុករ​ដទៃ​ទៀត ដែល​ឡើង​ថ្លែង​ពី​បញ្ហា​នានា​នៅ​ចំពោះ​មុខ​មេ​ដឹក​នាំ​បក្ស​ប្រឆាំង។ ពេល​ឃើញ លោក កឹម សុខា និង លោក សម រង្ស៉ី ឡើង​និយាយ​ទៅ​កាន់​ក្រុម​បាតុករ លោកស្រី សៅ ពៅ ញញឹម​បិទ​មាត់​មិន​ជិត​ឡើយ។

ស្ត្រី​បាតុករ​រូប​នេះ បញ្ជាក់​ថា រូប​គាត់​ពេញ​ចិត្ត​មេ​ដឹក​នាំ​បក្ស​ប្រឆាំង ដោយសារ​បាត​ដៃ​បុគ្គល​ទាំង​ពីរ​មិន​ប្រឡាក់​ឈាម​ខ្មែរ។ ហើយ​មេ​បក្ស​ប្រឆាំង​ល្បី​ខាង​ស្អាតស្អំ មិន​ពុក​រលួយ។ លោកស្រី​បន្ថែម​ថា ពេល​ចប់​បាតុកម្ម បើ​លក់​ដប​ទឹក​មិន​បាន​គ្រប់​លុយ​ជិះ​ឡាន​ទៅ​ផ្ទះ​វិញ​ទេ​នោះ រូប​គាត់​នឹង​សុំ​ឡាន​បាតុករ​ផ្សេង​ទៀត​ជិះ​ត្រឡប់​ទៅ​ផ្ទះ​វិញ។ តែ​គាត់​នឹង​មក​ទីលាន​ប្រជាធិបតេយ្យ​នៅ​លើក​ក្រោយៗ​ទៀត បើ​សិន​ណា​បក្ស​ប្រឆាំង​នៅ​តែ​ធ្វើ​បាតុកម្ម​នោះ៕

8 comments:

Anonymous said...

Khmer should wake up, she is one of the best, real nationalist. Help her.

Anonymous said...

Rainsy leaded the poor khmer to no where, it's break my heart.

Anonymous said...

Rainsy leaded the poor khmer to no where, it's break my heart.

2:35 PM,

If you heart is so fragile and easy to break, why don't you have a good rest from repeating and reposting your comment. Just save your little energy and wait and see the outcome of the non violence demo.

Anonymous said...

ឈុតឆាកមហាបាតុកម្មយួនកំពុងតែបោកប្រាស់ខ្មែរ
ប្រជាភិថុតយ៉ាងយូរ​បន្លំសង្រ្កោះអាយួនកុម្មុយនិស្ត ដើរចូលអន្ទាក់របស់ អាយួនយៀកកុង
ហ៊ុនសែន,សម រាង្ស៊ី ,កឹម សុខា
ច្រៀងរាំម៉ាពិរោះ។

ខ្មែរអ្នកស្រុកនាំគ្នា លក់មាន់លក់ទាមកបង្ខំចិត្ត
អង្គយអត់បាយក្រហាយទឹក ស្តាប់ចម្រៀងឆ្កួតៗ
​មិនគ្រប់ទឹករបស់យួន CNRP។

Anonymous said...


Hun Sen and CPP is the gangster. When CNRP use none violent to dealing with this gangster is not going to work at all.

To all Khmer people use people power to do just like Libyan did to Dictator Gaddafi.

Anonymous said...

ទោះជាពួកអាអស់ឯងខំប្រឹងស្រែក ធ្វើមហាតបាតុកម្ម ឬ មហាតបាតុកម្មសូត្រធម៌,,,,, មហាតបាតុកម្មស្មូត្រ, មហាតបាតុកម្មភាវនា, មហាតបាតុកម្មសមាធិ, លុតជង្គុង ក្រាបទូល
ក្រោមល្អងធូលីព្រះបាទ, ប្តឹងទៅតុលាការ ឬ ចង់ប្តឹងទៅអង្គការសហប្រជាជាតិជាមួយស្នាមមេដៃ ឲ្យបែកមេឃ រញ្ជួយផែនដីទៀត
ក៍ផែនដីនេះមិនទាន់ដល់វេនពួកអាអស់ឯងដែរ នៅមានឯកឧត្ដមបណ្ឌិត
ហ៊ុន ម៉ាណែត ហ៊ុន ម៉ានិត ទៀត ។ល។ និង។ល។
ផែនដីនេះមិនអាចមាន ព្រះអាទិត្យពីររះលើផែនដីតែមួយបានឡើយ។
ចេះច្បាប់បោះឆ្នោតទេ? ចេះគណិតសាស្ដ្រទេ? ៥០+១ = ១២៣/២=៦១.៥+១=៦២.៥
លេខចេញយ៉ាងច្បាស់ចាញ់ហើយ មិនព្រមចាញ់ទៀត
ត្រូវចាំណា សមេ្តចបណ្ឌិតអគ្គមហាសេនាបតីតេជោ ហ៊ុន សែន វរ្ម័នទី១ មិនមែនជាមនុស្សលោកទេ សមេ្តចជាព្រះបាទ ហ៊ុន ទៀន ចាប់ជាតិ សមេ្តចជាព្រះបាទធម្មិក សមេ្តចជាព្រះអាទិទេព សមេ្តចជាទេវតារស់មកសង្គ្រោះប្រជាជនកម្ពុជា និងប្រទេសកម្ពុជាឱ្យ សម្បូរសប្បាយ រង់រឿង និងសុខក្សេមក្សាន្ដ!!!

សមេ្តចជាព្រះអាទិត្យតែមួយ រះលើផែនដីនេះ...។
ជយោ! សមេ្តចបណ្ឌិតអគ្គមហាសេនាបតីតេជោ ហ៊ុន សែន វរ្ម័នទី១ ជាទេវតានៃកម្ពុជា!!!

Anonymous said...

ល្ខោនសំដែងអាចមានជាឈុតឆាក ល្ខោនជីវិត្តក៏ត្រូវតែមានឈុតឆាកឲ្យបន្តររស់មានន័យ៖
បើគេកាន់តែបំបិតសិទ្ធសេរីភាព យើងក៏មិនត្រូវសំកុកយំទ្រជ័យជំនះរបស់គេដែរ! ត្រូវតែតបទៅវិញនូវភាពក្លាហានទាមទារកយុត្តិធម៌ឲ្យខ្លួនឯង ហើយសប្បាយរីករាយចេញមកពីមោតនៈភាពនៃថ្វីដៃររបស់យើង!
បើយើងមិន​ងើបឈរតស៊ូរប្រឆាំងនឹងរបបផ្ដាច់ការណ៍ទេគ្មាននណា៎ប្រគល់សិទ្ធសេរីភាពឲ្យយើងដោយងាយៗទេ ព្រោះឥពួកគេមិនចេះស្កប់ស្កល់ យកតែប្រយោជន៍ពីរាស្ដ្រ ទៅស៊ីស្រួលដេកស្រួលតកូនចៅតែគ្នាវាហ្នឹង!
បើយើងរស់គ្មានន័យដូច្នេះ គង់តែមានថ្ងៃស្លាប់គ្មានន័យដូចតែគ្នា ណ្ហើយចុះយើងតស៊ូរឲ្យជីវិត្តន័យ យកជ័យជុំនះលើភាពអយុត្តិធម៌ដល់ទីបំផុត!

Anonymous said...

អាបាតុកម្ម (លេខ៧) ល្ខោនសង្រ្កោះយួន
-រៀបចំដោយ អាយួនហ៊ុន សែន

សមាសភាពអ្នកសំដែង ម៉ាហាបាតុកម្មក្លែងក្លាយ

-អាឆ្កែយួនកន្ទុយខ្វៀន សម រង្សី
-អាយួនឡេមឡឺម គឹម សុខា
-អង្គរក្សយួន ហេកហក ឆ្វេង​ស្តាំ
______________________________
-ពលរដ្ឋខ្មែរ
សំដែងតូជាអ្នករងកម្ម !!!

* រូបំ-ទុក្ខំ-អនិច្ចំ-អនត្តា
រងកម្មតែ(៣ថ្ងៃគត់)ក៏ដាច់ខ្យល់ ស្លាប់តៃហោង.
ត-ម៉ង!