Wednesday, October 30, 2013

ឧបការី​រង​ជាន់​ខ្ពស់​ក្រសួង​ការ​បរទេស​អាមេរិក​មក​ទស្សន​កិច្ច​កម្ពុជា


លាង ផាន់ណារ៉ា ភ្នំពេញប៉ុស្តិ៍ Wednesday, 30 October 2013

ភ្នំពេញៈ លោក Scot Marciel ឧបការីរង​ជាន់​ខ្ពស់​នៃ​រដ្ឋ​មន្រ្តី​ក្រសួង​ការ​បរទេស​សហរដ្ឋ​អាមេរិក​ទទួល​បន្ទុក​កិច្ច​ការ​តំបន់​អាស៊ី​ខាង​កើត​និង​ ប៉ាស៊ីហ្វិក នឹង​ធ្វើ​ទស្សន​កិច្ច​នៅក​ម្ពុជា​ពី​ថ្ងៃ​ទី ៣ ដល់​ថ្ងៃទី ៤ ខែ​វិច្ឆិកាឆ្នាំ ២០១៣ ខាង​មុខ​នេះ។

បើ​យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​ពី​ស្ថានទូត​អាមេរិក​ប្រចាំ​កម្ពុជា នៅ​ក្នុង​អំឡុង​ពេល​ទស្សន​កិច្ច​លោក​ឧបការី​រង​ជាន់​ខ្ពស់ Marciel នឹង​ជួប​ជាមួយ​មន្រ្តី​រដ្ឋាភិ​បាល​ មន្រ្តី​គណបក្ស​ប្រឆាំង​ សង្គម​ស៊ីវិល​ និង តំណាង​ក្រុមហ៊ុន ដើម្បី​ពិភាក្សា​ពី​ស្ថានភាព​នយោបាយ​នៅ​កម្ពុជា។

សូម​បញ្ជាក់​ថា កម្ពុជា​កំពុង​ជួប​ប្រទះ​នឹង​ការ​ជាប់​គាំង​នយោបាយ បន្ទាប់​ពី​ការ​បោះ​ឆ្នោត​ជាតិ ២៨ កក្កដា ឆ្នាំ​២០១៣​កន្លង​ទៅ​នេះ ដែល​គណបក្ស​ប្រឆាំង ដែល​មាន​សម្លេង​ក្នុង​រដ្ឋសភា​ចំនួន ៥៥ អាសនៈ ទល់​នឹង ៦៨ អាសនៈ​របស់​គណបក្ស​កាន់​អំណាច​បច្ចុប្បន្ន បាន​ធ្វើ​ពហិការ​មិន​ចូល​រួម​ប្រជុំ​សភា លុះ​ត្រា​ណា​តែ​មាន ការ​ស៊ើប​អង្កេត​ឯករាជ្យ​មួយ​លើ​ភាព​មិន​ប្រក្រតី​នៃ​ការ​បោះ​ឆ្នោត​នោះ ដែល​គណបក្ស​ប្រឆាំង​​នេះ​ចោទ​ថា​មាន​ការ​លួច​បន្លំ និង​បាន​ធ្វើ​មហា​បាតុ​កម្ម​អហិង្សា ៣​លើក​មក​ហើយ។

បច្ចុប្បន្ន គណបក្ស​ជាប់​ឆ្នោត​ទាំង​ពីរ​កំពុង​រក​ដំណោះ​ស្រាយ និង ធ្វើ​ការ​ជួប​ចរចា​គ្នា​សារ​ជា​ថ្មី​ម្តង​ទៀត នៅ​ក្នុង​សប្តាហ៍​នេះ ដើម្បី​ដោះ​ស្រាយ​ភាព​ជាប់​គាំង ទាំង​នោះ។

បើ​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​ដដែល​ខាង​លើ ក្រោយ​ពី​បញ្ចប់​ដំណើរ​ទស្សន​កិច្ច និង​ជួប​ពិភាក្សា លោក​ឧបការី​រង​ជាន់​ខ្ពស់ Marciel នឹង​ធ្វើ​សន្និសីទ​សារព័ត៌​មាន​មួយ​នៅ​ថ្ងៃ​ចន្ទ​ទី ៤ ខែ​វិច្ឆិកា។

6 comments:

Anonymous said...

mr. scot marciel, please tell the cambodia gov't and the opposition to hurry up and solve their problem so cambodia can move on and cambodian people can go with their business, etc. thank you.

Anonymous said...

លោក 11:30PM,
បេីអាមេរិកាំងពិតជាចង់ធ្វេីមែនងាយសោះគឺ ដាក់តែ economic embargo មកលេីស្រុកខ្មែរ គឺហ៊ុនសែនងរកឯង តែអាមេរិកាំងគេ
គិតផលប្រយោជន៍របស់គេនៅអាសីុអាគ្នេយ៍ច្រេីនជាង។ គេមិនធ្វេីទេ !
ការដាក់ economic embargo នឹងធ្វេីឲស្ថានទូតអាមេរិកាំងត្រូវ
បេីុងចេញពីស្រុកខ្មែរ គឺហាក់ដូចជាច្រានខ្នងខ្មែរឲហក់ទៅចូលជា
ចិនកាន់តែលឿនថែមទៀត !!
ដោយគោរពរាប់អាន,
លី ឌៀប

Anonymous said...

៥៥ យកមិនយក?៥៥ យកមិនយក?៥៥ យកមិនយក?

ទោះជាពួកអាអស់ឯងខំប្រឹងស្រែក ធ្វើមហាតបាតុកម្ម ឬ មហាតបាតុកម្មសូត្រធម៌,,,,, មហាតបាតុកម្មស្មូត្រ, មហាតបាតុកម្មភាវនា, មហាតបាតុកម្មសមាធិ, លុតជង្គុង ក្រាបទូល
ក្រោមល្អងធូលីព្រះបាទ, ប្តឹងទៅតុលាការ ឬ ចង់ប្តឹងទៅអង្គការសហប្រជាជាតិជាមួយការ ដង្ហែស្នាមមេដៃ ឲ្យបែកមេឃ រញ្ជួយផែនដីទៀត
ក៍ផែនដីនេះមិនទាន់ដល់វេនពួកអាអស់ឯងដែរ នៅមានឯកឧត្ដមបណ្ឌិត
ហ៊ុន ម៉ាណែត ហ៊ុន ម៉ានិត ទៀត ។ល។ និង។ល។
ផែនដីនេះមិនអាចមាន ព្រះអាទិត្យពីររះលើផែនដីតែមួយបានឡើយ។
ចេះច្បាប់បោះឆ្នោតទេ? ចេះគណិតសាស្ដ្រទេ? ៥០+១ = ១២៣/២=៦១.៥+១=៦២.៥
លេខចេញយ៉ាងច្បាស់ចាញ់ហើយ មិនព្រមចាញ់ទៀត
ត្រូវចាំណា សមេ្តចបណ្ឌិតអគ្គមហាសេនាបតីតេជោ ហ៊ុន សែន វរ្ម័នទី១ មិនមែនជាមនុស្សលោកទេ សមេ្តចជាព្រះបាទ ហ៊ុន ទៀន ចាប់ជាតិ សមេ្តចជាព្រះបាទធម្មិក សមេ្តចជាព្រះអាទិទេព សមេ្តចជាទេវតារស់មកសង្គ្រោះប្រជាជនកម្ពុជា និងប្រទេសកម្ពុជាឱ្យ សម្បូរសប្បាយ រង់រឿង និងសុខក្សេមក្សាន្ដ!!!

សមេ្តចជាព្រះអាទិត្យតែមួយ រះលើផែនដីនេះ...។
ជយោ! សមេ្តចបណ្ឌិតអគ្គមហាសេនាបតីតេជោ ហ៊ុន សែន វរ្ម័នទី១ ជាទេវតានៃកម្ពុជា!!!


បរាជ័យ! ពួកអាខ្មែរក្បត់ជាតិរត់ចោលស្រុក!

បរាជ័យពួកអាសត្វឆ្កែបរទេស (!!)

បរាជ័យពួកអាកាកសំណល់បាតសង្គម (!!)

ពីអញ

ហ្ការី អ៊ឹង
សមាគមខ្មែរឡុងប៉ិចរដ្ឋកាលីហ្វ័រញ៉ា និងជា
បេក្ខជន ស្ថានកុងស៊ុលខ្មែរប្រចាំឡុងប៉ិចរដ្ឋកាលីហ្វ័រញ៉ា

Anonymous said...

អាតិរិច្ឆានជាម យៀបនិងអាសត្វធាតុឈាងវុននឹងត្រូវរន្ទះបាញ់ងាប់ធ្លាក់នរកទាំងពូជនៅពេលឆាប់ៗនេះហើយ ដូច្នេះកុំប្រកាន់សំដីឆ្កួតរបស់វាអី ម្យាងទៀតក្រុមបក្សពួកលួចបន្លំសន្លឹកឆ្នោតប្លន់ឆន្ទះរាស្រ្ត និងមេកើយរបស់វា កនឹងមានវាសនាដូចវាអព្ចាឹងដែរគឺត្រូវរន្ទះបាញ់ងាប់និងក្រឡាប់ឡានងាប់តៃហោងទាំងពូជ

Anonymous said...

ចំពោះគំនិតខ្ញុំយល់ផ្សេងពីលោកលី ឌៀបបន្តិច
ព្រោះថា សហរដ្ឋអាមេរិកគេរកឃើញកំហុសនានា
ពីប្រមុខថ្នាក់ដឹកនាំខ្មែរ ហើយគេក៏ធ្វើនូវសេចក្តីសំ
រេចResolution#309,533,163,310 ហើយ
គេក៏បានសហការណ៍ជាមួយនិងអង្កការក្រៅរដ្ឋា ភិបាលនិងពលរដ្ឋខ្មែរដែលមើលឃើញ៖រាជរដ្ឋាភិ បាលមិនបានធ្វើរបាយការណ៍សិទ្ធិមនុស្សតាម កាលកំណត់ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៣ជូនទៅ អង្គការសហប្រជាជាតិរៀងរាល់៤ឆ្នាំជាសាកល។ ដូច្នេះការខុសទាំងនេះស.រ.អា និងមានវិធានការ ធ្វើអ្វីមួយស្របទៅនិងស្ថានការណ៍តាមសេចក្តីសំ
រេចដែលអ្នកតំណាងពលរដ្ឋស្នើតាមច្បាប់១នេះ៕

Anonymous said...

ah(Gary Ung) ហ្ការី អ៊ឹង is tax expert? Now he want to be election expert!ahaha