មិនត្រូវបំផុសប្រជាពលរដ្ឋឲ្យមានអំពើហិង្សា។ មិនត្រូវនិយាយប៉ះពាល់ដល់ស្ថាប័នដទៃ ឬព្រះមហាក្សត្រ។ ត្រូវមានកិច្ចការពារសណ្តាប់ធា្នប់សន្តិសុខដោយខ្លួនឯង ហើយប្រសិនបើមានញតិ្តអ្វីមួយ គណបក្សត្រូវចាត់តំណាង២០រូបឲ្យយកញ្ញតិ្តនោះទៅដាក់នៅសាលារាជធានី ហើយសាលារាជធានីនឹងបញ្ជូនបន្តទៅស្ថាប័នពាក់ពន្ធ័។
គឺគ្រាន់តែស្មឹងស្មាតនៅនឹងកន្លែងបើមានញត្តិតវ៉ាត្រូវផ្ញើរតាមឯកឧត្តម ប៉ា ស៊ីជាតិវង់ទៅបានហើយ
អត្ថបទចុះផ្សាយនៅថ្ងៃ អង្គារ 01 តុលា 2013 ដោយ សួង សុភារី
បន្ទាប់ពីគណបក្សសង្គ្រោះជាតិបានផ្ញើរលិខិតស្នើសុំទីលានប្រជាធិបតេយ្យដើម្បីជួប មហាជន នៅថ្ងៃទី ០៦តុលាខាងមុខ សាលារាជធានីភ្នំពេញ ក៏ព្រមឯកភាពឲ្យគណបក្សសង្គ្រោះជាតិប្រារព្ធពិធីជួបជុំនោះ។ ដូចកាលពីមុនដែរ ការជួបជុំនេះមិនអាចឲ្យមានចំនួនមនុស្សលើសពី ១ម៉ឺននាក់ឡើយ។ ប៉ុន្តែ គណបក្សសង្គ្រោះជាតិនៅតែទទូចចង់បានអ្នកចូលរួមលើសពី ១ម៉ឺននាក់។
សាលារាជធានីភ្នំពេញបានឯកភាពនៅរសៀលថ្ងៃអង្គារនេះឲ្យគណបក្សសង្គ្រោះជាតិ ធ្វើវេទិកាជួបជុំមហាជនជាថ្មីនៅទីលានប្រជាធិបតេយ្យ។ បន្ទាប់ពីការប្រជុំពិភាក្សាគ្នា រវាងតំណាងគណបក្សសង្គ្រោះជាតិ និងសាលារាជធានីភ្នំពេញ លោក ឡុង ឌីម៉ង់ អ្នកនាំពាក្យសាលារាជធានីភ្នំពេញ បានប្រាប់វិទ្យុបារាំងថា ភាគីទាំងពីរបានសម្រេចព្រមព្រៀមតាមសំណើររបស់គណបក្សប្រឆាំងហើយ។ ហើយគណបក្សប្រឆាំងក៏យល់ស្របធ្វើតាមលក្ខខណ្ឌរបស់សាលារាជធានីភ្នំពេញដែរ។ មានតែលក្ខខណ្ឌមួយប៉ុណ្ណោះ ដែលគណបក្សសង្គ្រោះជាតិ មិនយល់ព្រម គឺការកំណត់ចំនួនអ្នកចូលរួមនៅក្នុងវេទិកាថ្ងៃទី០៦តុលា។
សាលារាជធានីមិនអាចសម្រេចឲ្យមានអ្នកចូលរួមលើសពី១ម៉ឺននាក់បានទេ ហើយសាលារាជធានីក៏គ្រោងធ្វើលិខិតមួយទៅក្រសួងមហាផ្ទៃនៅថ្ងៃពុធ។ ប្រសិនបើក្រសួងមហាផ្ទៃយល់ស្រប នោះការជួបជុំរបស់គណបក្សប្រឆាំងគឺអាចដំណើរការបាន។ នេះបើតាមលោក ឡុង ឌីម៉ង់។
សូមបញ្ជាក់ថា លក្ខខណ្ឌរបស់សាលារាជធានីភ្នំពេញ គឺមិនខុសពីពេលដែលគណបក្សសង្គ្រោះជាតិធ្វើមហាបាតុកម្មកាលពីលើកមុននោះទេ ពោលគឺការជួបជុំមិនត្រូវមានការហែរក្បូនឡើយ។
មិនត្រូវបំផុសប្រជាពលរដ្ឋឲ្យមានអំពើហិង្សា។ មិនត្រូវនិយាយប៉ះពាល់ដល់ស្ថាប័នដទៃ ឬព្រះមហាក្សត្រ។ ត្រូវមានកិច្ចការពារសណ្តាប់ធា្នប់សន្តិសុខដោយខ្លួនឯង ហើយប្រសិនបើមានញតិ្តអ្វីមួយ គណបក្សត្រូវចាត់តំណាង២០រូបឲ្យយកញ្ញតិ្តនោះទៅដាក់នៅសាលារាជធានី ហើយសាលារាជធានីនឹងបញ្ជូនបន្តទៅស្ថាប័នពាក់ពន្ធ័។
គួរបញ្ជាក់ដែរថា គណបក្សសង្គ្រោះជាតិ គ្រោងនឹងរៀបចំការជួបជុំមហាជន នៅទីលានប្រជាធិបតេយ្យ នៅថ្ងៃទី ០៦តុលា បន្ទាប់ពីថ្ងៃភ្ជុំបិណ្ឌ ចាប់ពីវេលាម៉ោង ២រសៀល ដល់ម៉ោង៦ល្ងាច។ ក្នុងលិខិតជូនទៅសាលារាជធានី គណបក្សសង្គ្រោះជាតិ ស្នើឲ្យមានការជួបជុំប្រជាពលរដ្ឋប្រមាណជា២ម៉ឺននាក់៕
2 comments:
go ahead moha thmeung tmath tam preah reach damres! it 100% approval,it is not going to do any shit to me you can go thmeung thmat picnic style 24/7 still ok ...lmao
happy hs
My analysis scenario:
The evil-minded Sam rainsy is blackmailing Hun Sen the former soldier Khmer rouge
The current stand-off between MM Sam Rainsy and Hun Sen would be: a
"HUGE FINANCIAL MATTER".
* I bet that everything will sort out in the near future, and Mr Sam Rainsy will take up position as the President of the National Assembly of Cambodia to legalise Hun Sen government. * Sooner or later, Mr Sam Rainsy will be stripped of his parliamentary immunity and will flee in self-imposed exile as he get used to it.
* Finally, he would have a luxurious retirement surrounded by young and beautiful girls.
It would be a happy ending for him.
Preah Bat Theurmeuk predictions.
Post a Comment