RFA/Den Ayuthyea |
ដោយ ដែន អយុធ្យា 2013-10-30
អ្នកវិភាគសង្គមមានទស្សនៈថា ភាពមានៈរឹងរូស ឬអាត្មានិយម របស់ឥស្សរជននយោបាយខ្មែរបច្ចុប្បន្ន ពិសេសអ្នកនយោបាយគណបក្ស ឈ្នះអាសនៈសភានីតិកាលទី៥ អាចនាំឲ្យប៉ះពាល់ដល់សេដ្ឋកិច្ចជាតិ ឬរាំងស្ទះដល់ការអភិវឌ្ឍន៍ប្រទេស។ បញ្ហានេះ អ្នកវិភាគសង្គមស្នើឲ្យអ្នកនយោបាយខ្មែរ ត្រូវងាកមកតុចរចារ និងគិតប្រយោជន៍ជាតិធំជាងបុគ្គល ឬបក្សពួក។
លោកបណ្ឌិត សុខ ទូច អ្នកវិភាគនយោបាយឯករាជ្យ បានស្នើឲ្យអ្នកនយោបាយគណបក្សប្រជាជនកម្ពុជា និងបក្សសង្គ្រោះជាតិ ត្រូវរកច្រកចរចាគ្នា ដើម្បីពន្លត់ភ្លើងនយោបាយ ក្រោយការបោះឆ្នោត ឲ្យបានជាស្ថាពរ។ លោកថា ឥស្សរជនបក្សនយោបាយទាំងពីរ មិនគួរទុកបញ្ហាឱ្យនៅបន្តអូសបន្លាយ រកទីបញ្ចប់គ្មាននោះទេ ព្រោះអាចនាំឲ្យអ្នកវិនិយោគទុន ទាំងក្នុង និងក្រៅប្រទេស ខ្លាចរអា ឬមិនហ៊ានបោះទុនវិនិយោគនៅកម្ពុជា។
លោកថ្លែងថា នយោបាយជាប់គាំង ក្នុងសង្គមកម្ពុជាសព្វថ្ងៃ អាចនាំឲ្យប៉ះពាល់ ឬបាត់បង់ជំនួយបរទេស ផ្តល់ជូនកម្ពុជា សម្រាប់អភិវឌ្ឍន៍ប្រទេស៖ «បើសិនជាគណបក្សនយោបាយមិនរកដំណោះស្រាយបាននៅពេលខាងមុខឆាប់ៗនេះទេ នៅដាច់ឆ្នាំខាងមុខនេះ គេនឹងអនុម័តថវិកាកម្ចី របស់អន្តរជាតិ។ ហើយបើសិនជាយើងមិនបានដោះស្រាយឲ្យចប់ទេ ព្រោះផែនការគេលើក១ឆ្នាំម្តង។ អញ្ចឹងយើងនឹងមានបញ្ហាសម្រាប់អភិវឌ្ឍន៍ជាតិហើយ »។
លោកសាស្ត្រាចារ្យ សុខ ទូច ដែលជាសាកលវិទ្យាធិការ នៃសកលវិទ្យាល័យខេមរៈផងនោះ ថ្លែងថា នៅលើលោកនេះ គ្មានបញ្ហាអ្វី ដែលមិនអាចដោះស្រាយបានទេ។ លោកថា បញ្ហាប្រឈមផ្សេងៗ ផ្តើមដោយមនុស្ស ឬមនុស្សជាអ្នកបង្កើតបញ្ហា។ ដូច្នេះមនុស្សក៏ជាអ្នកចេញមុខផ្សះផ្សារ និងរកដំណោះស្រាយ៖ «បញ្ហាជាប់គាំងនេះមិនត្រឹមតែទៅលើប្រាក់កម្ចីទេ គឺទៅលើអ្នកវិនិយោគធំៗ ដែលគេរង់ចាំមើលនយោបាយរបស់យើង។ ហេតុនេះ ខ្ញុំជឿជាក់ថា អ្នកនយោបាយច្បាស់ជានឹងរកដំណោះស្រាយឃើញ ដោយមិនទាមទាររកត្រូវរៀងខ្លួនទេ។ ត្រូវតែបន្ទន់ឥរិយាបទ ឬសម្របសម្រួល ធ្វើឲ្យស្រប ធ្វើឲ្យស្រួល។ អញ្ចឹងទេនឹងរកចំណុចរួមបានបើសិនជាអ្នកនយោបាយមានឆន្ទៈ ដើម្បីគិតគូរពីបញ្ហាប្រទេសជាតិ និងផលប្រយោជន៍ប្រជាពលរដ្ឋពិតប្រាកដ »។
ចំណែក លោក កែម ឡី អ្នកវិភាគ និងជាអ្នកឃ្លាំមើលការអភិវឌ្ឍន៍សង្គម បានរិះគន់ថា អ្នកនយោបាយគណបក្សទទួលបានអាសនៈសភានីតិកាលទី៥ ដែលបង្កឲ្យជម្លោះនយោបាយ បន្តអូសបន្លាយរហូតមកដល់ពេលនេះ។ លោកថា ដរាបណា ភាគីទំនាស់ទាំងសងខាង មិនងាកមកតុចរចា ឬមានៈតែរៀងៗខ្លួន វិវាទនយោបាយជាប់គាំង ក្នុងសង្គមកម្ពុជា មិនអាចរលត់បានទេ ឬអាចប៉ះពាល់ដល់សេដ្ឋកិច្ច និងការអភិវឌ្ឍន៍ជាតិថែមទៀត។
យ៉ាងណាក៏ដោយ អ្នកវិភាគឯករាជ្យរូបនេះមានជំនឿទៅលើទង្វើ និងសកម្មភាព របស់ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា ថាជាតួអង្គដ៏សំខាន់ សម្រាប់ពន្លត់ភ្លើងនយោបាយ ក្រោយការបោះឆ្នោត មានផលវិជ្ជមាន ច្រើនជាងគណបក្សសង្គ្រោះជាតិ៖ «ប្រជាពលរដ្ឋគាត់ចង់រកយុត្តិធ៌មពីភាពមិនប្រក្រតីនៃការបោះឆ្នោត និងមានបំណងផ្លាស់ប្តូរមេដឹកនាំ ឬភាពជាអ្នកដឹកនាំប្រទេស ដែលគាត់ឃើញដឹកនាំជាយូរលង់ណាស់មកហើយ។ បញ្ហានេះ ហាក់វាដើរចេញឆ្ងាយពីគ្នាមិនអាចរកផ្លូវចេញឃើញទេ »។
អ្នកវិភាគរូបនេះថ្លែងថា បើតាមឆន្ទៈរបស់អ្នកនយោបាយខ្មែរទាំងពីរបក្ស គឺអាចចរចាបញ្ចប់ជម្លោះនយោបាយ ក្នុងរយៈពី២ ទៅ៣សប្តាហ៍ខាងមុខ។ ប៉ុន្តែបើអ្នកនយោបាយខ្មែរមិនជួបចរចារគ្នា ឬមានចរិតក្រអើតក្រទមតែរៀងៗខ្លួន ជម្លោះនេះអាចរីករាលដាលរាប់ឆ្នាំ ហើយអាចប៉ះពាល់ធ្ងន់ធ្ងរដល់សេដ្ឋកិច្ចជាតិ និងជំនួយបរទេស។
បញ្ហានេះដែរ លោក កឹម សុខា អនុប្រធានគណបក្សសង្គ្រោះជាតិ មានប្រសាសន៍ថា ដរាបណាជម្លោះនយោបាយ ក្រោយការបោះឆ្នោតសភានីតិកាលទី៥ គណបក្សប្រជាជនកម្ពុជា មិនដោះស្រាយឲ្យចប់ទេ វានឹងប៉ះពាល់ដល់វិនិយោគទុន ឬជំនួយពីបរទេសពិតប្រាកដ៖ « វាពិតជាប៉ះពាល់ហើយ ពីព្រោះប្រទេសម្ចាស់ជំនួយទាំងអស់ហ្នឹង គេជួយហ្នឹងសុទ្ធតែឈរលើមូលដ្ឋានកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ២៣ តុលា ១៩៩១។ ឥឡូវបើគេធ្វើផ្ទុយពីកិច្ចព្រមព្រៀងទីក្រុងប៉ារីស ហើយប្រទេសម្ចាស់ជំនួយគាត់នៅតែជួយទៀត គឺគាត់រំលោភទៅលើអ្វី ដែលគាត់និយាយខ្លួនគាត់។ កិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីស ២៣ តុលា ១៩៩១ គឺមានន័យថា ប្រទេសកម្ពុជាត្រូវអនុវត្តនូវគោលនយោបាយប្រជាធិបតេយ្យ សេរីពហុបក្ស។ ប៉ុន្តែឥឡូវវាអត់ប្រជាធិបតេយ្យ សេរីពហុបក្សទេ គឺបក្សតែមួយ។ បក្សតែមួយ គឺផ្ទុយពីកិច្ចព្រមព្រៀង គឺមានន័យថាប្រទេសម្ចាស់ជំនួយគឺគាត់មិនអាចផ្តល់ជំនួយដល់កម្ពុជាបានទេ»។
លោកថា ទាំងវិនិយោគទុន និងម្ចាស់ជំនួយ ពួកគេនឹងពិចារណាមុននឹងមកបោះទុនវិនិយោគ ឬផ្តល់ជំនួយមកកម្ពុជា។ ព្រោះថា រាជរដ្ឋាភិបាល ដែលបង្កើតដោយរដ្ឋសភានីតិកាលទី៥ ដែលបើកសម័យប្រជុំកាលពីថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៣ គឺមិនស្របច្បាប់ ឬហៅថា រដ្ឋសភាឯកបក្ស និងរាជរដ្ឋាភិបាលអធម្មនុញ្ញភាព៖ «បើសិនជាក្នុងចំណោមគណបក្ស ដែលទទួលបានសំឡេងនៅក្នុងរដ្ឋសភា ដែលក្នុងនោះ មានតែពីរទេ គឺគណបក្សសង្គ្រោះជាតិ និងគណបក្សប្រជាជនកម្ពុជា។ បើក្នុងចំណោមពីរហ្នឹង គណបក្សមួយគេមិនទទួលស្គាល់ទេ ហើយពួកគាត់ទៅចុះកិច្ចសន្យាណាមួយជាមួយរដ្ឋសភា គណបក្សប្រជាជនកម្ពុជា ឬជាមួយរាជរដ្ឋាភិបាលកម្ពុជាបច្ចុប្បន្ន។ ព្រោះរាជរដ្ឋាភិបាលបច្ចុប្បន្នមិនមែនរាជរដ្ឋាភិបាលខ្មែរ ឬរាជរដ្ឋាភិបាលជាតិទាំងអស់ទេ គឺរាជរដ្ឋាភិបាល បក្សប្រជាជន ឬសភាបក្សប្រជាជនកម្ពុជាតែមួយទេ អញ្ចឹងហើយគឺគេត្រូវតែពិចារណាឡើងវិញហើយ។ បើគេដាក់លុយគេមកហើយ ប៉ុន្តែស្រាប់តែយើងមិនទទួលស្គាល់ អាណឹងគេខាតបង់របស់គេ។ ដូច្នេះខ្ញុំជឿថាគេនឹងពិចារណា»។
រហូតមកដល់ថ្ងៃទី៣០ ខែតុលា លោក កឹម សុខា បញ្ជាក់ថា គណបក្សឈ្នះអាសនៈសភាទាំងពីរ គឺគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ មិនទាន់បានកំណត់ថ្ងៃជួបចរចាជាថ្មីទៀតទេ បន្ទាប់ពីជំនួបចរចាត្រូវបរាជ័យកន្លងទៅ។
គណបក្សសង្គ្រោះជាតិ កាលពីថ្ងៃទី២៩ ខែតុលា ក៏បានបង្ហាញជំហរ តាមរយៈលិខិតចំហរ ជូនបណ្តាប្រទេសនានា ឬស្ថាប័នផ្តល់ប្រាក់កម្ចី និងក្រុមវិនិយោគជាដើមថា គណបក្សនេះមិនទទួលស្គាល់ និងពិនិត្យសើរើឡើងវិញ នូវរាល់កិច្ចសន្យាផ្តល់ប្រាក់កម្ចី ឬការផ្តល់អាជ្ញាប័ណ្ណលើគម្រោងវិនិយោគផ្សេងៗ ដែលភាគីពាក់ព័ន្ធធ្វើជាមួយរាជរដ្ឋាភិបាលកម្ពុជាអាណត្តិទី៥។
ទោះយ៉ាងណា លោក ផៃ ស៊ីផាន មន្ត្រីនាំពាក្យទីស្តីការគណៈរដ្ឋមន្ត្រី ថ្លែងថា ទាំងរដ្ឋសភា និងរាជរដ្ឋាភិបាលបានបង្កើតរួចហើយ ហើយក៏មិនរាំងស្ទះ ឬប៉ះពាល់អ្វីដល់អ្នកវិនិយោគទុន ឬជំនួយបរទេស ផ្តល់មកកម្ពុជានោះដែរ។ លោកថា កិច្ចសន្យាផ្តល់ប្រាក់កម្ចី ឬការផ្តល់អាជ្ញាប័ណ្ណលើគំរោងវិនិយោគផ្សេងៗ ដែលរដ្ឋាភិបាលបានផ្តល់ជូននឹងមិនមានបញ្ហាប្រឈមដូចគណបក្សប្រឆាំងអះអាងទេ។ មន្ត្រីរដ្ឋាភិបាលរូបនេះមិនចាប់អារម្មណ៍ទៅនឹងសារនយោបាយគណបក្សប្រឆាំងនោះទេ៖ «ច្បាប់ដែលបញ្ជាក់ចេញពីសភា ច្បាប់ខ្លះមិនអនុវត្តរហូតដល់ ២ភាគ៣ នៃសេចក្តីសម្រេច ឬចំនួនសន្លឹកឆ្នោត ដែលគាំទ្រនៅក្នុងរដ្ឋសភា ហើយច្បាប់មួយចំនួន គឺគេអនុវត្តទៅតាម ៥០បូក១ ហើយ ៥០បូក១ហ្នឹង គឺមិនបញ្ជាក់ថា ត្រូវតែមានគណបក្សប្រឆាំង ឬគណបក្សភាគតិចប៉ុណ្ណា គណបក្សភាគច្រើនប៉ុណ្ណាទេ។ យោងទៅលើ ៥០ភាគរយបូក១ ឬយោលទៅលើ ២ភាគ ៣ »។
ទាក់ទិនបញ្ហានេះ លោកបណ្ឌិត សុក សំអឿន ជានាយកប្រតិបត្តិ ក្រុមអ្នកច្បាប់ការពារសិទ្ធិកម្ពុជា មើលឃើញថា នយោបាយជាប់គាំងរវាងគណបក្សសង្គ្រោះជាតិ និងបក្សប្រជាជនកម្ពុជាពេលនេះ អាចដោយសារមេដឹកនាំបក្សទាំងពីរបានកំណត់លក្ខខណ្ឌរឹងរូសរៀងៗខ្លួន នៅមុនវិលទៅតុចរចាគ្នា។ ប៉ុន្តែលោកថា គ្មានបញ្ហាអ្វីដែលមិនអាចដោះស្រាយបានទេ ដរាបណាអ្នកនយោបាយខ្មែរពិតជាមានឆន្ទៈរកដំណោះស្រាយបញ្ចប់ជម្លោះមែននោះ។ លោកថាអ្នកនយោបាយបក្សប្រជាជន និងបក្សសង្គ្រោះជាតិគួរប្រញាប់ប្រញាល់វិលមកតុចរចា ជាជាងគេចមិនជួបមុខគ្នា៖ «ឥឡូវការចរចារគ្នា ភាគីមួយដាក់សំណើទៅ រីភាគីមួយទៀត ស្នើមកវិញមក ឬចំណុចនេះខ្ញុំទទួលបាន ចំណុចនោះ ខ្ញុំទទួលមិនបានដោយសារមូលហេតុអី? ហើយមូលហេតុហ្នឹងបញ្ជាក់ប្រាប់ប្រជាពលរដ្ឋឲ្យបានដឹងទៅ។ ព្រោះអីពេលហ្នឹងគឺយើងធ្វើសម្រាប់ប្រជាប្រិយភាពប្រជាពលរដ្ឋ »។
កាលពីថ្ងៃទី២៨ ខែតុលា គណបក្សសង្គ្រោះជាតិបានបើកកិច្ចប្រជុំផ្ទៃក្នុង ដោយបានកំណត់លក្ខខណ្ឌបីចំណុច មុននឹងបន្តជួបចរចាជាមួយគណបក្សប្រជាជនកម្ពុជា។ លក្ខខណ្ឌទាំងនោះរួមមាន៖ ទី១ ទាមទារបង្កើតគណៈកម្មការស៊ើបអង្កេតលទ្ធផលបោះឆ្នោត។ ទី២ សុំផ្លាស់ប្ដូរសមាសភាពថ្នាក់ដឹកនាំកំពូលស្ថាប័នបោះឆ្នោតឬ គ.ជ.ប ចំនួន៩រូបជាមុនសិន និងទី៣ សុំឲ្យទទួលយកអនុសាសន៍របស់អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិ លោក សុរិយា ស៊ូប៊ែឌី (Surya Subedi)។ ប៉ុន្តែលក្ខខណ្ឌនេះ ត្រូវមន្ត្រីរដ្ឋាភិបាល ឬមន្ត្រីគណបក្សប្រជាជនកម្ពុជាច្រានចោល៕
11 comments:
WE CANNOT THINK ABOUT THE INTEREST OF THE NATION BEFORE THE YOUN CONTROL THE COUNTRY. YOUN WILL NEVER CARE ABOUT THE NATION INTEREST. FOR THEM IS THEIR OWN INTEREST. THE TITLE SEEMS VERY STUPID TO ME, UNLESS THEY ARE YOUN...
If you are honest and real winner, you should open to the public, finding the truth. Why you so hesitate or have anything to hide. Be courage to the people now we know more than before.
លោកហ្ការី អ៊ឹង,
យោបល់ខំ្ញុ ៖ យកល្អសូមមេត្តាឈប់ឃោសនាខ្លួនឯងទៀតទៅ !!
ខ្មែរនៅឡងប៊ីច គេកំពុងតែរង់ចាំរកកន្លែងសំរាប់ធ្វេីបាតុកម្ម !! បេី
បានបេីកស្ថានកុងស៊ុលឆាប់ពេលណា កាន់តែប្រសេីរពេលនោះ !!
គិតទៅ... ការងារចាំបា៉វបាយគេសីុនេះ មានមនុស្សចង់ធ្វេីដែរឬ ??
ដោយគោរពរាប់អាន,
លី ឌៀប
Those bag looked like somebody moneys in it and need to transfer somewhere before mass demonstration occur is getting closer.
The CNRP,
With this Yuon slave CPP party, the only way to win is to stay with what is right.
You made one big mistake before the election by participating the election without the NEC’s overhaul first.
Before the election and after Sam Rainsys return, I suggested to the CNRP to switch from campaigning to making the demonstration until the election day to reform the NEC. By making the nationwide demonstration until the election day, the people could not cast their vote, thus the Yuon slave CPP party could not proclaim itself as the winner. At that time, the CPP, under domestic and international pressure, would have NO choice but to accept the NEC’s reform. And with the new NEC, the CNRP would have been officially the winner today.
That was the CNRP’s past mistake and my solution that I have offered to the CNRP was 100% right.
Now, after the election.
What must the CNRP do to claim the victory?
Khmer people have warned the CNRP not to negotiate with the crook CPP because they don’t want the CNRP to have the same fate as the FUNCINPEC.
But the CNRP opted to negotiate with the CPP asking for the President of Assembly post for balance of power ( ???) while the 2 parties tried to investigate the election’s irregularities.
By asking for the President of the Assembly position, the CNRP sent the wrong signal to CPP and Khmer people were perplexed by such demand.
My own opinion: the CNRP should keep thing simple by focusing only on the formation of the investigation committee.
Why does the CNRP need the President of the National Assembly ? How long would the independent committee take to find the problems with the election’s fraud ? Simply stupid.
The CPP has capitalized the CNRP’s mistake by successfully diverting the people’s attention on something else beside the investigation, frustrating the CNRP’s supporters.
To go forward, in order to succeed, the CNRP must drop all the precondition crabs and pinpoint to only one subject to negotiate: the formation of an independent committee to investigate the fraudulent election. That’s it. Courteous but firm.
Bun Thoeun
៥៥ យកមិនយក?៥៥ យកមិនយក?៥៥ យកមិនយក?
ទោះជាពួកអាអស់ឯងខំប្រឹងស្រែក ធ្វើមហាតបាតុកម្ម ឬ មហាតបាតុកម្មសូត្រធម៌,,,,, មហាតបាតុកម្មស្មូត្រ, មហាតបាតុកម្មភាវនា, មហាតបាតុកម្មសមាធិ, លុតជង្គុង ក្រាបទូល
ក្រោមល្អងធូលីព្រះបាទ, ប្តឹងទៅតុលាការ ឬ ចង់ប្តឹងទៅអង្គការសហប្រជាជាតិជាមួយការ ដង្ហែស្នាមមេដៃ ឲ្យបែកមេឃ រញ្ជួយផែនដីទៀត
ក៍ផែនដីនេះមិនទាន់ដល់វេនពួកអាអស់ឯងដែរ នៅមានឯកឧត្ដមបណ្ឌិត
ហ៊ុន ម៉ាណែត ហ៊ុន ម៉ានិត ទៀត ។ល។ និង។ល។
ផែនដីនេះមិនអាចមាន ព្រះអាទិត្យពីររះលើផែនដីតែមួយបានឡើយ។
ចេះច្បាប់បោះឆ្នោតទេ? ចេះគណិតសាស្ដ្រទេ? ៥០+១ = ១២៣/២=៦១.៥+១=៦២.៥
លេខចេញយ៉ាងច្បាស់ចាញ់ហើយ មិនព្រមចាញ់ទៀត
ត្រូវចាំណា សមេ្តចបណ្ឌិតអគ្គមហាសេនាបតីតេជោ ហ៊ុន សែន វរ្ម័នទី១ មិនមែនជាមនុស្សលោកទេ សមេ្តចជាព្រះបាទ ហ៊ុន ទៀន ចាប់ជាតិ សមេ្តចជាព្រះបាទធម្មិក សមេ្តចជាព្រះអាទិទេព សមេ្តចជាទេវតារស់មកសង្គ្រោះប្រជាជនកម្ពុជា និងប្រទេសកម្ពុជាឱ្យ សម្បូរសប្បាយ រង់រឿង និងសុខក្សេមក្សាន្ដ!!!
សមេ្តចជាព្រះអាទិត្យតែមួយ រះលើផែនដីនេះ...។
ជយោ! សមេ្តចបណ្ឌិតអគ្គមហាសេនាបតីតេជោ ហ៊ុន សែន វរ្ម័នទី១ ជាទេវតានៃកម្ពុជា!!!
បរាជ័យ! ពួកអាខ្មែរក្បត់ជាតិរត់ចោលស្រុក!
បរាជ័យពួកអាសត្វឆ្កែបរទេស (!!)
បរាជ័យពួកអាកាកសំណល់បាតសង្គម (!!)
ពីអញ
ហ្ការី អ៊ឹង
សមាគមខ្មែរឡុងប៉ិចរដ្ឋកាលីហ្វ័រញ៉ា និងជា
បេក្ខជន ស្ថានកុងស៊ុលខ្មែរប្រចាំឡុងប៉ិចរដ្ឋកាលីហ្វ័រញ៉ា
ខ្ញុំកើតជាខ្មែរពិតណាស់ដែលមិនបានជួយជាតិ តែខ្ញុំ
ក៏មិនបំផ្លាញជាតិខ្ញុំដែរ តែបើក្រឡេកបែរមើលទៅ
ក្រោយវិញ យោងតាមឯកសារ CIAដែលបានផ្ទុក
នៅលើអ៊ីនធើណិត ខ្ញុំបានយល់ឃើញថា មានខ្មែរ
ជាច្រើន ថែមមិនបានជួយជាតិផង ក៏ជួយបំផ្លាញ
ជាតិថែមទៀត នេះសឲ្យឃើញថា ខ្មែរមួយភាគធំ
មិនបានជួយជាតិទេ តែបំផ្លាញជាតិឯង រួចរត់ប្រះ
អាយោស លួចសម្បត្តិជាតិទៅជាមួយទៀត។ រដ្ឋាភិបាលសព្វថ្ងៃនេះ មិនមែនជារដ្ឋាភិបាលរបស់
ខ្មែរសម្រាប់ខ្មែរទេ គឺជារដ្ឋាភិបាលរបស់ប្រទេសដ៏
ទៃ និយាយជាចំហរ គឺរដ្ឋាភិបាលយួនហាណូយ។
ក្នុងឆ្នាំ១៩៥៧ បក្សកុម្មុយនីស្តវៀតណាមមានគំ
រោងដាក់បក្សកុម្មុយនិស្តកម្ពុជានៅទីក្រុងភ្នំពេញ តែដោយសា សីហានុ ពួកយួនកុម្មុយនិស្ត មិន
អាចបំពេញគំរោងរបស់ពួកវាបាន។ ពួកយួនកុម្មុយនិស្តបានចាប់បង្ខំក្រុមកុល្លសម្ព័ន្ធ
មួយចំនួនដែលរស់នៅព្រុំប្រទល់ខ្មែរយួន ហើយ
និងក្រុមខ្មែរក្បត់ជាតិ យកទៅលាងខួក្បាលនៅ
យួនខាងជើង។ ចំនួនទាំងអស់មានជិតទៅដល់
៩០០០ នាក់ឯនោះ ហើយពួកទាំងអស់ហើយកំ
ពុងតែកាន់កាប់ប្រទេសកម្ពុជាជាចំហរ ដោយពួក
ទាំងអស់នេះមិនភ័យខ្លាចក៏ដោយសារតែពួកទាំង
អស់នេះហើយជាក្រុមរបស់យួនហាណូយ។ មេត្តា
ខ្មែរទាំងអស់ក្រោកឈរឡើង រួមដៃគ្នា ដើម្បីកំ
ចាត់បក្សកុម្មុយនិស្តយួនឲ្យអស់ពីដីខ្មែរ។ គំរោង
របស់បក្សកុម្មុយនិស្តយួនមិនដែលបោះបង់ចោល
គំនិតវាទេ ពួកនេះមានគំនិតលុបពូជសាស្រ្តខ្មែរ
ឲ្យអស់ពីទឹកដីកម្ពុជា មិនតែប៉ុណ្ណោះ គួរឲ្យសោក
ស្តាយជាងនេះទៅទៀត ក៏មានខ្មែរលាងខួរក្បាល
ជួយយួនហាណូយបំពេញភារកិច្ចនេះឲ្យបាន
សម្រេចថែមទៀត។ សំណួរសួរថា តើខ្មែររបៀប
នេះប្រសិនណាវែករកមុខឃើញ ថាតើច្បាប់គួរតែ
កាត់ទោសគេរបៀបណាដែរ? ប្រសិនណាបើនៅ
លើទឹកដីអាមេរិក រដ្ឋាភិបាលអាមេរិក មិនទុកជីវិត
ពួកគេទេ ព្រោះថា បុគ្គលបែបនេះដែលក្បត់ជាតិ
រស់នៅនាំតែធ្ងន់ផែនដីទេ។ ប្រសិនណាបើខ្មែរមិន
ក្រោកឈរឡើងទេ ប្រទេសរបស់យើងអាចក្លាយ
ជាប្រទេសចម្ប៉ាទីពីរហើយនាពេលខាងមុខនេះ។
សូមអគុណ
XMEN
Le CNRP ,
Contre la partie CPP, la seule façon de gagner est de rester avec ce qui est juste .
Vous avez fait une grosse erreur avant l'élection en participant aux élections sans la révision de la NEC.
Avant l'élection et après le retour de Sam Rainsys, j'ai proposé au CNRP de passer de la campagne et faire la démonstration jusqu'à ce que le jour de l'élection pour presser le CPP de réformer le NEC . En faisant de la manifestation nationale jusqu'à ce que le jour de l'élection , les gens ne pouvaient pas voter , donc la partie du CPP ne pouvait se proclamer le vainqueur. A ce moment, le CPP , sous la pression nationale et internationale, n'aurait d'autre choix que d'accepter la réforme de la NEC . Et avec le nouveau NEC , le CNRP aurait été officiellement vainqueur aujourd'hui .
Cela etait l'erreur du passé du CNRP et ma solution que j'ai offert à la CNRP a été de 100 % juste.
Maintenant, après l'élection.
Que doit faire le CNRP pour réclamer la victoire ?
Le peuple khmer ont averti le CNRP de ne pas négocier avec le CPP parce qu'ils ne veulent pas le CNRP d'avoir le même sort que le FUNCINPEC .
Mais le CNRP a choisi de négocier avec le CPP et demander la poste du Président de l'Assemblée Nationale pour l'équilibre du pouvoir ( ? ? ) tandis que les 2 parties ont tenté d'enquêter sur les irrégularités de l'élection.
En demandant la poste du Président de l'Assemblée Nationale, le CNRP a envoyé le mauvais signal au CPP, et le people Khmer étaient perplexes devant une telle demande.
Ma propre opinion : le CNRP devrait garder chose simple en se concentrant uniquement sur la formation de la commission d'enquête .
Pourquoi le CNRP voudrait avoir la poste du président de l'Assemblée nationale ? Combien de temps que le comité indépendant prendrait pour trouver les problèmes liés à la fraude de l'élection? Simplement stupide de la part du CNRP.
Le CPP a capitalisé une erreur du CNRP en détournant avec succès l'attention des gens sur d'autre chose à côté de l'enquête, frustrer les partisans du CNRP .
Pour réussir dans le future, le CNRP doit déposer tous les crabes de condition préalable et d'identifier d'un seul sujet à négocier: la formation d'une commission indépendante pour enquêter sur l'élection frauduleuse. C'est tout. Courtois mais ferme.
Bun Thoeun
( I got google to translate but I have to make correction. Many mistakes )
cambodia should look for ways to improve the electoral system. make it modern, computerized and electronic. the world used to doing paperworks the old-fashioned ways, but nowadays, everything gets stored and registered on computers and electronics. and have backups as well in case computers crash or what have you! always plan ahead and looks for many possible ways to improve cambodia system and its people's way of life, etc. there's always works to be done everyday.
6:06 AM Magnificent comprehension and well written cognizance.
ជយោ! សមេ្តចបណ្ឌិតអគ្គមហាសេនាបតីតេជោ ហ៊ុន សែន វរ្ម័នទី១ ជាទេវតានៃកម្ពុជា!!!
Post a Comment