Tuesday, October 08, 2013

គ្រោះថ្នាក់ចរាចរណ៍ភ្ជុំបិណ្ឌឆ្នាំនេះ ស្លាប់២៤នាក់ របួស១៦៩នាក់


................................
បញ្ចូលអត្ថបទ ៖ ចាន់ ធូ ថ្ងៃចន្ទ ទី៧ ខែតុលា ឆ្នាំ២០១៣ ម៉ោង ១៣:២៤ កោះសន្តិភាព
រាជធានីភ្នំពេញ ៖ យោងតាមរបាយការណ៍របស់នាយកដ្ឋាននគរបាលសណ្តាប់ធ្នាប់ក្រសួងមហាផ្ទៃបានឱ្យដឹងថា ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ៣ថ្ងៃ ចាប់ពីថ្ងៃទី៣-៥ តុលា ២០១៣ គ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេសកម្ពុជា បណ្តាលឱ្យប្រជាពលរដ្ឋស្លាប់និងរបួសជិត២០០នាក់ ។
នាយកដ្ឋាននគរបាលសណ្តាប់ធ្នាប់នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានឱ្យដឹងកាលពីថ្ងៃទី០៦ តុលា ២០១៣ ថា រយៈពេល៣ថ្ងៃក្នុងពិធីបុណ្យភ្ជុំបិណ្ឌ បណ្តាលឱ្យមនុស្សស្លាប់២៤នាក់ និងរបួសធ្ងន់ស្រាល១៦៩នាក់ ។ ក្នុងចំណោមអ្នករងគ្រោះទាំងអស់ គឺមានអ្នកថ្មើរជើង៩នាក់ និងអ្នកបើកបរម៉ូតូមិនមានពាក់មួកសុវត្ថិភាព៧៥នាក់ ។ គ្រោះថ្នាក់ចរាចរណ៍បណ្តាលឱ្យខូចខាតម៉ូតូ៨៧គ្រឿង រថយន្តធុនស្រាល១៣គ្រឿង រថយន្តធុនធ្ងន់២គ្រឿង និងយានផ្សេងៗ៦គ្រឿងទៀត ។


មូលហេតុបណ្តាលឱ្យគ្រោះថ្នាក់ចរាចរណ៍កើតឡើង ដោយល្បឿនលឿនមាន២៣លើក ស្រវឹង១៤លើក មិនប្រកាន់ស្តាំ៧លើក បើកប្រជែងគ្រោះថ្នាក់៧លើក បត់ឆ្វេងស្តាំមិនប្រុងប្រយ័ត្ន៦លើក មិនគោរពសិទ្ឋិអាទិភាព៣លើក កត្តាយានយន្ត៣លើក មិនគោរពសញ្ញាចរាចរណ៍១លើក និងកត្តាផ្សេង១លើក ។

អត្រាអ្នកស្លាប់ក្នុងអំឡុងបុណ្យភ្ជុំបិណ្ឌឆ្នាំនេះ មានការថយចុះ២នាក់ បើប្រៀបធៀបនឹងឆ្នាំមុន ពោលគឺ២៤នាក់ លើ២៦នាក់ ប៉ុន្តែអ្នករបួសមានការកើនឡើង៣០នាក់ គឺកើនពី១៣៩នាក់ទៅកាលពីឆ្នាំទៅ រហូតដល់១៦៩នាក់នៅឆ្នាំ២០១៣នេះ ៕

1 comment:

Anonymous said...

The flood devastates Cambodia and its people, but where is the Cambodian Red Cross run by Bun Rany?