Thursday, October 17, 2013

បក្ស​ប្រឆាំង​នៅ​ប្រកាន់​ជំហរ​រឹង​បើ​ទោះ​បី​ជា​បក្ស​កាន់​អំណាច​បន្ទន់​ជំហរ


លោក កឹម សុខា និង​លោក សម រង្ស៊ី ថ្លែង​នៅ​ក្នុង​សន្និសីទ​កាសែត​មួយ នៅ​ក្រោយ​ការ​បោះឆ្នោត​ជាតិ​កាល​ពី​ចុង​ខែ​កក្កដា។

ដោយ ឃួន ធារ៉ា VOA Khmer 17.10.2013

ទោះ​បី​ជា​គណបក្ស​ប្រជាជន​កម្ពុជា​មាន​ការ​បន្ទន់​ទៅ​រក​ការ​ចរចា​ដោយ​សន្យា​ធ្វើ​កំណែ​ទម្រង់​ការ​បោះឆ្នោត​ក៏​ដោយ ​ក៏​គណបក្ស​ទាំង​ពីរ​នៅ​តែ​មិន​មាន​សញ្ញា​វិជ្ជមាន​ណា​មួយ​ក្នុង​ការ​វិល​ទៅ​រក​តុ​ចរចា​ជា​ថ្មី​នៅ​ឡើយ​ទេ។

លោក កឹម សុខា ​អនុ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ឱ្យ​ដឹង​ថា​ពុំ​មាន​គម្រោង​ជួប​ចរចា​ជា​ថ្មី​នៅ​ឡើយ​ទេ​ មូលហេតុ​ដោយ​សារ​នៅ​មាន​ការ​​ខ្វែង​យោបល់​គ្នា​ច្រើន​ទៅ​លើ​របៀបវារៈ​នៃ​ការ​ចរចា។

លោក​បាន​បន្ថែម​ថា៖ «ការ​ចរចា​ទាល់​តែ​ចរចា​លើ​មូលដ្ឋាន​អ្វី​មួយ​ ប៉ុន្តែ​វា​នៅ​ខុស​គ្នា។ គណបក្ស​ប្រជាជន​ គេ​ចង់​ចរចា​ពី​រឿង​បែងចែក​អំណាច​ទទួល​ស្គាល់​ថា ​គាត់​ឈ្នះ ​ប៉ុន្តែ​យើង​អត់​ទទួល​ស្គាល់។ របៀប​វារៈ​យើង​ចង់​រក​យុត្តិធម៌​រក​ការណ៍​ពិត​ជូន​ប្រជាពលរដ្ឋ​សិន»។

ចំណុច​សំខាន់​​ដែល​គណបក្ស​សង្គ្រោះ​ជាតិ​ទាមទារ​ក្នុង​ការ​ចរចា​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​នា​ពេល​កន្លង​មក​រួម​​មាន​តុល្យភាព​អំណាច​ក្នុង​រដ្ឋសភា ​ការ​បង្កើត​គណៈកម្មការ​ចម្រុះ​ស៊ើប​អង្កេត​ភាព​មិន​ប្រក្រតី​ក្នុង​ថ្ងៃ​បោះឆ្នោត ​និង​កំណែ​ទម្រង់​នៃ​ការ​បោះឆ្នោត។ ដោយ​ឡែក ​នៅ​ថ្ងៃ​ទី​១៤​ខែ​តុលា​កន្លង​ទៅ​នេះ ​គណបក្ស​ប្រជាជន​កម្ពុជា​បាន​បន្ទន់​ជំហរ​របស់​ខ្លួន​បន្ថែម​ទៀត ​ដោយ​ការ​សន្យា​ធ្វើ​កំណែ​ទម្រង់​ស៊ីជម្រៅ​នៃ​ការ​បោះឆ្នោត។

ប៉ុន្តែ​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​តែ​ទាមទារ​ឱ្យ​មាន​គណៈកម្មាធិការ​ឯករាជ្យ​ស៊ើប​អង្កេត​ភាព​មិន​ប្រក្រតី​ក្នុង​ការ​បោះឆ្នោត ​មុន​ខ្លួន​​ព្រមព្រៀង​ឈាន​ចូល​តុ​ចរចា​ជាថ្មី​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា ​ដែល​កំពុង​កាន់​អំណាច។

ប៉ុន្តែ​លោក ឈាង វុន ​តំណាងរាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា​ថ្លែង​ថា​ លក្ខខណ្ឌ​នេះ​គឺ​មិន​អាច​ទៅ​រួច​ទេ​នៅ​ពេល​នេះ។

លោក​ឈាង វុន ​បន្ថែម​ថា​គណបក្ស​លោក​នៅ​តែ​ទទូច​ឱ្យ​គណបក្ស​សង្គ្រោះ​ជាតិ​ចូលប្រជុំ​សភា​ដើម្បី​ពិភាក្សា​លម្អិត​ពី​កំណែ​ទម្រង់​ទាំង​នេះ។

«យើង​បាន​អំពាវនាវ​ថា​ដើម្បី​ធ្វើ​កិច្ចការ​ហ្នឹង ខាង​នីតិប្រតិបត្តិ​ខាង​នីតិ​ប្បញ្ញត្តិ​​ត្រូវ​តែ​រួម​គ្នា​ធ្វើ មក​អង្គុយ​ជុំ​គ្នា​ធ្វើ ហើយ​បើ​គាត់​ចង់​ចូលរួម​ចំណែក ទាល់​តែ​គាត់​ចូលរួម​ប្រជុំ​សភា»។​

គណបក្ស​សង្គ្រោះ​ជាតិ​នៅ​តែ​ធ្វើ​ពហិកា​មិន​ព្រម​ចូលរួម​ប្រជុំ​សភា ​ដោយ​អះអាង​ថា​ជា​ការ​ទាមទារ​រក​យុត្តិធម៌​ជូន​ម្ចាស់​ឆ្នោត ​ដែល​ធ្វើ​ឱ្យ​កម្ពុជា​មាន​គណបក្ស​តែ​មួយ​ប៉ុណ្ណោះ​ក្នុង​រដ្ឋ​សភា ​ជា​លើក​ដំបូង​​ក្នុង​ប្រវត្តិសាស្ត្រ​របស់​ខ្លួន​​តាំង​ពី​កាល​បោះឆ្នោត​លើក​ដំបូង​នៅ​ឆ្នាំ​១៩៩៣​មក ​និង​ជា​ហេតុ​ធ្វើ​ឱ្យ​​ប្រទេស​ផ្តល់​ជំនួយ​សំខាន់ៗ​ដូចជា​សហរដ្ឋ​អាមេរិក​និង​សហគមន៍​អឺរ៉ុប​ដែល​មាន​សមាជិក​២៨​ប្រទេស​លើក​លែង​តែ​បារាំង​ចេញ​មិន​ទាន់​ទទួល​ស្គាល់​នៅ​ឡើយ។

លោក នី ចរិយា ​ប្រធាន​ផ្នែក​សិទ្ធិមនុស្ស​និង​​ច្បាប់​នៅ​អង្គការ​អាដហុក ​យល់​ឃើញ​ថា​ការ​ប្រកាស​របស់​គណបក្ស​ប្រជាជន​កម្ពុជា​នេះ​គឺ​មាន​គោល​បំណង​នយោបាយ​​ច្រើន​ជាង ​ដោយ​​ចង់​ឱ្យ​គណបក្ស​សង្គ្រោះ​ជាតិ​ចូល​ប្រជុំ​សភា​ដើម្បី​ឱ្យ​អន្តរជាតិ​ទទួល​ស្គាល់​រដ្ឋាភិបាល​បង្កើត​ថ្មី​នេះ។

លោក នី ចរិយា ​បន្ថែម​ថា​កំណែ​ទម្រង់​ការ​បោះឆ្នោត​មាន​ប្រសិទ្ធភាព​លុះ​ត្រា​តែ​គណបក្ស​ទាំង​ពីរ​មាន​តុល្យភាព​អំណាច​និង​ពិភាក្សា​គ្នា​ឱ្យ​បាន​ច្បាស់​លាស់។

«កាល​ណា​យើង​ចង់​កែ​ទម្រង់​អ្វី​មួយ​យើង​ត្រូវ​មាន​កម្មវិធី​ច្បាស់​លាស់ ​កម្មវិធី​នយោបាយ​លម្អិត ​និង​ភាគី​ពាក់​ព័ន្ធ​ក្នុង​ការ​កែ​ទម្រង់​នេះ​ឯង​ និង​អំពី​កាល​វិភាគ​ច្បាស់​លាស់​ថា​តើ​ពេល​ណា ​ថា​ពេល​ណា​ត្រូវ​ធ្វើ​អ្វី​ៗ។ បើ​មិន​មាន​ការ​បែកចែក​អំណាច​ឱ្យ​បាន​ច្បាស់​លាស់​ក្នុង​អង្គការ​នីតិ​ប្បញ្ញតិ្ត​និង​នីតិ​ប្រតិបត្តិ​ទេ​ គ្មាន​កំណែ​ទម្រង់​ណា​មួយ​អាច​ទៅ​រួច​ទេ»។

ទោះ​បី​​ជា​យ៉ាង​ណា​លោក នី ចរិយា ​នៅ​តែ​ទទូច​ឱ្យ​ភាគី​គណបក្ស​ទាំង​ពីរ​ត្រឡប់​ទៅ​រក​តុ​ចរចា​ជា​ថ្មី​នៅ​ពេល​ខាង​មុខ៕

ជាមួយ​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​ទេ។​

លោក​សម រង្ស៉ី​ ដែល​អម​ដំណើរ​ដោយ​កញ្ញា​កឹម មនោវិជ្ជា ​កូនស្រី​របស់​លោក​​កឹម សុខា ​ដែល​ជា​អនុប្រធាន​របស់​លោក​គ្រោង​នឹង​បន្ត​ជួប​ជាមួយ​មន្ត្រី​អាមេរិកាំង​និង​ជួប​ជាមួយ​មន្ត្រី​ស្ថាប័ន​ផ្តល់​ជំនួយ​ធំៗ​​ដូចជា​ធនាគារ​ពិភព​និង​អង្គការ​រូបិយប័ណ្ណ​អន្តរជាតិ​ផង​ដែរ៕

3 comments:

Anonymous said...

ក្រយៅ អាឆ្កែយួនអង្កែរស៊ី ទាំងពីរក្បាល
អា​យួនសម រង្សី CNRP និង​
អាយួនហ៊ុន សែន CPP,
ពួកវាជា អាមនុស្ស(ពាល)ទាំងសង​ខាងទេ ។
_________________________________

សូមបងប្អូនខ្មែរ អ្នកស្នេហាជាតិ!

* កុំប្រដៅអាមនុស្សពាល!
* កុំប្រដៅអាឆ្កែជើងពីរ ថាកុំឲ្យវាស៊ីអាចម៍!
_________________________________

(នាងរត់រកអ្នក ,អាមនុស្សពាលវារត់រកពាលគ្នាវា
អាមនុស្សក្បត់ជាតិ កុំយ​កជាគ្នា​)
អញ្ចឹងហើយ!
________________________________-

អ្នកឈ្នះជាអាយួនយៀកកុង......បានធ្វើស្ដេច
អ្នកឈ្នះជាអាខ្វាក់ហ៊ុន សែន.....អា4 (យួន)
អ្នកឈ្នះជាអាឆ្កែយួន សម រង្ស៊ី.....អា7 (មករា)

** អ្នកចាញ់គឺជា......ពលរដ្ឋខ្មែរ!!!!

Jendhamuni said...


Hmmmm...... ;)

Anonymous said...

When some one PROMISE we the people expect that. If you do not delivery or not execute your PROMISE the result soon will be like CPP. We are not afraid of fighting for JUSTICE ANYMORE. Our MOTHERLAND told us to FIGHT FOR HER and we listen to our MOTHER.