Saturday, October 19, 2013

លោក ជា មុនី អំពាវនាវកម្មករ កម្មការិនីទូទាំង ប្រទេសផ្អាក ការងារ២ថ្ងៃ


Saturday, 19 October 2013 11:12 ដោយ៖ដើមអម្ពិល(DAP)-ID:078

ភ្នំពេញ៖ លោក ជា មុនី ប្រធាន សហជីពសេរីកម្មករ នៃព្រះរាជាណាចក្រកម្ពុជា បានអំពាវនាវដល់ កម្មករ -កម្មការិនី នូវទូទាំងប្រទេស ឲ្យផ្អាកការងារ ពីរថ្ងៃ គឺថ្ងៃទី ២២-២៣ ខែតុលា ឆ្នាំ២០១៣ ដើម្បីទាមទារឲ្យ តុលាការ ដោះលែងបុគ្គលិក និងកម្មកររោងចក្រ សាប្រ៊ីណាចំនួន៨នាក់ ដែលជាសមាជិកក្នុងសហជីពរបស់ខ្លួន និងទាមទារ សុំដំឡើងប្រាក់ឈ្នួល ដល់ ១៥០ដុល្លារ ក្នុងមួយខែ។

យោងតាមសេចក្តីជូនដំណឹង ដែលចុះហត្ថលេខាពីលោក ជា មុនី ប្រធានសហជីព សេរីកម្មករ នៃព្រះរាជាណា ចក្រកម្ពុជា ដែលមជ្ឈមណ្ឌល ព័ត៌មានដើមអម្ពិល ទទួលនៅថ្ងៃទី១៩តុលា នេះបានឲ្យដឹងថា សហជីពសេរីកម្មករ នៃព្រះរាជាណាចក្រកម្ពុជា សូមធ្វើការអំពាវនាវដល់ ថ្នាក់ដឹកនាំសហជីព សេរីកម្មករ និងកម្មករ កម្មការិនីតាម បណ្តារោងចក្រ សហគ្រាសទាំងអស់ មេត្តាចូលរួមធ្វើកូដកម្ម ផ្អាកការងារចំនួនពីរ ថ្ងៃទី២២-២៣ ខែតុលា ឆ្នាំ ២០១៣ដើម្បីទាមទារ ឲ្យតុលាការដោះលែងបុគ្គលិកសហជីព និងកម្មកររោងចក្រ សាប្រ៊ីណាទាំង៨នាក់ ដែល តុលាការឃុំខ្លួន អស់រយៈពេលជាង៤ខែ ទាំងអយុត្តិធម៌ និងទាមទារតម្លើងប្រាក់ឈ្នួល អប្បបរមាឲ្យដល់ចំនួន ៦០ម៉ឺនរៀល ឬ១៥០ដុល្លារក្នុងមួយខែ ។

សេចក្តីជូនដំណឹងបន្តថា ការធ្វើកូដកម្មផ្អាកការងារ របស់កម្មករ-កម្មការិនី ទាំងអស់នាពេលនេះ គឺជាសញ្ញាមួយ ប្រាប់ទៅ បណ្តារោងចក្រសហគ្រាស ទាំងអស់ថា បងប្អូនកម្មករ កម្មការិនីត្រូវការប្រាក់ឈ្នួល ១៥០ដុល្លារក្នុង មួយខែ ដើម្បីទ្រទ្រង់ជីវភាព និងសុខភាពរបស់ខ្លួន និងបង្ហាញអំពីការទាមទារ រកយុត្តិធម៌ជូនកម្មករ កម្មការិនី គ្រប់រូបផងដែរ ។ ការចូលរួមរបស់កម្មករ-កម្មការិនី គឺជាប្រយោជន៍ផ្ទាល់ខ្លួនឯង និងប្រយោជន៍សង្គម ទាំងមូល ផងដែរ ៕

3 comments:

Anonymous said...

By 2020 Yuon language is a must in the whole Nambodia even elementary, secondary nor university will charge a minimum fee for rich class and maximum for low class.

Anonymous said...

ជា សារុន
ប្រធានសាខាបក្សប្រជាជនកុម្មុយនិស្តកម្ពុជា
ឡូវែល ម៉ាស្ស ស.រ.អ. Should say:

Chey Yo អាញ ជា សារុន Yourn's slave and kan cheas bat choeung dach tlay ah Hoon Xen!

Anonymous said...


One thing to recon with is that the Muslims have succeeded in getting the entire world to change their way of life after the 9-11. Don't you all agree? So here I am, Jendhamuni!!!

Hate me or love me, Jendhamuni!!!

p.s. You can delete this comment, but it will appear somewhere else on this blog with the same content

Heng Soy's spirit!!!