លោក ជា មុនី មេដឹកនាំសហជីពសេរីកម្មករកម្ពុជា RFI/Channa Siv |
សហជីពសេរីកម្មករ របស់លោក ជាមុនីបានចេញសេចក្តីអំពាវនាវមួយទៅកាន់មេដឹកនាំសហជីពនិងកម្មករតាមបណ្តារោងចក្រ សហគ្រាសទាំងអស់ឲ្យធ្វើកូដកម្មមិនធ្វើការនៅថ្ងៃទី២២ និងថ្ងៃទី២៣ ខែតុលាសប្តាហ៍ក្រោយនេះ។ កូដកម្មនេះត្រូវគេពន្យល់ថាដើម្បីទាមទារ ផលប្រយោជន៍កម្មករនិងសហជីព។ ប៉ុន្តែ វាបានកើតឡើងចំពេលដែលគណបក្សសង្គ្រោះជាតិធ្វើមហាបាតុកម្មដែរ។
សហជីពសេរីកម្មករដែលមានទំនោទៅរកគណបក្សប្រឆាំងបានអំពាវនាវឲ្យសហជីពកម្មកររោងចក្រផ្អាកការងាររយៈពេលពីរថ្ងៃគឺនៅថ្ងៃទី ២២ និង ២៣ តុលាខាងមុខនេះដើមធ្វើកូដកម្ម។ គឺជាកូដកម្មដែលសហជីពនេះពន្យល់ថា ដើម្បីទាមទារឲ្យតុលាការដោះលែងបុគ្គលិកសហជីពនិងកម្មកររោងចក្រសាប្រ៊ីណាទាំង ៨ នាក់ ដែលតុលាការឃុំខ្លួនអស់រយៈពេលជាង ៤ ខែមកហើយ។ កូដកម្មនេះក៏ដើម្បីទាមទារដំឡើងប្រាក់ឈ្នួលឲ្យដល់ចំនួន១៥០ ដុល្លារអាមេរិកក្នុងមួយខែផងដែរ។
ក្នុងសេចក្តីអំពាវនាវ ដែលត្រូវបានគេចែកផ្សាយនៅថ្ងៃទី១៩ តុលានេះ លោក ជា មុនី ប្រធានសហជីពសេរីកម្មករ បានគូសបញ្ជាក់ថា ការធ្វើកូដកម្មនេះគឺដើម្បីប្រាប់ទៅបណ្តារោងចក្រ សហគ្រាសទាំងអស់ថា កម្មករ កម្មការិនី ត្រូវការប្រាក់ឈ្នួល អប្បបរមាចំនួន ៦០ ម៉ឺនរៀល ឬ ១៥០ ដុល្លារអាមេរិក ក្នុងមួយខែដើម្បីទ្រទ្រង់ជីវភាព និងសុខភាពរបស់ខ្លួន។ ម្យ៉ាងទៀត វាក៏ជាការទាមទាររកយុត្តិធម៌ ជូនកម្មករផងដែរ។
សេចក្តីអំពាវនាវនេះមិនបានចងភ្ជាប់ទៅនឹងបញ្ហានយោបាយទេ ប៉ុន្តែ ការអំពាវនាវឲ្យមានកូដកម្មកម្មករនេះបានកើតឡើងចំពេលដែលគណបក្សសង្គ្រោះជាតិធ្វើមហាបាតុកម្មដែរនៅថ្ងៃទី២៣តុលាខាងមុខនេះ។ លោក កឹម សុខា ប្រធានស្តីទីគណបក្សសង្គ្រោះជាតិបានប្រាប់វិទ្យុបារាំងអន្តរជាតិថា បាតុកម្មនេះនឹងធ្វើឡើងរយៈពេល៣ថ្ងៃយ៉ាងតិចគឺធ្វើរហូតដល់ការទាមទាររបស់ខ្លួនបានសម្រេច។ គណបក្សសង្គ្រោះជាតិនៅតែទាមទារឲ្យមានការស៊ើបអង្កេតភាពមិនប្រក្រតីនៃការបោះឆ្នោត និងឲ្យមានតុល្យភាពអំណាចនៅក្នុងរដ្ឋសភា។
សូមបញ្ជាក់ថា គណបក្សសង្គ្រោះជាតិបានធ្វើមហាបាតុកម្មពីរលើករួចមកហើយចាប់តាំងពីរក្រោយការបោះឆ្នោតសភាអាណត្តិទី៥មក។ កាលពីបាតុកម្មលើកមុនៗ មេដឹកនាំសហជីពដែលមានទំនោរទៅរកបក្សប្រឆាំង ដូចជាសហជីពសេរីកម្មកររបស់លោក ជាមុនី និងសហភាពសហជីពរបស់លោក រ៉ុង ឈុន ជាដើមធ្លាប់បានអំពាវនាវជាចំហឲ្យសមាជិករបស់ខ្លួនចូលរួមមហាបាតុកម្មរបស់គណបក្សសង្គ្រោះជាតិតែម្តង៕
11 comments:
មិនគួរធ្វេីទេដឹង ពីព្រោះអាចកាត់បន្ថយចំនួនបាតុកររបស់គណបក្ស
សង្គ្រោះជាតិ !
ដោយគោរពរាប់អាន,
លី ឌៀប
Mr. Chea Mony,
You have done a very good job. Please accept the respect from us.
One thing to recon with is that the Muslims have succeeded in getting the entire world to change their way of life after the 9-11. Don't you all agree? So here I am, Jendhamuni!!!
Hate me or love me, Jendhamuni!!!
One thing to recon with is that the Muslims have succeeded in getting the entire world to change their way of life after the 9-11. Don't you all agree? So here I am, Jendhamuni!!!
Hate me or love me, Jendhamuni!!!
p.s. You can delete this comment, but it will appear somewhere else on this blog with the same content
Heng Soy's spirit!!!
Smart move on the part of Mr.Chea Mony!
There would not be any better time!
Coordinated protests for the common cause and benefit must happen at the same time with solidarity or unbreakable unity to bring the Hun Sen's illegal government to its knees.
If enough people are willing to go to jails, the CPP will have problems not knowing where to put them. How are you going to put at least 50% of the population in jails?
Bystanders, jump in and join the great protest for yourselves, your families, children and last but not least your homes, which is your country and identity!
Pissed Off
Okay 'Kayla' aka 'School of Vice',
Why do you keep deleting those comments you don't like? What are you up to?
Jendha,
look at this; it is very sad.
https://www.facebook.com/photo.php?fbid=1397749750460217&set=p.1397749750460217&type=1&theater
https://www.facebook.com/photo.php?fbid=194822384038418&set=a.154682628052394.1073741828.154681158052541&type=1&theater
Youn fish in khmer water:
https://www.facebook.com/photo.php?v=568524576564200&set=vb.231696070306271&type=2&theater
Jendha,
what do you think that sam rainsy said that we will win next term:
https://www.facebook.com/photo.php?v=1379454745626662&set=vb.305117772943685&type=2&theater
Jendhamuni,
This is a good one, You need to post this.
https://fr-ca.facebook.com/photo.php?v=10201702224311658&set=vb.1661663931&type=2&theater
Dear 10:21 AM,
Thank you so much!
~Jendhamuni
Post a Comment