Love it! North Carolina, South Carolina, Georgia - most of my wonderful friends and meditation students are there.
១៩-តុលា-២០១៣៖ ពលរដ្ឋខ្មែរនៅសហរដ្ឋអាមេរិក ធ្វើបាតុកម្មទាមទារយុត្តិធម៌នៃលទ្ធផលបោះឆ្នោតនៅកម្ពុជា។ RFA/Taing Sarada |
ប្រជាពលរដ្ឋអាមេរិកាំង ជាង ១ពាន់នាក់ មកពីរដ្ឋ North Carolina, South Carolina, Georgia កាលពីថ្ងៃសៅរ៍ ទី១៩ ខែតុលា បាននាំគ្នាធ្វើបាតុកម្មដើម្បីទាមទាររកយុត្តិធម៌នៃលទ្ធផលបោះឆ្នោត កាលពីថ្ងៃ២៨ ខែកក្កដា កន្លងមកនេះ។
ពលរដ្ឋខ្មែរនៅក្រៅប្រទេសផ្សេងទៀតគ្រោងធ្វើបាតុកម្មនៅថ្ងៃទី២៥
ប្រជាពលរដ្ឋខ្មែរនៅតាមបណ្ដារដ្ឋជាច្រើនក្នុងសហរដ្ឋអាមេរិក រួមមានមកពីរដ្ឋ Pennsylvania និងមកពីប្រទេសកាណាដា ប្រមាណជាង ១ពាន់នាក់ គ្រោងជួបជុំគ្នាធ្វើបាតុកម្ម នៅថ្ងៃសុក្រ ទី២៥ ខែតុលា ចាប់ពីម៉ោង ៧ព្រឹក ដល់ម៉ោង ៣រសៀល នៅមុខទីស្នាក់ការធំរបស់អង្គការសហប្រជាជាតិ នៅបុរីញីវយ៉ក (New York) ដើម្បីទាមទារឲ្យអង្គការអន្តរជាតិមួយនេះ ជំរុញឲ្យរដ្ឋាភិបាលកម្ពុជាបច្ចុប្បន្ន គោរពនិងអនុវត្តតាមសន្ធិសញ្ញាសន្តិភាពទីក្រុងប៉ារីស ថ្ងៃ២៣ ខែតុលា ឆ្នាំ១៩៩១។
អនុប្រធានគណបក្សសង្គ្រោះជាតិ ប្រចាំនៅទ្វីបអាមេរិកខាងជើង លោក សេង សារ៉ន បានមានប្រសាសន៍បញ្ជាក់ថា ក្រៅពីការតវ៉ា និងដាក់ញត្តិដែលចុះហត្ថលេខា និងផ្ដិតមេដៃដោយពលរដ្ឋដើម្បីទាមទារឲ្យ អ.ស.ប ជំរុញឲ្យរដ្ឋាភិបាលកម្ពុជា បង្កើតគណៈកម្មការចម្រុះឯករាជ្យមួយ ត្រួតពិនិត្យភាពមិនប្រក្រតីនៃការបោះឆ្នោត។
ចំណែកប្រជាពលរដ្ឋខ្មែរអាមេរិកាំង រស់នៅក្នុងរដ្ឋកាលីហ្វ័រញ៉ា និងនៅរដ្ឋមួយចំនួនទៀតនៅតំបន់ផ្នែកខាងកើត (East Coast) នៃសហរដ្ឋអាមេរិក ដែលមិនអាចមកចូលរួមធ្វើកូដកម្មតវ៉ានៅមុខទីស្នាក់ការ អ.ស.ប បាន ក៏គ្រោងប្រមូលផ្ដុំគ្នាធ្វើបាតុកម្មនៅថ្ងៃជាមួយគ្នានេះ ដើម្បីតវ៉ាសុំឲ្យរដ្ឋាភិបាលសហរដ្ឋអាមេរិក និង អ.ស.ប ជួយធ្វើអន្តរាគមន៍ដោះស្រាយវិបត្តិនយោបាយនៅកម្ពុជា។
ប្រធានសាខាគណបក្សសង្គ្រោះជាតិ នៅតំបន់ខាងត្បូងរដ្ឋកាលីហ្វ័រញ៉ា លោក គា រី បានមានប្រសាសន៍ថា ការតវ៉ានឹងធ្វើនៅថ្ងៃសុក្រ ទី២៥ តុលា ប៉ុន្តែធ្វើនៅកន្លែង២ខុសគ្នា។
លោក គា រី បន្តថា ក្នុងកូដកម្មទាំង ២កន្លែងនោះ នឹងមានប្រជាពលរដ្ឋខ្មែរចូលរួមប្រមាណជាង ១ពាន់នាក់ ពីព្រោះរដ្ឋកាលីហ្វ័រញ៉ា មានប្រជាពលរដ្ឋខ្មែររស់នៅច្រើនជាងគេក្នុងបណ្ដារដ្ឋទាំងអស់នៅសហរដ្ឋអាមេរិក៕
1 comment:
មែនហើយ !!!...មែនទែនហើយ !!!
CPP + CNRP = ល្ខោនយួន តែមួយ
ល្បិចកិច្ចកល-ឆាកល្ខោនយួន តែមួយ
* វាគ្មានអាឆ្កែណា លួចអាឆ្កែណាទេ!
* វាគ្មានអាឆ្កែណា បោកអាឆ្កែណាទេ!
* វាគ្មានអាឆ្កែណា ត្រូវគេបន្លំអាឆ្កែណាទេ!
គឺពួកវា......ក្រុមអាចោរ យួនតែមួយ !!!
_______________________________
-អាសែន ដូចអាស៊ី!
-អាខា ដូចអាសែន!
-អាសែន ដូចមីកាហួ!
-អាឆៃ ដូចអាសែន!
-អាវុន ដូចអាឆៃ!
អាក្តCPP ដូចតែ អាក្តCNRP!
អាក្តណា ដូចតែ អាក្តណា!
Post a Comment