Thursday, October 31, 2013

អ្នកវិភាគ៖ ​អ្នក​នយោបាយ​ខ្មែរ ត្រូវ​ងាក​មក​តុ​ចរចារ ​និង​គិត​ប្រយោជន៍​​​ជាតិ​ធំ​​។


RFA/Den Ayuthyea
អ្នក​វិភាគ និង​អ្នក​ឃ្លាំ​មើល​ស្ថានការ​នយោបាយ​ក្នុង​សង្គម​ព្រួយ​បារម្ភ​ថា​ ការ​ខ្វែង​គំនិង​គ្នា​ រវាង​អ្នក​នយោ​បាយ​​គណបក្ស​ប្រជា​ជន​​​​​កម្ពុជា​ និង​បក្ស​សង្គ្រោះជាតិ​ ដែល​ឈ្នះ​អាសនៈ​សភា​នីតិ​កាល​ទី​៥​នេះ​ នាំ​ឲ្យ​​អ្នក​វិនិយោគ​ទុន​ខ្លាច​រអា​ ឬ​អាច​បាត់​បង់​​ជំនួយ​បរទេស​ផ្តល់​មក​កម្ពុជា​។

ដោយ ដែន អយុធ្យា 2013-10-30

អ្នក​វិភាគ​សង្គម​មាន​ទស្សនៈ​ថា​ ភាព​មានៈ​រឹងរូស​ ឬ​អាត្មា​និយម​ របស់​ឥស្សរជន​នយោបាយ​ខ្មែរ​បច្ចុប្បន្ន ពិសេស​​អ្នក​នយោ​បាយ​​​គណ​​បក្ស ឈ្នះ​អាសនៈ​សភា​នីតិ​កាល​ទី​៥​ អាច​នាំ​ឲ្យ​​ប៉ះពាល់​ដល់​សេដ្ឋកិច្ចជាតិ​ ឬ​រាំង​ស្ទះ​ដល់​ការ​អភិវឌ្ឍន៍​​ប្រទេស​​។  បញ្ហា​នេះ​ អ្នកវិភាគ​សង្គម​ស្នើ​ឲ្យ​អ្នក​នយោបាយ​ខ្មែរ​ ត្រូវ​ងាក​មក​តុ​ចរចារ ​និង​គិត​ប្រយោជន៍​​​ជាតិ​ធំ​ជាង​បុគ្គល​ ឬ​​បក្ស​ពួក​។

លោក​បណ្ឌិត​ សុខ ទូច​ អ្នក​វិភាគ​នយោបាយ​ឯករាជ្យ​ បាន​ស្នើ​ឲ្យ​អ្នក​នយោបាយ​​​គណ​បក្ស​​​ប្រជាជនកម្ពុជា​ និង​បក្ស​សង្គ្រោះជាតិ​ ត្រូវ​រក​ច្រក​ចរចា​គ្នា​ ដើម្បី​ពន្លត់​ភ្លើង​នយោបាយ​ ក្រោយ​​​​ការ​បោះ​ឆ្នោត​ ឲ្យ​បាន​ជា​ស្ថាពរ​។  លោក​​ថា ​ឥស្សរជន​បក្ស​នយោបាយ​ទាំងពីរ​ មិន​គួរ​ទុក​បញ្ហា​ឱ្យ​នៅ​បន្ត​អូស​បន្លាយ​ រក​ទី​បញ្ចប់​គ្មាន​នោះ​ទេ​ ព្រោះ​អាច​នាំឲ្យ​អ្នក​វិនិយោគទុន​ ទាំង​ក្នុង​ និង​ក្រៅ​ប្រទេស​ ខ្លាច​រអា​ ឬ​មិន​ហ៊ាន​បោះ​ទុន​វិនិយោគ​នៅកម្ពុជា​។

​លោក​ថ្លែង​ថា ​នយោបាយ​ជាប់គាំង​ ក្នុង​សង្គម​កម្ពុជា​សព្វថ្ងៃ​ អាច​នាំ​ឲ្យ​ប៉ះពាល់​ ឬ​បាត់បង់​​ជំនួយ​បរទេស​ ផ្តល់​ជូន​កម្ពុជា​ សម្រាប់​អភិវឌ្ឍន៍​ប្រទេស​៖ ​​«បើសិនជាគណបក្សនយោបាយ​មិន​រក​ដំណោះស្រាយ​បាន​នៅ​ពេល​ខាង​មុខ​ឆាប់ៗ​នេះ​ទេ​ នៅ​ដាច់​ឆ្នាំ​ខាងមុខ​នេះ​ គេ​នឹង​អនុម័ត​ថវិកា​កម្ចី​ របស់​អន្តរជាតិ​។ ហើយ​បើ​សិន​ជា​យើង​មិន​បាន​ដោះស្រាយ​ឲ្យ​ចប់​ទេ​ ព្រោះ​ផែនការ​គេ​លើក​១​ឆ្នាំ​ម្តង​។ អញ្ចឹង​យើង​នឹង​មាន​បញ្ហា​សម្រាប់​អភិវឌ្ឍន៍​ជាតិ​ហើយ​ »​។


លោក​សាស្ត្រាចារ្យ​ សុខ ទូច ដែល​ជា​សាកល​វិទ្យាធិការ​ នៃ​សកល​វិទ្យាល័យ​ខេមរៈ​ផង​នោះ ​ថ្លែង​ថា​ នៅ​លើ​លោក​នេះ គ្មាន​បញ្ហា​អ្វី​ ដែល​មិន​អាច​ដោះស្រាយ​បាន​ទេ​។ លោក​ថា​ បញ្ហា​ប្រឈម​ផ្សេង​ៗ ផ្តើម​ដោយ​មនុស្ស​ ឬ​មនុស្ស​ជា​អ្នក​បង្កើត​បញ្ហា​។ ដូច្នេះ​មនុស្ស​ក៏​ជា​អ្នក​ចេញ​មុខ​ផ្សះផ្សារ​ និង​រក​ដំណោះស្រាយ​៖ «បញ្ហា​ជាប់គាំង​នេះ​មិន​ត្រឹម​តែ​ទៅ​លើ​ប្រាក់​កម្ចី​ទេ​ គឺ​ទៅ​លើ​អ្នក​វិនិយោគ​ធំៗ​ ដែល​គេ​រង់ចាំ​មើល​នយោបាយ​របស់​យើង​។ ហេតុនេះ​ ខ្ញុំ​ជឿជាក់​ថា​ អ្នក​នយោបាយ​ច្បាស់​ជា​នឹងរក​ដំណោះ​ស្រាយ​ឃើញ​ ដោយ​មិន​ទាមទារ​រក​ត្រូវ​រៀង​ខ្លួន​ទេ​។ ត្រូវតែ​បន្ទន់​ឥរិយាបទ​ ឬ​សម្របសម្រួល​ ធ្វើ​ឲ្យ​ស្រប​ ធ្វើ​ឲ្យ​ស្រួល​។ អញ្ចឹងទេ​នឹង​រក​ចំណុច​រួម​បាន​បើ​សិន​ជា​អ្នក​នយោបាយ​មាន​ឆន្ទៈ​ ដើម្បី​គិត​គូរ​ពី​បញ្ហា​ប្រទេស​ជាតិ​ និង​ផលប្រយោជន៍​ប្រជា​ពលរដ្ឋ​ពិត​ប្រាកដ​ »​។

ចំណែក​ លោក​ កែម​ ឡី​ អ្នក​វិភាគ​ និង​ជា​អ្នក​ឃ្លាំ​មើល​ការ​អភិវឌ្ឍន៍​សង្គម​ បាន​រិះគន់​ថា ​អ្នក​នយោ​បាយ​គណ​បក្ស​ទទួល​បាន​អាសនៈ​សភា​នីតិ​កាល​ទី៥​ ដែល​បង្ក​ឲ្យ​ជម្លោះ​នយោបាយ​ បន្ត​អូសបន្លាយ​រហូត​មក​ដល់​ពេល​នេះ​។ ​លោក​ថា​ ដរាបណា​ ភាគី​ទំនាស់​ទាំង​សងខាង​ មិន​ងាក​មក​តុ​ចរចា​ ឬ​មានៈ​តែ​រៀងៗ​ខ្លួន​ វិវាទ​នយោ​បាយ​ជាប់គាំង​ ក្នុង​សង្គម​កម្ពុជា​ មិនអាច​រលត់​បាន​ទេ​ ឬ​អាច​ប៉ះពាល់​ដល់​សេដ្ឋកិច្ច​ និង​ការ​អភិវឌ្ឍន៍​ជាតិ​ថែម​ទៀត​។

យ៉ាងណា​ក៏​ដោយ​ អ្នក​វិភាគ​ឯករាជ្យ​រូប​នេះ​មាន​ជំនឿ​ទៅ​លើ​ទង្វើ​ និង​សកម្មភាព​ របស់​ថ្នាក់​ដឹកនាំ​គណ​បក្ស​ប្រជា​ជន​កម្ពុជា​ ថា​ជា​តួអង្គ​ដ៏​សំខាន់​ សម្រាប់​ពន្លត់​ភ្លើង​នយោបាយ​ ក្រោយ​ការ​បោះឆ្នោត​ មាន​ផល​វិជ្ជមាន​ ច្រើន​ជាង​គណបក្ស​សង្គ្រោះជាតិ​៖ «ប្រជាពលរដ្ឋ​គាត់​ចង់​រក​យុត្តិធ៌ម​ពី​ភាព​មិនប្រក្រតី​នៃ​ការ​បោះឆ្នោត​ និង​មាន​បំណង​ផ្លាស់ប្តូរ​មេដឹកនាំ​ ឬ​ភាព​ជា​អ្នក​ដឹកនាំ​ប្រទេស​ ដែល​គាត់​ឃើញ​ដឹកនាំ​ជា​យូរលង់​ណាស់​មក​ហើយ​។ បញ្ហា​នេះ​ ហាក់​វា​ដើរ​ចេញ​ឆ្ងាយ​ពី​គ្នា​មិន​អាច​រក​ផ្លូវ​ចេញ​ឃើញ​ទេ​ »​។

​អ្នក​វិភាគ​រូប​នេះ​ថ្លែង​ថា​ បើ​តាម​ឆន្ទៈ​របស់​អ្នក​នយោបាយ​ខ្មែរ​ទាំងពីរ​បក្ស​ គឺ​អាច​ចរចា​បញ្ចប់​ជម្លោះ​នយោបាយ​ ក្នុង​រយៈ​ពី​២ ទៅ៣​សប្តាហ៍​ខាងមុខ​។ ប៉ុន្តែ​បើ​អ្នក​នយោបាយ​ខ្មែរ​មិន​ជួប​ចរចារ​គ្នា​ ឬ​មាន​ចរិត​ក្រអើត​ក្រទម​តែ​រៀងៗ​ខ្លួន​ ជម្លោះ​នេះ​អាច​រីករាល​ដាល​រាប់​ឆ្នាំ​ ហើយ​អាច​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​សេដ្ឋកិច្ច​ជាតិ​ និង​ជំនួយ​បរទេស​។

បញ្ហា​នេះ​ដែរ​ លោក​ កឹម សុខា​ អនុ​ប្រធាន​គណបក្ស​សង្គ្រោះជាតិ​ មាន​ប្រសាសន៍​ថា​ ដរាប​ណា​ជម្លោះ​នយោបាយ​ ក្រោយ​ការ​បោះឆ្នោត​សភា​នីតិ​កាល​ទី​៥​ គណបក្ស​ប្រជាជន​កម្ពុជា​ មិន​ដោះ​ស្រាយ​ឲ្យ​ចប់​ទេ​ វា​នឹង​ប៉ះ​ពាល់​ដល់​វិនិយោគទុន​ ឬ​ជំនួយ​ពី​បរទេស​ពិតប្រាកដ​៖ « វា​ពិត​ជា​ប៉ះពាល់​ហើយ​ ពី​ព្រោះ​ប្រទេស​ម្ចាស់​ជំនួយ​ទាំងអស់​ហ្នឹង​ គេ​ជួយ​ហ្នឹង​សុទ្ធ​តែ​ឈរ​លើ​មូលដ្ឋាន​កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​ ២៣​ តុលា​ ១៩៩១​។ ឥឡូវ​បើ​គេ​ធ្វើ​ផ្ទុយ​ពី​កិច្ច​ព្រមព្រៀង​ទីក្រុង​ប៉ារីស​ ហើយ​ប្រទេស​ម្ចាស់​ជំនួយ​គាត់​នៅ​តែ​ជួយ​ទៀត​ គឺ​គាត់​រំលោភ​ទៅ​លើ​អ្វី​ ដែល​គាត់​និយាយ​ខ្លួន​គាត់​។ កិច្ច​ព្រមព្រៀង​សន្តិភាព​ក្រុង​ប៉ារីស​ ២៣​ តុលា​ ១៩៩១​ គឺ​មាន​ន័យ​ថា​ ប្រទេស​កម្ពុជា​ត្រូវ​អនុវត្ត​នូវ​គោល​នយោបាយ​ប្រជាធិបតេយ្យ​ សេរី​ពហុ​បក្ស​។ ប៉ុន្តែ​ឥឡូវ​វា​អត់​ប្រជាធិបតេយ្យ​ សេរី​ពហុ​បក្ស​ទេ​ គឺ​បក្ស​តែ​មួយ​។ បក្ស​តែ​មួយ​ គឺ​ផ្ទុយ​ពី​កិច្ច​ព្រមព្រៀង​ គឺ​មាន​ន័យ​ថា​ប្រទេស​ម្ចាស់​ជំនួយ​គឺ​គាត់​មិនអាច​ផ្តល់​ជំនួយ​ដល់​កម្ពុជា​បាន​ទេ​»។

លោក​ថា​ ទាំង​វិនិយោគទុន​ និង​ម្ចាស់​ជំនួយ​ ពួក​គេ​នឹង​ពិចារណា​មុន​នឹង​មក​បោះ​ទុន​វិនិយោគ​ ឬ​ផ្តល់​ជំនួយ​មក​កម្ពុជា​។ ព្រោះ​ថា​ រាជ​រដ្ឋាភិបាល​ ដែល​បង្កើត​ដោយ​រដ្ឋ​សភា​នីតិ​កាល​ទី​៥​ ដែល​បើក​សម័យ​ប្រជុំ​កាល​ពីថ្ងៃ​ទី២៤ ខែ​កញ្ញា​ ឆ្នាំ​២០១៣​ គឺ​មិន​ស្រប​ច្បាប់​ ឬ​ហៅ​ថា​ រដ្ឋសភា​ឯកបក្ស​ និង​រាជ​រដ្ឋាភិបាល​អធម្មនុញ្ញ​ភាព​៖ «បើ​សិន​ជា​ក្នុង​ចំណោម​គណបក្ស​ ដែល​ទទួល​បាន​សំឡេង​នៅ​ក្នុង​រដ្ឋសភា​ ដែល​ក្នុង​នោះ​ មាន​តែ​ពីរ​ទេ​ គឺ​គណបក្ស​សង្គ្រោះជាតិ​ និង​គណបក្ស​ប្រជាជន​កម្ពុជា​។ បើ​ក្នុង​ចំណោម​ពីរ​ហ្នឹង​ គណបក្ស​មួយ​គេ​មិន​ទទួល​ស្គាល់​ទេ​ ហើយ​ពួក​គាត់​ទៅ​ចុះ​កិច្ចសន្យា​ណាមួយ​ជាមួយ​រដ្ឋសភា​ គណបក្ស​ប្រជាជន​កម្ពុជា​ ឬ​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា​បច្ចុប្បន្ន​។ ព្រោះ​រាជរដ្ឋាភិបាល​បច្ចុប្បន្ន​មិនមែន​រាជរដ្ឋាភិបាល​ខ្មែរ​ ឬ​រាជរដ្ឋាភិបាល​ជាតិ​ទាំងអស់​ទេ​ គឺ​រាជរដ្ឋាភិបាល​ បក្ស​ប្រជាជន​ ឬ​សភា​បក្ស​ប្រជាជន​កម្ពុជា​តែ​មួយ​ទេ​ អញ្ចឹង​ហើយ​គឺ​គេ​ត្រូវ​តែ​ពិចារណា​ឡើង​វិញ​ហើយ​។ បើ​គេ​ដាក់​លុយ​គេ​មក​ហើយ​ ប៉ុន្តែ​ស្រាប់​តែ​យើង​មិន​ទទួល​ស្គាល់​ អាណឹង​គេ​ខាត​បង់​របស់​គេ​។ ដូច្នេះ​ខ្ញុំ​ជឿ​ថា​គេ​នឹង​ពិចារណា​»​។

​រហូត​មក​ដល់​ថ្ងៃ​ទី​៣០​ ខែ​តុលា​ លោក​ កឹម សុខា​ បញ្ជាក់​ថា​ គណបក្ស​ឈ្នះ​អាសនៈ​សភា​ទាំងពីរ​ គឺ​គណ​បក្ស​ប្រជាជន​កម្ពុជា​ និង​គណបក្ស​សង្គ្រោះជាតិ​ មិនទាន់​បាន​កំណត់​ថ្ងៃ​ជួប​ចរចា​ជា​ថ្មី​ទៀត​ទេ​ បន្ទាប់​ពី​ជំនួប​ចរចា​ត្រូវ​បរាជ័យ​កន្លង​ទៅ​។

​គណបក្ស​សង្គ្រោះជាតិ​ កាល​ពី​ថ្ងៃ​ទី​២៩​ ខែ​តុលា​ ក៏​បាន​បង្ហាញ​ជំហរ​ តាម​រយៈ​លិខិត​ចំហរ​ ជូន​បណ្តា​ប្រទេស​នានា​ ឬ​ស្ថាប័ន​ផ្តល់​ប្រាក់​កម្ចី​ និង​​ក្រុម​វិនិយោគ​ជា​ដើម​ថា ​គណបក្ស​នេះ​មិន​ទទួល​ស្គាល់​ និង​ពិនិត្យ​សើរើ​ឡើង​វិញ​ នូវ​រាល់​កិច្ច​សន្យា​ផ្តល់​​ប្រាក់​កម្ចី ឬ​ការ​ផ្តល់​អាជ្ញាប័ណ្ណ​លើ​គម្រោង​វិនិយោគ​ផ្សេងៗ​ ដែល​ភាគី​ពាក់ព័ន្ធ​ធ្វើ​ជា​មួយ​រាជរដ្ឋា​ភិបាល​កម្ពុជា​អាណត្តិ​ទី៥​។

ទោះ​យ៉ាងណា ​លោក​ ផៃ ស៊ីផាន​ មន្ត្រី​នាំ​ពាក្យ​ទី​ស្តី​ការ​គណៈ​រដ្ឋមន្ត្រី​ ថ្លែង​ថា​ ទាំង​រដ្ឋសភា​ និង​រាជ​រដ្ឋា​ភិបាល​បាន​បង្កើត​រួច​ហើយ​ ហើយ​ក៏​មិន​រាំង​ស្ទះ​ ឬ​ប៉ះពាល់​អ្វី​ដល់​អ្នក​វិនិយោគទុន​ ឬ​ជំនួយ​បរទេស​ ផ្តល់​មក​កម្ពុជា​នោះ​ដែរ​។ លោក​ថា​ កិច្ចសន្យា​ផ្តល់​ប្រាក់​កម្ចី​ ឬ​ការ​ផ្តល់​អាជ្ញាប័ណ្ណ​លើ​គំរោង​វិនិយោគ​ផ្សេងៗ​ ដែល​រដ្ឋាភិបាល​បាន​ផ្តល់​ជូន​នឹង​មិន​មាន​បញ្ហា​ប្រឈម​ដូច​គណបក្ស​ប្រឆាំង​អះអាង​ទេ​។ មន្ត្រី​រដ្ឋាភិបាល​រូប​នេះ​មិន​ចាប់​អារម្មណ៍​ទៅ​នឹង​សារ​​នយោបាយ​គណបក្ស​ប្រឆាំង​នោះ​ទេ​៖ «ច្បាប់​ដែល​បញ្ជាក់​ចេញ​ពី​សភា​ ច្បាប់​ខ្លះ​មិន​អនុវត្ត​រហូត​ដល់​ ២​ភាគ​៣​ នៃ​សេចក្តី​សម្រេច​ ឬ​ចំនួន​សន្លឹក​ឆ្នោត​ ដែល​គាំទ្រ​នៅ​ក្នុង​រដ្ឋសភា​ ហើយ​ច្បាប់​មួយចំនួន​ គឺ​គេ​អនុវត្ត​ទៅ​តាម​ ៥០​បូក​១​ ហើយ​ ៥០​បូក​១​ហ្នឹង​ គឺ​មិន​បញ្ជាក់​ថា​ ត្រូវ​តែ​មាន​គណបក្ស​ប្រឆាំង​ ឬ​គណបក្ស​ភាគតិច​ប៉ុណ្ណា​ គណបក្ស​ភាគ​ច្រើន​ប៉ុណ្ណា​ទេ​។ យោង​ទៅ​លើ​ ៥០​ភាគរយ​បូក​១​ ឬ​យោល​ទៅ​លើ​ ២​ភាគ​ ៣​ »។

ទាក់ទិន​បញ្ហា​នេះ​ លោក​បណ្ឌិត​ សុក សំអឿន​ ជា​នាយក​ប្រតិបត្តិ​ ក្រុម​អ្នក​ច្បាប់​ការពារ​សិទ្ធិ​កម្ពុជា​ មើល​ឃើញ​ថា​ នយោបាយ​ជាប់គាំង​រវាង​គណបក្ស​សង្គ្រោះជាតិ​ និង​បក្ស​ប្រជាជន​កម្ពុជា​ពេលនេះ​ អាច​ដោយសារ​មេដឹក​នាំ​បក្ស​ទាំង​ពីរ​បាន​កំណត់​លក្ខខណ្ឌ​រឹងរូស​រៀងៗ​ខ្លួន​ នៅ​មុន​វិល​ទៅ​តុ​ចរចា​គ្នា​។ ប៉ុន្តែ​លោក​ថា​ គ្មាន​បញ្ហា​អ្វី​ដែល​មិន​អាច​ដោះស្រាយ​បាន​ទេ​ ដរាប​ណា​អ្នក​នយោបាយ​ខ្មែរ​ពិត​ជា​មាន​ឆន្ទៈ​រក​ដំណោះស្រាយ​បញ្ចប់​ជម្លោះ​​​​​មែន​នោះ​។ លោក​ថា​អ្នក​នយោបាយ​បក្ស​ប្រជាជន​ និង​បក្ស​សង្គ្រោះជាតិ​គួរ​ប្រញាប់ប្រញាល់​វិលមក​តុចរ​ចា ជាជាង​គេច​មិន​ជួប​មុខ​គ្នា​៖ «ឥឡូវ​ការ​ចរចារ​គ្នា​ ភាគី​មួយ​ដាក់​សំណើ​ទៅ​ រី​ភាគី​មួយ​ទៀត​ ស្នើ​មក​វិញ​មក​ ឬ​ចំណុច​នេះ​ខ្ញុំ​ទទួល​បាន​ ចំណុច​នោះ​ ខ្ញុំ​ទទួល​មិន​បាន​ដោយសារ​មូលហេតុ​អី​? ​ហើយ​មូលហេតុ​ហ្នឹង​បញ្ជាក់​ប្រាប់​ប្រជាពលរដ្ឋ​ឲ្យ​បាន​ដឹង​ទៅ​។ ព្រោះ​អី​ពេល​ហ្នឹង​គឺ​យើង​ធ្វើ​សម្រាប់​ប្រជាប្រិយភាព​ប្រជាពលរដ្ឋ​ »​។

​​​កាល​ពី​ថ្ងៃ​ទី​២៨​ ខែ​តុលា​ គណបក្ស​សង្គ្រោះជាតិ​បាន​បើក​កិច្ច​ប្រជុំ​ផ្ទៃ​ក្នុង​ ដោយ​បាន​កំណត់​លក្ខ​ខណ្ឌ​​​បី​ចំណុច​ មុន​នឹង​បន្ត​ជួប​ចរចា​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​។  លក្ខខណ្ឌ​ទាំងនោះ​រួម​មាន​៖​ ទី​១​ ទាមទារ​​​បង្កើត​គណៈកម្មការ​ស៊ើប​អង្កេត​លទ្ធផល​បោះ​ឆ្នោត​។ ទី​២ សុំ​​​ផ្លាស់​ប្ដូរ​​សមាសភាព​ថ្នាក់​ដឹក​នាំ​កំពូល​ស្ថាប័ន​បោះឆ្នោត​ឬ ​គ.ជ.ប​ ចំនួន​៩​រូប​ជា​មុន​សិន​ និង​ទី​៣ សុំ​ឲ្យ​ទទួល​យក​អនុសាសន៍​របស់​អ្នក​រាយការណ៍​ពិសេស​អង្គការ​សហប្រជាជាតិ​ លោក​ សុរិយា​ ស៊ូប៊ែឌី​ (Surya Subedi)។ ប៉ុន្តែ​លក្ខខណ្ឌ​នេះ​ ត្រូវ​មន្ត្រី​រដ្ឋាភិបាល​ ឬ​មន្ត្រី​គណបក្ស​ប្រជាជន​កម្ពុជា​ច្រានចោល​៕


11 comments:

Anonymous said...

WE CANNOT THINK ABOUT THE INTEREST OF THE NATION BEFORE THE YOUN CONTROL THE COUNTRY. YOUN WILL NEVER CARE ABOUT THE NATION INTEREST. FOR THEM IS THEIR OWN INTEREST. THE TITLE SEEMS VERY STUPID TO ME, UNLESS THEY ARE YOUN...

Anonymous said...

If you are honest and real winner, you should open to the public, finding the truth. Why you so hesitate or have anything to hide. Be courage to the people now we know more than before.

Anonymous said...

លោកហ្ការី អ៊ឹង,
យោបល់ខំ្ញុ ៖ យកល្អសូមមេត្តាឈប់ឃោសនាខ្លួនឯងទៀតទៅ !!
ខ្មែរនៅឡងប៊ីច គេកំពុងតែរង់ចាំរកកន្លែងសំរាប់ធ្វេីបាតុកម្ម !! បេី
បានបេីកស្ថានកុងស៊ុលឆាប់ពេលណា កាន់តែប្រសេីរពេលនោះ !!
គិតទៅ... ការងារចាំបា៉វបាយគេសីុនេះ មានមនុស្សចង់ធ្វេីដែរឬ ??
ដោយគោរពរាប់អាន,
លី ឌៀប

Anonymous said...

Those bag looked like somebody moneys in it and need to transfer somewhere before mass demonstration occur is getting closer.

Anonymous said...


The CNRP,

With this Yuon slave CPP party, the only way to win is to stay with what is right.

You made one big mistake before the election by participating the election without the NEC’s overhaul first.

Before the election and after Sam Rainsys return, I suggested to the CNRP to switch from campaigning to making the demonstration until the election day to reform the NEC. By making the nationwide demonstration until the election day, the people could not cast their vote, thus the Yuon slave CPP party could not proclaim itself as the winner. At that time, the CPP, under domestic and international pressure, would have NO choice but to accept the NEC’s reform. And with the new NEC, the CNRP would have been officially the winner today.

That was the CNRP’s past mistake and my solution that I have offered to the CNRP was 100% right.

Now, after the election.
What must the CNRP do to claim the victory?

Khmer people have warned the CNRP not to negotiate with the crook CPP because they don’t want the CNRP to have the same fate as the FUNCINPEC.

But the CNRP opted to negotiate with the CPP asking for the President of Assembly post for balance of power ( ???) while the 2 parties tried to investigate the election’s irregularities.

By asking for the President of the Assembly position, the CNRP sent the wrong signal to CPP and Khmer people were perplexed by such demand.

My own opinion: the CNRP should keep thing simple by focusing only on the formation of the investigation committee.

Why does the CNRP need the President of the National Assembly ? How long would the independent committee take to find the problems with the election’s fraud ? Simply stupid.

The CPP has capitalized the CNRP’s mistake by successfully diverting the people’s attention on something else beside the investigation, frustrating the CNRP’s supporters.



To go forward, in order to succeed, the CNRP must drop all the precondition crabs and pinpoint to only one subject to negotiate: the formation of an independent committee to investigate the fraudulent election. That’s it. Courteous but firm.

Bun Thoeun

Anonymous said...

៥៥ យកមិនយក?៥៥ យកមិនយក?៥៥ យកមិនយក?

ទោះជាពួកអាអស់ឯងខំប្រឹងស្រែក ធ្វើមហាតបាតុកម្ម ឬ មហាតបាតុកម្មសូត្រធម៌,,,,, មហាតបាតុកម្មស្មូត្រ, មហាតបាតុកម្មភាវនា, មហាតបាតុកម្មសមាធិ, លុតជង្គុង ក្រាបទូល
ក្រោមល្អងធូលីព្រះបាទ, ប្តឹងទៅតុលាការ ឬ ចង់ប្តឹងទៅអង្គការសហប្រជាជាតិជាមួយការ ដង្ហែស្នាមមេដៃ ឲ្យបែកមេឃ រញ្ជួយផែនដីទៀត
ក៍ផែនដីនេះមិនទាន់ដល់វេនពួកអាអស់ឯងដែរ នៅមានឯកឧត្ដមបណ្ឌិត
ហ៊ុន ម៉ាណែត ហ៊ុន ម៉ានិត ទៀត ។ល។ និង។ល។
ផែនដីនេះមិនអាចមាន ព្រះអាទិត្យពីររះលើផែនដីតែមួយបានឡើយ។
ចេះច្បាប់បោះឆ្នោតទេ? ចេះគណិតសាស្ដ្រទេ? ៥០+១ = ១២៣/២=៦១.៥+១=៦២.៥
លេខចេញយ៉ាងច្បាស់ចាញ់ហើយ មិនព្រមចាញ់ទៀត
ត្រូវចាំណា សមេ្តចបណ្ឌិតអគ្គមហាសេនាបតីតេជោ ហ៊ុន សែន វរ្ម័នទី១ មិនមែនជាមនុស្សលោកទេ សមេ្តចជាព្រះបាទ ហ៊ុន ទៀន ចាប់ជាតិ សមេ្តចជាព្រះបាទធម្មិក សមេ្តចជាព្រះអាទិទេព សមេ្តចជាទេវតារស់មកសង្គ្រោះប្រជាជនកម្ពុជា និងប្រទេសកម្ពុជាឱ្យ សម្បូរសប្បាយ រង់រឿង និងសុខក្សេមក្សាន្ដ!!!

សមេ្តចជាព្រះអាទិត្យតែមួយ រះលើផែនដីនេះ...។
ជយោ! សមេ្តចបណ្ឌិតអគ្គមហាសេនាបតីតេជោ ហ៊ុន សែន វរ្ម័នទី១ ជាទេវតានៃកម្ពុជា!!!


បរាជ័យ! ពួកអាខ្មែរក្បត់ជាតិរត់ចោលស្រុក!

បរាជ័យពួកអាសត្វឆ្កែបរទេស (!!)

បរាជ័យពួកអាកាកសំណល់បាតសង្គម (!!)

ពីអញ

ហ្ការី អ៊ឹង
សមាគមខ្មែរឡុងប៉ិចរដ្ឋកាលីហ្វ័រញ៉ា និងជា
បេក្ខជន ស្ថានកុងស៊ុលខ្មែរប្រចាំឡុងប៉ិចរដ្ឋកាលីហ្វ័រញ៉ា

Anonymous said...

ខ្ញុំកើតជាខ្មែរពិតណាស់ដែលមិនបានជួយជាតិ តែខ្ញុំ
ក៏មិនបំផ្លាញជាតិខ្ញុំដែរ តែបើក្រឡេកបែរមើលទៅ
ក្រោយវិញ យោងតាមឯកសារ CIA​​ដែលបានផ្ទុក
នៅលើអ៊ីនធើណិត ខ្ញុំបានយល់ឃើញថា មានខ្មែរ
ជាច្រើន ថែមមិនបានជួយជាតិផង ក៏ជួយបំផ្លាញ
ជាតិថែមទៀត នេះសឲ្យឃើញថា ខ្មែរមួយភាគធំ
មិនបានជួយជាតិទេ តែបំផ្លាញជាតិឯង រួចរត់ប្រះ
អាយោស លួចសម្បត្តិជាតិទៅជាមួយទៀត។ រដ្ឋាភិបាលសព្វថ្ងៃនេះ មិនមែនជារដ្ឋាភិបាលរបស់
ខ្មែរសម្រាប់ខ្មែរទេ គឺជារដ្ឋាភិបាលរបស់ប្រទេសដ៏
ទៃ និយាយជាចំហរ គឺរដ្ឋាភិបាលយួនហាណូយ។
ក្នុងឆ្នាំ១៩៥៧ បក្សកុម្មុយនីស្តវៀតណាមមានគំ
រោងដាក់បក្សកុម្មុយនិស្តកម្ពុជានៅទីក្រុងភ្នំពេញ តែដោយសា សីហានុ ពួកយួនកុម្មុយនិស្ត មិន
អាចបំពេញគំរោងរបស់ពួកវាបាន។ ពួកយួនកុម្មុយនិស្តបានចាប់បង្ខំក្រុមកុល្លសម្ព័ន្ធ
មួយចំនួនដែលរស់នៅព្រុំប្រទល់ខ្មែរយួន ហើយ
និងក្រុមខ្មែរក្បត់ជាតិ យកទៅលាងខួក្បាលនៅ
យួនខាងជើង។ ចំនួនទាំងអស់មានជិតទៅដល់
៩០០០ នាក់ឯនោះ ហើយពួកទាំងអស់ហើយកំ
ពុងតែកាន់កាប់ប្រទេសកម្ពុជាជាចំហរ ដោយពួក
ទាំងអស់នេះមិនភ័យខ្លាចក៏ដោយសារតែពួកទាំង
អស់នេះហើយជាក្រុមរបស់យួនហាណូយ។ មេត្តា
ខ្មែរទាំងអស់ក្រោកឈរឡើង រួមដៃគ្នា ដើម្បីកំ
ចាត់បក្សកុម្មុយនិស្តយួនឲ្យអស់ពីដីខ្មែរ។ គំរោង
របស់បក្សកុម្មុយនិស្តយួនមិនដែលបោះបង់ចោល
គំនិតវាទេ ពួកនេះមានគំនិតលុបពូជសាស្រ្តខ្មែរ
ឲ្យអស់ពីទឹកដីកម្ពុជា មិនតែប៉ុណ្ណោះ គួរឲ្យសោក
ស្តាយជាងនេះទៅទៀត ក៏មានខ្មែរលាងខួរក្បាល
ជួយយួនហាណូយបំពេញភារកិច្ចនេះឲ្យបាន
សម្រេចថែមទៀត។ សំណួរសួរថា តើខ្មែររបៀប
នេះប្រសិនណាវែករកមុខឃើញ ថាតើច្បាប់គួរតែ
កាត់ទោសគេរបៀបណាដែរ? ប្រសិនណាបើនៅ
លើទឹកដីអាមេរិក រដ្ឋាភិបាលអាមេរិក មិនទុកជីវិត
ពួកគេទេ ព្រោះថា បុគ្គលបែបនេះដែលក្បត់ជាតិ
រស់នៅនាំតែធ្ងន់ផែនដីទេ។ ប្រសិនណាបើខ្មែរមិន
ក្រោកឈរឡើងទេ ប្រទេសរបស់យើងអាចក្លាយ
ជាប្រទេសចម្ប៉ាទីពីរហើយនាពេលខាងមុខនេះ។


សូមអគុណ


XMEN

Anonymous said...



Le CNRP ,

Contre la partie CPP, la seule façon de gagner est de rester avec ce qui est juste .

Vous avez fait une grosse erreur avant l'élection en participant aux élections sans la révision de la NEC.

Avant l'élection et après le retour de Sam Rainsys, j'ai proposé au CNRP de passer de la campagne et faire la démonstration jusqu'à ce que le jour de l'élection pour presser le CPP de réformer le NEC . En faisant de la manifestation nationale jusqu'à ce que le jour de l'élection , les gens ne pouvaient pas voter , donc la partie du CPP ne pouvait se proclamer le vainqueur. A ce moment, le CPP , sous la pression nationale et internationale, n'aurait d'autre choix que d'accepter la réforme de la NEC . Et avec le nouveau NEC , le CNRP aurait été officiellement vainqueur aujourd'hui .

Cela etait l'erreur du passé du CNRP et ma solution que j'ai offert à la CNRP a été de 100 % juste.

Maintenant, après l'élection.
Que doit faire le CNRP pour réclamer la victoire ?

Le peuple khmer ont averti le CNRP de ne pas négocier avec le CPP parce qu'ils ne veulent pas le CNRP d'avoir le même sort que le FUNCINPEC .

Mais le CNRP a choisi de négocier avec le CPP et demander la poste du Président de l'Assemblée Nationale pour l'équilibre du pouvoir ( ? ? ) tandis que les 2 parties ont tenté d'enquêter sur les irrégularités de l'élection.

En demandant la poste du Président de l'Assemblée Nationale, le CNRP a envoyé le mauvais signal au CPP, et le people Khmer étaient perplexes devant une telle demande.

Ma propre opinion : le CNRP devrait garder chose simple en se concentrant uniquement sur ​​la formation de la commission d'enquête .

Pourquoi le CNRP voudrait avoir la poste du président de l'Assemblée nationale ? Combien de temps que le comité indépendant prendrait pour trouver les problèmes liés à la fraude de l'élection? Simplement stupide de la part du CNRP.

Le CPP a capitalisé une erreur du CNRP en détournant avec succès l'attention des gens sur d'autre chose à côté de l'enquête, frustrer les partisans du CNRP .



Pour réussir dans le future, le CNRP doit déposer tous les crabes de condition préalable et d'identifier d'un seul sujet à négocier: la formation d'une commission indépendante pour enquêter sur l'élection frauduleuse. C'est tout. Courtois mais ferme.

Bun Thoeun

( I got google to translate but I have to make correction. Many mistakes )

Anonymous said...

cambodia should look for ways to improve the electoral system. make it modern, computerized and electronic. the world used to doing paperworks the old-fashioned ways, but nowadays, everything gets stored and registered on computers and electronics. and have backups as well in case computers crash or what have you! always plan ahead and looks for many possible ways to improve cambodia system and its people's way of life, etc. there's always works to be done everyday.

Anonymous said...

6:06 AM Magnificent comprehension and well written cognizance.

Anonymous said...

ជយោ! សមេ្តចបណ្ឌិតអគ្គមហាសេនាបតីតេជោ ហ៊ុន សែន វរ្ម័នទី១ ជាទេវតានៃកម្ពុជា!!!