Wednesday, October 23, 2013

មេ​ដឹក​នាំ​គណបក្ស​សង្គ្រោះជាតិ ប្រកាស​ពី​ជំហរ​ធ្វើ​បាតុកម្ម​អហិង្សា និង​ដោយ​សន្តិវិធី​

rfi/ siv channa
 អត្ថបទចុះ​ផ្សាយ​នៅ​ថ្ងៃ ពុធ 23 តុលា 2013  ដោយ លី ម៉េងហួរ rfi

ក្នុង​សន្និសីទ​កាសែត នៅ​ព្រឹក​ថ្ងៃ​ទី​២៣​តុលា​នេះ លោក សម រង្ស៊ី និង​លោក កឹម សុខា ប្រមុខ​បក្ស​ប្រឆាំង បាន​ប្រកាស​រួម​គ្នា​ពី​ជំហរ ក្នុង​ការ​ដឹកនាំ​ធ្វើ​បាតុកម្ម ៣ ថ្ងៃ ដែល​មាន​ទាំង​ការ​ដើរ​ហែ​ក្បួន ដាក់​ញត្តិ​ស្នាម​មេដៃ គឺ​ត្រូវ​ធ្វើ​ឡើង​ដោយ​សន្តិវិធី និង​អហិង្សា។ នៅ​ព្រឹក​ព្រលឹម​ថ្ងៃ​ពុធ​នេះ លោក​សមរង្ស៊ី ក៏​បាន​ទូរស័ព្ទ​ជួប​លោក​ស ខេង ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ ហើយ​បាន​ព្រមព្រៀង​គ្នា​ថា ទាំង​បាតុករ និង​ទាំង​សមត្ថកិច្ច​ប៉ូលិស​ប៉េអឹម ប្រកាន់​នូវ​គោលការណ៍​អហិង្សា មិន​បង្ក​បញ្ហា​ដាក់​គ្នា​ទេ។

នៅពេល​ផ្តើម​បាតុកម្ម ៣ ថ្ងៃ ចាប់ពី​ព្រឹក​ថ្ងៃ​ពុធ ទី២៣តុលា​នេះ សកម្មជន​គណបក្ស​ស​ង្គ្រោះ​ជាតិ បាន​ជួបជុំ នៅ​ទីលាន​ប្រជាធិបតេយ្យ។ រីឯ​មេដឹកនាំ​កំពូល លោក​សមរង្ស៊ី និង​លោក កឹម សុខា បាន​ជួប​ក្រុមអ្នកកាសែត នៅ​ទីស្នាក់ការ​គណបក្ស។ បាតុកម្ម នៅ​ទីលាន​ប្រជាធិបតេយ្យ ៣ ថ្ងៃ ដែលមាន​ទាំង​ការបោះ​តង់​ស្នាក់នៅ​ពេលយប់​ផង គឺ​គណបក្ស​សង្គ្រោះ​ជាតិ ក៏​នឹង​ដឹកនាំ​ការហែក្បួន ដើរទៅ​កាន់​ទីស្នាក់ការ​អង្គការសហប្រជាជាតិ និង​បណ្តា​ស្ថានទូត​ប្រទេស​ម្ចាស់​ហត្ថលេខី លើ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ផងដែរ។

មុនពេល​ចូលរួម​ដឹកនាំ​ធ្វើ​មហា​បាតុកម្ម លោក​សមរង្ស៊ី និង​លោក កឹម​សុខា បានប្រកាស​ក្នុង​សន្និសីទកាសែត ជា​បន្តបន្ទាប់​ថា មហា​បាតុកម្ម​រយៈពេល​បី​ថ្ងៃ ដើម្បី​ទាមទារ និង​ស្វែងរក​យុត្តិធម៌ ជូន​ម្ចាស់ឆ្នោត ព្រមទាំង​ទាមទារ​ឲ្យ​រដ្ឋាភិបាល​អនុវត្ត និង​គោរព​ឲ្យ​បាន​ពេញលេញ​លើ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ថ្ងៃ២៣តុលា ឆ្នាំ១៩៩១ គឺ​គណបក្ស​សង្គ្រោះ​ជាតិ ប្រកាន់​ជំហរ ធ្វើឡើង​ដោយ​សន្តិវិធី និង​អហិង្សា។



ជា​បាតុកម្ម ដែល​លោក​សមរង្ស៊ី អះអាងថា មានការ​យល់ព្រម និង​អនុញាត​ពី​អាជ្ញាធរ​សមត្ថកិច្ច ទាំង​ក្រសួងមហាផ្ទៃ និង​ទាំង​សាលា​រាជធានី​ភ្នំពេញ។ រីឯ​លោក​កឹម​សុខា បាន​បញ្ជាក់ថា គណបក្សប្រឆាំង មិន​លើកទឹកចិត្ត​ឲ្យ​ក្រុមបាតុករ ប្រើ​អំពើហិង្សា ក្នុងពេល​ធ្វើបាតុកម្ម ៣ ថ្ងៃនេះ​ទេ។

ទាំង​លោក​សមរង្ស៊ី និង​ទាំង​លោក កឹម​សុខា បាន​បញ្ជាក់ថា ប្រសិនបើ​មាន​បាតុករ​ណា ប្រើ​អំពើហិង្សា ឬ​បង្កចលាចល ក្នុង​ក្បួន​បាតុកម្ម គឺ​គណបក្ស មិន​ទទួលខុសត្រូវ​ឡើយ ហើយនឹង​សហការ​ជាមួយ​អាជ្ញាធរ​សមត្ថកិច្ច ចាត់ការ​តាមផ្លូវ​ច្បាប់។

ជាងនេះទៅទៀត លោក សម រង្ស៊ី ក៏បាន​ប្រកាស​ក្នុង​សន្និសីទកាសែត​ថា ប្រហែលជា​កន្លះ​ម៉ោង មុនពេល​លោក​ចូលរួម​ក្នុង​សន្និសីទកាសែត នៅ​ព្រឹក​មិញ លោក បាន​ជួប​តាម​ទូរស័ព្ទ​ជាមួយ​លោក ស ខេង ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ហើយ​បាន​ពិភាក្សា និង​ព្រមព្រៀងគ្នា​ថា ទាំង​ក្រុមបាតុករ និង​ទាំង​ក្រុម​អាជ្ញាធរ​សមត្ថកិច្ច ប៉ូលិស​ប៉េអឹម នឹងមិន​បង្ក​អំពើហិង្សា​ដាក់គ្នា ក្នុងពេល​ធ្វើបាតុកម្ម ៣ ថ្ងៃ របស់​គណបក្ស​សង្គ្រោះ​ជាតិ៕

3 comments:

Anonymous said...

ឱ! អនិច្ចំ-ទុក្ខំ-អនត្តា វាសនាបាតុកម្មបង្រ្គប់កិច្ច!

របស់ក្រុមហ៊ុនឯកជន CNRP
របស់អាបុកគល់អន្តរកាប់ សំរាប់​ ស៊ី ,កឹម ទុក្ខា
ដើម្បីឡេមឡឺម អំណាចផ្ទាល់ខ្លួន
មានកម្រិត តែ(៣ថ្ងៃគត់)ប៉ុណ្ណោះ
ហើយក៏ដាច់ខ្យល់ ស្លាប់តៃហោង....ត-ម៉ង!
បាតុកម្មមែនទែនគឺ
-គេធ្វើ​ទូទាំង​ប្រទេសគា្មនកំណត់ពេល
ត្រាតែបានជោគជ័យ!
- អ្នកស្រីទេព វន្នី អ្នកបឹងកក់គេធ្វើបាតុកម្មដើរ!
- បាតុកម្មអ្នកប្រុសសម រង្ស៊ី អង្គុយអេះក្ដលេង។

Anonymous said...

Go on !!!
HUN Sen must go ... !!!
Change is now...! For the good of our youth and our beloved homeland !!!
That´s enough already 20-30 years...!!!

Anonymous said...

Go on !!!
HUN Sen ,Sam Rainsy nKem Sokha must go ... !!!
Change is now...! For the good of our youth and our beloved homeland !!!
That´s enough already 20-30 years...!!!