Wednesday, October 30, 2013
ឧបការីរងជាន់ខ្ពស់ក្រសួងការបរទេសអាមេរិកមកទស្សនកិច្ចកម្ពុជា
លាង ផាន់ណារ៉ា ភ្នំពេញប៉ុស្តិ៍ Wednesday, 30 October 2013
ភ្នំពេញៈ លោក Scot Marciel ឧបការីរងជាន់ខ្ពស់នៃរដ្ឋមន្រ្តីក្រសួងការបរទេសសហរដ្ឋអាមេរិកទទួលបន្ទុកកិច្ចការតំបន់អាស៊ីខាងកើតនិង ប៉ាស៊ីហ្វិក នឹងធ្វើទស្សនកិច្ចនៅកម្ពុជាពីថ្ងៃទី ៣ ដល់ថ្ងៃទី ៤ ខែវិច្ឆិកាឆ្នាំ ២០១៣ ខាងមុខនេះ។
បើយោងតាមសេចក្តីប្រកាសព័ត៌មានពីស្ថានទូតអាមេរិកប្រចាំកម្ពុជា នៅក្នុងអំឡុងពេលទស្សនកិច្ចលោកឧបការីរងជាន់ខ្ពស់ Marciel នឹងជួបជាមួយមន្រ្តីរដ្ឋាភិបាល មន្រ្តីគណបក្សប្រឆាំង សង្គមស៊ីវិល និង តំណាងក្រុមហ៊ុន ដើម្បីពិភាក្សាពីស្ថានភាពនយោបាយនៅកម្ពុជា។
សូមបញ្ជាក់ថា កម្ពុជាកំពុងជួបប្រទះនឹងការជាប់គាំងនយោបាយ បន្ទាប់ពីការបោះឆ្នោតជាតិ ២៨ កក្កដា ឆ្នាំ២០១៣កន្លងទៅនេះ ដែលគណបក្សប្រឆាំង ដែលមានសម្លេងក្នុងរដ្ឋសភាចំនួន ៥៥ អាសនៈ ទល់នឹង ៦៨ អាសនៈរបស់គណបក្សកាន់អំណាចបច្ចុប្បន្ន បានធ្វើពហិការមិនចូលរួមប្រជុំសភា លុះត្រាណាតែមាន ការស៊ើបអង្កេតឯករាជ្យមួយលើភាពមិនប្រក្រតីនៃការបោះឆ្នោតនោះ ដែលគណបក្សប្រឆាំងនេះចោទថាមានការលួចបន្លំ និងបានធ្វើមហាបាតុកម្មអហិង្សា ៣លើកមកហើយ។
បច្ចុប្បន្ន គណបក្សជាប់ឆ្នោតទាំងពីរកំពុងរកដំណោះស្រាយ និង ធ្វើការជួបចរចាគ្នាសារជាថ្មីម្តងទៀត នៅក្នុងសប្តាហ៍នេះ ដើម្បីដោះស្រាយភាពជាប់គាំង ទាំងនោះ។
បើតាមសេចក្តីប្រកាសព័ត៌មានដដែលខាងលើ ក្រោយពីបញ្ចប់ដំណើរទស្សនកិច្ច និងជួបពិភាក្សា លោកឧបការីរងជាន់ខ្ពស់ Marciel នឹងធ្វើសន្និសីទសារព័ត៌មានមួយនៅថ្ងៃចន្ទទី ៤ ខែវិច្ឆិកា។
Subscribe to:
Post Comments (Atom)
6 comments:
mr. scot marciel, please tell the cambodia gov't and the opposition to hurry up and solve their problem so cambodia can move on and cambodian people can go with their business, etc. thank you.
លោក 11:30PM,
បេីអាមេរិកាំងពិតជាចង់ធ្វេីមែនងាយសោះគឺ ដាក់តែ economic embargo មកលេីស្រុកខ្មែរ គឺហ៊ុនសែនងរកឯង តែអាមេរិកាំងគេ
គិតផលប្រយោជន៍របស់គេនៅអាសីុអាគ្នេយ៍ច្រេីនជាង។ គេមិនធ្វេីទេ !
ការដាក់ economic embargo នឹងធ្វេីឲស្ថានទូតអាមេរិកាំងត្រូវ
បេីុងចេញពីស្រុកខ្មែរ គឺហាក់ដូចជាច្រានខ្នងខ្មែរឲហក់ទៅចូលជា
ចិនកាន់តែលឿនថែមទៀត !!
ដោយគោរពរាប់អាន,
លី ឌៀប
៥៥ យកមិនយក?៥៥ យកមិនយក?៥៥ យកមិនយក?
ទោះជាពួកអាអស់ឯងខំប្រឹងស្រែក ធ្វើមហាតបាតុកម្ម ឬ មហាតបាតុកម្មសូត្រធម៌,,,,, មហាតបាតុកម្មស្មូត្រ, មហាតបាតុកម្មភាវនា, មហាតបាតុកម្មសមាធិ, លុតជង្គុង ក្រាបទូល
ក្រោមល្អងធូលីព្រះបាទ, ប្តឹងទៅតុលាការ ឬ ចង់ប្តឹងទៅអង្គការសហប្រជាជាតិជាមួយការ ដង្ហែស្នាមមេដៃ ឲ្យបែកមេឃ រញ្ជួយផែនដីទៀត
ក៍ផែនដីនេះមិនទាន់ដល់វេនពួកអាអស់ឯងដែរ នៅមានឯកឧត្ដមបណ្ឌិត
ហ៊ុន ម៉ាណែត ហ៊ុន ម៉ានិត ទៀត ។ល។ និង។ល។
ផែនដីនេះមិនអាចមាន ព្រះអាទិត្យពីររះលើផែនដីតែមួយបានឡើយ។
ចេះច្បាប់បោះឆ្នោតទេ? ចេះគណិតសាស្ដ្រទេ? ៥០+១ = ១២៣/២=៦១.៥+១=៦២.៥
លេខចេញយ៉ាងច្បាស់ចាញ់ហើយ មិនព្រមចាញ់ទៀត
ត្រូវចាំណា សមេ្តចបណ្ឌិតអគ្គមហាសេនាបតីតេជោ ហ៊ុន សែន វរ្ម័នទី១ មិនមែនជាមនុស្សលោកទេ សមេ្តចជាព្រះបាទ ហ៊ុន ទៀន ចាប់ជាតិ សមេ្តចជាព្រះបាទធម្មិក សមេ្តចជាព្រះអាទិទេព សមេ្តចជាទេវតារស់មកសង្គ្រោះប្រជាជនកម្ពុជា និងប្រទេសកម្ពុជាឱ្យ សម្បូរសប្បាយ រង់រឿង និងសុខក្សេមក្សាន្ដ!!!
សមេ្តចជាព្រះអាទិត្យតែមួយ រះលើផែនដីនេះ...។
ជយោ! សមេ្តចបណ្ឌិតអគ្គមហាសេនាបតីតេជោ ហ៊ុន សែន វរ្ម័នទី១ ជាទេវតានៃកម្ពុជា!!!
បរាជ័យ! ពួកអាខ្មែរក្បត់ជាតិរត់ចោលស្រុក!
បរាជ័យពួកអាសត្វឆ្កែបរទេស (!!)
បរាជ័យពួកអាកាកសំណល់បាតសង្គម (!!)
ពីអញ
ហ្ការី អ៊ឹង
សមាគមខ្មែរឡុងប៉ិចរដ្ឋកាលីហ្វ័រញ៉ា និងជា
បេក្ខជន ស្ថានកុងស៊ុលខ្មែរប្រចាំឡុងប៉ិចរដ្ឋកាលីហ្វ័រញ៉ា
អាតិរិច្ឆានជាម យៀបនិងអាសត្វធាតុឈាងវុននឹងត្រូវរន្ទះបាញ់ងាប់ធ្លាក់នរកទាំងពូជនៅពេលឆាប់ៗនេះហើយ ដូច្នេះកុំប្រកាន់សំដីឆ្កួតរបស់វាអី ម្យាងទៀតក្រុមបក្សពួកលួចបន្លំសន្លឹកឆ្នោតប្លន់ឆន្ទះរាស្រ្ត និងមេកើយរបស់វា កនឹងមានវាសនាដូចវាអព្ចាឹងដែរគឺត្រូវរន្ទះបាញ់ងាប់និងក្រឡាប់ឡានងាប់តៃហោងទាំងពូជ
ចំពោះគំនិតខ្ញុំយល់ផ្សេងពីលោកលី ឌៀបបន្តិច
ព្រោះថា សហរដ្ឋអាមេរិកគេរកឃើញកំហុសនានា
ពីប្រមុខថ្នាក់ដឹកនាំខ្មែរ ហើយគេក៏ធ្វើនូវសេចក្តីសំ
រេចResolution#309,533,163,310 ហើយ
គេក៏បានសហការណ៍ជាមួយនិងអង្កការក្រៅរដ្ឋា ភិបាលនិងពលរដ្ឋខ្មែរដែលមើលឃើញ៖រាជរដ្ឋាភិ បាលមិនបានធ្វើរបាយការណ៍សិទ្ធិមនុស្សតាម កាលកំណត់ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៣ជូនទៅ អង្គការសហប្រជាជាតិរៀងរាល់៤ឆ្នាំជាសាកល។ ដូច្នេះការខុសទាំងនេះស.រ.អា និងមានវិធានការ ធ្វើអ្វីមួយស្របទៅនិងស្ថានការណ៍តាមសេចក្តីសំ
រេចដែលអ្នកតំណាងពលរដ្ឋស្នើតាមច្បាប់១នេះ៕
ah(Gary Ung) ហ្ការី អ៊ឹង is tax expert? Now he want to be election expert!ahaha
Post a Comment