Tuesday, October 22, 2013
មេបញ្ជាការយោធានៅប្រាសាទតាក្របីរងការចោទថាប្រើហិង្សាលើពលទាហាន
ពលទាហានខ្លះដែលកំពុងប្រចាំការពារព្រំដែនខ្មែរ ក្នុងខេត្តឧត្តរមានជ័យ បានចោទសួរថា តើក្នុងច្បាប់យោធា បានផ្ដល់អំណាចឱ្យមេបញ្ជាការអង្គភាពមួយអាចចាប់កូនទាហានរបស់ខ្លួន មកចងវាយធ្វើទារុណកម្ម រហូតដល់រងរបួសធ្ងន់ធ្ងរដែរឬទេ?
ដោយ ហង្ស សាវយុត RFA 2013-10-22
ការចោទសួរបែបនេះ បន្ទាប់ពីមេបញ្ជាការយោធានៃវរសេនាតូចការពារព្រំដែនលេខ៤០៦ ប្រចាំនៅប្រាសាទតាក្របី បានព្រួតគ្នាចាប់កូនទាហានម្នាក់ដាក់ខ្នោះ និងចងវាយរហូតដល់បាក់ឆ្អឹងដងកាំបិតម្ខាង និងរងរបួសធ្ងន់ធ្ងរ។
តើក្រុមអ្នកច្បាប់នៃអង្គការសិទ្ធិមនុស្សក្រៅរដ្ឋាភិបាល ចាត់ទុកករណីនោះបែបណា?
ស្ត្រីជាភរិយារបស់យុទ្ធជនម្នាក់ ដែលជាកងការពារព្រំដែនខ្មែរក្នុងខេត្តឧត្តរមានជ័យ កំពុងស្វះស្វែងរកជំនួយផ្លូវច្បាប់ ដើម្បីធ្វើពាក្យបណ្ដឹងដាក់ទៅតុលាការ ឱ្យចោទប្រកាន់លើមេបញ្ជាការយោធាម្នាក់ ដែលបានប្រើហិង្សាព្រួតគ្នាវាយសំពងលើប្ដីរបស់គាត់ រហូតបណ្ដាលឱ្យរងរបួសធ្ងន់ធ្ងរ។
ការប្ដឹងនេះ បន្ទាប់ពីប្ដីរបស់គាត់បានរងរបួសបាក់ឆ្អឹងដងកាំបិតម្ខាង ហើយកំពុងសម្រាកព្យាបាលនៅឯមន្ទីរពេទ្យរយៈពេលជិត ២ខែមកហើយ។
ពលបាលឯក ឆែ ស៊ីណាត គឺជាទាហានដែលរងរបួស កំពុងសម្រាកព្យាបាលក្នុងមន្ទីរពេទ្យមួយនាខេត្តសៀមរាប។ គាត់បានមានប្រសាសន៍កាលពីព្រឹកថ្ងៃច័ន្ទ ទី២១ ខែតុលា ថា រូបគាត់ គឺជាទាហានក្នុងអង្គភាពវរសេនាតូចការពារព្រំដែនលេខ៤០៦ ដែលប្រចាំការនៅប្រាសាទតាក្របី ជាង ២ឆ្នាំមកហើយ។ កាលពីថ្ងៃទី១ ខែកញ្ញា កន្លងទៅ មេបញ្ជាការរបស់គាត់ បានដាក់វេនឱ្យគាត់ឈរយាមនៅប្រាសាទតាក្របី។ ជាចៃដន្យអាក្រក់ នៅចំវេនដែលគាត់ប្រចាំការនោះ គឺបានបាត់ហិបលុយបច្ច័យដែលគេដាក់សម្រាប់ឱ្យអ្នកទេសចរបរិច្ចាគ។ ពេលនោះ មេបញ្ជាការបានចោទប្រកាន់ថា គាត់ជាអ្នកលួច ក៏ប៉ុន្តែ គាត់បានប្រកែក រហូតដល់មេបញ្ជាការខឹង បាននាំគ្នាមកចាប់គាត់វាយធ្វើទារុណកម្ម។
ពលបាលឯក ឆែ ស៊ីណាត៖ «គាត់ហ្នឹងជាអនុសេនីយ៍ទោ កុល វន ហៅ ច្រេះ គាត់មកឱ្យខ្ញុំស្បថ ខ្ញុំក៏បានស្បថរួចហើយអីហើយ ខ្ញុំក៏ប្រាប់ទៅវិញថា ឥឡូវខ្ញុំស្បថរួចហើយបង តើបងចង់ឱ្យខ្ញុំធ្វើយ៉ាងម៉េចទៀត ស្រាប់តែគាត់ហេមកចាប់កអាវខ្ញុំ ហើយវាយខ្ញុំហើយ គាត់ជេរម្ដាយខ្ញុំទៀត ហើយខ្ញុំក៏រុញគាត់ ដើម្បីខ្ញុំគេចខ្លួន។ ដល់ពេលអ៊ីចឹង គាត់ក៏ចោទថា ខ្ញុំហ្នឹងវាយគាត់។ គាត់ក៏នាំគ្នា ៤-៥នាក់ ចាប់ខ្ញុំវាយ ហើយយកញញួរមកសំពងខ្ញុំពីលើ បណ្ដាលឱ្យបាក់ឆ្អឹង ហើយគាត់ក៏ចាប់ខ្ញុំដាក់ខ្នោះ ហើយយកជង្គង់គាត់អុកដើមទ្រូងរបស់ខ្ញុំប្រហែលជា ៣០-៤០ជង្គង់។ ដាក់ខ្នោះខ្ញុំហ្នឹង មិនមែនដាក់នៅក្នុងម្លប់ទេ គឺដាក់ហាលថ្ងៃ ដោយគ្មានស្លៀកពាក់ខោអាវនៅតែខោទ្រនាប់»។
ពលទាហានដដែលអះអាងថា មេបញ្ជាការបានវាយដុំលើរូបកាយរបស់គាត់ និងដាក់ខ្នោះហាលថ្ងៃ រហូតដល់ទៅ ៧ម៉ោង ហើយគាត់បានរួចខ្លួនវិញ បន្ទាប់ពីប្រពន្ធទៅអង្វរគេ ព្រមទាំងធ្វើកិច្ចសន្យាផ្តិតមេដៃ ថាមិនប្ដឹងផ្ដល់ផង។
ទោះយ៉ាងណា វិទ្យុអាស៊ីសេរី មិនអាចទាក់ទងមេបញ្ជាការយោធាវរសេនាតូចការពារព្រំដែនលេខ៤០៦ គឺលោកអនុសេនីយ៍ទោ កុល វន ហៅ ច្រេះ ដើម្បីសុំការបំភ្លឺជុំវិញរឿងនេះបានថាយ៉ាងណានៅឡើយ ដោយសារតែលោកឆ្លើយថា ទូរស័ព្ទស្ដាប់ការសន្ទនាគ្នាមិនច្បាស់។
ចំណែកមេបញ្ជាការយោធានៃតំបន់ប្រតិបត្តិការសឹកខេត្តឧត្តរមានជ័យ លោកឧត្តមសេនីយ៍ ម៉ុក សុវណ្ណ ក៏មិនបានទទួលទូរស័ព្ទដែរ។
អ្នកសម្របសម្រួលសមាគមការពារសិទ្ធិមនុស្សអាដហុក (Adhoc) ខេត្តឧត្តរមានជ័យ លោក ស្រី ណារ៉េន បានមានប្រសាសន៍ថា លោកកំពុងរៀបចំពាក្យបណ្ដឹងដាក់ទៅតុលាការ ដើម្បីសុំឱ្យចោទប្រកាន់មេបញ្ជាការវរការពារព្រំដែនរូបនោះ ពីព្រោះតែបានធ្វើទារុណកម្មលើមនុស្ស ប្រឆាំងនឹងច្បាប់៖ «ក្នុងកងទ័ព គឺមានដាក់វិន័យ ប្រសិនជាបុគ្គលទាហានម្នាក់ៗគាត់ប្រព្រឹត្តខុសនឹងអង្គភាព ធ្វើឱ្យបាត់កាំភ្លើង បាត់គ្រាប់ លួចសម្ភារៈរបស់សឹក អាហ្នឹងគេដាក់ពិន័យគាត់ហើយ។ ប៉ុន្តែ អានេះគាត់អត់បានប្រព្រឹត្តបទល្មើសយោធាហ្នឹងទេ ពីព្រោះរឿងនេះកើតចេញពីការបាត់លុយពុទ្ធបូជានៅក្នុងប្រាសាទតាក្របី។ ប៉ុន្តែ ខ្លួនប្រើអំណាចវាយរហូតបាក់ឆ្អឹងដងកាំបិត ហើយដាក់ខ្នោះដាក់អ៊ីចឹង គឺជារឿងមួយដែលធ្វើទារុណកម្ម»។
ស្ត្រីឈ្មោះ ដួង ថាវ ជាភរិយារបស់ទាហានរងរបួសដោយសារមេបញ្ជាការវាយនោះ បានឱ្យដឹងថា អ្នកស្រីបានដាក់ពាក្យប្ដឹង ដោយទាមទារលុយសងជំងឺចិត្ត និងថ្លៃព្យាបាលពីមេបញ្ជាការនោះចំនួន ៨ពាន់ដុល្លារអាមេរិក ក៏ប៉ុន្តែ មិនមែនអ្នកស្រីចង់បានលុយទេ គោលបំណង គឺចង់ឱ្យតុលាការ និងមេបញ្ជាការយោធាជាន់ខ្ពស់ជួយរកយុត្តិធម៌ និងផ្ដន្ទាទោសទៅលើមេបញ្ជាវរ ដែលប្រើអំពើហិង្សា និងទារុណកម្មនោះ ដើម្បីជាការលើកទឹកចិត្តដល់ពលទាហានមួយចំនួនទៀត ដែលកំពុងការពារព្រំដែនខ្មែរជាប់នឹងប្រទេសថៃ៕
Subscribe to:
Post Comments (Atom)
8 comments:
បានពូកែតែខ្មែរគ្នាឯងទេ បើសាសន៍គេវិញកក្តាន់ឲ្យញាប់។
ឳវាខ្មែរក្រហម កូនវាក៍ខ្មែរក្រហមដែរ! សុទ្ធតែពូជអារលាយ!
To stop this kind of violence, Ah Chress MUST go to jail for a long time.
Khmer is good at killing Khmer,
but who teach them ?
I guess Hun Sen, his families and Cronies are now hiding in Hanoi watching the Kmers beating up kmers.
The armies should reverse their strategies and join the Kmer people.
Soldiers, wake up! your bosses are now gone hiding in Hanoi. Don't take their orders from remote.
Go occupy their offices and declares victory over the CPP. Join CNRP, you will see better future for yourself, your children, grand children and the future generation. Take back our country our border, our land, and our liberty. Dont let Cambodia another Kmer Krom.
Can you post the picture of this Commander? The people want to see the picture on the Facebook and KI. Thank you.
Yuon very happy to see Khmer fighting eachother .Hun Sen care his sons sons inlaws not you soldiers !
Well, this soldier should have waited for a while and then secretly shoot his master right in the head!
After all, he has a gun too!
Post a Comment