Friday, October 18, 2013

សាលា​រាជធានី​ភ្នំពេញ​អនុញ្ញាត​ឱ្យ​ធ្វើ​មហាបាតុកម្ម​ ប៉ុន្តែ​កំណត់​ចំនួន​មនុស្ស​


ក្រុម​បាតុករ​គណបក្ស​សង្គ្រោះជាតិ​ប្រមូលផ្តុំ​គ្នា​នៅទីលាន​ប្រជាធិបតេយ្យ​ធ្វើ​បាតុកម្ម​អហឹង្សារ​នៅព្រឹក​ថ្ងៃ​សៅរ៍​ទី​ ៧​កញ្ញា។ siv channa

អត្ថបទចុះ​ផ្សាយ​នៅ​ថ្ងៃ សុក្រ 18 តុលា 2013 ដោយ ស៊ុន មេសា rfi

បន្ទាប់​ពី​កិច្ច​ប្រជុំ​រវាង​សាលា​រាជធានី​ភ្នំពេញ និង​តំណាង​គណបក្ស​សង្គ្រោះជាតិ​នៅ​ព្រឹក​ថ្ងៃ​សុក្រ​នេះ ជា​គោលការណ៍ សាលា​រាជធានី​ភ្នំពេញ បាន​អនុញ្ញាត​ឱ្យ​គណបក្ស​សង្គ្រោះជាតិ​ធ្វើ​មហា​បាតុកម្ម​រយៈពេល​បី​ថ្ងៃ​របស់​ខ្លួន​នៅ​ថ្ងៃ​ទី​២៣​ដល់​ថ្ងៃ​ទី​២៥​តុលា​នេះ​ហើយ។ ប៉ុន្តែ​អាជ្ញាធរ​អនុញ្ញាត​ឱ្យ​មាន​បាតុករ​តែ​១​ម៉ឺន​នាក់​ប៉ុណ្ណោះ ខណៈ​ដែល​គណបក្ស​សង្គ្រោះជាតិ បញ្ជាក់​ថា​មាន​មនុស្ស​ចូលរួម​ពី​២​ដល់​៥​ម៉ឺន​នាក់។ យ៉ាងណាក៏ដោយ​ក្រសួង​មហាផ្ទៃ​គឺ​ជា​អ្នក​សម្រេច។

សាលា​រាជធានី​ភ្នំពេញ​អនុញ្ញាតិ​ឱ្យ​លោក សមរង្ស៊ី និង​លោក​កឹម សុខា​ដឹកនាំ​ធ្វើ​មហា​បាតុកម្ម​រយៈពេល​បី​ថ្ងៃ​នៅ​ទី​លាន​ប្រជាធិបតេយ្យ​ហើយ។ ប៉ុន្តែ​កំណត់​ចំនួន​មនុស្ស​ត្រឹម​តែ១​ម៉ឺន​នាក់​ប៉ុណ្ណោះ។ នេះ​បើ​តាម​លទ្ធផល​នៃ​កិច្ច​ប្រជុំ​រវាង​តំណាង​គណបក្ស​សង្គ្រោះជាតិ និង​សាលា​រាជធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃ​ទី ១៨​តុលា​នេះ។



តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះជាតិ លោក​ហូរ វ៉ាន់ ដែល​បាន​ចូលរួម​ប្រជុំ​ជាមួយ​សាលា​រាជធានី​ភ្នំពេញ​បាន​ថ្លែង​ប្រាប់​វិទ្យុ​បារាំង​អន្តរជាតិ​RFI​ថា សាលា​រាជធានី​ភ្នំពេញ​បានអនុញ្ញាត​ឱ្យ​គណបក្ស​សង្គ្រោះជាតិ ធ្វើ​បាតុកម្ម​រយៈពេល​បី​ថ្ងៃ​គឺ​ចាប់​ពី​ថ្ងៃ​ទី​២៣​ដល់​ថ្ងៃ​ទី​២៥​តុលា​មែន។ ប៉ុន្តែ​សាលា​រាជធានី​នៅ​តែ​ប្រកាន់​គោលការណ៍​កំណត់​ចំនួន​អ្នក​ចូល​រួម​ធ្វើ​មហា​បាតុកម្ម​ដដែល។ ពោល​គឺ​បាតុករ​មិន​ត្រូវ​លើស​ពី​១​ម៉ឺន​នាក់​នោះ​ឡើយ ខណៈ​ដែល​គណបក្ស​សង្គ្រោះជាតិ​បាន​គ្រោង​មាន​អ្នក​ចូលរួម​រួច​រាល់​ហើយ​ចន្លោះ​ពី​២​ទៅ​៥​ម៉ឺន​នាក់។ ហើយ​លោក​ថា ក្បួន​ដង្ហែ​របស់​គណបក្ស​ដើម្បី​ដាក់​ញត្តិ​ទៅ​កាន់​បណ្តា​ស្ថាន​ទូត​ក្នុង​ទី​ក្រុង​ភ្នំពេញ​នោះ​ទៀត​សោត ក៏​ត្រូវ​បាន​អនុញ្ញាត​ដែរ ប៉ុន្តែ​ចំនួន​អ្នក​ដង្ហែ​ក្បូន​ត្រូវ​តែ​មាន​ចំនួន​តិច​តួច ដែល​ខុស​ឆ្ងាយ​ពី​បំណង​របស់​គណបក្ស​សង្គ្រោះជាតិ​ដែល​គ្រោង​មនុស្ស​២​ម៉ឺន​នាក់​ដើរ​ដង្ហែ​ក្បួន។

លោក ហូរ វ៉ាន់ អ្នក​ទទូល​បន្ទុក​សន្តិសុខ​របស់​គណបក្ស​សង្គ្រោះជាតិ បាន​បន្ថែម​ថា ក្នុង​កិច្ច​ប្រជុំ​រយៈពេល​២​ម៉ោង​កន្លះ នៅ​ព្រឹក​មិញ​នេះ គណបក្ស​សង្គ្រោះជាតិ​ក៏​បាន​ស្នើ​សុំ​ដល់​សមត្ថកិច្ច មិន​ឱ្យ​មាន​ជន​ណា​ម្នាក់ យក​អាវុធ​ចូល​ក្នុង​ក្បួន​បាតុកម្ម​ឡើយ បើទោះបី​ជា​អ្នកនោះ​ជា​សមត្ថកិច្ច​ក៏​ដោយ។

សម្រាប់​ភាគី​សាលា​រាជធានី​ភ្នំពេញ​វិញ លោក​ឡុង ឌីម៉ង់ ដែល​ជា​អ្នក​នាំ​ពាក្យ​បាន​លើក​ហេតុផល​ថា​នៃ​ការ​ដាក់​លក្ខ​ខណ្ឌ​ថា ទី​លាន​ប្រជាធិបតេយ្យ​អាច​ដាក់​ត្រឹម​តែ​១​ម៉ឺន​នាក់​តែប៉ុណ្ណោះ។ ហើយ​ការ​ដង្ហែ​ក្បួន​ដែល​គណបក្ស​សង្គ្រោះជាតិ​ស្នើ​សុំ​២​ម៉ឺន​នាក់​នោះ គឺ​មិន​អាច​អនុញ្ញាត​បាន​ឡើយ ព្រោះ​បញ្ហា​សណ្តាប់ធ្នាប់​ចរាចរណ៍ ដែល​នឹង​ត្រូវ​បិទ​ផ្លូវ​សម្រាប់​សម្រួល​ការ​ធ្វើ​មហា​បាតុកម្ម ខណៈ​ដែល​ភ្នំពេញ​កំពុង​តែ​មាន​បញ្ហា​ចរាចរណ៍​ស្រាប់​នោះ។

គួរ​រំលឹក​ថា ក្នុង​លិខិត​ផ្ញើរ​ជូន​សាលា​រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី​១៦​តុលា​នោះ គណបក្ស​សង្គ្រោះជាតិ ដែល​ដឹកនាំ​លោក សម រង្ស៊ី និង​លោក កឹម សុខា នឹង​ចាប់​ផ្តើម​ធ្វើ​បាតុកម្ម​ពី​ថ្ងៃ​ទី​២៣​ដល់​ថ្ងៃ​ទី​២៥​តុលា   គឺ​ដើម្បី​ស្វែង​រក​យុត្តិធម៌​ជូន​ម្ចាស់​ឆ្នោត និង​ទាមទារ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​គោរព​កិច្ច​ព្រមព្រៀង​ទី​ក្រុង​ប៉ារីស​ឆ្នាំ​១៩៩១ និង​គោលការណ៏​ប្រជាធិបតេយ្យ​សេរី​ពហុបក្ស​ដូច​មាន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ។ នៅ​ក្នុង​ថ្ងៃ​មហា​បាតុកម្ម​នោះ​ដែរ ញត្តិ​ទាមទារ​របស់​គណបក្ស​សង្គ្រោះ​ជាតិ នឹង​ត្រូវ​ដង្ហែ​ទៅ​កាន់​អង្គការ​សហប្រជាជាតិ ស្ថានទូត​បារាំង អាមេរិក អង់គ្លេស អូស្ត្រាលី ចិន ជប៉ុន និង​ឥណ្ឌូនេស៊ី។

គណបក្ស​សង្គ្រោះ​ជាតិ ដែល​ដឹកនាំ​ដោយ​លោក ហូរ វ៉ាន់ និង​លោក​តំណាង​រាស្ត្រ​ឡុង រី នៅតែ​ទទួច​សុំ​ធ្វើ​តាម​ការ​គ្រោង​ទុក​របស់​ខ្លួន​ដដែល។ យ៉ាងណាក៏ដោយ ចំពោះ​ចំណុច​មិន​ទាន់​ឯកភាព​គ្នា​លើ​ចំនួន​អ្នក​ចូលរួម និង​ការ​ដង្ហែ​ក្បួន​នោះ អាជ្ញាធរ​សាលា​រាជធានី ភ្នំពេញ​នឹង​សុំ​គោលការណ៍​សម្រេច​ពី​ក្រសួងមហាផ្ទៃ។នេះ​បើតាម​លោក​ឡុង ឌី​ម៉​ង់៕

3 comments:

Anonymous said...

stupid dogs

Anonymous said...

៥៥ យកមិនយក?៥៥ យកមិនយក?៥៥ យកមិនយក?

ទោះជាពួកអាអស់ឯងខំប្រឹងស្រែក ធ្វើមហាតបាតុកម្ម ឬ មហាតបាតុកម្មសូត្រធម៌,,,,, មហាតបាតុកម្មស្មូត្រ, មហាតបាតុកម្មភាវនា, មហាតបាតុកម្មសមាធិ, លុតជង្គុង ក្រាបទូល
ក្រោមល្អងធូលីព្រះបាទ, ប្តឹងទៅតុលាការ ឬ ចង់ប្តឹងទៅអង្គការសហប្រជាជាតិ ឲ្យបែកមេឃ រញ្ជួយផែនដីទៀត
ក៍ផែនដីនេះមិនទាន់ដល់វេនពួកអាអស់ឯងដែរ នៅមានឯកឧត្ដមបណ្ឌិត
ហ៊ុន ម៉ាណែត ហ៊ុន ម៉ានិត ទៀត ។ល។ និង។ល។
ផែនដីនេះមិនអាចមាន ព្រះអាទិត្យពីររះលើផែនដីតែមួយបានឡើយ។
ចេះច្បាប់បោះឆ្នោតទេ? ចេះគណិតសាស្ដ្រទេ? ៥០+១ = ១២៣/២=៦១.៥+១=៦២.៥
លេខចេញយ៉ាងច្បាស់ចាញ់ហើយ មិនព្រមចាញ់ទៀត
ត្រូវចាំណា សមេ្តចបណ្ឌិតអគ្គមហាសេនាបតីតេជោ ហ៊ុន សែន វរ្ម័នទី១ មិនមែនជាមនុស្សលោកទេ សមេ្តចជាព្រះបាទ ហ៊ុន ទៀន ចាប់ជាតិ សមេ្តចជាព្រះបាទធម្មិក សមេ្តចជាព្រះអាទិទេព សមេ្តចជាទេវតារស់មកសង្គ្រោះប្រជាជនកម្ពុជា និងប្រទេសកម្ពុជាឱ្យ សម្បូរសប្បាយ រង់រឿង និងសុខក្សេមក្សាន្ដ!!!

សមេ្តចជាព្រះអាទិត្យតែមួយ រះលើផែនដីនេះ...។
ជយោ! សមេ្តចបណ្ឌិតអគ្គមហាសេនាបតីតេជោ ហ៊ុន សែន វរ្ម័នទី១ ជាទេវតានៃកម្ពុជា!!!


បរាជ័យ! ពួកអាខ្មែរក្បត់ជាតិរត់ចោលស្រុក!

បរាជ័យពួកអាសត្វឆ្កែបរទេស (!!)

បរាជ័យពួកអាកាកសំណល់បាតសង្គម (!!)

ពីអញ

ហ្ការី អ៊ឹង
សមាគមខ្មែរឡុងប៉ិចរដ្ឋកាលីហ្វ័រញ៉ា និងជា
បេក្ខជន ស្ថានកុងស៊ុលខ្មែរប្រចាំឡុងប៉ិចរដ្ឋកាលីហ្វ័រញ៉ា

Anonymous said...

អាព្នងបួងសួងសម រង្ស៊ី
ជាតួល្ខោនស្វាសង្គ្រោះសំផឹងយួន ឬ
ជាពូជឆ្កែកន្ទុយខ្វៀន-កញ្ជៈយួនទប់ជើងគ្រែ និង កក្តាន់ អាចោរHai Phúc
ឡេមឡឺម-ស៊ីឡាកក្រុមខ្មែរធ្វើបាតុកម្ម!

សំរាំង ស៊ី...តើវាមានស្អីក្រៅពីក្ដមួយយួរ?

-មានសញ្ញាបាត់ខាង ទណ្ឌិតតាង៉ែនឡប់សតិ
-ចាប់តាំងពីពេលស៊ីលុយ អាមេចោរហ៊ុន សែន
-នៅសាលា សំរាំងឆាន់ $$$$$$$$$$$ !!!