Wednesday, October 30, 2013

អំពើហិង្សាកើតមានរវាងបាតុករ និងសមត្ថកិច្ច


(ថ្ងៃទី 30 តុលា 2013, ម៉ោង 11:03:AM) | ដោយ: មុនីរាជ CEN

ភ្នំពេញ: អំពើហិង្សា​បានកើត​ឡើង នៅពេលដែល​មានការ​ប៉ះទង្គិច​គ្នា រវាង​បាតុករ និង​កម្លាំង​សមត្ថកិច្ច ដោយ​បង្ក​អោយ​របួស​ទាំងសងខាង​។​សេចក្តីរាយការណ៍​និយាយថា ប៉ុន្តែ​មិនមាន​របួសធ្ងន់​នោះទេ​។ ចំណែក​បុរស​ម្នាក់ ត្រូវបាន​សមត្ថកិច្ច​ចាប់ខ្លួន ពី​ការបង្ក​របួស​ដល់​កម្លាំង​សមត្ថកិច្ច​។ បុរស​នោះ​ឈ្មោះ ពៅ សាវ៉ន​។​​ចាប់តាំងពី​ព្រឹក​ព្រលឹម​ថ្ងៃ​ពុធ ទី​៣០ ខែតុលា ឆ្នាំ​២០១៣ ក្រុម​អ្នកភូមិ​ដែលមាន​ជម្លោះដីធ្លី​នៅ​បុរី​កីឡា បឹងកក់ និង​សហគមន៍​ក្រីក្រ​ដទៃទៀត បាន​ជួបជុំគ្នា​ដើរ​ហែ​ក្បួន​ពី​បុរី​កីឡា​ទៅកាន់ សាលា​រាជធានី​ភ្នំពេញ​។ រហូតដល់​ម៉ោង​ជិត ១០ ព្រឹក​ពលរដ្ឋ​អ្នក​តវ៉ា​ទាំងនោះ បាន​លើក​បដា​ឈរ​បិទផ្លូវ ព្រះមុនីវង្ស នៅមុខ​សាលា​រាជធានី​ភ្នំពេញ​។ ប៉ុន្តែ​មួយសន្ទុះ​ក្រោយមក កងកម្លាំង​សន្តិសុខ បាន​បើកផ្លូវ​ដោយ​រុញច្រាន អ្នកភូមិ​មក​កៀន​ថ្នល់​វិញ​


ក្រុម​អ្នកភូមិ​បាន​ទៅ​សួរនាំ​អាជ្ញាធរ​រាជធានី​ភ្នំពេញ អំពី​ការស្នើសុំ​កាលពី​សប្តាហ៍​មុន ដែល​បាន​សុំ​ឲ្យ​អាជ្ញាធរ​ជួយ​លើ​ការទាមទារ​ឲ្យ​ក្រុមហ៊ុន ផាន អ៊ី​ម៉ិច សាងសង់​អគារ ផ្ទះល្វែង ២ អគារ​បន្ថែមទៀត​នៅ​បុរី​កីឡា​សម្រាប់​ផ្តល់​ឲ្យ​អ្នកភូមិ​ក្រីក្រ ចូលទៅ​រស់នៅ​ជា​សំណង នឹង​ការរុះរើ​លំនៅដ្ឋាន​ចេញពី​ដី​បុរី​កីឡា ដែល​ក្រុមហ៊ុន ផាន អ៊ី​ម៉ិច ទទួលបាន​សិទ្ធិ​អភិវឌ្ឍន៍​ជា​បុរី ផ្ទះល្វែង​៕​

2 comments:

Anonymous said...

Must teach Beoung Kak Lak residence, Borey Kala residence,know how to use Chemical and Biological or nuclear weapons

Anonymous said...

៥៥ យកមិនយក?៥៥ យកមិនយក?៥៥ យកមិនយក?

ទោះជាពួកអាអស់ឯងខំប្រឹងស្រែក ធ្វើមហាតបាតុកម្ម ឬ មហាតបាតុកម្មសូត្រធម៌,,,,, មហាតបាតុកម្មស្មូត្រ, មហាតបាតុកម្មភាវនា, មហាតបាតុកម្មសមាធិ, លុតជង្គុង ក្រាបទូល
ក្រោមល្អងធូលីព្រះបាទ, ប្តឹងទៅតុលាការ ឬ ចង់ប្តឹងទៅអង្គការសហប្រជាជាតិជាមួយការ ដង្ហែស្នាមមេដៃ ឲ្យបែកមេឃ រញ្ជួយផែនដីទៀត
ក៍ផែនដីនេះមិនទាន់ដល់វេនពួកអាអស់ឯងដែរ នៅមានឯកឧត្ដមបណ្ឌិត
ហ៊ុន ម៉ាណែត ហ៊ុន ម៉ានិត ទៀត ។ល។ និង។ល។
ផែនដីនេះមិនអាចមាន ព្រះអាទិត្យពីររះលើផែនដីតែមួយបានឡើយ។
ចេះច្បាប់បោះឆ្នោតទេ? ចេះគណិតសាស្ដ្រទេ? ៥០+១ = ១២៣/២=៦១.៥+១=៦២.៥
លេខចេញយ៉ាងច្បាស់ចាញ់ហើយ មិនព្រមចាញ់ទៀត
ត្រូវចាំណា សមេ្តចបណ្ឌិតអគ្គមហាសេនាបតីតេជោ ហ៊ុន សែន វរ្ម័នទី១ មិនមែនជាមនុស្សលោកទេ សមេ្តចជាព្រះបាទ ហ៊ុន ទៀន ចាប់ជាតិ សមេ្តចជាព្រះបាទធម្មិក សមេ្តចជាព្រះអាទិទេព សមេ្តចជាទេវតារស់មកសង្គ្រោះប្រជាជនកម្ពុជា និងប្រទេសកម្ពុជាឱ្យ សម្បូរសប្បាយ រង់រឿង និងសុខក្សេមក្សាន្ដ!!!

សមេ្តចជាព្រះអាទិត្យតែមួយ រះលើផែនដីនេះ...។
ជយោ! សមេ្តចបណ្ឌិតអគ្គមហាសេនាបតីតេជោ ហ៊ុន សែន វរ្ម័នទី១ ជាទេវតានៃកម្ពុជា!!!


បរាជ័យ! ពួកអាខ្មែរក្បត់ជាតិរត់ចោលស្រុក!

បរាជ័យពួកអាសត្វឆ្កែបរទេស (!!)

បរាជ័យពួកអាកាកសំណល់បាតសង្គម (!!)

ពីអញ

ហ្ការី អ៊ឹង
សមាគមខ្មែរឡុងប៉ិចរដ្ឋកាលីហ្វ័រញ៉ា និងជា
បេក្ខជន ស្ថានកុងស៊ុលខ្មែរប្រចាំឡុងប៉ិចរដ្ឋកាលីហ្វ័រញ៉ា