Monday, October 28, 2013

ព័​​​ត៌​មា​ន​​​គាំ​ទ្រ​​​គ​ណ​​​ប​ក្ស​​​ប្រ​​ជា​​ជន​ចាប់ផ្តើមចាប់អារម្មណ៍គ​ណ​​បក្ស​ស​ង្គ្រោះ​​ជាតិ


ដោយ Aun Pheap and Colin Meyn - October 28, 2013ខេមបូឌា ដេលី

នៅ​​ក្នុ​ង​​ស្ថាន​​កា​​​រ​ណ៍​ក្រោ​យ​កា​រ​​បោះឆ្នោត​​​​ជ្រើស​រើស​តំណាង​រាស្រ្ត​កាលពី​ខែ​កក្កដា សារ​ព័ត៌មាន​ជា​ភាសា​ខ្មែរ​តែង​តែ​មិន​អើពើ​ចំពោះការ​ជួប​ជុំ​គ្នា​និង​បាតុកម្ម​​នៅតាម​ផ្លូវ​របស់គណបក្ស​ប្រឆាំងនោះទេ។

ក៏ប៉ុន្តែ អំឡុង​ការ​តវ៉ា​រយៈពេល​បី​ថ្ងៃ​កាលពី​សប្តាហ៍​មុន គណបក្ស​សង្គ្រោះ​ជាតិ​ត្រូវ​បាន​ចុះផ្សាយ​នៅ​លើ​ទំព័រ​មុខនៃ​សារ​ព័ត៌​មាន​ជាតិ​សរសេរ​ជា​ភាសា​ខ្មែរ​ល្បីៗ​ទាំង​អស់​។ ប្រព័ន្ធ​ផ្សាយ​តាម​ទូរទស្សន៍​ក៏​បាន​​ចាប់​ផ្តើមចំណាប់​អារម្មណ៍​​ការ​ប្រឆាំង​ផ្នែក​នយោ​បាយ​ដែល​គេ​មិន​អើ​ពើ​ជាយូ​រ​មក​ហើយ​នៅ​ក្នុង​ប្រទេស​នេះដែរ។

ទូរទស្សន៍​ជាតិកម្ពុជា​ ដែល​ជា​ទូរទស្សន៍​របស់​រដ្ឋ​បានផ្សាយ​យ៉ាង​ទៀង​ទាត់​អំពីសកម្ម​ភាពមហា​បាតុកម្ម​ ហើយ​បណ្តាញព័ត៌មាន​កម្ពុជា ស៊ីអិន​ស៊ី​(CNC) ដែល​ជា​របស់អ្នក​ជំនួញ​ក្នុង​ស្រុក​មួយរូបគឺ លោក គិត​ ម៉េង បាន​អញ្ជើញ​ លោក យឹម សុវណ្ណ អ្នក​នាំពាក្យ​គណ​ បក្ស​​​​សង្គ្រោះ​​​ជាតិ​​​​ចូល​រួម​សម្ភាស​ន៍​ផ្សាយ​​​ផ្តាច់​មុខ​មួយ​ កាល​ពី​ថ្ងៃសុក្រ ទាក់ទង​នឹង​​​គោល​បំណង​របស់​គណបក្ស​ប្រឆាំង​ ក្នុង​ការ​ចាប់​ផ្តើម​កិច្ចចរចា​ឡើង​វិញជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​ ដើម្បី​បញ្ចប់​ភាពជាប់​គាំង​ផ្នែក​ន​យោ​បាយ​នាពេលបច្ចុប្បន្ន​។

អ្នក​និពន្ធ​នៅ​កាសែត​ក្នុង​ស្រុក​បាន​លើក​ឡើង​កាលពី​ម្សិលមិញ​ថា ការ​ប្រែ​ប្រួល​នៃ​ការ​ផ្សព្វ​ផ្សាយ​របស់​ប្រព័ន្ធ​ផ្សព្វផ្សាយអំពី​ស្ថានភាព​នយោ​បាយ​យ៉ាង​ខ្លាំងពី​ការ​ផ្តោត​តែ​​ទៅ​លើ​គណបក្ស​ប្រជាជន​កម្ពុជា​ គ្រប់​គ្រង​អំណាច​ជាយូរ​របស់​លោកនាយក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន គឺ​ជា​ផ្នែក​មួយនៃ​កិច្ច​ខិត​ខំ​ប្រឹង​​​​​ប្រែង ក្នុងការ​​​បង្កើន​ចំនួន​ប្រិយ​មិត្ត​អ្នកអាន​ និង​អ្នកទស្សនា​​របស់​ខ្លួន​ ក្រោយ​ពេល​បោះ​ឆ្នោត​​កាលពីខែ​កក្កដា ដោយ​គណបក្ស​ប្រឆាំង​​ទទួល​បាន​សន្លឹក​ឆ្នោត​ជិត​ពាក់​កណ្តាល​នៃ​សន្លឹក​ឆ្នោត​ជាង​ប្រាំមួយ​​​លានសន្លឹក​។

លោក សោម​​​ ឆាយា អគ្គនាយក​រង​របស់​ទូរ​ទស្សន៍​ស៊ីធីអិន (CTN) ដែល​ស្ថានីយអា​ណា​ព្យា​បាល​ទូរទស្សន៍​ ស៊ីអិន​ស៊ី (CNC) បាន​មាន​ប្រសាសន៍​ថា “យើង​បាន​ចាប់​ផ្តើម​ផ្សព្វ​ផ្សាយ​​ សកម្ម​ភាព​របស់​គណបក្ស​ប្រឆាំង​ពី​ព្រោះ​យើង​ចង់​ទាក់​ទាញ​អ្នក​គាំទ្រ​គណ​​​បក្ស​ប្រឆាំង​​ឲ្យ​ឃើញ​ឯករាជភាព​របស់​​​បណ្តាញ​ទូរ​ទស្សន៍របស់​យើង​”។ លោកបាន​មានប្រសាសន៍​បន្ថែម​ទៀត ថា “​យើង​គ្រាន់​តែ​ចង់​ឲ្យ​​អ្នក​គាំទ្រគណបក្ស​ប្រឆាំង​វិល​មក​ទស្សនា​បណ្តាញ​ទូរទស្សន៍​របស់​យើងប៉ុណ្ណោះ”។

លោក ប៉ុល សារឿន អ្នក​និពន្ធ​សារព័ត៌​មានកោះ​សន្តិភាព​បាន​លើក​ឡើង​ផង​ដែរថា ការ​ផ្លាស់​ប្តូរ​នៃការ​ចេញ​ផ្សាយតែ​​អត្ថបទ​ទាក់​ទង​នឹង​គណ​បក្ស​ប្រជាជន​កម្ពុជា​ គឺ​ពាក់​ព័ន្ធ​នឹង​​ចរិត​ធម្ម​ជាតិ​នៃហិរញ្ញវត្ថុ ហើយការ​ផ្លាស់ប្តូរ​នេះ​​ធ្វើ​ឡើង​ក្នុង​គោល​បំណងក្នុង​ការ​ប្រឹង​ប្រែង​ទាក់​ទាញ​ប្រិយមិត្តអ្នក​អាន​ឲ្យ​បាន​កាន់​តែ​ច្រើន​ពី​មជ្ឈ​ដ្ឋាន​គាំទ្រ​គណបក្ស​​នយោ​បាយ​ទាំងពីរ។

លោក​បាន​មានប្រសាសន៍ថា “យើង​បាន​ផ្លាស់​ប្តូរ​គោល​នយោបាយ​របស់​យើង​ដើម្បី​ទាក់​ទាញ​ប្រិយមិត្តអ្នក​អាន​ឲ្យ​បានកាន់​តែ​ច្រើន​ឡើងៗ”។ លោក​បាន​លើកឡើងបន្ថែម​ទៀតថា “គ្មាន​កាសែត​ណា​មួយ​អព្យាកឹ្រត ឬ​ឯករាជ្យ​១០០ភាគ​រយ​ទេ។ យើង​ត្រូវ​ធ្វើ​ឲ្យ​ស្ថាន​ភាព​​មានភាពប្រសើរ​ឡើង​ តាម​រយៈ​[ការ​ចេញ​ផ្សាយ​] អត្ថបទព័ត៌មាន​ដែល​មិន​លម្អៀង​​”។

ទោះ​ជា​យ៉ាង​ណា​ លោក មឿន ឈាន​ណារិទ្ធ នាយក​វិទ្យា​ស្ថាន​កម្ពុជា​សម្រាប់​ការ​សិក្សា​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​​បាន​លើក​ឡើង​ថា បើទោះ​ជា​រូប​ភាពបង្ហាញ​ពីសកម្មភាព​ធ្វើ​​បាតុកម្ម​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ ពេល​​នេះ​ត្រូវ​បាន​ផ្សព្វផ្សាយ​នៅ​លើ​ទំព័រមុខ​នៃ​កាសែត​គាំទ្រ​គណ​បក្ស​ប្រជាជន​កម្ពុជា​ និង​នៅ​លើ​កម្មវិធី​ព័ត៌មាន​តាម​កញ្ចក់ទូរទស្សន៍​ក៏​ដោយ​ ក៏​ខ្លឹម​សារ​សំខាន់នៃព័ត៌មាន​នៅ​តែ​លម្អៀង​ទៅ​រក​គណបក្ស​របស់​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន ដដែល។

លោក មឿន ឈាន​ណារិទ្ធ បាន​លើក​ឡើង​​​បន្ថែម​ទៀតថា ដូចក្នុង​ឆ្នាំ​១៩៩៣ នៅ​ពេល​ដែល​ការ​បោះឆ្នោតប្រជា​ធិបតេយ្យ​ដំបូង​នៅ​កម្ពុជា​ឧបត្ថម្ភ​គាំទ្រ​ដោយ​អង្គការ​សហ​ប្រជា​ជាតិ​នោះ ប្រព័ន្ធ​ផ្សព្វផ្សាយដែល​​គាំទ្រ​ គណបក្ស​ប្រជា​ជនកម្ពុជា​​បាន “បន្ត​រក្សា​ទំនាក់ ​ទំនង​នយោបាយ​របស់​ខ្លួន​ជាមួយ​គណ​បក្ស​កាន់​អំណាច​ ដោយ​នៅតែ​បន្តរក្សា​ការ​ផ្តោត​អារម្មណ៍​សំខាន់ទៅ​លើ​ផ្នែ​ក​វិជ្ជ​មាន​របស់​រដ្ឋា​ភិបាល និង​ផ្នែក​អវិជ្ជមាន​របស់​គណបក្ស​ប្រឆាំង​”។

លោក​ឈានណារិទ្ធ បាន​មាន​ប្រសាសន៍​បន្ត​ដូច្នេះថា “ពីមុន​ អំឡុងពេល​ និង​ក្រោយ​ពេល​បោះ​ឆ្នោត​ចប់​ភ្លាម [មាន​គោល​ន​យោ​បាយ​មួយ​] កំណត់​មិន​ឲ្យ​ផ្សព្វផ្សាយ​ព័ត៌​មាន​ទាក់​ទង​នឹង​គណបក្ស​ប្រឆាំង​។ ក៏ប៉ុន្តែ ពេល​នេះ​ ពួកគេ​ត្រូវ​មាន​វិជ្ជាជីវៈ​ឲ្យ​បានច្រើនជាង​ មុន​ ដើម្បី​ប្រកួត​ប្រជែង​ក្នុង​ទីផ្សារ​ព័ត៌មាន​ដោយ​ធ្វើ​តាម​អ្វី​ដែល​អ្នក​អាន​ចង់​បាន”។

ក្នុង​ច្បាប់​ចេញផ្សាយចុង​សប្តាហ៍​របស់​សារព័ត៌​មាន​ កោះ​សន្តិភាព​ កថាខណ្ឌ​ចំនួន​ពីរ​​ជួរឈរ ដែល​បង្ហាញ​រូប​ភាព​​របស់​មេគណ​បក្ស​ប្រឆាំង​ គឺ​លោក សម រង្ស៊ី និង​លោក កឹម សុខា ដែល​បានដឹក​នាំ​ការ​ដើរហែ​ក្បួន​​ទៅ​កាន់​ទីស្នាក់​ការ​របស់​ការិយាល័យ​ឧត្តម​ស្នង​ការ​អង្គការ​សហ​ប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​ ប្រចាំ​​​នៅ​​​ក្នុង​រាជធានី​ភ្នំពេញ ត្រូវ​បាន​ចុះ​ផ្សាយ​ នៅ​លើផ្នែក​ខាង​លើនៃទំព័រ​មុខ​។ ​​​​ចំណង​ជើងអមរូប​ភាព​នៅ​លើ​អត្ថ​បទ​ជួរ​ឈរ​​មាន​ខ្លឹម​សារថា “​ដូរ​ក្រោយ​ការ​បោះ​ឆ្នោត​=រដ្ឋ​ប្រហារ​៖ សហ​ប្រជាជាតិ​មិន​អាច​ឲ្យ​កម្ពុជា​វិល​ត្រ​ឡប់​ទៅ​រក​សោក​នាដកម្ម​វិញ​ទេ”។

នៅ​ក្នុង​​អត្ថបទរូប​ភាព​នេះ​ មានការ​វែក​ញែក​ ​​​​ថា ការ​ខិត​ខំ​ប្រឹង​ប្រែង​របស់​គណ​បក្ស​សង្គ្រោះ​ជាតិ​ ក្នុងការ​ជំរុញ​​សហ​គមន៍​អន្តរជាតិ​ ឲ្យធ្វើ​អន្តរាគមន៍​ក្នុង​ជម្លោះ​ក្រោយ​ការ​បោះ​ឆ្នោត​នៅកម្ពុជា មិនមាន​​​លទ្ធផល​ប្រកប​ដោយ​​​ផ្លែផ្កាទេ​។

អត្ថ​បទ​​សារ​ព័ត៌មានកោះ​សន្តិភាពដែល​ត្រូវ​​បាន​ចេញ​ផ្សាយ​ តាមបែប​ប្រពៃណី​ នេះ​ មាន​ខ្លឹម​សារ​​ថា “ នៅថ្ងៃ​ទី​២៣ ខែតុលា បក្ស​ប្រឆាំង​បានយកលេស​ជាថ្មីថា ពួកគេ​ប្រារព្ធ​ពិធី​២៣ ខែ​តុលា ​​​ដើម្បីរំឭក​​​ខួបគម្រប់​​​២២ឆ្នាំ​នៃការ​ចុះហត្ថលេខា​លើកិច្ចព្រម​​​ព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស។ ការ​ពិត​ ពួក​បក្ស​ប្រ​ឆាំង បានយក​ទិវា​នេះ​បំផុស​បំផុល​ចលនា​មិន​​ទទួល​ស្គាល់​ភាពស្របច្បាប់នៃរាជ​រដ្ឋា​ភិ​បាល​ថ្មី”។

កាលពីថ្ងៃសុក្រ អត្ថបទ​ក្នុងសារព័ត៌​មាន​​កម្ពុជា​ថ្មី​​ ដែល​ជាកម្មសិទ្ធិ​​របស់​កូន​ស្រីលោក នាយករដ្ឋ​មន្ត្រី ហ៊ុន សែន បាន​បង្ហាញ​ថា ក្រុម​​មេដឹក​នាំ​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ត្រូវ​បាន​ថត​រូប​ និង​ផ្សាយ​នៅ​លើ​ទំព័រ​មុខ​ ពេល​យក​​​ញត្តិ​ទៅ​ឲ្យ​ស្ថានទូត​សហរដ្ឋ​អា​មេ​រិក​ប្រចាំ​​​រាជធានី​ភ្នំពេញ​កាលពី​ថ្ងៃ​ពុធ។         ចំណង​ជើង​អម​មាន​ខ្លឹម​សារ​​ថា “ គណ​បក្ស​សង្គ្រោះ​​ជាតិ​ធ្វើ​បាតុកម្ម​ខុស​ពី​ការ​កំណត់​​តាម​​ដែល​​​បាន​ព្រម​ព្រៀង​គ្នា​” ខណៈ​ដែល​អត្ថ​បទ​នេះ​បាន​បន្ត​ខ្លឹមសារ​យ៉ាង​លម្អិត​​​ថា តើ​គណ​​​​​​បក្ស​សង្គ្រោះជាតិ​បាន​រំលោភ​កិច្ច​ព្រម​ព្រៀង​របស់​ខ្លួន​ជាមួយ​ក្រសួងមហា​​​​​​​​​​ផ្ទៃ ដោយ​​​របៀប​​​ណា​។ អត្ថ​បទ​​​នេះ​​គូស​​​​បញ្ជាក​​​​​​់​​​​
ថា ចំនួន​បាតុករ​របស់​គណបក្ស​ប្រឆាំង​បាន​ធ្លាក់​ចុះ​គួរ​ឲ្យកត់​សម្គាល់​តាំង​​​ពីថ្ងៃ​ដំបូង​នៃ​ការ​ត​វ៉ា​។

លោក ប៉ែន សមិទ្ធិ  និពន្ធ​នាយក​សារ​ព័ត៌​មាន​រស្មី​កម្ពុជា​ ដ៏​មាន​ប្រជាប្រិយភាព និង​​​​បាន​ផ្តោត​សំខាន់បំផុត​ទៅ​លើ​វិសាល​ភាព​នៃ​បាតុ​​កម្ម​របស់​គណបក្សសង្គ្រោះជាតិ​ ទៅ​លើ​ការ​ព្រួយ​បារម្ភរបស់​រដ្ឋាភិបាល​ អំពី​ស្ថាន​ភាព​សន្តិ​សុខ​ បាន​លើក​ឡើង​ថា កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​របស់​សារព័ត៌មានលោក​​​​ឲ្យ​កាន់​តែ​អព្យា​ក្រឹតថែម​​​​ទៀត​ ក្នុង​ការ​ចេញ​ផ្សាយ​ អំពី​បាតុកម្ម​កាល​ពី​សប្តាហ៍​មុន ​មិន​បាន​​​ទទួល​ជោគ​ជ័យ​ទេ​ ​ដោយ​សារ​អ្នក​នយោ​បាយ​​របស់​គណបក្ស​សង្គ្រោះ​ជាតិ​។

លោក សមិទ្ធិ​ បាន​មានប្រសាសន៍​ដូច្នេះ​ថា “យើង​បាន​ប្រឈម​នឹង​ការ​លំបា​ក​ក្នុង​ការ​ចេញ​ផ្សាយ​ព្រឹត្តិការណ៍​នេះ ពីព្រោះ​គណ​​​បក្ស​​​​​ប្រឆាំង​មិន​ចូលចិត្ត​កាសែត​របស់​យើង​ និង​បាន​រិះ​គន់​ថា ជា​កាសែត​គាំទ្រ​គណបក្ស​ប្រជា​​​​​​ជន​កម្ពុជា​ ហើយ​ពេល​ខ្លះ​មន្ត្រី​គណ​​​បក្ស​សង្គ្រោះ​ជាតិ​បដិសេធ​មិន​ផ្តល់​អត្ថា​​​ធិប្បាយ​ប្រាប់​អ្នក​យក​ព័ត៌មាន​របស់​យើង​ទេ”។

លោក ឆាយ សុផល គ្រូឧទ្ទេស​ផ្នែក​សារព័ត៌មាន​ និង​ជា​អ្នក​និពន្ធ​របស់​គេហទំព័រ​ ខេមបូឌា ញូស (Cambodia News) បាន​លើក​ឡើង​ថា ខណៈដែល​អ្នក​និពន្ធ​ និង​ចាង​ហ្វាង​​កំពុង​តែ​ធ្វើការ​ប្រឹង​ប្រែង​ចុះ​ផ្សាយ​ព័ត៌មាន​ឲ្យ​កាន់​តែមាន​តុល្យភាព​ក្នុង​ការ​ប្រឹង​ប្រែង​ ក្នុង​ការទាក់​ទាញ​ប្រិយមិត្តអ្នក​អាន​ឲ្យ​បាន​កាន់​តែ​ច្រើន​ពី​គណបក្ស​ប្រ​ឆាំង​ ពួកគេ​នៅ​តែ​ភ័យ​ខ្លាច​អំពី​ការ​ចេញ​ផ្សាយ​អត្ថបទ​រិះ​គន់​រដ្ឋាភិបាល​របស់​លោក ហ៊ុន សែន។

លោក​ សុផល បាន​មាន​ប្រសាសន៍​ដូច្នេះ​ថា “នេះ​ជា​ការ​ប្រកួត​ប្រជែង​ក្នុង​ប្រព័ន្ធ​ផ្សព្វ​​​ផ្សាយ​ ដូច្នេះ​ពួកគេ​ព្យាយាម​ទាក់​ទាញ​អ្នក​អាន​ និង​អ្នក​ទស្សនា​របស់​ខ្លួន​។ នោះ​ជា​មូល​ហេតុ​ដែល​ពួកគេ​ធ្វើការ​កែ​ប្រែ​ការ​ចេញ​ផ្សាយ​ព័ត៌មាន​របស់​ខ្លួន។ ពួកគេ​បង្ហាញ​រូប​ភាព​ [របស់​គណបក្ស​សង្គ្រោះ​ជាតិ​] ប៉ុន្តែ​នៅ​តែ​រិះ​គន់​” គណបក្ស​នេះ​ដដែល។ លោក​បាន​មានប្រសាសន៍​បន្ថែម​ទៀត​ថា “ពួកគេ​នៅ​តែ​ខ្លាច​ នោះ​គឺ​ជា​មូល​ហេតុ​ ដែល​ខ្លឹម​សារ​អត្ថ​បទ​នៅ​តែ​គាំទ្រ​រដ្ឋាភិបាល​​ដដែល​ ទោះបី​ជា​ពួកគេបង្ហាញ​រូប​ភាព​នោះ​ក៏​​ដោយ”៕

4 comments:

Anonymous said...

CPP (Controlling People Party)

NAMBODIA (problem solved)

NAMLAO (problem solved)

NAMBOLAO (population 120M)

Anonymous said...

ទោះជាពួកអាអស់ឯងខំប្រឹងស្រែក ធ្វើមហាតបាតុកម្ម ឬ មហាតបាតុកម្មសូត្រធម៌,,,,, មហាតបាតុកម្មស្មូត្រ, មហាតបាតុកម្មភាវនា, មហាតបាតុកម្មសមាធិ, លុតជង្គុង ក្រាបទូល
ក្រោមល្អងធូលីព្រះបាទ, ប្តឹងទៅតុលាការ ឬ ចង់ប្តឹងទៅអង្គការសហប្រជាជាតិជាមួយស្នាមមេដៃ ឲ្យបែកមេឃ រញ្ជួយផែនដីទៀត
ក៍ផែនដីនេះមិនទាន់ដល់វេនពួកអាអស់ឯងដែរ នៅមានឯកឧត្ដមបណ្ឌិត
ហ៊ុន ម៉ាណែត ហ៊ុន ម៉ានិត ទៀត ។ល។ និង។ល។
ផែនដីនេះមិនអាចមាន ព្រះអាទិត្យពីររះលើផែនដីតែមួយបានឡើយ។
ចេះច្បាប់បោះឆ្នោតទេ? ចេះគណិតសាស្ដ្រទេ? ៥០+១ = ១២៣/២=៦១.៥+១=៦២.៥
លេខចេញយ៉ាងច្បាស់ចាញ់ហើយ មិនព្រមចាញ់ទៀត
ត្រូវចាំណា សមេ្តចបណ្ឌិតអគ្គមហាសេនាបតីតេជោ ហ៊ុន សែន វរ្ម័នទី១ មិនមែនជាមនុស្សលោកទេ សមេ្តចជាព្រះបាទ ហ៊ុន ទៀន ចាប់ជាតិ សមេ្តចជាព្រះបាទធម្មិក សមេ្តចជាព្រះអាទិទេព សមេ្តចជាទេវតារស់មកសង្គ្រោះប្រជាជនកម្ពុជា និងប្រទេសកម្ពុជាឱ្យ សម្បូរសប្បាយ រង់រឿង និងសុខក្សេមក្សាន្ដ!!!

សមេ្តចជាព្រះអាទិត្យតែមួយ រះលើផែនដីនេះ...។
ជយោ! សមេ្តចបណ្ឌិតអគ្គមហាសេនាបតីតេជោ ហ៊ុន សែន វរ្ម័នទី១ ជាទេវតានៃកម្ពុជា!!!

Anonymous said...

Bravo CNRP

Anonymous said...

do you khmer like to be controlled by Vietnam or by democratic Khmer ?

do you have shame to be Viet dog ?