Tuesday, October 01, 2013

សាលារាជធានី​យល់​ព្រម​ឲ្យ​គណបក្ស​សង្គ្រោះជាតិ​ជួបជុំ​នៅ​ទី​លាន​ប្រជាធិបតេយ្យ​ថ្ងៃ​៦​តុលា​




មិន​ត្រូវ​បំផុស​ប្រជាពលរដ្ឋ​ឲ្យ​មាន​អំពើ​ហិង្សា។ មិន​ត្រូវ​និយាយ​ប៉ះ​ពាល់​ដល់​ស្ថាប័ន​ដទៃ​ ឬព្រះ​មហាក្សត្រ។ ត្រូវ​មាន​កិច្ច​ការពារ​សណ្តាប់​ធា្នប់​សន្តិសុខ​ដោយ​ខ្លួនឯង​ ហើយ​ប្រសិន​បើ​មាន​ញតិ្ត​អ្វីមួយ គណបក្ស​ត្រូវ​ចាត់​តំណាង២០រូបឲ្យ​យក​ញ្ញតិ្តនោះទៅ​ដាក់​នៅ​សាលារាជធានី ហើយ​សាលារាជធានី​នឹងបញ្ជូន​បន្ត​ទៅ​ស្ថាប័ន​ពាក់ពន្ធ័។

គឺគ្រាន់តែស្មឹងស្មាតនៅនឹងកន្លែងបើមានញត្តិតវ៉ាត្រូវផ្ញើរតាមឯកឧត្តម ប៉ា ស៊ីជាតិវង់ទៅបានហើយ








អត្ថបទចុះ​ផ្សាយ​នៅ​ថ្ងៃ អង្គារ 01 តុលា 2013  ដោយ សួង សុភារី


បន្ទាប់​ពី​គណបក្ស​សង្គ្រោះជាតិ​បាន​ផ្ញើរ​លិខិត​ស្នើសុំ​ទីលាន​ប្រជាធិបតេយ្យ​ដើម្បី​ជួប ​មហាជន​ នៅ​ថ្ងៃទី ០៦តុលា​ខាង​មុខ សាលា​រាជ​ធានី​ភ្នំពេញ ក៏​ព្រម​ឯកភាព​ឲ្យ​គណបក្ស​សង្គ្រោះជាតិ​ប្រារព្ធ​ពិធី​ជួបជុំ​នោះ​។ ដូច​កាល​ពី​មុន​ដែរ ការ​ជួបជុំ​នេះ​មិន​អាច​ឲ្យ​មាន​ចំនួន​មនុស្ស​លើស​ពី ១​ម៉ឺន​នាក់​ឡើយ។ ប៉ុន្តែ គណបក្ស​សង្គ្រោះជាតិ​នៅ​តែ​ទទូច​ចង់បាន​អ្នក​ចូលរួម​លើស​ពី​ ១​ម៉ឺន​នាក់។

សាលារាជធានី​ភ្នំពេញ​បាន​ឯកភាពនៅ​រសៀល​ថ្ងៃ​អង្គារនេះ​ឲ្យ​គណបក្ស​សង្គ្រោះជាតិ ធ្វើ​វេទិកា​ជួប​ជុំ​មហាជន​ជា​ថ្មី​នៅ​ទី​លាន​ប្រជាធិបតេយ្យ។ បន្ទាប់​ពី​ការ​ប្រជុំ​ពិភាក្សា​គ្នា រវាង​តំណាង​គណបក្ស​សង្គ្រោះជាតិ និង​សាលារាជធានី​ភ្នំពេញ លោក ឡុង ឌីម៉ង់ អ្នក​នាំ​ពាក្យ​សាលា​រាជធានីភ្នំពេញ បាន​ប្រាប់​វិទ្យុ​បារាំង​ថា ភាគី​ទាំងពីរ​បាន​សម្រេច​ព្រម​ព្រៀម​តាម​សំណើរ​របស់​គណបក្ស​ប្រឆាំង​ហើយ។ ហើយ​គណបក្ស​ប្រឆាំង​ក៏​យល់​ស្រ​ប​ធ្វើ​តាម​លក្ខខណ្ឌ​របស់​សាលារាជធានី​ភ្នំពេញ​ដែរ។ មាន​តែលក្ខខណ្ឌ​មួយ​ប៉ុណ្ណោះ ​ដែល​គណបក្ស​សង្គ្រោះជាតិ មិន​យល់​ព្រម​ គឺ​ការ​កំណត់​ចំនួន​អ្នក​ចូលរួម​នៅ​ក្នុង​វេទិកា​ថ្ងៃ​ទី​០៦​តុលា។



 សាលា​រាជធានី​មិន​អាច​សម្រេច​ឲ្យមានអ្នកចូលរួម​លើស​ពី១ម៉ឺន​នាក់​បាន​ទេ ហើយសាលារាជធានី​ក៏​គ្រោង​ធ្វើ​លិខិត​មួយ​ទៅ​ក្រសួង​មហា​ផ្ទៃ​នៅ​ថ្ងៃ​ពុធ។​ ប្រសិន​បើ​ក្រសួង​មហាផ្ទៃ​យល់​ស្រប នោះ​ការ​ជួប​ជុំ​របស់​គណបក្ស​ប្រឆាំង​គឺ​អាច​ដំណើរ​ការ​បាន។ នេះបើ​តាម​លោក ឡុង​ ឌីម៉ង់។

សូម​បញ្ជាក់​ថា លក្ខខណ្ឌ​របស់​សាលា​រាជធានី​ភ្នំពេញ គឺ​មិន​ខុស​ពី​ពេល​ដែល​គណបក្ស​សង្គ្រោះជាតិ​ធ្វើ​មហា​បាតុកម្ម​កាលពី​លើក​មុន​នោះទេ ពោលគឺការ​ជួប​ជុំ​មិន​ត្រូវ​មាន​ការ​ហែរ​ក្បូន​ឡើយ។

មិន​ត្រូវ​បំផុស​ប្រជាពលរដ្ឋ​ឲ្យ​មាន​អំពើ​ហិង្សា។ មិន​ត្រូវ​និយាយ​ប៉ះ​ពាល់​ដល់​ស្ថាប័ន​ដទៃ​ ឬព្រះ​មហាក្សត្រ។ ត្រូវ​មាន​កិច្ច​ការពារ​សណ្តាប់​ធា្នប់​សន្តិសុខ​ដោយ​ខ្លួនឯង​ ហើយ​ប្រសិន​បើ​មាន​ញតិ្ត​អ្វីមួយ គណបក្ស​ត្រូវ​ចាត់​តំណាង២០រូបឲ្យ​យក​ញ្ញតិ្តនោះទៅ​ដាក់​នៅ​សាលារាជធានី ហើយ​សាលារាជធានី​នឹងបញ្ជូន​បន្ត​ទៅ​ស្ថាប័ន​ពាក់ពន្ធ័។

គួរ​បញ្ជាក់ដែរ​ថា គណបក្ស​សង្គ្រោះជាតិ គ្រោង​នឹង​រៀប​ចំ​ការ​ជួបជុំ​មហា​ជន​ នៅ​ទីលាន​ប្រជា​ធិបតេយ្យ នៅ​ថ្ងៃទី ០៦​តុលា បន្ទាប់​ពី​ថ្ងៃភ្ជុំបិណ្ឌ ចាប់​ពី​វេលាម៉ោង ២រសៀល ដល់​ម៉ោង​៦​ល្ងាច។ ក្នុង​លិខិត​ជូន​ទៅ​សាលា​រាជធានី គណបក្ស​សង្គ្រោះជាតិ ស្នើឲ្យ​មាន​ការ​ជួប​ជុំ​ប្រជាពលរដ្ឋ​ប្រមាណ​ជា​២​ម៉ឺន​នាក់៕




2 comments:

Anonymous said...

go ahead moha thmeung tmath tam preah reach damres! it 100% approval,it is not going to do any shit to me you can go thmeung thmat picnic style 24/7 still ok ...lmao


happy hs

Anonymous said...

My analysis scenario:

The evil-minded Sam rainsy is blackmailing Hun Sen the former soldier Khmer rouge

The current stand-off between MM Sam Rainsy and Hun Sen would be: a
"HUGE FINANCIAL MATTER".

* I bet that everything will sort out in the near future, and Mr Sam Rainsy will take up position as the President of the National Assembly of Cambodia to legalise Hun Sen government. * Sooner or later, Mr Sam Rainsy will be stripped of his parliamentary immunity and will flee in self-imposed exile as he get used to it.

* Finally, he would have a luxurious retirement surrounded by young and beautiful girls.
It would be a happy ending for him.

Preah Bat Theurmeuk predictions.