Saturday, October 19, 2013

សហ​ជីពសេរី​កម្មករ​ប្រកាស​ធ្វើកូដ​កម្មចំ​ពេល​បក្ស​ប្រឆាំង​ធ្វើ​បាតុ​កម្ម​


លោក​ ជា មុនី មេដឹកនាំ​សហជីពសេរីកម្មករកម្ពុជា
RFI/Channa Siv
អត្ថបទចុះ​ផ្សាយ​នៅ​ថ្ងៃ សៅរ៍ 19 តុលា 2013 ដោយ ប៉ែន បូណា rfi

សហជីព​សេរី​កម្មករ របស់លោក ជា​មុនីបានចេញ​សេចក្តីអំពាវនាវ​មួយ​ទៅកាន់​មេដឹកនាំ​សហជីពនិង​កម្មករ​តាម​បណ្តា​រោងចក្រ សហគ្រាស​ទាំងអស់​ឲ្យ​ធ្វើ​កូដកម្ម​មិន​ធ្វើការ​នៅ​ថ្ងៃទី២២ និង​ថ្ងៃទី២៣ ខែតុលាសប្តាហ៍​ក្រោយនេះ។ កូដកម្ម​នេះ​ត្រូវគេ​ពន្យល់ថា​ដើម្បី​ទាមទារ ផលប្រយោជន៍​កម្មករ​និង​សហជីព។ ប៉ុន្តែ វា​បាន​កើតឡើង​ចំ​ពេលដែល​គណបក្ស​សង្គ្រោះ​ជាតិ​ធ្វើ​មហា​បាតុកម្ម​ដែរ។

សហជីព​សេរី​កម្មករ​ដែលមាន​ទំនោ​ទៅរក​គណបក្សប្រឆាំង​បាន​អំពាវនាវ​ឲ្យ​សហជីព​កម្មករ​រោងចក្រ​ផ្អាក​ការងារ​រយៈពេល​ពីរ​ថ្ងៃ​គឺ​នៅ​ថ្ងៃទី ២២ និង ២៣ តុលា​ខាងមុខនេះ​ដើម​ធ្វើ​កូដកម្ម​។​ គឺជា​កូដកម្ម​ដែល​សហជីព​នេះ​ពន្យល់ថា ដើម្បី​ទាមទារ​ឲ្យ​តុលាការ​ដោះលែង​បុគ្គលិក​សហជីព​និង​កម្មករ​រោងចក្រ​សា​ប្រ៊ី​ណា​ទាំង ៨ នាក់ ដែល​តុលាការ​ឃុំខ្លួន​អស់​រយៈពេល​ជាង ៤ ខែ​មកហើយ។ កូដកម្ម​នេះ​ក៏​ដើម្បី​ទាមទារ​ដំឡើង​ប្រាក់​ឈ្នួល​ឲ្យ​ដល់​ចំនួន១៥០ ដុល្លារ​អាមេរិក​ក្នុង​មួយខែ​ផងដែរ។

ក្នុង​សេចក្តីអំពាវនាវ ដែល​ត្រូវបាន​គេ​ចែក​ផ្សាយ​នៅ​ថ្ងៃទី១៩ តុលា​នេះ លោក ជា មុនី ប្រធាន​សហជីព​សេរី​កម្មករ បាន​គូសបញ្ជាក់ថា ការធ្វើ​កូដកម្ម​នេះ​គឺ​ដើម្បី​ប្រាប់​ទៅ​បណ្តា​រោងចក្រ សហគ្រាស​ទាំងអស់​ថា កម្មករ កម្មការិនី ត្រូវការ​ប្រាក់​ឈ្នួល អប្បបរមាចំនួន ៦០ ម៉ឺន​រៀល ឬ ១៥០ ដុល្លារ​អាមេរិក ក្នុង​មួយខែ​ដើម្បី​ទ្រទ្រង់​ជីវភាព និង​សុខភាព​របស់ខ្លួន។  ម្យ៉ាងទៀត វា​ក៏​ជាការ​ទាមទារ​រក​យុត្តិធម៌ ជូន​កម្មករ​ផងដែរ។

សេចក្តីអំពាវនាវ​នេះ​មិនបាន​ចងភ្ជាប់​ទៅនឹង​បញ្ហានយោបាយ​ទេ ប៉ុន្តែ ការអំពាវនាវ​ឲ្យ​មាន​កូដកម្ម​កម្មករ​នេះ​បានកើត​ឡើង​ចំ​ពេលដែល​គណបក្ស​សង្គ្រោះ​ជាតិ​ធ្វើ​មហា​បាតុកម្ម​ដែរ​នៅ​ថ្ងៃទី២៣តុលា​ខាងមុខនេះ។ លោក កឹម សុខា ប្រធានស្តីទី​គណបក្ស​ស​ង្គ្រោះ​ជាតិ​បាន​ប្រាប់​វិទ្យុ​បារាំង​អន្តរជាតិ​ថា បាតុកម្ម​នេះ​នឹង​ធ្វើឡើង​រយៈពេល៣ថ្ងៃ​យ៉ាងតិច​គឺ​ធ្វើ​រហូតដល់​ការទាមទារ​របស់ខ្លួន​បានសម្រេច។ គណបក្ស​សង្គ្រោះ​ជាតិ​នៅតែ​ទាមទារ​ឲ្យ​មានការ​ស៊ើបអង្កេត​ភាពមិនប្រក្រតី​នៃ​ការបោះឆ្នោត និង​ឲ្យ​មាន​តុល្យភាព​អំណាច​នៅក្នុង​រដ្ឋសភា។


សូមបញ្ជាក់ថា គណបក្ស​សង្គ្រោះ​ជាតិ​បានធ្វើ​មហា​បាតុកម្ម​ពីរលើក​រួចមកហើយ​ចាប់តាំងពីរ​ក្រោយ​ការបោះឆ្នោត​សភា​អាណត្តិ​ទី៥មក។ កាលពី​បាតុកម្ម​លើកមុនៗ មេដឹកនាំ​សហជីព​ដែលមាន​ទំនោរ​ទៅរក​បក្សប្រឆាំង ដូចជា​សហជីព​សេរី​កម្មករ​របស់លោក ជា​មុនី និង​សហភាព​សហជីព​របស់​លោក រ៉ុង ឈុន ជាដើម​ធ្លាប់បាន​អំពាវនាវ​ជា​ចំហ​ឲ្យ​សមាជិក​របស់ខ្លួន​ចូលរួម​មហា​បាតុកម្ម​របស់​គណបក្ស​សង្គ្រោះ​ជាតិ​តែម្តង៕

11 comments:

Anonymous said...

មិនគួរធ្វេីទេដឹង ពីព្រោះអាចកាត់បន្ថយចំនួនបាតុកររបស់គណបក្ស
សង្គ្រោះជាតិ !
ដោយគោរពរាប់អាន,
លី ឌៀប

Anonymous said...

Mr. Chea Mony,
You have done a very good job. Please accept the respect from us.

Anonymous said...


One thing to recon with is that the Muslims have succeeded in getting the entire world to change their way of life after the 9-11. Don't you all agree? So here I am, Jendhamuni!!!

Hate me or love me, Jendhamuni!!!

Anonymous said...


One thing to recon with is that the Muslims have succeeded in getting the entire world to change their way of life after the 9-11. Don't you all agree? So here I am, Jendhamuni!!!

Hate me or love me, Jendhamuni!!!

p.s. You can delete this comment, but it will appear somewhere else on this blog with the same content

Heng Soy's spirit!!!

Anonymous said...

Smart move on the part of Mr.Chea Mony!

There would not be any better time!

Coordinated protests for the common cause and benefit must happen at the same time with solidarity or unbreakable unity to bring the Hun Sen's illegal government to its knees.

If enough people are willing to go to jails, the CPP will have problems not knowing where to put them. How are you going to put at least 50% of the population in jails?

Bystanders, jump in and join the great protest for yourselves, your families, children and last but not least your homes, which is your country and identity!

Pissed Off

Anonymous said...

Okay 'Kayla' aka 'School of Vice',

Why do you keep deleting those comments you don't like? What are you up to?

Anonymous said...

Jendha,

look at this; it is very sad.
https://www.facebook.com/photo.php?fbid=1397749750460217&set=p.1397749750460217&type=1&theater


https://www.facebook.com/photo.php?fbid=194822384038418&set=a.154682628052394.1073741828.154681158052541&type=1&theater

Anonymous said...

Youn fish in khmer water:

https://www.facebook.com/photo.php?v=568524576564200&set=vb.231696070306271&type=2&theater

Anonymous said...

Jendha,
what do you think that sam rainsy said that we will win next term:

https://www.facebook.com/photo.php?v=1379454745626662&set=vb.305117772943685&type=2&theater

Anonymous said...

Jendhamuni,
This is a good one, You need to post this.
https://fr-ca.facebook.com/photo.php?v=10201702224311658&set=vb.1661663931&type=2&theater

Jendhamuni said...


Dear 10:21 AM,

Thank you so much!
~Jendhamuni