Wednesday, October 30, 2013
អំពើហិង្សាកើតមានរវាងបាតុករ និងសមត្ថកិច្ច
(ថ្ងៃទី 30 តុលា 2013, ម៉ោង 11:03:AM) | ដោយ: មុនីរាជ CEN
ភ្នំពេញ: អំពើហិង្សាបានកើតឡើង នៅពេលដែលមានការប៉ះទង្គិចគ្នា រវាងបាតុករ និងកម្លាំងសមត្ថកិច្ច ដោយបង្កអោយរបួសទាំងសងខាង។សេចក្តីរាយការណ៍និយាយថា ប៉ុន្តែមិនមានរបួសធ្ងន់នោះទេ។ ចំណែកបុរសម្នាក់ ត្រូវបានសមត្ថកិច្ចចាប់ខ្លួន ពីការបង្ករបួសដល់កម្លាំងសមត្ថកិច្ច។ បុរសនោះឈ្មោះ ពៅ សាវ៉ន។ចាប់តាំងពីព្រឹកព្រលឹមថ្ងៃពុធ ទី៣០ ខែតុលា ឆ្នាំ២០១៣ ក្រុមអ្នកភូមិដែលមានជម្លោះដីធ្លីនៅបុរីកីឡា បឹងកក់ និងសហគមន៍ក្រីក្រដទៃទៀត បានជួបជុំគ្នាដើរហែក្បួនពីបុរីកីឡាទៅកាន់ សាលារាជធានីភ្នំពេញ។ រហូតដល់ម៉ោងជិត ១០ ព្រឹកពលរដ្ឋអ្នកតវ៉ាទាំងនោះ បានលើកបដាឈរបិទផ្លូវ ព្រះមុនីវង្ស នៅមុខសាលារាជធានីភ្នំពេញ។ ប៉ុន្តែមួយសន្ទុះក្រោយមក កងកម្លាំងសន្តិសុខ បានបើកផ្លូវដោយរុញច្រាន អ្នកភូមិមកកៀនថ្នល់វិញ
ក្រុមអ្នកភូមិបានទៅសួរនាំអាជ្ញាធររាជធានីភ្នំពេញ អំពីការស្នើសុំកាលពីសប្តាហ៍មុន ដែលបានសុំឲ្យអាជ្ញាធរជួយលើការទាមទារឲ្យក្រុមហ៊ុន ផាន អ៊ីម៉ិច សាងសង់អគារ ផ្ទះល្វែង ២ អគារបន្ថែមទៀតនៅបុរីកីឡាសម្រាប់ផ្តល់ឲ្យអ្នកភូមិក្រីក្រ ចូលទៅរស់នៅជាសំណង នឹងការរុះរើលំនៅដ្ឋានចេញពីដីបុរីកីឡា ដែលក្រុមហ៊ុន ផាន អ៊ីម៉ិច ទទួលបានសិទ្ធិអភិវឌ្ឍន៍ជាបុរី ផ្ទះល្វែង៕
Subscribe to:
Post Comments (Atom)
2 comments:
Must teach Beoung Kak Lak residence, Borey Kala residence,know how to use Chemical and Biological or nuclear weapons
៥៥ យកមិនយក?៥៥ យកមិនយក?៥៥ យកមិនយក?
ទោះជាពួកអាអស់ឯងខំប្រឹងស្រែក ធ្វើមហាតបាតុកម្ម ឬ មហាតបាតុកម្មសូត្រធម៌,,,,, មហាតបាតុកម្មស្មូត្រ, មហាតបាតុកម្មភាវនា, មហាតបាតុកម្មសមាធិ, លុតជង្គុង ក្រាបទូល
ក្រោមល្អងធូលីព្រះបាទ, ប្តឹងទៅតុលាការ ឬ ចង់ប្តឹងទៅអង្គការសហប្រជាជាតិជាមួយការ ដង្ហែស្នាមមេដៃ ឲ្យបែកមេឃ រញ្ជួយផែនដីទៀត
ក៍ផែនដីនេះមិនទាន់ដល់វេនពួកអាអស់ឯងដែរ នៅមានឯកឧត្ដមបណ្ឌិត
ហ៊ុន ម៉ាណែត ហ៊ុន ម៉ានិត ទៀត ។ល។ និង។ល។
ផែនដីនេះមិនអាចមាន ព្រះអាទិត្យពីររះលើផែនដីតែមួយបានឡើយ។
ចេះច្បាប់បោះឆ្នោតទេ? ចេះគណិតសាស្ដ្រទេ? ៥០+១ = ១២៣/២=៦១.៥+១=៦២.៥
លេខចេញយ៉ាងច្បាស់ចាញ់ហើយ មិនព្រមចាញ់ទៀត
ត្រូវចាំណា សមេ្តចបណ្ឌិតអគ្គមហាសេនាបតីតេជោ ហ៊ុន សែន វរ្ម័នទី១ មិនមែនជាមនុស្សលោកទេ សមេ្តចជាព្រះបាទ ហ៊ុន ទៀន ចាប់ជាតិ សមេ្តចជាព្រះបាទធម្មិក សមេ្តចជាព្រះអាទិទេព សមេ្តចជាទេវតារស់មកសង្គ្រោះប្រជាជនកម្ពុជា និងប្រទេសកម្ពុជាឱ្យ សម្បូរសប្បាយ រង់រឿង និងសុខក្សេមក្សាន្ដ!!!
សមេ្តចជាព្រះអាទិត្យតែមួយ រះលើផែនដីនេះ...។
ជយោ! សមេ្តចបណ្ឌិតអគ្គមហាសេនាបតីតេជោ ហ៊ុន សែន វរ្ម័នទី១ ជាទេវតានៃកម្ពុជា!!!
បរាជ័យ! ពួកអាខ្មែរក្បត់ជាតិរត់ចោលស្រុក!
បរាជ័យពួកអាសត្វឆ្កែបរទេស (!!)
បរាជ័យពួកអាកាកសំណល់បាតសង្គម (!!)
ពីអញ
ហ្ការី អ៊ឹង
សមាគមខ្មែរឡុងប៉ិចរដ្ឋកាលីហ្វ័រញ៉ា និងជា
បេក្ខជន ស្ថានកុងស៊ុលខ្មែរប្រចាំឡុងប៉ិចរដ្ឋកាលីហ្វ័រញ៉ា
Post a Comment