Wednesday, October 23, 2013

ក្រុម​បាតុករ​ជួបជុំ​គ្នាក្រោម​កម្តៅ​ថ្ងៃ​នៅ​ទី​លាន​ប្រជាធិបតេយ្យ​


ក្រុម​អ្នក​ចូលរួម​ មហាបាតុកម្ម របស់​គណបក្ស​សង្គ្រោះជាតិ
នៅ​ថ្ងៃទី​២៣តុលា២០១៣។ RFI/Siv Channa

អត្ថបទចុះ​ផ្សាយ​នៅ​ថ្ងៃ ពុធ 23 តុលា 2013 ដោយ ប៉ែន បូណា rfi

នៅ​ឯ​ទី​លាន​ប្រជាធិបតេយ្យ​នា​ព្រឹក​ថ្ងៃ​ពុធ​នេះ​ក្រុម​បាតុករ​គណបក្ស​សង្គ្រោះជាតិ​បានមក​ជួបជុំ​គ្នា​ជា​បន្តបន្ទាប់​ដើម្បី​រង់ចាំ​កម្មវិធី​ផ្លូវ​ការ​នៅ​រសៀល​នេះ។ តាម​ការ​វាយតម្លៃ​របស់​អង្គការ​សង្គម​ស៊ីវិល មនុស្ស​ប្រមាណ​ជា​២​ម៉ឺន​នាក់​បាន​មក​ជួបជុំ​គ្នា​នៅ​ព្រឹក​នេះ​ក្រោម​អាកាសធាតុ​ក្តៅ​ហែង ។ បាតុករ​កំពុង​បន្ត​ចូល​មក​ជា​បន្ត​បន្ទាប់​ទៀត។

មហា​បាតុកម្ម​របស់​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​ព្រឹក​នេះ​បានចាប់ផ្តើម​ឡើង​ដោយមាន​អ្នកចូលរួម​ច្រើន​កុះករ​នៅ​ទីលាន​ប្រជាធិបតេយ្យ។ នៅ​ព្រឹក​នេះ​នៅ​មិនទាន់មាន​កម្មវិធី​អ្វី​សំខាន់​នៅឡើយ​ទេ​ដោយ​ពួកគេ​គ្រាន់តែ​មកជួបជុំ​គ្នា​ដើម្បី​រង់ចាំ​ដង្ហែ​ញត្តិ​នៅ​ថ្ងៃរសៀល​តែប៉ុណ្ណោះ។

អ្នក​ដែលមាន​វត្ត​មាននៅ​ទីលាន​ប្រជាធិបតេយ្យ​នៅ​ព្រឹក​នេះ​មាន​ចំនួន​ប្រហែល២ម៉ឺន​នាក់​នេះ​បើ​យោងតាម​ការវាយតម្លៃរ​បស់​ក្រុម​អង្គការ​សង្គម​ស៊ីវិល​ដែល​បាន​តាមដាន​ព្រឹត្តិការណ៍​នេះ។ ពួកគេ​បាន​ជ្រក​ក្រោម​ដំបូល​រោង​ប្រក់​សំពត់​តង់​ដើម្បី​គេច​ពី​កម្តៅថ្ងៃ​ដ៏​ហួតហែង។ លោក សួន ប៊ុន​ស័ក្តិ មន្ត្រី​នៃ​គណៈកម្មាធិការ​ប្រព្រឹត្ត​កម្ម​នៃ​អង្គការ​សមាគម​ការពា​រ​សិទ្ធិមនុស្ស​ដែល​បាន​តាមដាន​រឿងនេះ​បាន​ប្រាប់​វិទ្យុ​បារាំង​អន្តរជាតិ​ថា នៅតាម​បណ្តា​ច្រកចូល​ភ្នំពេញ អាជ្ញាធរ​មិនបាន​រារាំង​អ្នកដំណើរ​ដែល​មក​ចូលរួម​បាតុកម្ម​ទេ ប៉ុន្តែ គ្រាន់តែ​មានការ​ឆែកឆេរ ប៉ុណ្ណោះ។


ការឆែកឆេរ​នេះ​បាន​បង្ក​ការ​រំខាន​ខ្លះ​ដល់​អ្នក​ដំណើរ។ យ៉ាងណាក៏ដោយ លោក សួន ប៊ុន​ស័ក្តិ កត់សម្គាល់ថា អាជ្ញាធរ​ហាក់ដូច​ជាមាន​ការសម្របសម្រួល​ឲ្យ​បាតុករ​បាន​ចូលមក​ធ្វើបាតុកម្ម​នៅ​ទីក្រុង​ភ្នំពេញ។ រហូត​មក​ទល់​ថ្ងៃត្រង់​នេះ នៅ​មិនទាន់មាន​ឧបទ្ទវ​ហេតុអ្វី​កើតឡើង​គួរ​ឲ្យ​កត់សម្គាល់​នៅឡើយ​ទេ។

សូមបញ្ជាក់ថា តាម​គម្រោង​សម្រាប់​មហា​បាតុកម្ម​ថ្ងៃ​ដំបូង​នេះ អ្នក​ចូល​មហា​បាតុកម្ម​នឹង​ដង្ហែ​ញត្តិ​ដែលមាន​ស្នាម​មេដៃ​ពលរដ្ឋ​រាប់លាន​នាក់​ដែល​ខ្លួន​ប្រមូលបាន​ទៅ​ដាក់ជូន​ការិយាល័យ​ឧត្តម​ស្នងការ​សិទ្ធិមនុស្ស​អង្គការសហប្រជាជាតិ​ប្រចាំ​ទីក្រុង​ភ្នំពេញ។ មេដឹកនាំ​របស់​គណបក្ស​សង្គ្រោះ​ជាតិ លោក​សម រង្ស៊ី និង​លោក កឹម សុខា ក៏​គ្រោង​នឹងចូលរួម​ក្នុង​ពិធី​ដង្ហែ​ញត្តិ​នេះដែរ។ បន្ទាប់ពី​ការដាក់​ញត្តិ​រួចហើយ ក្រុមបាតុករ​នឹង​វិល​មកកាន់​ទីលាន​ប្រជាធិបតេយ្យ​វិញ។ នៅ​យប់​នេះ ក៏​មានការ​ខ្សែភាពយន្ត​ឯកសារ​ស្តីពី​ការតស៊ូ​របស់​វីរជន​បរទេស​មួយចំនួន​ដើម្បី​បង្ហាញ​ក្រុមបាតុករ​ផងដែរ។

មហា​បាតុកម្ម​នឹង​បន្ត​ធ្វើ​រយៈពេល​បី​ថ្ងៃ​ជាប់ៗ​គ្នា។ នៅ​ថ្ងៃ​ស្អែក និង​ថ្ងៃ​បន្ត​បន្តា​ប់​ទៀត ក្រុមបាតុករ​ដឹកនាំ​ដោយ​គណបក្ស​សង្គ្រោះ​ជាតិ​នឹង​ដង្ហែ​ញត្តិ​ស្នាម​មេដៃ​របស់​អ្នក​គាំទ្រ​ទៅជូន​ស្ថានទូត​បរទេស​នានា​នៅ​ទីក្រុង​ភ្នំពេញ​ផងដែរ​ដើម្បី​សុំ​ឲ្យ​សហគមន៍​អន្តរជាតិ​ជួយ​ដោះស្រាយ​បញ្ហា​បោះឆ្នោត៕

5 comments:

Anonymous said...

ឱ! អនិច្ចំ-ទុក្ខំ-អនត្តា វាសនាបាតុកម្មបង្រ្គប់កិច្ច!

របស់ក្រុមហ៊ុនឯកជន CNRP
របស់អាបុកគល់អន្តរកាប់ សំរាប់​ ស៊ី ,កឹម ទុក្ខា
ដើម្បីឡេមឡឺម អំណាចផ្ទាល់ខ្លួន
មានកម្រិត តែ(៣ថ្ងៃគត់)ប៉ុណ្ណោះ
ហើយក៏ដាច់ខ្យល់ ស្លាប់តៃហោង....ត-ម៉ង!
បាតុកម្មមែនទែនគឺ
-គេធ្វើ​ទូទាំង​ប្រទេសគា្មនកំណត់ពេល
ត្រាតែបានជោគជ័យ!
- អ្នកស្រីទេព វន្នី អ្នកបឹងកក់គេធ្វើបាតុកម្មដើរ!
- បាតុកម្មអ្នកប្រុសសម រង្ស៊ី អង្គុយអេះក្ដលេង។

Anonymous said...

THIS MADE MY DAY!

Anonymous said...

ការចរចាគ្នាណាក្រៅអំពី «ការបង្កេីតគណ:កម្មាធិការឯករាជ្យដេីម្បីត្រួតពិនិត្យមេីលលទ្ធផលឆ្នោត» គឺជា «ការចរចាបែងចែកអំណាច
គ្នា» យ៉ាងពិតប្រាកដណាស់ !! បេីពំុនោះទេ ត្រូវងេីបដេីរចេញ !!
ដោយគោរពរាប់អាន,
លី ឌៀប

Anonymous said...

«ការចរចាបែងចែកអំណាចគ្នា» ក៏ដូចគ្នានិង «ការទាមទារតុល្យភាពអំណាច»
ដែរ... ទង្វេីទាំង២នេះ គឺជាទង្វេី «ក្បត់ឆន្ទ:បាតុករនិងពលរដ្ធខ្មែរ» យ៉ាងពិត
ប្រាកដណាស់ !!
ដោយគោរពរាប់អាន,
លី ឌៀប

Anonymous said...

៥៥ យកមិនយក?៥៥ យកមិនយក?៥៥ យកមិនយក?

ទោះជាពួកអាអស់ឯងខំប្រឹងស្រែក ធ្វើមហាតបាតុកម្ម ឬ មហាតបាតុកម្មសូត្រធម៌,,,,, មហាតបាតុកម្មស្មូត្រ, មហាតបាតុកម្មភាវនា, មហាតបាតុកម្មសមាធិ, លុតជង្គុង ក្រាបទូល
ក្រោមល្អងធូលីព្រះបាទ, ប្តឹងទៅតុលាការ ឬ ចង់ប្តឹងទៅអង្គការសហប្រជាជាតិជាមួយស្នាមមេដៃ ឲ្យបែកមេឃ រញ្ជួយផែនដីទៀត
ក៍ផែនដីនេះមិនទាន់ដល់វេនពួកអាអស់ឯងដែរ នៅមានឯកឧត្ដមបណ្ឌិត
ហ៊ុន ម៉ាណែត ហ៊ុន ម៉ានិត ទៀត ។ល។ និង។ល។
ផែនដីនេះមិនអាចមាន ព្រះអាទិត្យពីររះលើផែនដីតែមួយបានឡើយ។
ចេះច្បាប់បោះឆ្នោតទេ? ចេះគណិតសាស្ដ្រទេ? ៥០+១ = ១២៣/២=៦១.៥+១=៦២.៥
លេខចេញយ៉ាងច្បាស់ចាញ់ហើយ មិនព្រមចាញ់ទៀត
ត្រូវចាំណា សមេ្តចបណ្ឌិតអគ្គមហាសេនាបតីតេជោ ហ៊ុន សែន វរ្ម័នទី១ មិនមែនជាមនុស្សលោកទេ សមេ្តចជាព្រះបាទ ហ៊ុន ទៀន ចាប់ជាតិ សមេ្តចជាព្រះបាទធម្មិក សមេ្តចជាព្រះអាទិទេព សមេ្តចជាទេវតារស់មកសង្គ្រោះប្រជាជនកម្ពុជា និងប្រទេសកម្ពុជាឱ្យ សម្បូរសប្បាយ រង់រឿង និងសុខក្សេមក្សាន្ដ!!!

សមេ្តចជាព្រះអាទិត្យតែមួយ រះលើផែនដីនេះ...។
ជយោ! សមេ្តចបណ្ឌិតអគ្គមហាសេនាបតីតេជោ ហ៊ុន សែន វរ្ម័នទី១ ជាទេវតានៃកម្ពុជា!!!


បរាជ័យ! ពួកអាខ្មែរក្បត់ជាតិរត់ចោលស្រុក!

បរាជ័យពួកអាសត្វឆ្កែបរទេស (!!)

បរាជ័យពួកអាកាកសំណល់បាតសង្គម (!!)

ពីអញ

ហ្ការី អ៊ឹង
សមាគមខ្មែរឡុងប៉ិចរដ្ឋកាលីហ្វ័រញ៉ា និងជា
បេក្ខជន ស្ថានកុងស៊ុលខ្មែរប្រចាំឡុងប៉ិចរដ្ឋកាលីហ្វ័រញ៉ា