Wednesday, October 09, 2013

មេ​បក្ស​ប្រឆាំង ទៅ​រក​ការ​គាំទ្រ​ពី អន្តរជាតិ


បើ​ទោះ​ជា​កាល​បរិច្ឆេទ​មិន​ទាន់​បាន​កំណត់​នៅ​ឡើយ អាជីវករ​នៅ​តាម​ផ្សារ​មួយ​ចំនួន ក្នុង​រាជធានី ភ្នំពេញ បាន​ថ្លែង​កាល​ពី​ម្សិលមិញ​ថា ពួក​គេ​នឹង​ឈប់​លក់​ភ្លាម នៅ​ពេល​មាន​សំណើ​ពី​បក្ស​សង្គ្រោះ​ជាតិ​។ ឌឿន លុន អាជីវករ​នៅ​ផ្សារ អូរឫស្សី បាន​ថ្លែង​ថា៖ «ខ្ញុំ​អាច​នឹង​បិទ​តូប​របស់​ខ្ញុំ។ វា​មិន​បញ្ហា​ទេ​បើ​ទោះ​ជា​ច្រើន​ថ្ងៃ​ឬ​ច្រើន​ខែ​ក៏​ដោយ ប្រសិន​បើ​យើង​គិត​តែ​អំពី​ការ​លក់ តើ​ប្រទេស​របស់​យើង​នឹង​ក្លាយ​ទៅ​ជា​អ្វី?»។

លោក​សម រង្ស៊ី​នៅ​ទី​លាន​ប្រជា​ធិប​តេយ្យ​​
ពី​ថ្ងៃ​អា​ទិ​​ត្យ​។ រូបថត ម៉េង​ស្រ៊ុន

វង្ស សុខេង មាស សុខជា និង Kevin Ponniah ភ្នំពេញ ប៉ុស្តិ៍ Wednesday, 09 October 2013

ភ្នំពេញៈ លោក សម រង្ស៊ី ប្រធាន​គណបក្ស សង្គ្រោះ​ជាតិ កាល​ពី​ថ្ងៃ ចន្ទ បាន​ចាក​ចេញ​ពី​ប្រទេស សម្រាប់​ដំណើរ​រយៈ​ពេល​ពីរ​សប្តាហ៍ ទៅ​ក្រៅ​ប្រទេស​ដើម្បី​បញ្ចុះ​បញ្ចូល​សហគមន៍​អន្តរជាតិ មិន​ឲ្យ​ទទួល​ស្គាល់​ការ​បង្កើត​សភា​និង​រដ្ឋាភិបាល ដោយ​ហេតុ​ផល​ថា មិន​គោរព​តាម​រដ្ឋ​ធម្មនុញ្ញ​ដែល​ជា​ច្បាប់​កំពូល​របស់​ប្រទេស។

លោក យឹម សុវណ្ណ អ្នក​នាំ​ពាក្យ​គណបក្ស សង្គ្រោះ​ជាតិ បាន​ថ្លែង​កាល​ពី​ម្សិលមិញ​ថា លោក សម រង្ស៊ី បាន​ចាក​ចេញ​ទៅ​បណ្តា​ប្រទេស​សមាជិក​សហភាព អឺរ៉ុប អាមេរិក និង​ប្រទេស​ហត្ថលេខី​នៃ​កិច្ច​ព្រម​ព្រៀង​ទីក្រុង ប៉ារីស ជា​ការ​តស៊ូ​មតិ​ជា​អន្តរជាតិ​លើ​បញ្ហា​នយោបាយ ដើម្បី​ដាក់​សម្ពាធ​ទៅ​លើ​គណបក្ស​ប្រជាជន ឲ្យ​មាន​កំណែ​ទម្រង់។

លោក សុវណ្ណ បាន​ថ្លែង​ថា៖ «លោក [សម រង្ស៊ី] នឹង​ជួប​ជាមួយ​អ្នក​នយោបាយ​មាន​ឥទ្ធិពល នៅ​ប្រទេស សហភាព អឺរ៉ុប សហរដ្ឋ អាមេរិក និង​បណ្តា​ប្រទេស​ហត្ថលេខី នៃ​កិច្ច​ព្រម​ព្រៀង​ទីក្រុង ប៉ារីស ដើម្បី​ជំរុញ​ឲ្យ​មាន​ការ​គំាទ្រ ឲ្យ​មាន​ដំណោះស្រាយ​បញ្ហា​នយោបាយ​ដោយ​សារ​ការ​បង្កើត​រដ្ឋាភិបាល និង​សភា មិន​គោរព​តាម​រដ្ឋ​ធម្មនុញ្ញ»។ «យើង​បាន​ឃើញ​ថា ប្រទេស​តិច​តួច​គាំទ្រ​ការ​បោះឆ្នោត​នេះ ហេតុ​ដូច្នេះ នេះ​ជា​ឱកាស​សម្រាប់​តស៊ូ​មតិ​នៅ​ក្នុង​កិច្ចការ​នយោបាយ​ដើម្បី ឲ្យ​សហគមន៍​អន្តរជាតិ​ដាក់​សម្ពាធ​ឲ្យ​មាន​កំណែ​ទម្រង់​»។

លោក បាន​ថ្លែង​ទៀត​ថា៖ «ប្រសិន​បើ​មិន​មាន​ប្រទេស​ច្រើន​គាំទ្រ​ការ​បោះឆ្នោត វា​មាន​ន័យ​ថា ប្រទេស​កម្ពុជា នឹង​មិន​មាន​ស្ថិរភាព​ទាំង​សេដ្ឋកិច្ច និង​នយោបាយ ហេតុ​ដូច្នេះ គណបក្ស​ប្រជាជន​កម្ពុជា ត្រូវ​តែ​ធ្វើ​កំណែ​ទម្រង់»។ លោក​បន្ត​ថា គណបក្ស សង្គ្រោះ​ជាតិ នឹង​បន្ត​ធ្វើ​ពហិការ​សភា ប្រសិន​បើ​មិន​មាន​ការ​ផ្លាស់​ប្តូរ គ.ជ.ប និង​កំណែ​ទម្រង់​ដើម្បី​អត្ថ​ប្រយោជន៍​ជាតិ​និង​ប្រជាជន​កម្ពុជា។

នៅ​ពេល​សួរ​ថា តើ​វា​ជា​ពេល​វេលា​ល្អ ឬ​យ៉ាង​ណា សម្រាប់​លោក សម រង្ស៊ី ក្នុង​អំឡុង​សភា​អាមេរិក​មិន​អនុម័ត​ថវិកា​ជាតិ​ឆ្នាំ​ថ្មី សម្រាប់​រដ្ឋាភិបាល​របស់​ខ្លួន លោក សុវណ្ណ បាន​ថ្លែង​ថា វា​មិន​ជា​បញ្ហា​ទេ។



លោក បាន​ថ្លែង​ថា៖ «បើ​ទោះ​បី​ជា​មាន​ការ​បិទ​រដ្ឋាភិបាល​អាមេរិក អាមេរិក នៅ​តែ​ជា​ប្រទេស​មាន​អំណាច ហើយ​ពលរដ្ឋ​អាមេរិក នៅ​តែ​មាន​អំណាច ហេតុ​ដូច្នេះ វា​មិន​មាន​បញ្ហា​ទេ​អំពី​ដំណើរ​ទស្សនកិច្ច​របស់​លោក សម រង្ស៊ី ទៅ​អាមេរិក»។

លោក សុន ឆ័យ តំណាង​រាស្រ្ត​គណបក្ស សង្គ្រោះ​ជាតិ បាន​ថ្លែង​ថា គណបក្ស​នឹង​ចុះ​ទៅ​តាម​បណ្តា​ខេត្ត​នានា​ដើម្បី​ប្រមូល​យក «ស្នាម​មេ​ដៃ​ប្រជាជន​យ៉ាង​ហោច​ណាស់​មួយ​លាន​នាក់» ពី​ក្រុម​អ្នក​គាំទ្រ។ ញត្តិ​ទាំង​នេះ នឹង​បង្ហាញ​ទៅ​អង្គការ​សហ​ប្រជាជាតិ​និង​បណ្តា​ស្ថានទូត​បរទេស​នានា​នៅ ថ្ងៃ ទី២៣ តុលា ដែល​ជា​ខួប​លើក​ទី ២២ នៃ​កិច្ច​ព្រម​ព្រៀង​ទីក្រុង ប៉ារីស។

លោក​បន្ត​ថា៖ «រដ្ឋាភិបាល​ហាក់​បី​ដូច​ជា​គិត​ថា ការ​ទាម​ទារ​របស់​យើង​នឹង​សាប​បន្តិច​ម្តងៗ ហើយ​ប្រជាជន​នឹង​ភ្លេច​វា»។ «យើង​ចង់​បង្ហាញ​ពួក​គេ​ថា នោះ​គឺ​ខុស​ហើយ»។

ប៉ុន្តែ​លោក អ៊ូ វីរៈ ប្រធាន​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា បាន​ថ្លែង​ថា បក្ស​ប្រឆាំង​គួរ​តែ​ផ្តោត​លើ​ការ​ចរចា​ក្នុង​ស្រុក។ លោក​ថ្លែង​បន្ត​ថា៖ «ខ្ញុំ​គិត​ថា ការ​ទៅ​អង្គការ​សហ​ប្រជាជាតិ​និង​ការ​សុំ​ឲ្យ​អង្គការ​សហ​ប្រជាជាតិ មិន​ទទួល​ស្គាល់​អាសនៈ​របស់​កម្ពុជា​មិន​ប្រាកដ​ជា​ទៅ​រួច​ទេ។ ប្រសិន​បើ​បំណង​របស់​គាត់​ចង់​ឲ្យ​បាក់​មុខ លោក ហ៊ុន សែន និង​គណបក្ស​ប្រជាជន ខ្ញុំ​គិត​ថា គាត់​នឹង​បរាជ័យ»។ ការ​ជ្រើស​រើស​ពេល​វេលា​មិន​ល្អ នៃ​ដំណើរ​ទស្សនកិច្ច​របស់​លោក សម រង្ស៊ី ចំ​ពេល​សភា អាមេរិក មិន​អនុម័ត​ថវិកា​ជាតិ​ឆ្នាំ​ថ្មី សម្រាប់​រដ្ឋាភិបាល​របស់​ខ្លួន «នឹង​ទទួល​បាន​ផល​តិច​តួច​ប៉ុណ្ណោះ​»។

លោក​បន្ត​ថា៖ «នោះ​គឺជា​រឿង​ក្រៀម​ក្រំ​មួយ​។ ខ្ញុំ​គិត​ថា ប្រទេស​កម្ពុជា មាន​អាទិភាព​តិច​ក្នុង​បញ្ជី​អាទិភាព​នៃ​ប្រទេស អាទិភាព​ផ្សេងៗ​សម្រាប់​អាមេរិក»។

អ្នក​នាំពាក្យ​ស្ថានទូត អាមេរិក លោក Sean Mcintosh កាល​ពី​ម្សិលមិញ​បាន​បង្វែរ​សំណួរ​អំពី​ដំណើរ​ទស្សនកិច្ច​របស់​លោក សម រង្ស៊ី ទៅ​គណបក្ស​សង្គ្រោះ​ជាតិ។

លោក Peter Tan Keo ស្ថាបនិក​នៃ​ស្ថាប័ន Global Strategy Asia បាន​ថ្លែង​ថា កិច្ច​ខិតខំ​ប្រឹង​ប្រែង​ទៅ​ក្រៅ​ប្រទេស​របស់​លោក សម រង្ស៊ី នឹង​ទំនង​ជា​មិន​ទទួល​បាន​ការ​អើពើ​ខ្លាំង​ទេ។

ទោះ​យ៉ាង​ណា​ក្តី លោក ឡៅ ម៉ុងហៃ អ្នក​វិភាគ​នយោបាយ​មាន​សុទិដ្ឋិនិយម​ជាង​មុន។ លោក​ថ្លែង​ថា៖ «វា​អាស្រ័យ​ថា តើ​គាត់​អាច​បញ្ចុះ​បញ្ចូល​ពួក​គេ​ថា ភាព​មិន​ប្រក្រតី​នោះ គឺ​ជា​ទំហំ​នៃ​ការ​រំលោភ​បំពាន​ធ្ងន់​ធ្ងរ នៃ​សិទ្ធិ​បោះឆ្នោត​របស់​ប្រជាជន​កម្ពុជា»។

លោក សម រង្ស៊ី បាន​ចាក​ចេញ​ពី​ប្រទេស​ប៉ុន្មាន​ម៉ោង បន្ទាប់​ពី​លោក បាន​ចុះ​ឈ្មោះ​ក្នុង​បញ្ជី​ឈ្មោះ​អ្នក​បោះឆ្នោត ក្នុង​អំឡុង​ការ​ចុះ​ឈ្មោះ​បញ្ជី​បោះឆ្នោត​ប្រចាំ​ឆ្នាំ នៅ​ភូមិ ព្រែក​តា​គង់ ទី១ សង្កាត់ ចាក់អង្រែ​លើ ខណ្ឌ មាន​ជ័យ។

គណបក្ស សង្គ្រោះ​ជាតិ បាន​សរសេរ​នៅ​ក្នុង​សេចក្តី​ថ្លែង​ការណ៍​មួយ​ថា៖ «សង្ឃឹម​ថា គ.ជ.ប នឹង​មិន​លុប​ឈ្មោះ​របស់​លោក​ពី​បញ្ជី​ឈ្មោះ​អ្នក​បោះឆ្នោត​ពី​មុន​ការ​បោះឆ្នោត​ណា​មួយ​នា​ពេល​ខាង​មុខ ដូច​ដែល​ខ្លួន​បាន​លុប​ឈ្មោះ​អ្នក​បោះឆ្នោត​ស្រប​ច្បាប់​ចំនួន ប្រមាណ ១,២ លាន ភ្លាមៗ​មុន​ការ​បោះឆ្នោត​ជាតិ​ថ្ងៃ ទី២៨ កក្កដា នោះ​ទេ»។ ឈ្មោះ​របស់​លោក សម រង្ស៊ី ត្រូវ​បាន​ដក​ចេញ​ពី​បញ្ជី​ឈ្មោះ​អ្នក​បោះឆ្នោត​កាល​ពី​ខែ វិច្ឆិកា ២០១២ ដោយ​ហេតុ​ថា គាត់​ជា​ទណ្ឌិត។ បន្ទាប់​ពី​លោក​បាន​ទទួល​ការ​លើក​លែង​ទោស​ពី​ព្រះ​មហាក្សត្រ លោក​បាន​ត្រឡប់​មក​ប្រទេស​វិញ​គ្រាន់​តែ​ប៉ុន្មាន​ថ្ងៃ មុន​ការ​បោះឆ្នោត​តំណាងរាស្រ្ត​ថ្ងៃ ទី២៨ កក្កដា។

លោក ឯក ថា អ្នក​នាំ​ពាក្យ​ម្នាក់​នៅ​ទីស្តីការ​គណៈ​រដ្ឋ​មន្រ្តី​មិន​អាច​ទាក់​ទង​សុំ​អត្ថាធិប្បាយ​បាន​ទេ។

មេ​ដឹក​នាំ​គណបក្ស សង្គ្រោះ​ជាតិ កាល​ពី​ថ្ងៃ អាទិត្យ ក៏​បាន​អំពាវនាវ​ឲ្យ​ក្រុម​គាំទ្រ​របស់​ខ្លួន​ត្រៀម​ខ្លួន ចូល​រួម​កូដកម្ម​ទូទាំង​ប្រទេស​ផង​ដែរ ហើយ​ដែល​មន្រ្តី​គណបក្ស​បាន​ថ្លែង​ថា អាច​នឹង​ធ្វើ​ឡើង​បន្ទាប់​ពី​នៅ​ថ្ងៃ ទី២៣ តុលា។

បើ​ទោះ​ជា​កាល​បរិច្ឆេទ​មិន​ទាន់​បាន​កំណត់​នៅ​ឡើយ អាជីវករ​នៅ​តាម​ផ្សារ​មួយ​ចំនួន ក្នុង​រាជធានី ភ្នំពេញ បាន​ថ្លែង​កាល​ពី​ម្សិលមិញ​ថា ពួក​គេ​នឹង​ឈប់​លក់​ភ្លាម នៅ​ពេល​មាន​សំណើ​ពី​បក្ស​សង្គ្រោះ​ជាតិ​។ ឌឿន លុន អាជីវករ​នៅ​ផ្សារ អូរឫស្សី បាន​ថ្លែង​ថា៖ «ខ្ញុំ​អាច​នឹង​បិទ​តូប​របស់​ខ្ញុំ។ វា​មិន​បញ្ហា​ទេ​បើ​ទោះ​ជា​ច្រើន​ថ្ងៃ​ឬ​ច្រើន​ខែ​ក៏​ដោយ ប្រសិន​បើ​យើង​គិត​តែ​អំពី​ការ​លក់ តើ​ប្រទេស​របស់​យើង​នឹង​ក្លាយ​ទៅ​ជា​អ្វី?»។

អាជីវករ​ម្នាក់​ទៀត​ឈ្មោះ កុយ ហាយ អាយុ ៥៤ ឆ្នាំ បាន​ថ្លែង​ដូច​អាជីវករ​មួយ​ចំនួន​ទៀត​ដែរ​ថា៖ «ប្រសិន​បើ​យើង​មិន​បូជា​នៅ​ពេល​នេះ​ទេ យើង​នឹង​បាត់បង់​ច្រើន​ជាង​នេះ​ទៀត នៅ​ពេល​ក្រោយ»៕ PS

4 comments:

Anonymous said...

ទោះជាពេលនេះសភា និង រដ្ឋាភិបាលអាមេរិកាំង
កំពុងមានបញ្ហាយ៉ាងណាក៍ដោយ ក៍ ការទស្សនៈ
កិច្ចរបស់លោកប្រធានគណៈបក្សសង្រ្គោះជាតិ
មិនមែនឥតប្រយោជន៍ទាំងស្រុងដែរ ។ ព្រោះ
យ៉ាងហោចណាស់ក៍បានជួបបណ្តាបប្រទេសមានឥទ្ធពលខាងសហភាពអឺុរ៉ុប និង អង្គការសហប្រ
ជាជាតិដែរ ។ ជាពិសេសអស់លោកដំណាងប្រ
ទេសជាម្ចាស់ហត្ថលេខីនៃកិច្ចព្រមព្រៀងទីក្រុង
ប៉ារិសច្រើនតែមានមុខនៅអង្គការសហប្រជា
ជាតិ ។ ដូច្នេះ យ៉ាងហោចណាស់ក៏ពួកគេបាន
ឃើញជាក់ស្តែងនូវសកម្មភាពរបស់លោកសមរង្សី
និង ប្រជាពលរដ្ឋខ្មែរធ្វើឡើងដើម្បីតវ៉ា ទាមទារ
ដែររកយុត្តិធម៌ដែរ ។ ទោះបីលទ្ធផលមិនបាន
ទទួលជាអតិបរមា ក៍គ្រាន់បើជាងអត់ គ្រាន់បើ
ជាងទៅចរចារជាមួយចរចកដែរ ។ ដើម្បីចរចារ
ជាមួយចរចកឲបានលទ្ធផលល្អប្រសើដល់តែមាន
ដំបងដ៏ធំ ឬ អាវុធដ៏មានប្រសិទ្ធភាពមួយ សម្រាប់
ការពារខ្លួន ទើមមានសង្ឃឹម ។ បើពុំនោះទេ
ទោះប្រជុំ ឬ ចរចារប៉ុន្មានដងទៀត​ក៍ឥតបានការ
ដែរ ។​​​

Anonymous said...

បើអាCNRP បោកបញ្ឆោតខ្មែរ-ក្បត់ជាតិ
ទៅចូលដៃ ជាមួយអាយួន ហ៊ុន សែន
នឹងត្រូវរន្ទះបាញ់ងាប់តៃហោងមួយពូជ!

Anonymous said...

៥៥ យកមិនយក?៥៥ យកមិនយក?៥៥ យកមិនយក?

ទោះជាពួកអាអស់ឯងខំប្រឹងស្រែក ធ្វើមហាតបាតុកម្ម ឬ មហាតបាតុកម្មសូត្រធម៌,,,,, មហាតបាតុកម្មស្មូត្រ, មហាតបាតុកម្មភាវនា, មហាតបាតុកម្មសមាធិ, លុតជង្គុង ក្រាបទូល
ក្រោមល្អងធូលីព្រះបាទ, ប្តឹងទៅតុលាការ ឬ ចង់ប្តឹងទៅអង្គការសហប្រជាជាតិ ឲ្យបែកមេឃ រញ្ជួយផែនដីទៀត
ក៍ផែនដីនេះមិនទាន់ដល់វេនពួកអាអស់ឯងដែរ នៅមានឯកឧត្ដមបណ្ឌិត
ហ៊ុន ម៉ាណែត ហ៊ុន ម៉ានិត ទៀត ។ល។ និង។ល។
ផែនដីនេះមិនអាចមាន ព្រះអាទិត្យពីររះលើផែនដីតែមួយបានឡើយ។
ចេះច្បាប់បោះឆ្នោតទេ? ចេះគណិតសាស្ដ្រទេ? ៥០+១ = ១២៣/២=៦១.៥+១=៦២.៥
លេខចេញយ៉ាងច្បាស់ចាញ់ហើយ មិនព្រមចាញ់ទៀត
ត្រូវចាំណា សមេ្តចបណ្ឌិតអគ្គមហាសេនាបតីតេជោ ហ៊ុន សែន វរ្ម័នទី១ មិនមែនជាមនុស្សលោកទេ សមេ្តចជាព្រះបាទ ហ៊ុន ទៀន ចាប់ជាតិ សមេ្តចជាព្រះបាទធម្មិក សមេ្តចជាព្រះអាទិទេព សមេ្តចជាទេវតារស់មកសង្គ្រោះប្រជាជនកម្ពុជា និងប្រទេសកម្ពុជាឱ្យ សម្បូរសប្បាយ រង់រឿង និងសុខក្សេមក្សាន្ដ!!!

សមេ្តចជាព្រះអាទិត្យតែមួយ រះលើផែនដីនេះ...។
ជយោ! សមេ្តចបណ្ឌិតអគ្គមហាសេនាបតីតេជោ ហ៊ុន សែន វរ្ម័នទី១ ជាទេវតានៃកម្ពុជា!!!


បរាជ័យ! ពួកអាខ្មែរក្បត់ជាតិរត់ចោលស្រុក!

បរាជ័យពួកអាសត្វឆ្កែបរទេស (!!)

បរាជ័យពួកអាកាកសំណល់បាតសង្គម (!!)

ពីអញ

ហ្ការី អ៊ឹង
សមាគមខ្មែរឡុងប៉ិចរដ្ឋកាលីហ្វ័រញ៉ា និងជា
បេក្ខជន ស្ថានកុងស៊ុលខ្មែរប្រចាំឡុងប៉ិចរដ្ឋកាលីហ្វ័រញ៉ា

Anonymous said...

នៅពេលជា​មួយគ្នានេះ ខ្ញុំកំពុងតែស្ដាប់ លោក សាន សូវិត និយាយគ្នាជាមួយនឹង លោក នួន សារ៉ាយ បងប្អូនប្រាកដជាបានឮដែរហើយ! ត្រង់នេះ ខ្ញុំយល់ថា៖ ប្រធាន គណៈបក្សសង្គ្រោះជាតិ គួរតែយកចិត្តទុកដាក់ឲ្យបានដល់កម្រិតផង!
ខ្ញុំសុំមាន​សំណួរខ្លះ៖

តើវាមានដែរឬទេ ដែលថាក្នុងប្រព័ន្ធ គណៈបក្ស គេមាន​រាបជារបៀប ដូចជា បើចង់ជួបមេដឹកនាំកំពូល ទាល់តែមានការអនុញ្ញាតិ ទៅតាមលំដាប់លំដោយទើបបាន? បើមានវិញ តើអាចដែរឬទេដែលថា មនុស្សគ្រ័គ្គៗក្នុងប្រព័ន្ធនិមួយៗ របៀបជាឃុំគ្រងមេដឹកនាំកំពូល ឲ្យស្ដាប់តែពួកគ្នាឯង? ខ្ញុំតែឮជារឿយៗ​ថា "បើចង់ជួបផ្ទាល់នឹងអ្នកធំ នុះវាមិនងាយទេហ្អើយ!"
ជឿដែរឬទេដែលថា​ ក្នុងប្រព័ន្ធនិមួយៗគ្មានមនុស្ស
ព្យាយាមកាត់ខ្សែរយៈពីអ្នកដទៃ រវាងអ្នកធំ ហើយទុកយកគុណសម្បត្តិសម្រាប់តែខ្លួនឯង?

លោក នួន សារ៉ាយ ថា "ត្រូវតែ លោក មេ បក្សសង្គ្រោះជាតិស៊ីញ្ញ៉េកុងត្រា ទើបបានជួយទៀត" តើកុងត្រានោះមានអ្វីខ្លះទៅ?

សួរថាកន្លងមក តិចឬច្រើនពួកយើង សុទ្ធតែពឹង ដង្ហើមមនុស្សខូនខ្លះដក បានវាទៅជាអញ្ចឹង?

តើអស់លោកក្នុងប្រព័ន្ធនិមួយៗ គោរពក្រមសីលធ៌ម បក្សប្រាកដប្រជាទេ?
ថែមពីលើនេះទៀត តើ លោក នួន សារ៉ាយ មានដែលឮដែរទេពាក្យថា "អ្នកធំមើលរំលងអ្នកក្រ ស្រវារកតែអ្នកមាន រីឯអ្នក្រវិញតូចទាបវិញ ហ៊ានបានត្រឹមតែប្រាពលូន នឹងទ្រនាប់"
យើងក៏មិនដឹងច្បាស់ថា អ្នកក្រោមបង្គាប់គ្រប់មេដឹកនាំសុទ្ធតែស្មោះ?

យើងបានឃើញហើយ កាលបោះឆ្នោតមុនៗ អស់លោកគ្រ័គ្គៗខ្លះ រត់ប្រសាច ចេញនឹងចូល បក្សនេះបក្សនោះ ដូចតួរល្ខោន! ខ្ញុំយល់ថាកាលណោះ ប្រហែលជាពលរដ្ឋ មិនទាន់ហ៊ានធ្វើម្ចាស់ខ្លួនឯងប៉ុន្មាននូវឡើយ បានពួកអស់លោកទាំងនោះ គិតតែពីលាភសការៈអញ្ចុងទៅ?
បើប្រជាពលរដ្ឋមិនកម្រើក រឿងចាស់នូវតែមាន លោក សម​ រង្ស៊ី នឹង លោក កឹម​ សុខា អត់មានឥទ្ធិពលលើរឿងត្រូវតែធ្វើអ្វី ឬ មិនត្រូវធ្វើអ្វីនោះទេ បើពួកគាត់ត្រូវតែជៀស មិនឲ្យបាត់បង់ជីវិត្តមនុស្សដែលក្លាហានមានតិចនូវឡើយផង! អ្នកណាជួយមិនជួយ អ្នកណាស៊ីញ្ញ៉េមិនស៊ីញ្ញេវាដូចតែគ្នា​ ទេដឹង?

ម្ដងនេះខុសពីមុន៖
ប្រជាពលរដ្ឋហ៊ានស៊ីញ្ញ៉េប្ដិតមេដៃ ប្ដឹង លោក ហ៊ុន​ សែន ហើយក៏ហ៊ានធ្វើម្ចាស់របស់ខ្លួន ពេញលេញថែមទៀត រួចមើលទៅឯធនធានមនុស្សខ្មែរ ក៏ខុសមុនឆ្ងាយមិនតិច!
ខ្មែរឥឡូវនេះអាចជ្រើសរើសយក គោលនយោយបក្សមួយ ហើយអាចឈនទៅធ្វើជាម្ចាស់បក្សមួយនោះទាំងស្រុងបាន ដោយផ្អែកទៅនឹងធនធានរបស់ពួកគាត់
មានន័យថា៖ បើថ្នាក់ដឹកនាំណាម្នាក់ ប្រព្រឹតប្រាស់ចាក់ពីក្រមសីធ៌មបក្ស អ្នករងអាចជំនួសបានគ្រប់ពេល! ហើយបើបុគ្គលតំណាងរាស្ដ្រណាម្នាក់​ ចេញដើរតួរល្ខោនទៀត បុគ្គលនោះក៏មិនអាចនាំយកសន្លឹកឆ្នោត របស់ប្រជាពលរដ្ឋទៅជាមួយខ្លួនបាន ព្រោះប្រជាពលរដ្ឋបានបោះឆ្នោតអោយគោលនយោបាយបក្ស មិនមែនសម្រាប់បុគ្គលណាទាល់តែសោះ!
បើ​ លោក នួន សារ៉ាយ ពិតជាមានគោលដៅដាច់ខាតត្រូវតែជួយខ្មែរមែន លោក ត្រូវតែរកលទ្ធភាពប្រើជំនួយរបស់លោក ទៅពង្រឹងជំហរអ្នកគាំទ្រ គណៈបក្សសង្គ្រោះជាតិ ក្នុងប្រទេស ទើបមានប្រសិទ្ធិភាព?
ធ្វើបដិវត្តន៍ អហ៊ឹង្សា មានតែពឹងលើកម្លាំងប្រជាពលរដ្ឋជាគោល!
"លួចអត់បាន ទិញអត់លក់" ការស្រេកឃ្លាន លោក នួន​ សារ៉ាយ ត្រូវតែជួយហើយ មែនទេ!